ព្រឹកថ្ងៃថ្មីនេះថេយ៉ុងរៀបចំខ្លួនទៅសាលារៀនវិញដូចធម្មតា គេស្បថនិងខ្លួនឯងថាទោះជាយ៉ាងណាក៏ត្រូវតែរៀនអោយចប់ដែរយ៉ាងហោចក៏ប៉ាម៉ាក់គេអាចមើលមកពីលើមេឃឃើញថាគេក៏អាចទទួលបានភាពជោគជ័យដែរទោះបីជាគ្មានពួកគាត់នៅជ្រោមជ្រែងក៏ដោយ។ នៅពេលដែលរៀបចំខ្លួនរួចគេក៏ទៅបន្ទប់ជុងវីនដើម្បីរៀបចំខ្លួនអោយគេតែក៏ត្រូវជ្រួញចិញ្ចើមបន្តិចពេលឃើញមានត្រឹមភាពទទេស្អាតនៅលើគ្រែ គេដើរចុះមកខាងក្រោមក៏ឃើញជុងវីនកំពុងអង្គុយនៅបន្ទប់ទទួលភ្ញៀវជាមួយអ្នកស្រីអេលជីនិងស្ត្រីម្នាក់ទៀតថែមទាំងមានជុងហ្គុកដែលអង្គុយរក្សាទឹកមុខរៀបស្មើផងដែរ។
"អង្គុយចុះសិនមកថេយ៍! ថ្ងៃនេះម៉ាក់ជុងវីនមកទទួលគេទៅជប៉ុនវិញ"អ្នកស្រីអេលជីនិយាយដែលធ្វើអោយថេយ៉ុងញោចស្នាមញញឹមឡើងមកដោយមិនដឹងខ្លួន ទីបំផុតជុងវីនអាចចេញពីទីនេះបានដោយសុវត្ថិភាពហើយដែលស្នាមញញឹមនេះក៏ស្ថិតក្នុងក្រសែភ្នែករបស់ជុងហ្គុកដូចគ្នា។
"ជុងវីនក្មេងល្អមិននៅជាមួយពូត្រូវមើលថែខ្លួនដឹងទេ?"គេស្រវាក្មេងតូចមកអោបក្នុងទ្រូងទឹកភ្នែកជ្រាបមកពីណាក៏មិនដឹង។
"ខ្ញុំអត់ចង់ទៅទេ"
"ទៅជាមួយម៉ាក់ទៅណា៎ ចាំពូរៀនចប់ពូនឹងទៅលេងល្អទេ?"ថេយ៉ុងលើកខ្នងដៃជូតទឹកភ្នែកដែលពោរពេញដោយភាពរំភើបនោះចេញហើយនិយាយលួងលោមជុងវីនដោយពាក្យសម្តីផ្អែមល្ហែម។
"សន្យាណា៎ថាពូនឹងទៅលេងខ្ញុំ ពូមិនត្រូវទុកខ្ញុំចោលទេ"
"ពូសន្យា"ថេយ៉ុងងក់ក្បាលយ៉ាងលឿនទើបក្រោកឈរពេញកម្ពស់វិញអោនគំនាប់ដាក់ម្តាយជុងវីនដែលទឹកមុខគាត់បៀមស្នាមញញឹមជាប់ដដែលទោះជារៀងខ្សោះៗក៏ដោយ។
"ជុងវីនជាក្មេងល្អណាស់លោកស្រី"
"អរគុណដូចគ្នាដែលបានមើលថែកូនខ្ញុំរយៈពេលកន្លងមកនេះ ខ្ញុំត្រូវបានដោះលែងប៉ុន្មានថ្ងៃព្រោះគ្មានភស្តុតាងចងប្រហែលជាស្អែកត្រូវឡើងតុលាការម្តងទៀត"
"ថេយ៍! ដល់ម៉ោងទៅរៀនហើយ អ្នកម៉ាក់ អ្នកមីងខ្ញុំលាសិនហើយ"
YOU ARE READING
អ្នកប្រុសរោគចិត្ត
Actionនៅសុខៗក៏បាក់ចិត្តស្រលាញ់មនុស្សម្នាក់ដែលរោគចិត្តជាទីបំផុត...