Ep8 : អាថ្មានិយម

4.1K 373 4
                                    

   ថេយ៉ុងព្យាយាមតាំងស្មារតីទប់សម្លេងយំ ប្រអប់ដៃតូចលើកអោបកជុងហ្គុកទាំងមិនចង់ព្រោះគេទើបតែងើបសន្លប់នៅមិនទាន់បានញុំាអីទៀត។

   "លោកទុកខ្ញុំចោលទៀតហើយ! ហុឺៗ ចង់សម្លាប់ខ្ញុំដោយបែបនេះមែនទេ?"

   "ក្រៅពីជេរហើយនិងយំឯងចេះស្អីក្រៅពីហ្នឹងទេ? ឬមុននេះគ្រាន់តែយំទាក់ទាញចំណាប់អារម្មណ៍ពីអាមុខត្រីងៀតនោះ?"

   "បើមែនវាយ៉ាងម៉េច? ដាក់ខ្ញុំចុះទៅ! បើទ្រាំមិនបានកុំទ្រាំ ខ្ញុំពូកែជេរ ខ្ញុំពូកែយំវាជាចរិតរបស់ខ្ញុំបើទើសទាល់ណាស់ក៏ឈប់មកពាក់ពន្ធ័ជាមួយនឹងខ្ញុំទៅ"ថេយ៉ុងក្តាប់បបូរមាត់ខ្លួនឯងស្ទើរចេញឈាមគេទម្លាក់ដៃពីស្មាជុងហ្គុកហើយលើកខ្នងដៃមកជូតទឹកភ្នែកតែជុងហ្គុកមិនងាយដាក់គេចុះទេ។

   "..."ជុងហ្គុកមិននិយាយអ្វីទាំងអស់ហើយនៅតែបន្តបីថេយ៉ុងដើរទៅបន្ត យល់ថាក្នុងទ្រូងវាឈឺយ៉ាងចម្លែក!

   "ដាក់ខ្ញុំចុះទៅ! ខ្ញុំស្អប់លោកហើយ ស្អប់មនុស្សដែលទុកខ្ញុំចោល លោកតែងតែមើលមកខ្ញុំដូចខ្ញុំជាបិសាចខ្ញុំមិនពឹងលោកទៀតទេខ្ញុំនឹងទៅរស់នៅជាមួយប៉ាម៉ាក់ខ្ញុំវិញ ហ្អឹហុឺ..."

   "មិនអោយទៅ"ជុងហ្គុកដើរមកដល់ឡាន ជេយ៍ហ្វីដែលឈរផ្អែកខ្លួននិងឡានក៏រហ័សរត់មកបើកទ្វារអោយគេ គេដាក់ថេយ៉ុងលើពូកឡានថ្នមៗទើបចូលពីក្រោយទោះជានាយកម្លោះតូចព្យាយាមរើបម្រាស់គេចចេញយ៉ាងណាព្រោះគេដឹងច្បាស់ថាក្រៅពីគេថេយ៉ុងគ្មាននរណាទៀតទេ លោកគីមមិនមានលទ្ធភាពសូម្បីតែជិះយន្តហោះត្រឡប់មកវិញផង។

    "លែងយើង! អាឆ្កួត! ឆាប់ឈប់ឡានភ្លាម ហ្អឹកហ្អឺ"ថេយ៉ុងយំរហូតដល់ដង្ហក់ខ្យល់ដង្ហើមព្យាយាមប្រើកម្លាំងវាយជុងហ្គុកតែបែរជាយល់ថាគេកាន់តែខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ។

   "មានហេតុផលបន្តិចបានទេ? ហើយឈប់យំទៅថ្លង់ណាស់"ជុងហ្គុកស្រែកគំហករហូតដល់សូម្បីតែជេយ៍ហ្វីក៏ត្រូវមើលតាមកញ្ចក់មុខមើលមកស្ថានភាពខាងក្រោយ។

   "ខ្ញុំគ្មានហេតុផលរស់នៅជាមួយមនុស្សអាត្មានិយមដូចជាលោកទេ ពេលទៅដល់ផ្ទះខ្ញុំនិងចាកចេញ"ឈាមជ្រាបរឹមៗពីបបូរមាត់គេព្រោះគេព្យាយាមទ្រាំទប់សម្លេងយំដោយខាំមាត់ខ្លួនឯង តាមធម្មតាគេងាយរឹងមាំក៏ងាយទន់ជ្រាយដែរ គ្រោះថ្នាក់និងហេតុការណ៍ដែលគេជួបកន្លងមកធ្វើអោយគេប្រៀបដូចជាមនុស្សវិកលចរិតមានបញ្ហាខួរក្បាលយ៉ាងអ៊ីចឹង។

អ្នកប្រុសរោគចិត្ត Where stories live. Discover now