Ep18 : បងស្រលាញ់អូន

2.9K 276 2
                                    

ថេយ៉ុងដើរផងរត់ផងរហូតមកដល់ទីណាហើយក៏មិនដឹង គេផ្អែកខ្លួនសម្រូតជញ្ជាំងយំយ៉ាងឈឺចាប់ ក្នុងទ្រូងស្ទើរប្រេះបែកខ្ទេចខ្ទីចង្វាក់ដង្ហើមដកសឹងមិនដល់គ្នា។

"ហ្អឹកៗហុឺ អាក្រក់ណាស់.."គេយំសសឹកយកដៃរឺតទ្រូងខ្លួនឯង ភ្នែកប្រែជាស្រវាំងដោយសារតែតំណក់ទឹកភ្នែកពេញហៀបនៅក្នុងរង្វង់ភ្នែកដែលធ្លាប់តែរឹងមាំក្លាហាន តទៅនេះតើនឹងទៅជាបែបណាទៅ?

"អោយឆាប់ឡើង! គេរបួសធ្ងន់ណាស់.."សម្លេងតឹកៗនៃគ្រែរុញអ្នកជម្ងឺអមដោយសម្លេងគ្រូពេទ្យបន្លឺទាំងព្រួយបារម្ភ រាងកាយក្រាស់គេងនៅលើគ្រែដែលមានរបួសសុះខ្លួនឈាមស្រក់ដាប ក្លិនឆ្អាបនិងភាពរញ៉េរញ៉ៃធ្វើអោយថេយ៉ុងងើបមុខទៅមើលស្ថានភាពនៅចំពោះមុខទាំងទឹកភ្នែកនៅតែស្រក់រហាម។

"អេ...អេឡិច?"ថេយ៉ុងបើកភ្នែកធំៗនិយាយដោយសម្លេងស្អកៗហើយព្យាយាមប្រមូលកម្លាំងរត់ទៅតាមគ្រែរុញនោះ ពេលដែលពិនិត្យមើលច្បាស់ហើយដៃដែលចាប់គ្រែក៏ព្រលែងដោយខ្លួនឯងពេលនេះគេឈរស្ងៀមគ្រវីក្បាលម្នាក់ឯងដូចមនុស្សឆ្កួត។

"គេកើតអី?"

"ខ្ញុំក៏មិនដឹងដែរប្រហែលជាត្រូវពួកជនពាលវាយធ្វើបាប ខ្ញុំគ្មានបកស្រាយទេសូមលោករងចាំនៅខាងក្រៅទៅពួកយើងត្រូវយកគេចូលបន្ទប់សង្រ្គោះបន្ទាន់"

"មិនពិតទេ! មិនអាចទេ ហុឺៗ"ពេលគ្រូពេទ្យរុញគ្រែទៅផុតគេយកដៃញីក្បាលស្របពេលដែលសភាពដ៏សាហាវឃោរឃៅរបស់អេឡិចនៅដក់ជាប់ពេញខួរក្បាល អេឡិចត្រូវបានវះមាត់មកដល់គុម្ភត្រចៀកចំណែកដៃគេដូចត្រូវរបស់រឹងដុំកម្ទេចដៃទាំងសងខាង ក្បាលត្រូវវាយឡើងបែកហូរឈាមកក្លាក់រីឯជើងត្រូវវាយបំបាក់រហូតឃើញឆ្អឹងខ្ចី។ នាយកម្លោះតូចចាប់ផ្តើមយំម្តងទៀតព្រោះមនុស្សដែលគេនឹកឃើញដំបូងបំផុតគ្មានអ្នកណាក្រៅពីជុងហ្គុកទេ មុននេះជុងហ្គុកធ្វើអោយគេខឹងដោយមិនសូម្បីតែតាមមកលួង ហើយដែលអេឡិចមានរបួសសុះខ្លួនមិនដឹងស្លាប់រស់នេះគឺវាភ្លាមៗពេកបន្ទាប់ពីជុងហ្គុកបានឃើញរូបថតនោះ នៅសាលាអេឡិចជាមនុស្សល្អចេះជួយយកអាសារអ្នកដទៃគ្មានហេតុផលអីដែលគេអាចត្រូវពួកជនពាលវាយដល់ថ្នាក់នេះទេ។

អ្នកប្រុសរោគចិត្ត Where stories live. Discover now