ព្រឹកថ្ងៃថ្មីឈានចូលមកដល់ Yoongi ភ្ញាក់ពីគេងទាំងព្រលឹមតាមទម្លាប់។ ដោយសារតែ Jimin ជួលផ្ទះនៅម្នាក់ឯង ដូច្នេះទើបបន្ទប់មានតែមួយ ម្យ៉ាងម្ចាស់បន្ទប់ក៏ចូលគេងក្នុងបន្ទប់បាត់ ទើបកម្លោះចាស់របស់យើងត្រូវមកគេងនៅសាឡុងក្នុងបន្ទប់ទទួលភ្ញៀវទាំងមិនបានផ្លាស់សម្លៀកបំពាក់ព្រោះមិនបានយកអ្វីជាប់តាមខ្លួនក្រៅពីកាតខ្មៅមួយនិងលិខិតឆ្លងដែន។
« ភ្ញាក់ឡើង! ព្រឹកហើយ! »
រាងក្រាស់ឈរស្រែកដាស់ម្ចាស់ផ្ទះដែលគេងសំដិលលើគ្រែទទូរភួយមិនព្រមក្រោក តែទោះហៅយ៉ាងណាក៏ទ្រង់មិនព្រមកម្រើក សុខចិត្តឃ្លុំភួយជិតឈឹងរកខ្យល់ចូលគ្មាន។
« ក្រោកទៅងូតទឹក! » Yoongi ទាញភួយចេញពីខ្លួន Jimin បោះទៅលើកម្រាលឥដ្ឋបាត់ ធ្វើឱ្យអ្នកកំពុងគេងលក់ស្កប់ស្កល់ត្រូវគេងរួញខ្លួនតវ៉ាទាំងសម្លេងក្រងួៗនៅចុងច្រមុះ។
« អត់ទេ!!! ខ្ញុំងងុយ »
« ខ្ញុំប្រាប់ឱ្យក្រោក! »
កម្លោះចាស់ដើរទៅទាញបើកវាំងននដែលបិទបាំងកញ្ចក់បង្អួចធំមួយនៅម្ខាងគ្រែ បណ្តាលឱ្យរាងតូចស្រែកចាចព្រោះចាំងភ្នែកនឹងពន្លឺព្រះអាទិត្យនាពេលព្រឹកគេងទៅវិញលែងលក់។
« SUGAAAA! ឆាប់បិទទៅវិញទៅ ខ្ញុំចង់គេង »
« បើទ្រង់មិនក្រោក! ខ្ញុំនឹងអូសទ្រង់ទៅឱ្យប៉ូលិសបញ្ជូនទៅកូរ៉េវិញឥឡូវនេះ »
« បាន!!! ខ្ញុំក្រោក! » Jimin ក្រោកទាំងមមីមមើព្រោះខ្លាចពាក្យគម្រាមរបស់ Yoongi តែភ្នែកក៏ក្រឡេកទៅឃើញនាឡិកាលើតុដែលបង្ហាញថានេះទើបតែម៉ោង 6ព្រឹកប៉ុណ្ណោះ តែប្រុសម្នាក់នេះបែរជាមកដាស់ទ្រង់ធ្វើដូចថ្ងៃចាំងគូទកម្ពស់ដើមត្នោតនៅស្រុកខ្មែរទៅវិញ។
« នេះទើបតែម៉ោង 6 ប៉ុណ្ណោះ! »
« មែនហើយ ក្មេងៗត្រូវតែប្រញាប់ក្រោកពីព្រឹក »
Jimin ខឹងស្ទើរតែស្រែកជេរព្រោះដឹងថា Yoongi មានបំណងប្រើវិធីនេះសងសឹកទ្រង់ តែពេលឃើញគេញញឹមចុងមាត់បានចិត្តយ៉ាងនេះទើបទ្រង់ញញឹមឌឺដងទៅវិញព្រមទាំងប្រែទឹកមុខមួយរំពេច។
« អរុណសួស្តីអនាគតប្តីសម្លាញ់! ហា៎... គិតៗទៅភ្ញាក់ពីព្រលឹមបែបនេះក៏ល្អ ព្រោះនឹងបានញ៉ាំអាហារពេលព្រឹកជុំគ្នាន... ហឹម.. ខ្ញុំចង់ញ៉ាំ... » Jimin ធ្វើជារិះគិតបណ្តើរសម្លឹង Yoongi ពីលើក្បាលដល់ចុងដើងបណ្តើរ តែក៏ទៅឈប់ផ្ងក់ត្រង់ចំណុចក្រោមផ្ចិតរបស់កម្លោះចាស់ដែលឈរម៉ីងម៉ាំងមិនដឹងរឿងមុននឹងនិយាយបន្តទាំងភ្នែកសម្លឹងចំណុចសំខាន់មួយនោះមិនដាក់ភ្នែក « ... ចង់ញ៉ាំ Hotdog កុំភ្លេចដាក់ពងមាន់ 2 គ្រាប់ផង »
« ? »
Yoongi រហ័សដឹងខ្លួនលើកដៃខ្ទប់អាប្អូនតូចរបស់ខ្លួនគេចពីការតាមមើលរបស់ Jimin ហើយបែរខ្នងដាក់គេទាំងហួសចិត្ត មិនដឹងថាទ្រង់និយាយសម្តៅដល់ន័យជ្រៅប៉ុណ្ណាទេ តែគេនៅតែស្រៀវពោះដដែល។
« ឆាប់ទៅងូតទឹកទៅ! »
« ហាសហា៎! ដឹងហើយ! »
កន្លងទៅរយៈពេល 2ម៉ោងហើយបន្ទាប់ពីអាហារពេលព្រឹកបានបញ្ចប់។ Yoongi អង្គុយយាម Jimin ឱ្យអានសៀវភៅក្នុងបន្ទប់ទទួលភ្ញៀវ ហាមមិនឱ្យចេញទៅក្រៅឬមើលទូរទស្សន៍និងលេងទូរស័ព្ទដាច់ខាត បំណងរបស់គេគឺត្រូវតែបង្ខំទ្រង់ឱ្យទ្រាំលែងបានហើយសុំត្រឡប់ទៅកូរ៉េវិញឱ្យទាល់តែបាន។
« Suga លោកចាំថាពេលរៀននៅបរទេសធ្លាប់ជួបក្មេងប្រុសម្នាក់ក្នុងមន្ទីពេទ្យដែលលោកចុះហ្វឹកហាត់ទេ? » Jimin សុខៗស្រាប់តែសួរទើប Yoongi ឆ្លើយតាមអ្វីដែលជាការពិត មិនបានគិតចង់លាក់បាំង។
« ខ្ញុំចុះហ្វឹកហាត់ច្រើនកន្លែងណាស់ មនុស្សក៏ជួបច្រើន មិនបានចាំមុខមាត់ទេ »
« អ!!! » ព្រះអង្គម្ចាស់តូចគ្រាន់តែពោលតិចៗហើយក៏ស្ងាត់មាត់ ចំណែកភ្នែកសម្លឹងសៀវភៅឥតដាក់។
« មានអ្វីមែនទេ? »
« គ្មានទេ! »
Yoongi មិនមាត់ ព្រោះមិនមែនជាប្រភេទមនុស្សចូលចិត្តនិយាយច្រើនស្រាប់។ រាងក្រាស់ក្រោកដើរទៅឆុងកាហ្វេដើម្បីក្រេបកំដរបរិយាកាសអានសៀវភៅដ៏ស្ងប់ស្ងាត់របស់ពួកគេទាំងពីរ។ តាមពិតទៅ គេក៏មិនប្រកែកដែរ ដែលយល់ថាខ្លួនឯងពេញចិត្តបរិយាកាសបែបនេះ សូម្បីតែអាកាសធាតុនិងការរៀបចំតុបតែងផ្ទះរបស់ Jimin ក៏ដូចទៅនឹងចំណង់ចំណូលចិត្តរបស់គេគ្មានខុស យូរៗម្តងបានមកអានសៀវភៅក្នុងកន្លែងដ៏ស្ងប់ស្ងាត់បែបនេះក៏ចាត់ទុកថាបានលម្ហែខួរក្បាលខ្លះដែរ។
« អ៊ួក... អ៊ួក... » សម្លេងដោលរកក្អួតរបស់ Jimin លាន់លឺឥតឈប់បន្ទាប់ពីឃើញ Yoongi កាន់ពែងកាហ្វេដើរមកដល់ក្នុងបន្ទប់វិញភ្លាម នេះមិនមែនចង់ក្អួតអ្វីឡើយ គ្រាន់តែជាល្បិចកូនក្មេងរបស់ទ្រង់ប៉ុណ្ណោះ។
« ទ្រង់ឈឺក្រពះអ្ហេស៎? ឬក៏នៅផ្ទះតែពីរម៉ោងក៏ពុលផ្ទះទៅហើយ? » រាងក្រាស់ដាក់ពែងកាហ្វេជិតដៃ Jimin ហើយសួរនាំអាការៈដើម្បីងាយស្រួលដាក់ថ្នាំឱ្យត្រូវជំងឺ។
« អត់ទេ មិនមែនបែបនោះទេ » រាងតូចគ្រវីក្បាលញាប់ស្អេក។
« អញ្ចឹងហេតុអី? ឬក៏ស្អប់មុខខ្ញុំខ្លាំងពេក? »
« ខ្ញុំក្អួតព្រោះចាញ់កូន គ្រាន់តែឃើញមុខលោកវាធ្វើឱ្យខ្ញុំមានទម្ងន់ដោយមិនដឹងខ្លួន »
« ... »
Yoongi លើកពែងកាហ្វេក្រេបបន្តិចព្រោះរកពាក្យឆ្លើយតបមិនត្រូវ ខណៈ Jimin លើកដៃអង្អែលពោះប្រៀបដូចជាកំពុងតែពពោះគិតមែន និយាយត្រង់ទៅចុះថាក្មេងម្នាក់នេះ គេមិនដឹងថាទៅរកវិធីសាស្ត្របែបណាមកទល់ទល់ឱ្យឈ្នះនោះទេ។
« Jimin! ទ្រង់ល្មមឈប់មើលមុខខ្ញុំបានហើយ » កម្លោះចាស់អានសៀវភៅទាំងអារម្មណ៍ទើសទាល់ពេលត្រូវទ្រង់តាមសម្លឹងឥតឈប់បែបនេះ។
« ដរាបណាលោកនៅទីនេះ ខ្ញុំនៅតែតាមមើលមុខលោកបែបនេះរហូតហ្នឹង » Jimin ញញឹមបានចិត្តពេលដឹងថាញ៉ោះ Yoongi បានសម្រេចម្តងហើយម្តងទៀត។
« ហើយចុះយ៉ាងម៉េច? ចង់ឱ្យខ្ញុំទៅពួនក្នុងថតតុឬ? »
« អត់ទេ! លោកអាចចូលមកពួនក្នុងបេះដូងខ្ញុំបាន ខ្ញុំធានាសុវត្ថិភាពឱ្យ 100 ភាគរយ »
« ... »
ESTÁS LEYENDO
You're FAKE [Complete]
Romanceស្រឡាញ់អ្នក គឺជាកំហុសធំបំផុតក្នុងជីវិតខ្ញុំ " មនុស្សក្លែងក្លាយ!!! "