#ថ្ងៃថ្មី
ព្រឹកនេះមិនខុសពីសព្វដងនោះទេថេយ៉ុងក្រោកតាំងពីព្រលឹមមករៀបចំសម្លៀកបំពាក់និងកាតាបអោយជុងវីនទៅរៀន បន្ទាប់ពីងូតទឹកស្លៀកពាក់អោយជុងវីនរួចគេក៏កាន់ដៃក្មេងតូចដើរមកខាងក្រោមតែក៏រៀងភ្ញាក់បន្តិចជាមួយនឹងវត្តមានរបស់អ្នកស្រីអេលជីដែលកំពុងអង្គុយដោយទឹកមុខភ័យព្រួយនៅក្នុងបន្ទប់ទទួលភ្ញៀវ។
"អ្នកមីងមកយូរហើយឬ?"ថេយ៉ុងញញឹមស្រាលទៅកាន់គាត់ដែលបើមើលតាមឫកពាគាត់ដូចជាភ្ញាក់ៗយ៉ាងម៉េចមិនដឹង ទឹកមុខបៀមទុក្ខកង្វល់ធ្វើអោយគេកើតការព្រួយបារម្ភឡើងមក។
"ថេយ៍! ក្មួយ...ក្មួយមិនអីទេមែនទេ?"គ្រាន់តែឃើញថេយ៉ុងភ្លាមគាត់ក៏ក្រោកឈរហើយដើរសម្តៅមករកកម្លោះតូចពិនិត្យមើលថាគេពិតជាគ្មានរបួសស្នាម។
"ជុងហ្គុកប្រាប់មីងថាខ្ញុំឈឺឬបានជាមីងមកដល់ទីនេះ? ខ្ញុំមិនបានឈឺទេតែជុងវីនទៅវិញទេដែលឈឺ"ដោយឃើញគាត់ភ័យយ៉ាងនេះគេក៏រហ័សបកស្រាយហើយជួយគ្រាហ៍អ្នកស្រីអោយអង្គុយនៅលើសាឡុងវិញ។
"ថេយ៉ុងស្តាប់មីងណា៎.."
"ម៉ាក់មកមិនប្រាប់បែបនេះតើខ្ញុំអោយជេយ៍ទៅទទួលយ៉ាងម៉េចទៅ?"សម្លេងធំគ្រលរបន្លឺកាត់ពាក្យសម្តីរបស់គាត់ធ្វើអោយទាំងគាត់និងថេយ៉ុងប្រញាប់ងាកទៅមើលជុងហ្គុក រាងកាយក្រាស់គ្រងឈុតគ្រ័រហ្សេពណ៌ខ្មៅកំពុងដើរចូលមកក្នុងវង់សន្ទានានេះ។
"ម៉ាក់មកនាំថេយ៉ុងនិងជុងវីនទៅ.."
ផាំង! ជុងហ្គុកគោះតុមួយទំហឹងដៃរហូតអាចឃើញគ្រប់ម្រាមដៃគេស្នាមក្រហម កែវភ្នែកប្រែមកជាកំណាចឃោរឃៅព្រមសោយទឹកមុខកាចមួយរំពេចន៍។ ថេយ៉ុងលើកដៃបិទភ្នែកជុងវីនព្រោះមិនចង់អោយក្មេងតូចនេះមានភាពភ័យខ្លាចជាមួយកំហឹងជុងហ្គុកទេ។
"ជុងវីនក្មេងល្អទៅចាំនៅក្នុងឡានមុនជាមួយពូជេយ៍ទៅណា៎ បន្តិចទៀតចាំពូជុងទៅតាមក្រោយ"គេអោនទៅខ្សឹបដាក់ត្រចៀកជុងវីនហើយក៏ដឹកដៃគេចេញទៅ។
"ម៉ាក់ពិតជាចង់យកគេចេញពីខ្ញុំមែន? ម៉ាក់ចង់អោយខ្ញុំក្លាយជាបិសាចហ្អេស៎? រឿងឆ្នាំនោះក្រែងខ្ញុំជាប់គុកក៏ព្រោះតែម៉ាក់ឬមិនមែន? ដោយសារតែម៉ាក់ទើបខ្ញុំសម្លាប់មនុស្ស ដោយសារតែខ្ញុំស្រលាញ់ម៉ាក់ទើបខ្ញុំមិនចង់អោយម៉ាក់រស់នៅក្នុងភាពឈឺចាប់តើខ្ញុំខុសមែនទេ? មកទល់ពេលនេះម៉េចក៏ម៉ាក់ចង់យកគេចេញពីខ្ញុំ? អ្អ៎! ឬមួយម៉ាក់ចង់អោយកូនប្រុសម៉ាក់..សម្លាប់មនុស្សម្តងទៀត?"ជុងហ្គុកនិយាយដោយទឹកមុខរាបស្មើដែលវាបញ្ជាក់ថាគេកំពុងខឹងខ្លាំង សម្តីត្រជាក់ស្រេបរបស់គេធ្វើអោយអ្នកស្រីអេលជីដកដង្ហើមសឹងមិនដល់គ្នា។ តាំងតែពីដើមមកគាត់បានបង្រៀនជុងហ្គុកថាបើស្រលាញ់អ្វីគឺត្រូវតែថែរក្សាអោយបានហើយពេលនេះគេកំពុងតែយកសម្តីរបស់គាត់មកអនុវត្តហើយ។
YOU ARE READING
អ្នកប្រុសរោគចិត្ត
Actionនៅសុខៗក៏បាក់ចិត្តស្រលាញ់មនុស្សម្នាក់ដែលរោគចិត្តជាទីបំផុត...