Ep24 : ទីបំផុតនាងក៏...ស្លាប់!!

2.9K 266 4
                                    

   នៅពេលដែលថេយ៉ុងរៀងស្ងប់អារម្មណ៍បន្តិចហើយជុងហ្គុកក៏សម្រេចចិត្តជូនគេទៅញុំាអាហារនៅហាងខាងក្រៅព្រោះអាហារដែលកុម្មង់មុននេះត្រជាក់អស់ហើយ។ ស្របពេលកំពុងអោបស្មាប្រពន្ធវ័យក្មេងដើរចេញទៅគេក៏ត្រូវជ្រួញចិញ្ចើមមើលសភាពអ៊ូអរបែបរញ៉េរញ៉ៃនៅមុខក្រុមហ៊ុន មានមនុស្សប្រមូលផ្តុំគ្នាចោមរោមមើលអីក៏មិនដឹងថែមទាំងលឺសម្លេងថតឆ្វេចឆ្វាច់ទៀតផង។

   "មានរឿងអី?"ថេយ៉ុងងាកទៅសួរជុងហ្គុក។

   "មិនដឹងទេបើបងនៅជាមួយអូនតែរហូត"

   "ជាគ្រោះថ្នាក់ចរាចរណ៍មិនខានទៅមើលទេ?"

   "មើលធ្វើអីទម្រាំតែញុំាបាយមិនចូលទេ"ជុងហ្គុករៀបនិងដឹកដៃថេយ៉ុងដើរចេញទៅហើយតែក្រុមមនុស្សក៏ចាប់រំសាយព្រោះប៉ូលិសមកដល់ហើយ ថេយ៉ុងដែលមានទឹកមុខធម្មតាប្រែជាបើកភ្នែកធំៗឈប់គាំងទ្រឹងមើលសាកសពនៅកណ្តាលផ្លូវដែលត្រូវឡានកិនឡើងខ្ទេចផ្នែកក្បាលធ្លាយខួរចេញ មានឯកសារធ្លាក់រាយបាយទៀតផង នេះជាខេហ្វាលេខាស្រីដែលជុងហ្គុកបណ្តេញចេញមុននេះ។

   "តៃកុងឡានរត់គេចហើយ"

   "ពុទ្ធោអើយមិនគួរសោះ"

   "មិនដឹងជាសាច់ញាតិនៅឯណាទេព្រះអើយ កូនគេកូនខ្ញុំ"សម្លេងជជែកគ្នាលឺលាន់ឡើងហឹងត្រចៀកចំណែកថេយ៉ុងគេព្រលែងដៃជុងហ្គុកយឺតៗ ងើយមើលមុខមនុស្សដែលគេស្រលាញ់ហាក់កំពុងសួរថាជាបងមែនទេ? នេះជាស្នាដៃបងមែនទេ?

    "ជុង..."ថេយ៉ុងនិយាយទាំងញ័របបូរមាត់ រាងកាយប្រែជាទន់ដូចទានត្រូវពន្លឺថ្ងៃ វាភ្លាមៗស្រស់ៗពេកហើយ។

   "ម៉េចក៏អូនគិតថាជាបងទាំងដែលបងនៅជាមួយអូនជាប់រហូត? ម៉េចក៏អូនមិនមើលបងក្នុងផ្លូវល្អខ្លះ? ចំពោះស្រីម្នាក់នេះបើបងចង់សម្លាប់មិនមែនអោយដាច់ខ្យល់ស្រួលយ៉ាងនេះទេ"ជុងហ្គុកយកដៃចាប់អង្រួនស្មាថេយ៉ុងសួររកហេតុផលកាលដែលថេយ៉ុងតែងតែមើលមកគេជាមនុស្សអាក្រក់។

   "បងពិតជាមិនបានធ្វើមែនហ្អេស៎? នាងគ្រោះថ្នាក់ស្លាប់ដោយខ្លួនឯងពិតឬ? មុននេះបងនិយាយថាបងនឹងចាត់ការនាង"ជុងហ្គុកបានតែយកដៃញីសក់ខ្លួនឯងដកដង្ហើមធំមិនឈប់។

អ្នកប្រុសរោគចិត្ត Where stories live. Discover now