វីឡាដ៏ធំល្វឹងល្វើយតែបើនិយាយចំពោះថេយ៉ុងវាហាក់ដូចជាគុកឥតជញ្ជាំងសម្រាប់គេអញ្ចឹង គេស្រលាញ់ជុងហ្គុកជាការពិតហើយគេក៏មិនចង់អោយជុងវីនត្រូវមកទទួលរងទណ្ឌកម្មគួរអោយខ្លាចជំនួសគេដែរ ក្នុងពេលនេះគេចាប់ផ្តើមស្មានអារម្មណ៍ជុងហ្គុកមិនត្រូវហើយគេមិនដឹងថាជុងហ្គុកគិតអីនិងចង់ធ្វើអីអោយប្រាកដកំឡុងពេលទូរទស្សន៍កំពុងចុះផ្សាយព័ត៌មានទាក់ទងនិងអេឡិចដែលត្រូវបានជនពាលវាយធ្វើបាបដែលព័ត៌មាននេះល្បីខ្ទរខ្ចាយទូទាំងប្រទេស។
"គេស្លាប់ហើយ.."ថេយ៉ុងពោលតិចៗស្របពេលដែលទឹកភ្នែកហូរជ្រាបចាកពីត្របកភ្នែកជោគផែនថ្ពាល់របស់គេ អេឡិចជាមនុស្សមនុស្សតែម្នាក់ដែលលួងលោមគេតាំងពីមិនទាន់ស្គាល់គ្នា ជាមិត្តតែម្នាក់ដែលគេមាន ជាមនុស្សម្នាក់ដែលគេស្រលាញ់ទុកចិត្តបន្ទាប់ពីជុងហ្គុកប៉ុន្តែនៅពេលនេះអេឡិចបានស្លាប់ហើយ ចាប់តាំងពីចូលទៅដល់បន្ទប់សង្រ្គោះបន្ទាន់គេក៏ដាច់ខ្យល់ស្លាប់។
"អូនស្តាយវាហ្អេស៎?"ជុងហ្គុកបើកភ្នែកមើលមកថេយ៉ុងយ៉ាងស្ងៀមស្ងាត់ដូចសមុទ្រដ៏ធំល្វឹងល្វើយប៉ុន្តែគ្មានរលក គេគេងកើយភ្លៅថេយ៉ុងព្រោះថេយ៉ុងប្រាប់ថាចង់មើលទូរទស្សន៍តែក៏ដឹងដល់ទឹកភ្នែកដែលតក់លើដើមដៃគេ។
"ប៉ាអេឡិចជាប៉ូលិស បើរឿងក្តីនេះត្រូវបានគាស់កកាយបងច្បាស់ជាជាប់គុក ហុឺៗ"ថេយ៉ុងយកដៃខ្ទប់មុខទប់សម្លេងយំ ជុងហ្គុកក្រោកអង្គុយហើយញញឹមស្រាលទាញថេយ៉ុងទៅអោបក្នុងទ្រូង។
"បងមិនមែនឃាតករទេថេយ៍ អូនកុំភ័យអី"
"តែបងជាអ្នកបញ្ជាអោយមនុស្សទៅសម្លាប់អេឡិច ពួកគេច្បាស់ជាសង្ស័យ ពួកគេច្បាស់ជាដឹង.."
"ដឹងត្រឹមថាបើអូននៅទីនេះ បើអូនជាប្រពន្ធបង បងគ្មានថ្ងៃមានទោសជាដាច់ខាត"ប្រអប់ដៃក្រាស់លូកអង្អែលខ្នងថេយ៉ុងលួងលោមអោយគេសម្រួលអារម្មណ៍ គេមិនដឹងថាគួររំភើបឬយ៉ាងណាទេដែលថេយ៉ុងបារម្ភពីគេថ្នាក់នេះដឹងត្រឹមថាគេស្ទើរតែទប់ទឹកភ្នែកមិនជាប់តាមថេយ៉ុងទៅហើយ។
"សន្យា! សន្យាថាបើខ្ញុំនៅមានដង្ហើមបងមិនអាចចាកចេញបានទេ សន្យាមកជុង"ថេយ៉ុងលើកដៃអោបតបតជាមួយជុងហ្គុកនិយាយទាំងអណ្តឺតអណ្តកធ្វើអោយជុងហ្គុកអួលដើមកតែម្តង។
YOU ARE READING
អ្នកប្រុសរោគចិត្ត
Actionនៅសុខៗក៏បាក់ចិត្តស្រលាញ់មនុស្សម្នាក់ដែលរោគចិត្តជាទីបំផុត...