Ep3 : ចង់ប្តឹង? ប្តឹងទៅ!

5.4K 430 5
                                    

ជុងហ្គុកត្រឡប់មកអង្គុយនៅបន្ទប់អាហារដែលមានម្ហូបជិត10មុខដាក់តម្រៀបគ្នា តាមធម្មតាគេតែងតែញុំាបាយម្នាក់ឯងស្រាប់ទៅហើយព្រោះជីវិតរបស់គេគឺសាមញ្ញណាស់ មិននិយាយច្រើន មិនចូលចិត្តរញ៉េរញ៉ៃ។ ប៉ាម៉ាក់គេសព្វថ្ងៃគឺនៅជប៉ុនចំណែកគេផ្ទាល់ត្រូវគ្រប់គ្រងទទួលមើលការក្រុមហ៊ុនទាំងមូលតាំងពីអាយុ24ឆ្នាំ បើគិតសព្វៗទៅគេរស់នៅក្នុងជីវិតបែបនេះ1ឆ្នាំហើយដល់បានក្មេងម្នាក់មកនៅជាមួយចរិតក៏មួយបេនទៀតមិនដឹងពុតរបៀបណាទេ។

"អ្នកប្រុស! អ្នកប្រុសគួរតែញុំាអោយបានច្រើនជាងនេះសុខភាពអ្នកប្រុសមួយរយៈនេះមិនសូវល្អទេ"អ៊ំឈីវដែលជាមេចុងភៅប្រចាំផ្ទះមកឈរក្បែរជុងហ្គុកហើយប្រាប់បែបព្រួយបារម្ភពីចាហ្វាយនាយ។

"អ៊ំជួយទៅរៀបចំអាហារសម្រាប់ក្មេងខ្ញុំផងចាំខ្ញុំលើកទៅខ្លួនឯង"

"ចាស៎"គាត់មិនហ៊ានហាស្តីតរួចប្រែខ្លួនដើរញាប់ជើងទៅផ្ទះបាយតាមបញ្ជាជុងហ្គុកហើយមិនយូរប៉ុន្មានគាត់ក៏ត្រឡប់មកវិញជាមួយថាសបាយដែលមានអាហារសមល្មមមិនតិចក៏មិនច្រើនពេក។ ជុងហ្គុកលើកថាសបាយសម្តៅមកខាងលើហើយយកជើងបើកទ្វារតែស្រាប់តែបាត់ថេយ៉ុង គេដាក់ថាសបាយលើតុហើយលើកដៃអោបទ្រូងគ្រវីក្បាលតិចៗ។

"ឆាប់ចេញមកបើមិនចង់អោយខ្ញុំបោះចេញក្រៅផ្ទះ"ដំបូងក៏រៀងភ័យបន្តិចដែរខ្លាចថាថេយ៉ុងនិងធ្វើអីផ្តេសផ្តាសតែពេលងាកទៅម្ខាងនៃស្បៃវាំងននពណ៌សស្រមោលរាងតូចបង្ហាញយ៉ាងច្បាស់។

"ស្អីគេមើលឃើញទៀតឬ?"ថេយ៉ុងរអ៊ូរទាំនៅក្បែរវាំងនន។

"ចេញមក"

"ចេញទៅអោយលោកថើបនោះហេស៎ ឈប់ស្រម៉ៃទៅលោកគ្មានថ្ងៃបានប៉ះខ្ញុំទៀតទេ"

"ចង់មកខ្លួនឯងឬអោយខ្ញុំទៅអូស?"

"អត់ទាំងអស់ហ្នឹងអាអ្នកប្រុសពុលទឹកប្រម៉ាត់ បើលោកហ៊ានតែចូលមកជិតខ្ញុំ ខ្ញុំនិងចងកជាមួយវាំងននអោយដាច់ខ្យល់ស្លាប់"

"នេះមិនមែនរឿងឥណ្ឌាទេ"ជុងហ្គុកសើចតិចៗហើយឈានចូលទៅកាន់តែជិតថេយ៉ុងហើយយកដៃទាញវាំងននចេញបង្ហាញកាយតូចដែលឈរក្តាប់មាត់សម្លក់គេថ្លែទាំងដៃនៅជាប់ចំណងនៅឡើយ។

អ្នកប្រុសរោគចិត្ត Where stories live. Discover now