ថ្ងៃថ្មីបានឈានចូលមកដល់ហើយថ្ងៃនេះក៏ជាថ្ងៃចូលរៀនដំបូងរបស់ថេយ៉ុងផងដែរ គេតាំងចិត្តថាក្រោកពីព្រលឹមដើម្បីរៀបចំខ្លួនតែពេលបើកភ្នែកមកក៏ឃើញថាម៉ោង7បាត់ទៅហើយ។ ថេយ៉ុងរត់ឆ្លេឆ្លារកសម្លៀកបំពាក់ពេញបន្ទប់ទម្រាំតែរៀបចំខ្លួនរួចចាយពេលអស់20នាទីឯណោះ គេស្ពាយកាតាបដែលជុងហ្គុកអោយជេយ៍ហ្វីទិញអោយរត់ចុះមកខាងក្រោមញាប់ជើងក៏ចំជាពេលដែលហ្វីយ៉ូណាដើរចូលមកដូចគ្នា។
"ថេយ៍!"ជុងហ្គុកដែលកំពុងឈ្ងោកមុខមើលទូរសព្ទ័នោះងើយមុខមកមើលម្ចាស់សម្រិបជើងហើយញញឹមស្រស់ដាក់ថេយ៉យងតែម្តងធ្វើអោយនាយកម្លោះតូចប្រញាប់រត់ទៅអោបដៃគេ។
"ម៉េចមិនដាស់ខ្ញុំផងឃើញទេចូលរៀនថ្ងៃដំបូងក៏យឺតបាត់ទៅហើយ"
"ចុះអ្នកណាស្រែកដាក់បងថាកុំអោយដាស់ នៅនិយាយទៀតថានឹងព្យាយាមក្រោកអោយបានលឿនបំផុត?"ជុងហ្គុកយកដៃញីក្បាលថេយ៉ុងលេងបន្តិច។
"ស្មានថាមកយឺតហើយ! បងជុងហ្គុកបងត្រូវជូនខ្ញុំទៅរៀនដែរ"ថេយ៉ុងនិងជុងហ្គុកជ្រួញចិញ្ចើមងាកទៅមើលប្រភពសម្លេងដំណាលគ្នា លើកនេះជុងហ្គុកដកដង្ហើមធំមកតែម្តង គេមិនធ្លាប់ឃើញអ្នកណានិយាយមិនចេះស្តាប់គ្នាដូចស្រីម្នាក់នេះទេ។
"នាងសុខចិត្តចំណាយពេលជិះឡានមកផ្ទះខ្ញុំដើម្បីអោយខ្ញុំជូនទៅសាលាតែបើនាងជិះទៅសាលាតែម្តងវាចប់បាត់ទៅហើយ"
"លោកប៉ានិយាយថាបើបងនៅតែនិយាយរកលេសដោះសារមិនព្រមជូនខ្ញុំទៅរៀនទៀតក្រុមហ៊ុនបងត្រៀមក្ស័យធន់ទៅ"
"ក្ស័យធន់? គាត់កំពុងយល់សប្តិមែនទេ? គ្រាន់តែភាគហ៊ុនបន្តិចបន្តួចរបស់គាត់មិនអាចធ្វើអោយក្រុមហ៊ុនខ្ញុំរលាយបានទេ"
"នាងចេះខ្មាស់គេឬអត់ហ្នឹង? មកជំទាលឡូឡានៅផ្ទះគេហើយទាមទារមិនឈប់នៅឌឺដងផ្លែផ្កាដាក់ម្ចាស់ផ្ទះទៀត នេះជាជុងហ្គុកទេបើជាខ្ញុំវិញយកស្បែកជើងទះមាត់នាងបាត់ទៅហើយ មនុស្សណា៎! អ្នកណាក៏ចេះធុញថប់ដែរ!"ថេយ៉ុងចាប់ផ្តើមក្តៅស្លឹកត្រចៀកជំនួសជុងហ្គុកហើយនេះវាហួសពីការអត់ធ្មត់របស់គេហើយណា ស្រីឡប់នេះអាងថាខ្លួនជាអ្នកមាន ស្អាត ហៃសូរ ដើរស្រែកតាមអំពើចិត្ត មាត់ឆ្កែមែន។
YOU ARE READING
អ្នកប្រុសរោគចិត្ត
حركة (أكشن)នៅសុខៗក៏បាក់ចិត្តស្រលាញ់មនុស្សម្នាក់ដែលរោគចិត្តជាទីបំផុត...