#បន្ទប់សម្រាកព្យាបាល
ថេយ៉ុងដើរចូលមកខាងក្នុងក៏ឃើញជុងវីនគេងស្តូកស្តឹងនៅលើគ្រែអ្នកជំងឺ ដៃខាងឆ្វេងមានម្ជុលសុឺរ៉ូម គេដាក់ខ្លួនអង្គុយនៅកៅអីក្បែរគ្រែហើយអោនទៅថើបថ្ងាសក្មួយប្រុសមួយដង្ហើមយ៉ាងវែងទើបដកបបូរមាត់ចេញ។
"ឆាប់ដឹងខ្លួនណា៎ ក្មេងល្អរបស់ពូ"ថ្ងៃនេះគួរតែជាថ្ងៃដ៏ល្អដែលពួកគេអាចដើរលេងជុំគ្នាតែវាបែរជាផ្ទុយបែបនេះទៅវិញ ថេយ៉ុងក្រោកដើរទៅបែកវាំងននទើបដើរបកមកអង្គុយកន្លែងដើមវិញ។
"ថេយ៍ញុំាអីសិនទៅ"ជុងហ្គុកកាន់ថង់អាហារនិងនំមុននេះចូលមកតាមក្រោយដាក់វាលើតុ មិនភ្លេចប្រាប់ថេយ៉ុងផងដែរ។
"បងទិញអីមកខ្លះ?"
"នេះអីអាហារពេលព្រឹកនិងទឹកដោះគោដែលអូនចូលចិត្ត"ជុងហ្គុករៀបចំអាហារដាក់ចានហើយលើកទឹកដោះគោបង្ហាញនាយកម្លោះតូចអ្វើអោយគេសើចតិចៗទាំងមិនសម។
"ញុំាជាមួយគ្នាទៅ"ថេយ៉ុងក្រោកដើរទៅអង្គុយរួមតុជាមួយជុងហ្គុកហើយលើកទឹកដោះគោយកមកផឹកក្អឹកៗ។
"គ្រូពេទ្យប្រាប់ថាថ្ងៃស្អែកជុងវីនអាចចេញពីមន្ទីរពេទ្យបានហើយតែប្រហែលជាត្រូវអោយឈប់ទៅសាលាមួយរយៈរហូតដល់ជាស្រួលបួលសឹមត្រឡប់ទៅវិញ"
"ហ្អឹម!"ជុងហ្គុកងក់ក្បាលតិចៗគ្រហឹមនៅក្នុងបំពង់កតបមករាងតូចវិញ។
"ឈប់មើលខ្ញុំហើយញុំាបាយទៅ"ថេយ៉ុងដួសបាយញុំាបណ្តើរៗព្រោះនេះថ្ងៃរៀងជ្រេបន្តិចទៅហើយពោះគេក៏ធ្វើទុក្ខឃ្លានខ្លាំងផងដែរចំណែកជុងហ្គុកបែរជាអង្គុយមើលគេញុំាទៅវិញ។
"ប្រឡាក់មាត់អស់ហើយ"ជុងហ្គុកលូកដៃមកជូតបបូរមាត់អោយថេយ៉ុងរួចក៏យកម្រាមដៃនោះទៅបៀមធ្វើអោយថេយ៉ុងមុខឡើងក្រហមងាំង។
"អាក្រក់ណាស់"
"បង..."
គ្រឹងៗ! ជុងហ្គុកនិយាយមិនទាន់ផុតពីមាត់ផងពេលនេះសម្លេងទូរស័ព្ទគេក៏រោទិ៍ហើយក៏គ្មានអ្នកណាក្រៅពីម៉ាក់របស់គេនោះដែរ គេយកដៃញីសក់ថេយ៉ុងបន្តិចទើបដើរចេញទៅខាងក្រៅនិយាយទូរស័ព្ទព្រោះច្បាស់ណាស់ថាម៉ាក់គេខលមកនិយាយទាក់ទងនិងរឿងដែលគេស្រលាញ់ថេយ៉ុង។
YOU ARE READING
អ្នកប្រុសរោគចិត្ត
Actionនៅសុខៗក៏បាក់ចិត្តស្រលាញ់មនុស្សម្នាក់ដែលរោគចិត្តជាទីបំផុត...