ថេយ៉ុងអង្គុយស្ងៀមក្តាប់ដៃណែនមើលទៅជុងហ្គុកដែលទើបតែដើរចូលមកព្រមជាមួយថង់អាហារពេលព្រឹកនិងនំបន្តិចបន្តួច។ គេដាក់ថង់ទាំងនោះនៅក្បែរខ្លួនថេយ៉ុងហើយដោះអាវក្រៅគ្របខ្លួនអោយនាយកម្លោះតូចយឺតៗចំណែកថេយ៉ុងបានតែនៅស្ងៀម។
"អូនទៅផ្ទះប្តូរសម្លៀកបំពាក់ហើយសម្រាកសិនក៏បានក្មេងនេះចាំបងនៅមើលថែ"
"..."
"អូននិយាយអ្វីខ្លះបន្តិចបានទេ? នៅខឹងរឿងនោះទៀតមែនទេ? បងមិនយល់សោះទាំងដែលរឿងនេះគួរតែបងជាអ្នកខឹងទើបត្រូវ បងខំធ្វើការរកលុយគ្មានពេលសម្រាកចំណែកអូនគ្រាន់តែទៅរៀនហើយធ្វើខ្លួនជាភរិយាល្អមិនក្បត់ចិត្តប្តីធ្វើមិនបានឬ? បងស្រលាញ់! បងហួងហែង! គ្រប់យ៉ាងដែលបងធ្វើព្រោះបងខ្វាយខ្វល់ពីអូនបើបងខុសបងក៏សុំទោសរួចហើយម៉េចក៏អូនមិនព្យាយាមយល់ពីបង?"សម្លេងរាបស្មើរបស់គេស្តាប់មើលទៅតានតឹងនិងមានសម្ពាធខ្លាំងណាស់ធ្វើអោយអ្នកអង្គុយក្បែរដឹងដល់សម្លេងដកដង្ហើមធំជាញឹកញយ គេប្រច័ណ្ឌមនុស្សដែលស្រលាញ់ខុសដែរឬ?
"ប៉ាម៉ាក់ខ្ញុំមិនធ្លាប់ស្រែកគំហកដាក់ខ្ញុំទេ"ថេយ៉ុងលើកដៃក្តោបអាវជុងហ្គុកហើយនិយាយបកមកវិញយ៉ាងស្ងៀមស្ងាត់ មានរឿងបែបនេះធ្វើអោយគេចង់ត្រឡប់ក្រោយទៅរកគ្រួសារដ៏កក់ក្តៅរបស់គេវិញ។
"បង..."
"មុននិងគាត់ស្តីថាអោយខ្ញុំគាត់តែងតែសួរហេតុផលពីខ្ញុំ គាត់ជឿជាក់លើខ្ញុំ នៅសុខៗក៏ស្រាប់តែបាត់ដំណឹងគាត់ឈឹងតើខ្ញុំគួរត្រឡប់ទៅរងចាំគាត់នៅផ្ទះមែនទេ?"
"អូនកំពុងនិយាយអី? បងមិនអនុញ្ញាតអោយអូនទៅណាទេ"
"ខ្ញុំហត់"
"ថេយ៍!!"
"ពេលដែលខ្ញុំជួបបងដំបូងបងមើលទៅស្ងៀមស្ងាត់មិនខ្វល់ខ្វាយតែវាខុសពីការគិតរបស់ខ្ញុំឆ្ងាយណាស់"ថេយ៉ុងផ្តេកក្បាលគេងកើយស្មាជុងហ្គុកដែលអង្គុយនៅក្បែរគេ"បងមិនត្រឹមតែពូកែឡូឡាទេថែមទាំងពូកែញ៉ោះអោយខ្ញុំខឹងទៀត"
"អូនចង់និយាយពីអីបងមិនយល់"ជុងហ្គុកលើកដៃអោបស្មាថេយ៉ុងហើយនិយាយល្មមអាចស្តាប់លឺសួរកាន់ថេយ៉ុងខណៈបបូរមាត់អោនមកផ្អឹបថើបសក់ក្រអូបដូចក្លិនផ្កាទើបតែបេះពីសួនថ្មីៗ។