ជុងហ្គុកឈររេរាមិនព្រមដើរទៅមុខស្របពេលដែលមានសម្លេងចេចចាចលាន់រងំពេញត្រចៀកទាំងសង គឺសម្លេងក្មេងៗដែលកំពុងតែលេងលោតចូលទៅក្នុងគ្រាប់ប៉េងប៉ុងតូចៗ ថេយ៉ុងក៏កំពុងតែព្យាយាមអូសជុងហ្គុកទៅលេងជាមួយនោះអីគេអាយុតិចចំណែកជុងហ្គុកអាយុច្រើនហើយម៉េចនិងអាចមកលេងជាមួយក្មេងបានទៅ។
"បើមិនទៅខ្ញុំខឹង"
"ខឹងទៅ"
"ទៅម្នាក់ឯងក៏បាន អាប្រុសចិត្តអាក្រក់"ថេយ៉ុងព្រលែងដៃចេញពីដើមដៃជុងហ្គុកហើយចាប់ផ្តើមរត់ទៅលោតពីលើពោងធំមួយធ្លាក់កប់ទៅក្នុងគ្រាប់ប៉េងប៉ុងបាត់ ពេលដែលបាត់ថេយ៉ុងយូរពេកជុងហ្គុកក៏ចុះទៅតាមមើលក្រែងលោមានបញ្ហាអី គេដើរជៀសក្មេងៗកាយគ្រាប់ប៉េងប៉ុងយ៉ាងណានៅតែមិនឃើញថេយ៉ុង។
"ថេយ៉ុងឯងនៅឯណា?"សម្លេងស្រែករបស់គេធ្វើអោយឪពុកម្តាយក្មេងៗប្រញាប់ហៅកូនឡើងលើវិញព្រោះដឹងថាមានមនុស្សកំពុងបាត់។
"អ្នកប្រុសត្រូវការអោយប្រកាសរកទេ?"ជេយ៍ហ្វីដែលឈរនៅខាងលើប្រញាប់ស្រែកសួរ។
"រកអ្នកណាស្រែកឡូឡាសម្បើមម្ល៉េះ?"ថេយ៉ុងងើបក្បាលឆ្ងក់ចេញពីគ្រាប់ប៉េងប៉ុងនៅជ្រុងម្ខាងហើយក៏ឃើញជុងហ្គុកនៅឈរចំពោះមុខគេតែម្តង អម្បាញ់មិញបើដើរមកបីជំហ៊ានទៀតធាបាថាជាន់គេកប់ស្លាប់ក្នុងគ្រាប់ប៉េងប៉ុងមិនខាន។
"ម៉េចបានជាទៅសម្ងំក្នុងហ្នឹង?"ជុងហ្គុកចាប់កញ្ឆក់ដៃថេយ៉ុងឡើងទឹកមុខប្តូរពីភិតភ័យមកជាក្រញ៉ូវមួយរំពេចន៍។
"រឿងខ្ញុំតា៎ លោកឯងមកចេះស្អី?"
"ឯងទុកការព្រួយបារម្ភរបស់អ្នកដទៃជាល្បែងកម្សាន្តមែនទេ?"ជុងហ្គុកគំហកដោយសម្លេងធ្ងន់សួរបកវិញលេងអោយថេយ៉ុងចាប់ផ្តើមខឹងហើយ។
"លោកជេយ៍ហ្វីជួយសម្រួលមនុស្សអោយបន្តិច"ថេយ៉ុងងាកទៅប្រាប់ជេយ៍ហ្វីដែលឈរស្លន់ស្លោនៅខាងលើហើយកន្លងផុតទៅប្រហែល5នាទី ទីនេះក៏ប្រែជាស្ងប់ស្ងាត់ព្រោះជេយ៍ហ្វីបានទៅជួលពីម្ចាស់ដាច់បាត់ហើយ។
"ពេលបបួលមកមិនមកទេ ពេលបាត់ក៏ខឹង លោកឆ្កួតទេហ្អេស៎?"
ជុងហ្គុកមិនតបគេលូកដៃទាញចង្កេះថេយ៉ុងមកផ្អឹបនិងខ្លួនគេហើយផ្អឹបបូរមាត់ថើបថេយ៉ុងឥតប្រណី អណ្តាតរុករានឈ្លានពានមិនឈប់រហូតកាត់តែក្តៅងំដូចរងើកភ្លើងបើទោះជាថេយ៉ុងព្យាយាមប្រកែកយ៉ាងណាក៏មិនអាចឈ្នះកម្លាំងដំរីចុះប្រេងរបស់ជុងហ្គុកបានដែរ។
YOU ARE READING
អ្នកប្រុសរោគចិត្ត
Acciónនៅសុខៗក៏បាក់ចិត្តស្រលាញ់មនុស្សម្នាក់ដែលរោគចិត្តជាទីបំផុត...