Ep12 : សួរម្តងទៀតព្រមឬអត់?

3.7K 329 1
                                    

"ពូថេយ៍..."ជុងវីនរត់មកអោបជើងថេយ៉ុងដែលទើបតែរៀបចំសម្លៀកបំពាក់គេទុកដាក់ក្នុងទូររួចរាល់ ហើយពេលនេះកំពុងតែរើសមើលថាថ្ងៃនេះអោយគេស្លៀកអីព្រោះទើបតែចេញពីបន្ទប់ទឹកងូតទឹកហ្នឹងណា៎។

"បាទ!"ថេយ៉ុងដកខោអាវក្មេងមួយឈុតចេញមកហើយញញឹមលើកជុងវីនពរមកដាក់លើពូក។

"ស្លៀកអានេះនឹងអាលបានចុះទៅញុំាបាយ"

"តែពូថេយ៍ខ្ញុំអត់ចេះស្លៀកទេ រាល់ដងម៉ាក់ស្លៀកអោយ"ជុងវីនធ្វើមុខគួរអោយអាណិតហើយយកជើងឆ្កឹះខោអាវដែលត្រូវស្លៀករួចមាត់ពេបមាត់ពេបកដាក់ថេយ៉ុង។

"ចុះពូថេយ៍នៅទីនេះតា៎ ចាំពូថេយ៍ស្លៀកអោយ"

ក្រឹក! ក្រាក! គ្រាំង! សម្លេងរបើកទ្វារធ្វើអោយពីរនាក់ពូក្មួយរហ័សងាកទៅមើលហើយក៏ឃើញថាជាជុងហ្គុកដែលខឹងច្រឡោតតោតតូងមកពីណាក៏មិនដឹងដើរតាំងៗចូលមកព្រមទាំងងាកទៅសម្លក់ជុងវីនមិនឈប់។

"ស្មានតែមេឃបាក់សង្កត់មកហើយទេតើ! ហើយវាយ៉ាងម៉េចបានមកខ្មោចចេញខ្មោចចូលនៅបន្ទប់ខ្ញុំហ្នឹង?"

"បងប្រាប់ហើយថាបងមិនអោយទុកអាក្មេងឆ្កួតឡប់នេះនៅទីនេះទេ"ច្បាស់ណាស់ថាជេយ៍ហ្វីមនុស្សជំនិតរបស់គេនឹងហើយដែលយកដំណឹងថេយ៉ុងអះអាងអោយជុងវីននៅផ្ទះនេះទៅប្រាប់ជុងហ្គុកទើបរឿងវាក្រឡាប់ចក្របែកវ៉ល់បែបនេះ។

"ពូថេយ៍មើលពូសង្ហារហ្នឹងហៅខ្ញុំក្មេងឆ្កួតឡប់ហក៎"ជុងវីនរត់ទៅពួនក្រោយខ្នងថេយ៉ុងហើយចាប់ជាយដៃអាវថេយ៉ុងអង្រួនតិចៗ។

"Okay ជុងវីនក្មេងឆ្លាតស្លៀកខោអាវខ្លួនឯងពូមានរឿងត្រូវនិយាយជាមួយពូជុងបន្តិច ចាំបន្តិចទៀតពូនាំទៅញុំាបាយ"ថេយ៉ុងងាកមកចាប់ច្បិចថ្ពាល់ជុងវីនបន្តិចទើបងាកទៅពាក់មុខយក្សដាក់ជុងហ្គុកហើយអូសគេចេញទៅយ៉ាងលឿន។

"បងគិតស្អីហ្នឹង?"ពេលមកដល់ក្រៅទើបគេសួរតែម្តងដោយសាររឿងឈ្លោះប្រកែកគ្នាជារឿងមិនល្អទើបមិនចង់និយាយនៅចំពោះមុខក្មេង។

"មិនអោយក្មេងនោះនៅទេ"

"គេនៅជាមួយខ្ញុំ ខ្ញុំជាអ្នកមើលថែ បងមកឈឺក្បាលអីសម្បើមម្ល៉េះ?"

អ្នកប្រុសរោគចិត្ត Where stories live. Discover now