ឃើញទិដ្ឋភាពឈាមក្រហមត្រាពេញបន្ទប់ទឹក វាប្រៀបដូចជាសមុទ្រឈាមនៅក្នុងអាងត្រាំទឹក។ Taehyung ទន់ជើងដួលព្រូសនៅមាត់ទ្វាបន្ទប់ទឹក គេទន់ដៃទន់ជើងពេលឃើញឈាមទាំងនោះ ធ្វើអ្វីក៏លែងកើតខួរក្បាលស្រឡះដូចគេលុប ខណៈ Jungkook រត់ទៅលើក Sulli ចេញពីអាងត្រាំទឹកដែលពោរពេញទៅដោយឈាមលាយទឹក លិចខ្លួនប្រាណដ៏តូចស្តើងមួយនោះបាត់។
"Sulli! Sulli! ភ្ញាក់ឡើងនាងសន្យាថាទៅចូលរួម Concert របស់ខ្ញុំ! Sulli បើកភ្នែក... SULLI!!!"
"ហៅឡានពេទ្យមក Taehyung!" រាងក្រាស់ចាប់ច្របាច់មុខ Sulli ថ្នមៗដើម្បីដាស់នាង ខណៈ Tae ស្រវេស្រវាខលហៅឡានពេទ្យទាំងត្រដាបត្រដួស។ Jungkook យកកន្សែងជ្រលក់ទឹកមកជូតលាងកដៃរបស់នាងក្រមុំ ដែលដេកស្តូកស្តឹង នាងអាកដៃមួយឆ្នូតទាំងសងខាង ឆ្វេងស្តាំ របួសជ្រៅកប់ឆ្អឹង ដាច់សសៃដៃអស់ បបូរមាត់នាងស្លេកស្លាំង ខ្លួនប្រាណត្រជាក់លែងមានកម្តៅ ចំណែករបួលលើដៃក៏លែងហូរឈាមដូចគ្នា នាងខ្សោះឈាមពីខ្លួនអស់ទៅហើយ មនុស្សដែលគ្មានដង្ហើម ឈាមនឹងកក ហើយលែងហូរចេញមកក្រៅតទៅទៀត។
"Sulli! បើកភ្នែកមកណា៎!" Jungkook អង្វរមិត្តទាំងដៃព្យយាមសង្កត់ទ្រូងនាងដើម្បីធ្វើចលនាបេះដូង នាងប្រហែលជាឈ្លក់ទឹកហើយមិនដកដង្ហើមមួយរយៈ ដរាបណាគេជួយធ្វើឲ្យនាងខ្ជាក់ទឹកទាំងនោះចេញមក នាងនិងបើកភ្នែកមកវិញមិនខាន។
Taehyung ធ្វើអ្វីលែងចេញបានត្រឹមសម្លឹងមើល Jungkook ដែលស្រែកហៅ Sulli ឥតឈប់។ ក្នុងបន្ទប់ទឹកដ៏ស្រស់ស្អាតនេះ Sulli រៀបចំតុកញ្ចក់មួយដាក់ក្បែរអាងត្រាំទឹក ផ្កាស្រស់ៗត្រូវតម្រៀបដាក់លើតុយ៉ាងស្រស់ស្អាតផងដែរ រួមទាំងក្លិនទៀនក្រអូបដែលពេលនេះត្រូវលូកឡំនឹងក្លិនឈាម កាំបិតដាមដោយឈាមនៅលើតុជាមួយផ្កាពណ៍សរទាំងនោះ ខណៈឥដ្ឋការ៉ូនិងអាងត្រាំទឹកហូរហៀរទៅដោយឈាមក្រហមច្រាល Sulli លម្អទៅដោយរ៉ូបវែងពណ៌ស ដែលនាងចូលចិត្តបំផុត សក់វែងក្បាច់ទឹករលកពណ៍ទង់ដែងត្រូវក្រងហើយដោតផ្កាយ៉ាងល្អឥតខ្ចោះ មុខមាត់ត្រូវ Makeup យ៉ាងផូរផង់ Sulli បានរៀបចំរឿងច្រើនយ៉ាងនេះតែម្នាក់ឯង មិនដឹងថាតាំងពីពេលណានោះទេ។
ក្នុងពេលមួយពព្រិចភ្នែក ក្រុមពេទ្យជួយសង្គ្រោះក៏មកដល់ តែពួកគេបែរជាត្រូវខលហៅប៉ូលីសមកទៅវិញ ព្រោះ Sulli បានដាច់ដង្ហើមយូរទៅហើយទោះបី Jaykay បង្ខំឲ្យដាក់អុកសុីហ្សែន និងធ្វើចលនាបេះដូងឲ្យនាងក៏នាងលែង ត្រឡប់មកវិញដែរ តែពួកគេនៅតែធ្វើដើម្បីឲ្យអ្នករស់បានអស់ចិត្ត។
ក្នុងពេលជាមួយគ្នានោះ លោកប៉ាជាទីស្រលាញ់របស់ Sulli ក៏មកដល់ក្រោមការរាយការណ៍របស់ Taehyung ។ គ្រាន់តែឈានជើងចូលដល់បន្ទប់ទឹក ក្រុមគ្រូពេទ្យសង្គ្រោះក៏អោនក្បាលសុំអភ័យទោស ដែលមិនអាចជួយសង្គ្រោះនាងបាន Taehyung លុតជង្គង់ក្បែរសាកសពដ៏ស្រស់ស្អាតរបស់នាងក្រមុំ គេនិយាយអ្វីលែងចេញបានត្រឹមយំហើយអោនមុខចុះ ចំណែក Jungkook ក៏លុតជង្គង់ដូចគ្នា តែភ្នែករបស់គេហាក់មើលអ្វីលែងឃើញ ត្រចៀកហាក់ប្រែជាថ្លង់ បបូរមាត់ញ័រតិចៗ គេអង្គុយស្ងៀមធ្មឹងសម្លឹងមុខ Sulli ទឹកភ្នែកក៏ហូរមកមិនចេញ ប្រៀបដូចមនុស្សគ្មានវិញ្ញាណ។
"កូនស្រីខ្ញុំយ៉ាងម៉េចហើយ? គ្រូពេទ្យ... ឆាប់ជួយសង្រ្គោះនាងផងទៅ..."
"ពួកយើងមិនអាចដាស់មនុស្សស្លាប់ឲ្យរស់ឡើងវិញនោះទេ.... ឲ្យពួកយើងចូលរួមសោកស្តាយនិងសុំអភ័យទោស!" អ្នកគ្រប់គ្នានាំគ្នាអោនក្បាលចុះម្តងទៀត ពួកគេពិតជាចង់ជួយនាងខ្លាំងណាស់។
"Sulli..." ប៉ាចំណាស់ទន់ជើងដួល គ្រូពេទ្យម្នាក់ក៏ចូលទៅជួយគ្រាហ៍ គាត់យំលែងចេញទឹកភ្នែក គិតអ្វីលែងចេញបានត្រឹមតែបន្ទោសខ្លួនឯង នេះជាអ្វីដែលគាត់ទទួលបានបន្ទាប់ពីជឿជាក់លើនាងពេក ជឿថានាងរឹងមាំគ្រប់គ្រាន់អាចប្រឈមមុខនឹងរឿងទាំងនេះតែម្នាក់ឯង តែនាងបែរជារៀបចំផ្លូវស្លាប់ឲ្យខ្លួនឯងទៅវិញ ព្រោះគាត់ជាឪពុកគ្មានបានការ មិនអាចជួយអ្វីកូនស្រីបានក្នុងស្ថានការណ៍បែបនេះ។
បន្ទាប់ពីប៉ូលីសមកដល់ ក៏បានចាប់ផ្តើមវាស់វែងត្រួតត្រានិងសាកសួរព័ត៌មានជាច្រើនផង។ ប៉ូលីស បានធ្វើការសន្និដ្ឋានជាបណ្តោះអាសន្នថា Sulli ធ្វើអត្តឃាតដោយអារផ្តាច់សសៃកដៃទាំងសងខាង ពន្លិចខ្លួនឯងក្នុងទឹករហូតដល់ស្លាប់ ព្រោះរាងកាយគ្មានស្នាមវាយដំ ឬ រើបម្រាស់អ្វីឡើយ កែវភ្នែកក៏មិនបង្ហាញភាពស្លន់ស្លោរឬភ័យខ្លាច នាងថែមទាំងបន្សល់ទុកសំបុត្រឲ្យពីរច្បាប់ទៀតផង។
"ឈប់សិន!" Hakai រត់ចូលទៅក្នុងជំនុំមនុស្ស ស្របពេលគ្រូពេទ្យកំពុងរៀបចំបញ្ជូនសាកសពរបស់ Sulli ទៅរៀបចំឲ្យស្រស់ស្អាត និងដេររបួសឲ្យនាង។ រាងខ្ពស់គ្រាន់តែប៉ាកជើងសម្តៅសាកសពរបស់គូស្នេហ៍ ដែលនាងមិនធ្លាប់បង្ហាញថាបារម្ភមួយម៉ាត់ តែសុខៗស្រាប់តែបានឃើញព័ត៌មានថានាងបានស្លាប់នោះ តែបែរជាត្រូវបាន Jungkook ហក់មកកំបួចកអាវរុញផ្ទប់ជញ្ជាំងទៅវិញ។
"ឯងចង់ធ្វើអ្វីខ្ញុំ?"
"លែងទៅ Jungkook!" Taehyung រត់មកអោប Jungkook ពីក្រោយហើយអូសគេចេញ តែគេមិនព្រមរហូតដល់ត្រូវប៉ូលីសចូលមកជួយឃាត់ ចំណែកលោកប៉ាដែលជាចាស់ទុំបែរជាធ្វើមិនឃើញទៅវិញ។
"កុំឃាត់ខ្ញុំ! នាងជាដើមហេតុដែល Sulli ស្លាប់... នាងសម្លាប់ Sulli!"
"បានហើយ Jubgkook!"
"កុំមកចេះដឹងរឿងគ្រួសាររបស់អ្នកដទៃ!" Hakai ច្រាន Jungkook ចេញហើយបន្តសម្តៅទៅរកសាកសពស្លេកស្លាំងមួយនោះ តែលោកប៉ាចំណាស់ក៏មកឈរបាំងផ្លូវមិនឲ្យនាងទៅ។
"តាំងពីពេលណាដែលឯងទុក Sulli ជាគ្រួសារ?"
"លោកប៉ា! ខ្ញុំមកមើលនាងហើយតើ! ខ្ញុំដឹងថានាងចង់ជួបខ្ញុំ-"
"Sulliមិនចង់ទេ!" បុរសចំណាស់លើកសំបុត្រក្នុងដៃបង្ហាញ "ក្នុងសំបុត្រគ្មានឈ្មោះឯងទេ"
Hakai បើកភ្នែកធំៗទាញសំបុត្រមកមើល វាសម្រាប់លោកប៉ា ចំណែកមួយទៀតនៅលើដៃ Taehyung នាងបម្រុងឆក់យកមកមើលតែ Tae គេចចេញ។
"មួយនេះគឺសម្រាប់ Jungkook ប៉ុណ្ណោះ!" រាងតូចក្តាប់សំបុត្រណែនក្នុងដៃ នេះមែនទេ Hakai ដែល Sulli មមើរកឥតឈប់? នាងមិនស័ក្តិសមនឹងសេចក្តីស្រឡាញ់បរិសុទ្ធរបស់ Sulli ឡើយ ហេតុអ្វីទើបបង្ហាញខ្លួននៅពេលនេះ? នាងលែងមានដង្ហើមទៅហើយ។
"Sulli ច្បាស់ជាទុកមួយសម្រាប់ខ្ញុំ នាងមិនអាចចាកចេញទៅទាំងមិនលាខ្ញុំនោះទេ" Hakai ស្រក់ទឹកភ្នែកព្រោះកំហឹង វាមិនអាចទៅរួចទេដែល Sulli មិនទុកបណ្តាំចុងក្រោយឲ្យនាងនោះ។
"មែនហើយនាងមិនអាចទេ តែឯងប្រហែលជាមិនបានចាប់អារម្មណ៍នឹងបណ្តាំរបស់នាងផង ពេលនាងព្យាយាមប្រាប់ឯង"
"ខ្ញុំ-.....Sulli- " រាងខ្ពស់រហ័សរត់ទៅរកនាងក្រមុំដែលដេកស្តូកស្តឹងតែត្រូវប៉ូលីសឃាត់។
"កុំឲ្យ Jiko Hakai ប៉ះពាល់ Rayflo សូម្បីប៉ុនក្រចកដៃ ខ្ញុំជាឪពុករបស់នាង ដរាបណានាងមិនទាន់រៀបការខ្ញុំមានសិទ្ធគ្រប់គ្រាន់ដើម្បីការពារសាកសពនាង" លោកប៉ាប្រកាសក្តែងៗបន្ទាប់មកក្រុមគ្រូពេទ្យក៏នាំយក Sulli ទៅ ចំណែកប៉ូលីសក៏ចាប់ Hakai ជាប់មិនឲ្យទៅក្បែរ Sulli សូម្បីមួយដង្ហើម។
"លោកប៉ា! លោកប៉ាបំបែកពួកយើងបែបនេះមិនបានទេ" ព្យាយាមរើបម្រាស់កាន់តែខ្លាំង នាងត្រូវគេសង្កត់កាន់តែណែនដូចគ្នា។
"បំបែកពួកយើងអ្ហេស៎? Hakai ឯងឈ្នះហើយដឹងទេ? Rayflo ព្រមស្លាប់ព្រោះឯងហើយ ចាប់ពីពេលនេះតទៅនាងលែងជា Sulli ដែលគ្មានអារម្មណ៍ ជាមនុស្សយន្តរបស់ឯងទៀតហើយ ចូរឯងរីករាយនឹងជ័យជម្នះរបស់ឯងចុះ"
Hakai ស្ងាត់មាត់ខណៈគ្រប់គ្នាចាកចេញ។ នាងចាំបានហើយ នាងចាំថានាងធ្លាប់ប្រាប់ Sulli ថានាងមិនចូលចិត្តឈ្មោះ Rayflo ព្រោះវាអង់អាចពេក នាងថែមទាំងប្តូរឈ្មោះឲ្យ Sulli ទៀតផង នាងគិតថាឈ្មោះ Sulli គួរឲ្យស្រឡាញ់និងទន់ភ្លន់ ដូច្នេះនាងក៏ប្រើឈ្មោះ Sulli មករហូត ហើយនេះជាកំហុសរបស់នាងដែល Sulli ស្លាប់ពិតឬ? នាងបានធ្វើអ្វីខុស? នាងមិនបានធ្វើអ្វីបន្តិចឡើយ។
ការស្លាប់របស់ Sulli បង្ករជាជម្លោះដល់អ្នកស្អប់នាងនិងអ្នកស្រលាញ់នាង ជជែកវែកញែកគ្នាពេញបណ្តាញសង្គម ដោយមានមួយចំនួនទៀតរាលដាលដល់ Jungkook ទៀតផង។ តែទោះជាយ៉ាងណាក៏ដោយខណៈសាកសពនាងកំពុងត្រូវបានសម្អាតនិងតុបតែង Jaykay បែរជាត្រូវមកត្រៀមខ្លួនសម្រាប់ការប្រគុំតន្ត្រីទៅវិញ ព្រោះលោកប៉ា Sulli ដេញគេមកវិញ ព្រោះមិនអាចផ្អាកពាក់កណ្តាលទីបែបនេះបានឡើយ គាត់បានសន្យាថានឹងរង់ចាំដល់គេទៅជូនដំណើរ លើកចុងក្រោយដល់ Sulli ទើបគាត់នាំនាងទៅឆ្ងាយ។
បុរសចំណាស់អង្គុយនៅខាងក្រៅរង់ចាំឲ្យគ្រូពេទ្យដេររបួសនិងងូតទឹកផ្លាស់សម្លៀកបំពាក់ឲ្យកូនស្រី ដោយលួចយកសំបុត្រមកបើកអានតែម្នាក់ឯង គាត់មិនហ៊ានអានវានៅចំពោះមុខអ្នកដ៍ទៃឡើយ ព្រោះមិនដឹងថាខ្លួនឯងនឹងចេញប្រត្តិកម្មបែបណាខ្លះ។
"ជូនចំពោះលោកប៉ាជាទីស្រលាញ់!" នេះគឺជាឃ្លាដំបូងនៃសំបុត្រដែល Sulli សរសេរ នាងមិនបានសរសេរអ្វីច្រើននោះទេ ព្រោះនាងបាននិយាយវារួចទៅហើយតាមរយៈ Card និងប្រអប់អាហារដែលនាងបានចម្អិនជូនគាត់ជាលើកចុងក្រោយនោះ។
"នៅពេលលោកប៉ាអានសំបុត្រនេះ កូនច្បាស់ជាលែងមានជីវិតលើពិភពលោកនេះទៀតហើយ។ កូនដឹងថាកូនអកត្តញ្ញូ តែនេះជាអ្វីដែលកូនធ្វើសម្រាប់ខ្លួនឯងជាលើកដំបូងបង្អស់ កូនសងគុណលោកប៉ាជាតិនេះមិនអស់ឡើយ មានជាតិក្រោយចាំកូនសងបន្តណា៎! តែកូនចង់ឲ្យលោកប៉ាដឹងថា រាប់ចាប់ពីវិនាទីដែលកូនសរសេរសំបុត្រមួយនេះ... ទីបំផុត... កូនព្រមដោះលែងខ្លួនឯងហើយ!" លោកប៉ាសក់សពាក់កណ្តាល អោនមុខយំក្តាប់សំបុត្រមួយសន្លឹកនោះជាប់ គាត់ឈឺចាប់ដែលបាត់បង់កូនស្រី តែរីករាយដែលទីបំផុតនាងព្រមដោះលែងខ្លួនឯង វាជាអ្វីដែលគាត់ចង់បានពីនាង តែនាងបែរជាផ្តល់ឲ្យដោយដោះដូរនឹងជីវិតខ្លួនឯងទៅវិញ។
"អរគុណណា៎ Rayflo! ប៉ារីករាយណាស់ដែលកូនបន្សល់សំបុត្រមួយច្បាប់នេះ មិនថាកូននៅទីណា កូនត្រូវរីករាយនិងជីវិតថ្មីណា៎ឮទេ? ប៉ាក៏ស្រឡាញ់កូនដូចគ្នា ហើយក៏សុំទោសដែលប៉ាអសមត្ថភាព"
ВЫ ЧИТАЕТЕ
You're FAKE [Complete]
Любовные романыស្រឡាញ់អ្នក គឺជាកំហុសធំបំផុតក្នុងជីវិតខ្ញុំ " មនុស្សក្លែងក្លាយ!!! "
![You're FAKE [Complete]](https://img.wattpad.com/cover/208343607-64-k622850.jpg)