បន្ទាប់ពីបញ្ចប់ការញុំាអាហារដ៏តឹងតែងនេះរួចថេយ៉ុងក៏នៅតែអង្គុយស្ងៀមទ្រឹងរងចាំជុងហ្គុកជូនគេទៅជួបជុងវីន គេពិតជាគ្មានអ្វីត្រូវនិយាយអោយសមជាមួយនិងស្ថានភាពនៅពេលនេះទេ គ្រប់យ៉ាងប្តូរផ្លាស់ពីបាតដៃមកពីខ្នងដៃមួយរំពេចន៍រកតែធ្វើខ្លួនមិនទាន់។
"យំបែបនេះមិនស្អាតទេ"ជុងហ្គុកដកកន្សែងតូចមួយពីហោប៉ៅអាវមកហើយដើរមកក្បែរនាយកម្លោះតូច ប្រអប់ដៃមាំលើកជូតផ្តិតលើថ្ពាល់ទន់រលោងមានដាមទឹកភ្នែកនោះថ្នមៗយ៉ាងយកចិត្តទុកដាក់។
"ពេញចិត្តឬនៅ? បើពេញចិត្តហើយនាំខ្ញុំទៅជួបក្មេង"
"បាន!"ជុងហ្គុកដោះអាវធំខាងក្រៅរបស់គេគ្របខ្លួនអោយថេយ៉ុងហើយអោបស្មាគេដើរសម្តៅទៅរកបន្ទប់នោះទោះជាថេយ៉ុងមិនពេញចិត្តក៏មិនអាចប្រកែកបានដែរព្រោះជុងវីនអាចនឹងមានគ្រោះថ្នាក់គ្រប់ពេលបើគេហ៊ានជំទាស់ គេពេលនេះមិនខុសពីប៉ូលិសបន្លំខ្លួននោះទេ។
ដោយមានជេយ៍ហ្វីដើរនាំមុខទីបំផុតក៏បានមកដល់បន្ទប់ចុងផុតដែលត្រូវបានចាក់សោរពីខាងក្រៅ ជេយ៍ចាក់សោរចេញភ្លាមមិនទាន់ថេយ៉ុងប្រញាប់រត់ចូលទៅខាងក្នុង។
"ហុឺៗ..."សម្លេងយំសសឹកបន្លឺពេញបន្ទប់ព្រមដោយក្មេងតូចអង្គុយអោបក្បាលជង្គង់ខ្លួនឯងនៅលើគ្រែ គេឈឺ! គេឃ្លាន!
"ជុងវីន.."ថេយ៉ុងបន្លឺដោយញញឹមស្រាលទៅកាន់ក្មេងប្រុសដែលអណ្តឺតអណ្តកងើយមកមើលមុខគេ។
"ពូមកហើយកុំខ្លាចអី"
"ពូថេយ៍ ហុឹហ្អឹក"
"ពូនៅទីនេះហើយកុំខ្លាចអី ជុងវីនក្មេងឆ្លាតរបស់ពូ"ថេយ៉ុងរត់ទៅអោបក្មេងតូចអោយយំនៅក្នុងរង្វង់ទ្រូងរបស់គេទាំងអួកដើមក ខ្លួនជុងវីនក្តៅងំដោយសារតែគេត្រូវទឹកព្រឹកមិញ ទាំងក្តៅខ្លួនខ្លាំងទៀតតែបែរជាមិនទទួលបានការមើលថែដិតដល់ រាងកាយញ័រចំប្រប់ស្លេកស្លាំងសឹងមើលមិនយល់។
"ខ្ញុំឃ្លានណាស់ពូ ម៉េចបានទ្វារបើកអត់ចេញអញ្ចឹង? ហុឺៗ"
"ពូសុំទោស ជុងវីនពូសុំទោសណា៎"គេដឹងថាជុងវីនក៏ជាក្មេងដែលមានវាសនាអាក្រក់ដែរហេតុអីក៏ក្មេងម្នាក់នេះត្រូវមកជួបរឿងបែបនេះ ឬគេពិតជាត្រូវអង្វរលន់តួចុះចាញ់ជុងហ្គុកពិតមែន?
YOU ARE READING
អ្នកប្រុសរោគចិត្ត
Боевикនៅសុខៗក៏បាក់ចិត្តស្រលាញ់មនុស្សម្នាក់ដែលរោគចិត្តជាទីបំផុត...