ថេយ៉ុងលើកខ្នងដៃជូតទឹកភ្នែកបើកភ្នែកភ្លឹះសម្លក់ទៅជញ្ជាំងផ្ទះ ទឹកមុខគេប្រែជាក្រញ៉ូវ ក្រហមដូចម្ទេសទុំតែនៅបំផុតគេក៏សម្រេចចិត្តក្រោកដើរទៅឈោងទូរសព្ទ័នោះយកមកមើលតែក៏ត្រូវរបូតដៃធ្លាក់បែកខ្ចាយព្រោះនេះ...នេះជាទូរសព្ទ័ម៉ាកចុងក្រោយតម្លៃខ្ទង់ពាន់ឯណោះ។
"អូហ៍! ព្រះជួយ"ប្រអប់ដៃតូចប្រញាប់ប្រវេប្រវារើសយកទូរសព្ទ័តែមិនដឹងជាស៊យអីរបស់គេទេទូរសព្ទ័នោះមិនទាន់បានបិតស្រ្គីនពេលធ្លាក់ទៅផ្កាប់មុខទៀតធ្វើអោយវាបែកកញ្ចក់ហ្នឹងណា៎។
"ងាប់ហើយតម្លៃឡើងថ្លៃដល់ធ្លាក់ផ្កាប់មុខតែតិចសោះមកបែកស្អីឯណា"គេក្តាប់ទូរសព្ទ័ដើរទៅរកសាឡុងទាំងម៉ួម៉ៅថប់ក្តៅក្នុងចិត្ត បើមិនខលទៅតាមដែលជុងហ្គុកប្រាប់តើគេស្នាក់នៅឯណា? ហើយបើគេគ្មានកន្លែងត្រូវទៅច្បាស់ជាត្រូវដើរពាសវាលពាសកាល ត្រូវចោរឆក់វ៉ាលិសទីបំផុតគេក៏ក្លាយជាអ្នកសុំទានតាមចិញ្ចើមផ្លូវ...
"អ្ហាយយយ៎! ឆ្កួតហើយ"នាយកម្លោះតូចគ្រវីក្បាលតតាត់បោសវាសគំនិតស្មោគគ្រោគទាំងនោះអោយរលាយសាបសូន្យចេញពីខួរក្បាលហើយគេក៏សម្រេចចិត្តបើកទូរសព្ទ័នោះ ព្រះអើយ! មិនដឹងជុងហ្គុកគិតស្អីទេលេងតាំងរូបខ្លួនឯងអង្គុយលើកៅអីធ្វើមុខងាប់ដាក់កាមេរ៉ាអោយព្រងើយ។
"អាអ្នកប្រុសនោះបែបឆ្កួតមែនហើយ លង់ហ្នឹងសម្រស់ខ្លួនឯងដល់ថ្នាក់ហើយបានយកមកតាំងតែផ្តេសតែផ្តាសនាំចង្រៃទួរសព្ទ័នេះ តែមិនមែនរបស់ខ្ញុំឯណា អ្ហ៎! ពិតហើយរបស់គេតា៎"ថេយ៉ុងញាក់ស្មាបន្តិចរួចដាក់បង្គុយអង្គុយលើសាឡុងចុចរាវរកលេខក៏ឃើញថាជុងហ្គុកពិតជាSaveលេខគេទុកទៀតថែមទាំងតាំងឈ្មោះពេញៗថា អ្នកប្រុសជុងហ្គុក ។
"អាឆ្កួតអើយបើកុំតែនេះជាទូរសព្ទ័លោកទេកុំអីធ្លាក់ទឹកបង្គន់បាត់ហើយ សុទ្ធតែអ្នកប្រុសជុងហ្គុក ចង់ក្អួត"ថេយ៉ុងចុចខលទៅលេខជុងហ្គុកបុឹបហើយផ្ទៀងត្រចៀកស្តាប់។
<យ៉ាងម៉េចដឹងខ្លួនខុសហើយមែនទេ?>
"ហ្អាស៎? ថាម៉េចលោកជាអ្នកណា? ខ្ញុំខលទៅសង្សារខ្ញុំតើម៉េចបានជាចូលលោកទៅវិញ ចំមែនហើយ"ថេយ៉ុងនិយាយបណ្តើរធ្វើកាយវិកាបណ្តលរដូចគេគ្មានចេតនាមែនទែនអ៊ីចឹង។
YOU ARE READING
អ្នកប្រុសរោគចិត្ត
Acciónនៅសុខៗក៏បាក់ចិត្តស្រលាញ់មនុស្សម្នាក់ដែលរោគចិត្តជាទីបំផុត...