បន្ទាប់ពីអស់សុឺរ៉ូមជុងហ្គុកបានសុំការអនុញ្ញាតពីគ្រូពេទ្យនាំថេយ៉ុងត្រឡប់ទៅផ្ទះវិញដោយសារតែគេមិនចូលចិត្តមន្ទីរពេទ្យម្យ៉ាងទៀតថេយ៉ុងគ្រាន់តែសន្លប់ព្រោះមិនបានញុំាអីប៉ុណ្ណោះ គ្រូពេទ្យប្រាប់ថាបានចាក់ថ្នាំងងុយគេងអោយថេយ៉ុងរួចហើយ។ ពេលមកដល់ផ្ទះគេលើកបីកាយតូចសម្តៅទៅបន្ទប់ហើយដាក់អោយគេងលើពូកថ្នមៗ។
"អ្នកប្រុស"ជេយ៍ហ្វីដែលទើបនឹងរត់ចូលមកដល់ស្លន់ស្លោមើលទៅរាងកាយស្តូកស្តឹងដូចសាកសពរបស់ថេយ៉ុងនៅលើគ្រែយ៉ាងដឹងទោសកំហុស។
"ឯងដឹងថាឯងបានធ្វើអីទេ?"សម្លេងរាបស្មើតែមុឺងម៉ាត់ខុសប្រក្រតីធ្វើអោយជេយ៍ហ្វីប្រញាប់លុតជង្គង់ចុះសុំទោសសុំពៃរ៍ពីជុងហ្គុក។
"អ្នកប្រុស! ខ្ញុំគ្មានចេតនាអោយគ្រោះថ្នាក់នោះកើតឡើងទេហើយក៏មិននឹកស្មាន..."
"ស្ងាត់មាត់"សម្លេងគំហករបស់ជុងហ្គុកបន្លឺឡើងលាន់ពេញបន្ទប់លេងអោយជេយ៍ហ្វីញ័រខ្លួនចំប្រប់។
"ភាពគ្មានចេតនារបស់ឯងស្ទើរតែធ្វើអោយថេយ៉ុងមានគ្រោះថ្នាក់ដល់ជីវិត បើយើងទៅមិនទាន់ឯងថាទៅនឹងមានរឿងអីកើតឡើង?"
"អ្នកប្រុស"
"ចេញទៅ"
"សុំទោស"
"យើងប្រាប់អោយចេញ"សម្លេងស្រែកលាន់កងរំពងបន្ទប់ធ្វើអោយជេយ៍ហ្វីប្រញាប់រត់ចេញមកវិញ គេស្ទើរតែមិនធ្លាប់ឃើញជុងហ្គុកខឹងដល់បែបនេះទេចាប់តាំងពីមកធ្វើការនៅទីនេះមក។
"ពុទ្ធោអើយ!"ជុងហ្គុកចូលទៅអង្គុយជាយគ្រែទាំងអារម្មណ៍មិនល្អ ខណៈងាកទៅប្រសព្វភ្នែកជាមួយរង្វង់មុខតូចមានទម្រង់ បបូរមាត់ស្តើងគួរអោយចង់ថ្នាក់ថ្នមផ្តោះផ្តង ដៃមាំលូកចាប់ដៃថេយ៉ុងមកក្តោបជាប់ហើយក៏ញញឹមស្រាលទាំងមិនសម។
"ឆាប់ដឹងខ្លួនឡើង"សម្លេងស្រាលស្រទន់ខុសពីសព្វដងបន្លឺឡើង ជុងហ្គុកអង្គុយនៅត្រង់នោះរហូតដល់ម៉ោង10យប់ទើបគេក្រោកត្រឡប់ទៅបន្ទប់វិញ។
...
ព្រឹកព្រលឹមនាថ្ងៃបន្ទាប់ឈានចូលមកដល់ ជុងហ្គុកក្រោកតាំងពីព្រលឹមមកអង្គុយក្នុងបន្ទប់ថេយ៉ុងហើយក៏បានអោយអ៊ំឈីវធ្វើស៊ុបសម្រាប់ថេយ៉ុងផងដែរ។
YOU ARE READING
អ្នកប្រុសរោគចិត្ត
Acciónនៅសុខៗក៏បាក់ចិត្តស្រលាញ់មនុស្សម្នាក់ដែលរោគចិត្តជាទីបំផុត...