ភាគទី 14 : បំផ្លាញ Fire Swan

4.3K 278 5
                                        

Jungkook រត់តាម Taehyung ជាប់រហូតតែពេល Tae រត់ឡើងតាក់ស៊ីទើបធ្វើឱ្យគេតាមទៅមិនបាន ត្រូវហៅតាក់ស៊ីមួយផ្សេងទៀតជិះតាមពីក្រោយ ឡានតាក់ស៊ីតូចពីររត់ប្រដេញគ្នាក្នុងល្បឿនលឿនលើផ្លូវធំក្នុងក្រុង សម្តៅទៅផ្ទះរបស់ Taehyung តាមដែលគេប្រាប់
Taehyung យកទូរស័ព្ទព្យាយាមតេទាក់ទងទៅ K តាមលេខដែលគេតេមកកាលពីយប់ តែនៅតែមិនអាចទាក់ទងបាន ទោះបីព្យាយាមតេទៅច្រើនដងប៉ុណ្ណាក៏ដោយ
កម្លោះបងធំ Fire Swan ក្តាប់ទូរស័ព្ទក្នុងដៃរួមជាមួយក្រដាសរូបថតអាសអាភាសមួយសន្លឹកដែលក្តាប់ច្របាច់ទក់ទីនោះប្រញាប់រត់ចុះពីតាក់ស៊ីសម្តៅចូលទៅក្នុងផ្ទះដោយមិនបានចាប់អារម្មណ៍ដឹងពីអ្នកដែលដេញតាមមកកិតៗតាំងពីសាលារហូតដល់ផ្ទះហើយក៏មិនប្រយ័ត្នប្រយែងរឿងចាក់សោរទ្វារធ្វើឱ្យភ្ញៀវមិនបានអញ្ជើញអាចចូលមកតាមដល់ក្នុងផ្ទះដែរ
" បងប្រុសឈប់សិន! " Jungkook ចាប់ទាញកញ្ឆក់ដៃម្ចាស់ផ្ទះឱ្យងាកមករកធ្វើឱ្យចិញ្ចើមអ្នកដែលត្រូវគេទាញឡើងជ្រួញបន្តិចដោយចម្ងល់
" Jungkook!? "
" បងខឹងខ្ញុំមែនទេ? "
" ឯងចូលមកបានយ៉ាងម៉េច? " Tae ងើបក្បាលសម្លឹងមុខអ្នកដែលឈរហូវនៅមាត់ទ្វារ
" គឺដើរចូលមក! "
" ខ្ញុំមិនមែនចង់មានន័យបែបនេះ! " Tae តម្លើងសម្លេងបន្តិចពេលច្រមុះខ្ពស់ៗត្រូវទម្រង់មុខរបស់គេអាចហិតដឹងក្លិនឈាមស្រស់ដែលរាវហូរដូចទឹកក្នុងខ្លួន Jungkook
" ខ្ញុំជាអ្នកសួរមុន បងត្រូវឆ្លើយនឹងខ្ញុំសិន! "
" ខ្ញុំអត់មានទេ " កម្លោះម្ចាស់ផ្ទះនិយាយបណ្តើរប្រឹងមួលកដៃចេញពីការចាប់របស់អ្នកម្ខាងទៀតបណ្តើរ តែដៃ Jungkook ចាប់ស្អិតដូចតុកកែបេះមិនចេញទាល់តែសោះ
" មិនពិត បើបងមិនខឹងហេតុអីគេចមុខពីខ្ញុំ? "
" ឯងនិយាយអី? ខ្ញុំមិនយល់ទេ ខ្ញុំក៏មិនបានគេចមុខពីឯងដែរ "
" សារក៏មិនតប តេមកក៏មិនលើក មុខក៏មិនមើល ពេលនេះនៅប្រឹងរត់គេចទៀត បងធ្វើបែបនេះហើយ បងនៅអាចនិយាយថាមិនបានគេចពីខ្ញុំទៀតហ្អេស? " Jungkook ប្តូរពីចាប់កដៃ មកច្របាច់ដើមដៃទាំងគូរវិញ ធ្វើឱ្យ Tae ស្ទើរតែជំទើតជើងតាមពេលត្រូវគេខ្ញាំហើយចាប់លើកខ្លាំងពេក
" លែងទៅ ខ្ញុំឈឺ! " Tae ខាំមាត់និយាយតិចៗទាំងអួលដើមក តែនៅអាចទប់ខ្លួនឯងមិនឱ្យស្រក់ទឹកភ្នែកមុខអ្នកដទៃ គេទ្រាំខ្លាំងណាស់ ទ្រាំស្ទើរឆ្គួតទៅហើយ គេមិនបានព្យាយាមចង់គេចមុខ តែគេទៅជួបអ្វីមកខ្លះ Jeon Jungkook ក្មេងម្នាក់នេះច្បាស់ជាមិនដឹងទេ គេអាចញញឹមសើចក្អាកក្អាយសប្បាយដូចពីមុន ក្រោយពីត្រូវប្រុសមិនដឹងមុខម្នាក់រំលោភហើយថតរូបយកមកបិទផ្សព្វផ្សាយតាមទីសាធារណៈបានយ៉ាងម៉េច?
" អញ្ចឹងបងក៏ប្រាប់ពីអ្វីដែលខ្ញុំចង់ដឹងមក ប្រាប់មកថាបងមិនបានខឹងហើយគេចមុខពីខ្ញុំ តែបងក៏ស្រឡាញ់ខ្ញុំដូចគ្នា! " Jungkook ស្រែកគំហកខ្លាំងៗព្រមទាំងអង្រួនខ្លួន Tae បបួលឱ្យទឹកភ្នែកដែលប្រឹងឃាត់យូរមកហើយត្រូវរមៀលស្រក់ចុះមកដោយទប់ពុំជាប់
" ខ្ញុំស្រឡាញ់ឯង... ខ្ញុំស្រឡាញ់ឯង ចប់ឬនៅ? បើចប់ហើយចេញឱ្យឆ្ងាយពីខ្ញុំទៅ! " Taehyung បិទភ្នែកស្រែកគ្រវីក្បាលធ្វើឱ្យទឹកភ្នែកខ្ចាយស្រក់តក់ៗទៅលើឥដ្ឋទើបធ្វើឱ្យ Jungkook ភ្ញាក់ខ្លួនដកដៃចេញពីខ្លួនគេ
" ... " Jungkook សម្លឹងទឹកភ្នែក Tae ដែលស្រក់ហូរដូចទឹកភ្លៀង មុននេះគេខឹងខ្លាំងពេកមិនបានគិត ទើបស្រែកគំហកដាក់ Tae ខ្លាំងបែបនេះ តែគេមិនបានខុសព្រោះបើ Tae ឆ្លើយថាស្រឡាញ់គេតាំងពីដំបូងគេក៏មិនខឹងឆេវឆាវដូចពេលនេះ កំហុសមកពី Taehyung ខ្លួនឯងសូម្បីតែរឿងរូបអាក្រាតទាំងនោះ បើកាលពីយប់ Taehyung មិនជំទាស់ចិត្តគេ គេក៏មិនទាល់ច្រករហូតធ្វើបែបនេះដែរ
" នៅឱ្យឆ្ងាយពីខ្ញុំទៅ! " Tae សង្កត់សម្លេងល្មមឱ្យ Jungkook លឺមុននឹងដើរចេញតែគេក៏ស្រវាចាប់ដៃជាប់
" មនុស្សស្រឡាញ់គ្នា គេមិនធ្វើបែបនេះដាក់គ្នាទេ "
" មែនហើយ តែខ្ញុំជាមនុស្សបែបនេះ បើមិនពេញចិត្តខ្ញុំក៏មិនដឹងធ្វើយ៉ាងម៉េចដែរ! " Tae បេះដៃ Jungkook ដែលចាប់ដៃគេ តែអ្នកម្ខាងមិនព្រមលែងទើបត្រូវប្រទាញប្រទង់គ្នាទៅមក
" តែខ្ញុំស្រឡាញ់បងពិតមែន "
" ខ្ញុំប្រាប់ឱ្យចេញពីផ្ទះខ្ញុំទៅ! " Tae ច្រាន Jungkook ចេញមួយទំហឹងធ្វើឱ្យគេរបូតដៃថយក្រោយដួលបុកនឹងជ្រុងទ្វារមួយជំហរក្រោកលែងរួច
" អ្ហឹក!! "
Jungkook ឱនមុខចុះនិយាយលែងចេញ ពេលត្រូវ Tae ច្រានទៅបុកខ្នងនឹងជ្រុងទ្វារ ឈឺឡើងអួលក្រោកឈរលែងរួចបានត្រឹមសម្លឹងមើលម្ចាស់ផ្ទះដែលឈរធ្វើមុខម៉ីងម៉ាំងចង់ចូលមកជួយបន្តិចអត់បន្តិច តែចុងក្រោយក៏សម្រេចថាមិនចូលមកតែម្តង
" ទៅវិញទៅ ទោះឯងស្រឡាញ់ខ្ញុំ ក៏ខ្ញុំគ្មានអ្វីសេសសល់សម្រាប់ឯងដែរ! " Taehyung ក្តាប់ដៃទប់ជំហានដែលបម្រុងចូលទៅជួយលើក Jungkook មុននេះហើយរត់ឡើងទៅបន្ទប់នៅជាន់លើបាត់ មិនមែនគេស្អប់ខ្ពើម Jungkook ទេ បើសួរគេថាស្រឡាញ់ទេ គឺស្រឡាញ់ គេស្រឡាញ់ក្មេងម្នាក់នេះ ស្រឡាញ់ទង្វើគ្រប់យ៉ាងដែលគេធ្វើ ស្រឡាញ់ដោយអារម្មណ៍ល្អៗដែលមានឱ្យគ្នា តែគេត្រូវ K ធ្វើបាបជាន់ឈ្លីក៏ថ្នាក់នេះទៅហើយ K ក៏មានវីដេអូនៅយប់នោះទៀត ទោះជាយ៉ាងណា K ច្បាស់ជាមិនព្រមបញ្ចប់ដោយងាយៗនោះទេបើគេនៅមិនទាន់ទទួលបានគ្រប់យ៉ាងហើយរឿងនឹងកាន់តែវែងឆ្ងាយបើវាមកពាក់ព័ន្ទជាមួយ Jungkook ម្នាក់ទៀត
" ... " Jungkook អង្គុយស្ងៀមមើល Tae រត់ឡើងទៅជាន់លើរហូតដល់ចូលបន្ទប់បាត់ កែវភ្នែកដែលទើបនឹងមានពន្លឺមុននេះ ក៏ប្រែជាខ្មៅល្អក់ដោយសារកំហឹងក្នុងទ្រូងដែលឆាបឆេះដូចអណ្តាតភ្លើងស្រោចដោយសាំង
រាងក្រាស់ទប់ទ្វារក្រោកឈរឡើងដោយដៃម្ខាងទៀតកាន់ខ្សែកាតាបលើកឡើង ក្តៅចិត្តខ្លាំងចង់តែដុតផ្ទះមួយនេះចោលឱ្យខ្ទេចខ្ទីសល់តែផេះ
" ស្រឡាញ់យើងហ្អេស? "
Jungkook បោះជំហានចេញពីផ្ទះ Taehyung ទាំងគ្មានព្រលឹងក្នុងខ្លួន ខួរក្បាលនៅតែគិតពីពាក្យ ស្រឡាញ់ ដែល Tae និយាយមុននេះឥតឈប់ គេដឹងច្បាស់ថា Taehyung និយាយដោយបង្ខំចិត្តព្រោះចង់ដេញគេចេញឱ្យបានឆាប់ តែគេមិនចង់បានពាក្យស្រឡាញ់ដែលនិយាយចេញមកឱ្យរួចពីមាត់ គេចង់បានទាំងសម្តី ទាំងកាយវិការ ទាំងបេះដូង ទាំងខ្លួនប្រាណរបស់ Tae គេមិនដែលមុខក្រាស់តោងទាមនរណាដល់ថ្នាក់លូនក្រាបបែបនេះ ដូច្នេះទើបគេមិនអាចចាញ់ គេដើរមកឆ្ងាយដល់ថ្នាក់នេះទៅហើយមិនអាចបកក្រោយទេ ដាច់ខាតគេត្រូវតែឈ្នះ ត្រូវតែឈ្នះដើម្បីទទួលបានគ្រប់យ៉ាងដែលគេប៉ងតាំងពីដំបូង

" បំផ្លាញ Fire Swan ធ្វើឱ្យពួកវារងភាពអាម៉ាស់រហូតដល់លែងហ៊ានងើបក្បាលឡើងម្តងទៀត បើយើងធ្វើមិនបាន យើងមិនស័ក្តិសមនឹងធ្វើជា King Spycho នោះទេ "

To be continue.......

You're FAKE [Complete]Место, где живут истории. Откройте их для себя