ភាគទី 81

4.6K 320 36
                                    

       “Jeon Jungkook!!!”
       Taehyung អោនក្បាលយកដៃខ្ទប់មុខ។ គ្មានផ្លូវដែលពិភពលោកអាចមានរឿងចៃដន្យដល់ថ្នាក់នេះទេ។ គេដឹងថាបន្ទាប់ពីចែកផ្លូវជាមួយគេ Jungkook ស្រាប់តែបង្ហាញខ្លួនជាតារាចម្រៀងទោលនិងសម្តែង តែមិនបានដឹងថាគេនៅក្រោមដំបូលផលិតកម្ម The J ឡើយ។ ហេតុអ្វីគេមកត្រូវជួបមនុស្សខុស ក្នុងកាលៈទេសៈបែបនេះ?
       “Tae! ហេតុអីបើកទ្វារហើយបែរជាបិទទៅវិញ?” Yelena បើកទ្វារសួរនាយកម្លោះនៅខាងក្រៅ មកដល់ហើយនៅធ្វើលិបលរៗទៅកើត។
       “ចូលមក!”
       បន្ទាប់ពីត្រូវអូសដៃចូលទៅក្នុងបន្ទប់ អ្នកគ្រប់គ្រងថ្មីនៅតែបន្តបង្ហាញទឹកមុខតានតឹងស្ទើរប្រេះទ្រូងឥតឈប់។ Yelena ហាក់ឆ្ងល់អស់ពីពោះ ងាកទៅរក JayKay ក៏ស្ងៀមទ្រឹងមិនស្តី នេះគេទាំងពីរមានអ្វើលាក់លៀមឬអត់ទេ?
       “បង Yelena ខ្ញុំសុំទោស... តែខ្ញុំមិនអាចធ្វើការងារនេះបានទេ រឿងប្រាក់ខែដែរបងបើកឱ្យខ្ញុំមួយពីរឆ្នាំនោះ ខ្ញុំនឹងវេរសងបងវិញគ្រប់ចំនួន សុំទោសផងដែលរំខានបង”
       “នេះមានរឿងអី?” នារីរាងខ្ពស់ តែស្វែលដូចម៉ូដែលភ័ន្តភាំងនឹងការសម្រេចចិត្តរបស់អ្នកចំណូលថ្មី។
       “ខ្ញុំសុំទោស តែខ្ញុំមានផ្លូវផ្សេងដើម្បីរកប្រាក់ហើយ...” Tae ពោលពាក្យកុហក ទាំងដែលប្រាក់ដែលគេទទួលបានពី Yelena ត្រូវដកយកទៅប្រើប្រាស់អស់ពាក់កណ្ដាលទៅហើយ តែគេអាចសួរទ្រាំធ្វើការជាមួយ Jungkook បានយ៉ាងម៉េច? ទំនាក់ទំនងចាស់ក៏គ្មានចំណុចណាល្អប្រសើរ បើបន្តនៅ Jungkook អាចនឹងគិតថា Tae ឃើញគេល្បីហើយទើបតាមទាមមកដល់ទីនេះថាបាទ នេះបួនប្រាំឆ្នាំទៅហើយ ហេតុអ្វីនិស្ស័យកម្មរបស់ពួកគេទាំងពីរនៅមិនព្រមកាត់ផ្តាច់ទៀត? គេមិនគួរជួប Jungkook ឡើយ ទាំងពេលនេះនិងកាលពីនៅវិទ្យាល័យ។
       “ឯងប្រាកដចិត្តហើយអ្ហេស៎?”
       “Yelena! បងចេញទៅក្រៅសិនទៅ ខ្ញុំនឹងនិយាយជាមួយគេ” JayKay ដេញ Yelena ឱ្យចេញ ទោះនាងមើលទៅមិនសូវពេញចិត្ត តែក៏មិនបានជំទាស់។
       “ខ្ញុំសប្បាយចិត្តដែលមកសម្រេចចិត្តមកទីនេះ”
       “ព្រោះឯងនឹងបានសើចចំអក សោយសោកលើគំនរទុក្ខរបស់ខ្ញុំដូចមុន... ត្រូវទេ?”
       សំណួរដែលដឹងថានឹងត្រូវទទួលបានចម្លើយមិនពិតត្រឡប់មកវិញ។ Taehyung លែងខ្លាចនឹងសួរទៀតហើយ Jungkook ធ្លាប់ធ្វើបាបគេទាំងកាយទាំងចិត្ត Jungkook ដឹងច្បាស់ក្នុងចិត្តណាស់ មិនចាំបាច់ឱ្យអ្នកដទៃរំលឹកឡើយ។ មកនេះមកធ្វើជាត្រេកអរដែលគេទទួលបានការងារល្អ តើបានប៉ុន្មានថ្ងៃ? ប៉ុន្មានថ្ងៃដែលឯងគ្រោងនឹងបញ្ចេញចង្កូមម្តងទៀត Jeon Jungkook?
       “ខ្ញុំដឹងថាកាលពីមុនខ្ញុំខុស-”
       “អញ្ចឹងប្រាប់មកថាម្តងនេះឯងចង់លេងល្បែងអ្វីទៀត?” Tae ផ្អាកនិយាយដើម្បីលេបទឹកមាត់ផ្សើមបំពង់ក “ឆ្លើយមិនចេញ? ឯងរកល្បិចមកបោកប្រាស់ខ្ញុំមិនបាន ឬក៏នេះជាផ្នែកមួយនៃល្បែងឆ្គួតឡប់របស់ឯង?”
       “ខ្ញុំបំភ្លេចរឿងទាំងនោះចោលអស់ហើយ” JayKay ឈររឹងកំព្រឹសដូចថ្មដា បើគេចង់ជួយហើយរក្សា Taehyung ទុក ឱ្យនៅទីនេះ គេត្រូវតែរឹងមាំបំផុត។
       (ត្រូវហើយព្រោះឯងមិនបានឈឺចាប់ ជាប់ស្នាមដានលើលលាដ៏ឆ្អឹងដូចខ្ញុំ ហេតុអីឯងត្រូវចងចាំ?) រាងតូចព្យាយាមប្រាប់ក្នុងចិត្ត។
       “ព្រោះខ្ញុំធ្វើតាមបង! បងនិយាយថាចាប់ពីថ្ងៃនោះពួកយើងនឹងបញ្ចប់ លែងមានអ្វីទាក់ទងនឹងគ្នា ដូច្នេះទើបខ្ញុំព្យាយាមបំភ្លេចគ្រប់យ៉ាង ដូចពេលនេះអញ្ចឹង ខ្ញុំលែងចងចាំហើយថាហេតុអ្វីខ្ញុំធ្វើបាបបង ហេតុអ្វីខ្ញុំឃោរឃៅ ភ្លេចទៅហើយថាបងធ្លាប់រងទុក្ខបែបណា ភ្លេចទៀតថាពួកជាធ្លាប់ជាអ្វីនឹងគ្នា ពេលនោះបងស្រឡាញ់ខ្ញុំខ្លាំងប៉ុណ្ណា ហើយក៏ភ្លេចថា តើខ្ញុំស្រឡាញ់បងឬទេ?”
       “...”
       ភាពស្ងប់ស្ងាត់បង្កប់នូវចម្លើយជាច្រើនដែលមិនអាចជីកយកចេញក្រៅឱ្យអស់ក្នុងពេលដ៏ខ្លីបែបនេះ។ Jungkook កំពុងព្យាយាមប្រាប់ថាពួកគេពេលនេះ មិនមានទំនាក់ទំនងអ្វីនឹងគ្នា លើសពីអ្នកដទៃដែលទើបនឹងជួបគ្នាដើម្បីរួមការងារឡើយ។
       “ម្យ៉ាងខ្ញុំឮបង Yelena ប្រាប់ថាបងត្រូវការប្រាក់ បងក៏បានចុះកិច្ចសន្យារួចហើយដែរ អាចទេបើបងទុកថាខ្ញុំជា JayKay ជាមនុស្សដែលបងទើបនឹងស្គាល់ក្នុងថ្ងៃនេះ បំភ្លេចគ្រប់យ៉ាងដូចដែលបងធ្លាប់ប្រាប់ខ្ញុំក្នុងយប់នោះ” Jungkook បេះដូងហាក់ស្រាលបន្តិចពេល Tae បង្ហាញទឹកមុខល្អជាងមុន។
       “ប្រាកដទេថារឿងចែដន្យក្នុងថ្ងៃនេះ មិនមានអ្វីពាក់ព័ន្ធនឹងឯង?”
       “ប្រាកដជាគ-គ្មានទេ...”
       “ខ្ញុំនឹងគិតមើល... តែខ្ញុំមិនចង់ធ្វើការជាមួយឯងទេ”
       គ្រាំង!
       ទ្វារបិទទាំងកម្រោល។ JayKay ទម្លាក់ខ្លួនចុះលើកៅអី ទាំងបែកញើសសស្រាក់ គេរួចខ្លួនម្តងទៀតហើយ បើ Taehyung និយាយបែបនេះមានន័យថាគេយល់ព្រមធ្វើការ នេះជារឿងល្អណាស់។ មិនយូរប៉ុន្មានស្នាមញញឹមក៏លេចឡើងលើផ្ទៃមុខរបស់កម្លោះរូបស្រស់ទាំងមិនបានព្រៀងទុក។
       (ថ្ងៃណាមួយខ្ញុំច្បាស់ជាចាប់បងជាប់ម្តងទៀត)
      
       “JayKay! ឯងនិយាយអ្វីជាមួយ Taehyung ខ្លះ?” Yelena បើកទ្វារចូលមកជាមួយសំណួរ។
       “មិនមានអ្វីច្រើនទេ តែប្រហែលជាអាចធ្វើឱ្យគាត់មានសតិជាងមុនបន្តិច... បងឱ្យគាត់ទៅធ្វើការជាមួយនរណា?”
       “KangMo! គេជាមនុស្សងាយនិយាយជាមួយបំផុត បងគិតថា Tae អាចគ្រប់គ្រងគេបាន”
       “គេជាអ្នកថតរូប ត្រូវការអ្នកគ្រប់គ្រងដែរអ្ហេស៎?” JayKay ភ្ញាក់ដូចគេដាល់ ឱ្យ Tae ទៅនៅជាមួយ KangMo ប្រៀបដូចយកសាច់ទៅផ្ញើនឹងខ្លា អ្នកដទៃប្រហែលមិនដឹង ប៉ុន្តែគេដឹងច្បាស់ណាស់។
       “តែគេក៏ជា Artist ក្នុង The J ដែរ ប្រាកដជាត្រូវការហើយ”
       “តែខ្ញុំមិនចូលចិត្តវា”
       “តែឯងនៅតែជាឯង Taehyung ឯនោះទេដែលត្រូវធ្វើការជាមួយ KangMo ម្យ៉ាងពួកគេក៏ដូចជាចុះសម្រុងនឹងគ្នាណាស់ដែរ”
       “បងត្រូវតែរកវិធីឱ្យ Tae មកធ្វើជាអ្នកគ្រប់គ្រងរបស់ខ្ញុំ” នាយមាត់រឹងអស់អ្វីនឹងតបបែរមកជាប្រើបញ្ជាជំនួសវិញ។
       “បងប្រហែលជាជួយបាន តែលុះត្រាតែឯងប្រាប់បងថា Taehyung ជានរណាសិន!” Yelena ដាក់កំហិតព្រោះនាងគិតយ៉ាងណាក៏មិនយល់ពីទំនាក់ទំនងរបស់ពួកគេទាំងពីរ តែវាដូចជាតានតឹងខ្លាំងពេករហូតដល់អ្នកក្រៅដូចជានាងមិនអាចគិតយល់ច្រើនជាង។
       “បងប្រាកដទេថាបងអាច?”
       “ប្រាកដ!”
       “ហ៊ឺម...” JayKay យកដៃចាប់ចង្ការហើយសម្លឹងទៅបង្អួច “...ខ្ញុំគួរចាប់ផ្ដើមពីណាទៅមុន?...”

You're FAKE [Complete]Où les histoires vivent. Découvrez maintenant