"លោកកើតឡប់ស្អីហ្នឹង?"ពេលដែលយ៉ុនហ្គីអូសគេមកបោះក្នុងការិយាល័យរួចហើយ ជីមីនក៏ចាប់ផ្តើមឡូឡាតែម្តង គេគ្រាន់តែចង់បានលេខទូរស័ព្ទដើម្បីងាយស្រួលទាក់ទងម៉េចក៏ចាំបាច់ធ្វើអោយគ្រប់យ៉ាងលំបាកយ៉ាងនេះ? ចំមែនហើយ!!
"សំណួរនេះខ្ញុំគួរតែសួរថាកើតឡប់ស្អីបានជាដើរប្រកាសប្រាប់គ្រប់គ្នាថាឯងជាសង្សារខ្ញុំបែបនេះ? ឯងមិនខ្មាស់គេទេហ្អេស៎?"
"ប្រាប់ហើយថាហាមគេមិនបានក៏បណ្តោយទៅ អាក្រក់ល្អខុសត្រូវអ្វីដែលជាការពិតក្រែងលោកដឹងច្បាស់ហើយមិនអញ្ចឹង? បានហើយៗ ឈប់ឡូឡាទៅខ្ញុំឃ្លានហើយ"
"ឯងនេះពិតជា... ល្អហើយបើឃ្លានចេញទៅកុំរំខានខ្ញុំអោយឈឺក្បាលជាងនេះ"យ៉ុនហ្គីព្យាយាមដកដង្ហើមធំសម្រួលអារម្មណ៍កុំអោយចាប់គ្រញិចក្មេងតូចសម្តីខ្លាំងនេះអោយស្លាប់នៅនិងកន្លែង។
"លោកទើបតែចេញពីវះកាត់ទេត្រូវទេ? មិនទាន់ញុំាអីទេពិតទេ? ល្អណាស់! ខ្ញុំប៉ាវលោកញុំាបាយដើម្បីប្តូរជាមួយលេខទូរស័ព្ទហេងស៊យរបស់លោកនោះក៏បាន"ជីមីនសួរខ្លួនឯងឆ្លើយខ្លួនហើយក៏ងក់ក្បាលយល់ម្នាក់ឯង ប្រអប់ដៃតូចលូកទៅគៀកអោបដៃយ៉ុនហ្គីបម្រុងអូសគេទៅញុំាបាយតែយ៉ុនហ្គីរុញក្បាលគេចេញ គិតថាដូចជាជីមីននេះឬដែលចាញ់អ្នកផ្សេង? ប្រាប់ទៅចុះយ៉ុនហ្គី10នាក់ទៀតក៏គេអូសទៅអោយបានដែរ។
"បើលោកនៅតែរឹងបែបនេះទៀតខ្ញុំនឹងប្រកាសប្រាប់គ្រប់គ្នាថាលោកជាសង្សារខ្ញុំ"
"ធ្វើអីធ្វើទៅបើឯងមិនខ្មាស់ផងខ្ញុំក៏មិនខូចខាតដែរ"យ៉ុនហ្គីបេះដៃជីមីនចេញហើយដើរទៅអង្គុយនៅតុធ្វើការរបស់គេ គេដោះអាវពេទ្យចេញព្រមទាំងបន្ធូក្រវ៉ាត់កបន្តិចកុំអោយវាហប់ពេក គ្រាន់តែពេញមួយព្រឹកនេះជីមីនរំខានខួរគេឡើងចង់ឡប់សតិអស់ទៅហើយ។
"បងប្រុសខ្ញុំនិងមកសម្លាប់លោក"
"ឯងមានបញ្ហាខួរក្បាលឬអត់ហ្នឹង?"
"មានដោយសារតែលោកហ្នឹង ប្រាប់ទៅចុះបងប្រុសខ្ញុំហួងហែងប្អូនប្រុសណាស់បើដឹងថាលោកជាសង្សារខ្ញុំហើយថែមទាំងទាត់ធាក់ខ្ញុំដូចបាល់បែបនេះ.."
YOU ARE READING
អ្នកប្រុសរោគចិត្ត
Acciónនៅសុខៗក៏បាក់ចិត្តស្រលាញ់មនុស្សម្នាក់ដែលរោគចិត្តជាទីបំផុត...