Ep5 : ប្រច័ណ្ឌ?

4.7K 390 2
                                    

   "នែ៎! អារោគចិត្ត លោកឯងនិយាយស្អី? ទ្រាំមិនបានស្អី? ខ្ញុំមិនមែនភីហ្សាទេវើយ"

   "ក៏ចេះតែនិយាយទៅ"ជុងហ្គុកលើកក្រដាសមួយសន្លឹកមកបង្ហាញថេយ៉ុងហើយហុចប៊ិចអោយជាក្រោយ ថេយ៉ុងកញ្ឆក់ក្រដាសនោះទៅមើលហើយក៏ត្រូវជ្រួញចិញ្ចើមចូលគ្នាតែម្តង។

   *កិច្ចព្រមព្រៀងរវាងលោកគីមថេយ៉ុងនិងលោកជុងហ្គុក ជេស៍ស្ទីឡា!!

1. ស្រលាញ់
2. គោរព
3. ជាស្វាមីភរិយាយដោយគ្មានលក្ខខណ្ឌ
4. លែងលះដោយប្រយោលពេលគីម ថេយ៉ុងចេញពីផ្ទះនេះ
5. ប្រសិនបើភាគីណាម្នាក់ធ្វើខុសលក្ខខណ្ឌនិងទទួលបានការដាក់ទោស(ថើបឬលើសពីនេះ)
6. គ្មានអាថ៏កំបាំង

   "សុីញ៉េទៅ"ជុងហ្គុកដាក់ប៊ិចលើភ្លៅថេយ៉ុងហើយញាក់ស្មាបន្តិច។

   "អាចំណុចទីមួយនេះមានន័យថាយ៉ាងម៉េច?"

   "គឺស្រលាញ់ហ្នឹងអី"

   "ស្រលាញ់ឆ្កួតឡប់ស្អី ខ្ញុំស្អប់លោកស្ទើរស្លាប់ទៅហើយ"

   "ជារឿងរបស់ឯង"ថេយ៉ុងស្រវាប៊ិចមកសុីញ៉េចខ្វាច់ៗលើក្រដាសហើយជុងហ្គុកក៏បត់ក្រដាសនោះទុកមួយឡែក។

   "ហើយពេលណាអោយខ្ញុំចូលរៀន?"

   "ចាំស្អែកទៅខ្ញុំទៅធ្វើការហើយ"

   "ខ្ញុំទៅដែរ"ថេយ៉ុងដើរទៅប្តូរសម្លៀកបំពាក់យ៉ាងលឿនរកតែឃាត់មិនទាន់ទើបជុងហ្គុកអង្គុយនឹងថ្កល់ត្រង់កន្លែងដើមវិញ តាមធម្មតាគេមិនចូលចិត្តនាំនរណាទៅអោយជាប់ដៃជាប់ជើងស្រាប់ហើយ។

   "រួចហើយ"នាយកម្លោះតូចក្នុងឈុតសាមញ្ញគឺអាវយឺតពណ៌សទឺនុយជាមួយខោជើងវែងពណ៌ខ្មៅមើលទៅស្អាតឥតទាស់ភ្នែកព្រោះមនុស្សស្រីមួយចំនួនប្រៀបមិនស្មើសម្រស់ថេយ៉ុងទេ ទាស់ត្រង់ថាឆ្នាស់ឆ្នើមពូកែជេរបំផុត អាគ្មានរឿងស្អីក៏ជេរបានដែរ។

   "ឆាប់ឡើង"ជុងហ្គុកដើរនាំមុខថេយ៉ុងក៏ប្រញាប់រតញាប់ជើងតាមមកពីក្រោយ។

   "អាអ្នកប្រុសឡប់ចាំបន្តិចស្ទះខ្យល់បែកពពុះមាត់ស្លាប់ឬយ៉ាងម៉េច អេ៎! ខ្ញុំឈឺណា៎ចាំផង"ថេយ៉ុងរអ៊ូរទាំស្រែឡូឡាតាមពីក្រោយជុងហ្គុក ពេលដែលបានអង្គុយក្នុងឡានហើយគេក៏ផ្អែកខ្លួននិងកៅអីឡានសម្លឹងមើលសងខាងផ្លូវមិនឈប់។

អ្នកប្រុសរោគចិត្ត Where stories live. Discover now