ភាគទី 107 : ខ្ញុំពិតជាខ្លាចខ្លាំងណាស់

2.6K 195 9
                                        

       ព្រឹកថ្ងៃថ្មីដ៏ស្រស់បំព្រង ពន្លឺព្រះអាទិត្យចាំងជះបំភ្លឺមួយចំហៀងផែនដី មនុស្សម្នាស្វះស្វែងប្រកបរបរចិញ្ចឹមជីវិតរៀងៗខ្លួន។ ក្នុងពេលវេលាដ៏តានតឹងរបស់មនុស្សជុំវិញខ្លួន Jungkook ក្រោករត់ទៅបើកបង្អួចកញ្ចក់ដើម្បីឲ្យខ្យល់ត្រជាក់ចូលមកក្នុងបន្ទប់ បន្ទាប់ពីបាននិយាយអ្វីដែលបានកប់ទុកក្នុងទ្រូងជាយូរចេញមកអស់ហើយ ក្នុងទ្រូងនាយប្រែជាស្រឡះស្រឡំ ធូរចិត្ត ធូរកាយអាចសើចញញឹមហាក់ដូចរឿងកាលពីម្សិលមិញមិនធ្លាប់បានកើតឡើង។
       "ខ្ញុំឮថាថ្ងៃនេះនឹងមានព្រិលធ្លាក់លើកដំបូង" ម្ចាស់រាងកាយក្រាស់ងាករកគូស្នេហ៍ដែលគេងលង់លក់មិនទាន់ភ្ញាក់ ឬក៏មកពីគេភ្ញាក់លឿនពេកថ្ងៃនេះ?
       "....ប្រពន្ធសម្លាញ់....."
       Jungkook ហក់ឡើងលើគ្រែឱបក្រសោប Taehyung រមួលពេញគ្រែបណ្តាលឲ្យ Tae មិនភ្ញាក់មិនបាន ពេលត្រូវបបូរមាត់ក្រាស់របស់នាយថើបញក់ញីត្រង់កញ្ចឹងកទៅមកឥតឈប់។
       "នរណាប្រពន្ធនរណាប្តី? រៀបការពីពេលណា?"
       រាងតូចចោទសំណួរជាមួយដៃចាប់ក្រសោបមុខសង្ហារបស់ដៃគូ មុននឹងចាប់ទាញថ្ពាល់ខ្លាំងៗ ព្រោះខ្នាញ់ហើយក៏ស្រលាញ់ស្ទើរលេបទៅហើយ តទៅគេចង់បន្តឃើញបរិយាកាសនិងស្ថិតនៅក្នុងសភាពបែបនេះរៀងរាល់ថ្ងៃ ពេលភ្ញាក់កណ្តាលអាធ្រាត្រអាចឮសម្លេងដកដង្ហើមក្បែរខ្លួន កម្តៅដៃដែលឱបជាប់រហូត ភ្ញាក់នៅពេលព្រឹកអាចឮសម្លេងផ្អែមល្ហែមរបស់ Jungkook វាច្បាស់ជាសុភមង្គលដ៏ធំធេងដែលមនុស្សគ្រប់រូបចង់បានវាពីនរណាម្នាក់ដែលខ្លួនតែងតែរំពឹងទុក។ នៅពេលដែលគេចាប់ដៃ Jungkook គេបានរំពឹងនឹងជឿជាក់ទាំងស្រុងថាមនុស្សម្នាក់នេះនឹងនាំតែសុភមង្គលចូលក្នុងជីវិត លោកនឹងធ្វើវាបានត្រូវទេ Jungkook?
       "ហៅមុនរៀបការក៏បានដែរ" Jungkook ឱប Tae ពីក្រោយព្រមទាំងយកមុខទៅញីញក់នឹងសក់ទន់រលោងទាំងនោះឲ្យរញ៉េរញ៉ៃ រង្វង់ដៃឱបគេយ៉ាងណែនគេងផ្អៀងលើពូកទន់ៗ រួមជាមួយអាកាសធាតុត្រជាក់គេមិនចង់ក្រោកទៅណាសោះតែចង់នាំ Tae ចេញទៅដើរលេង ហើយក៏កំពុងគិតថាគួរទៅទីណាទើបអាចឃើញព្រិលធ្លាក់លើកដំបូងដែលស្រស់ស្អាតជាងនៅក្នុងក្រុង។
       "ចង់ហៅបែបនេះឬ?" Taehyung។
       "អ៊ឹម...."
       "លែង....ទៅងូតទឹក..."
       រាងតូចព្យាយាមដោះខ្លួនពីការឱបហើយដើរសម្តៅទ្វារបន្ទប់ទឹកដែលនៅមិនឆ្ងាយ តោងទៀមដោយកែវភ្នែករលៀមរបស់អ្នកនៅលើគ្រែ ខំប្រឹងសម្លឹងរាងស្រឡូនដែលដើរយ៉ាងល្វត់ល្វន់ ទាំងដំណើរ និងរាងកាយ ដោយមានត្រឹមអាវសឺមីពណ៌សមួយគ្របដណ្តប់ខ្លួន។
       "ប្រពន្ធនរណា..រាងស្រឡូនដល់ហើយ...."
       សម្ដីរង៉ូវៗរបស់ Jungkook ញ៉ាំងឱ្យ Taehyung អស់សំណើចបន្តិច ហើយងាកមករកម្ចាស់សម្លេង ខណៈផ្អែកខ្លួនទៅលើតុខាងក្រោយខ្នង ទ្វារបន្ទប់ទឹកក៏ចំហរចាំជាស្រេច រាងតូចលើកជាយអាវសឺមីដែលកំពុងពាក់លើខ្លួន ឡើងលើអស់ បង្ហាញរាងកាយអាក្រាតរបស់ខ្លួនដល់ Jungkook ហើយធ្វើទឹកមុខទាក់ទាញ រួមជាមួយម្រាមដៃដាក់លើបបូរមាត់ផង។
       "បងថាទៅមើល៍... តើអូនប្រពន្ធនរណាទៅ?"
       គ្រាន់តែឮសំណួរដុតភាពអត់ធ្មត់របស់ Tae ភ្លាម Jungkook ស្ទុះក្រោកចេញពីគ្រែ សម្ដៅទៅរករាងកាយដ៏ទាក់ទាញមួយនោះ តែបែរជាទាក់ជើងនឹងភួយ ធ្លាក់ពីលើគ្រែដួលខ្ពោក ផ្កាប់មុខទៅលើកម្រាលខាងក្រោមទៅវិញ។ ឃើញបែបនេះ រាងតូចសើចខ្លាំងៗ ហើយរហ័សរត់ចូលបន្ទប់ទឹកចាក់សោរទ្វារជាប់ពីខាងក្នុង ស្របពេលអ្នកនៅខាងក្រៅប្រឹងប្រវេប្រវាក្រោករត់ទៅគោះទ្វារ តែមិនទាន់។
       "Tae! ធ្វើបែបនេះដាក់ប្ដីមិនបានទេ!" រាងក្រាស់ស្រែកហៅ ហើយគោះទ្វារចង់របើក ទាំងដែលអ្នកខាងក្នុងប្រឹងទប់មិនចង់ជាប់។
       "ឈប់គោះទៅ! អ្នកជិតខាងប្ដឹងប៉ូលីសឥឡូវហើយ...."
       "តែអាមួយខាងក្រោមនេះកំពុងឈរ!" Jungkook និយាយចំៗ ពេលឃើញភាពរឹងមាំរបស់គេរឹងដូចថ្មក្រោមខោ Sport កំពុងស្លៀក។
       Taehyung នៅស្ងៀមហួសចិត្តនឹងសម្តីអ្នកខាងក្រៅខណៈទ្វារត្រូវបុកខ្លាំងៗតែមិនរបើក គេក្រហមមុខអស់ហើយមកនិយាយឆ្គួតស្អីទាំងព្រឹកបែបនេះ។ ឮ Taehyung មិនមាត់តប Jungkook ក៏ព្រមចុះចាញ់នាយនាយផ្អែកខ្នងនឹងទ្វារហើយពោលខ្លាំងៗ៖
       "បាន....បងលើកលែងឲ្យម្តងចុះ តែអូនត្រូវនិយាយថាអូនជាប្រពន្ធបង"
       "អត់!" Tae ប្រកែក។
       "បាន...បងនឹងយកកូនសោរមកចាក់ទ្វារឥឡូវនេះ"
       "Jungkook....." Tae បង្អូសសម្លេងហាក់អង្វរនាយកម្លោះ តែឃើញថាគេធ្វើមិនដឹងមិនឮ ណ្ហើយចុះវាមិនជ្រុះធ្មេញទេគ្រាន់តែនិយាយប៉ុណ្ណឹងនោះ តាំងចិត្តហើយរាងតូចគោះទ្វារថ្នមៗ ដើម្បីឲ្យគេប្រុងប្រៀបស្តាប់។
       "គឺ....អូន....ជា...របស់...បង...."
       "ថាម៉េច?" រាងក្រាស់ប្រុងប្រៀបស្តាប់តែឮអាក់ៗញ័រៗយកជាការមិនបាន។
       "គឺអូនថាអូនជាប្រពន្ធបងឮទេ? ជាប្រពន្ធរបស់បង"
       Tae ស្រែកខ្លាំងៗហាក់បំពេញបំណងរបស់ជនឆ្លៀតឱកាសនៅខាងក្រៅពេញទំហឹងតែម្តង បណ្តាលឲ្យ Jungkook ញញឹមផងញាប់ញ័រចិត្តផងរមិតរមួលពេញទ្វារបន្ទប់ទឹក។
       "ឮបែបនេះមានអារម្មណ៍ល្អបន្តិច"
       "បានហើយ! ទៅងូតទឹកហើយ"
       កម្លោះតូចរលេះរលះទៅងូតទឹកបន្ទាប់ពីអ្នកខាងក្រៅលែងគោះទ្វារដូចមុន បញ្ជាក់ថាពាក្យអម្បាញ់មិញមានប្រសិទ្ធភាពពិតមែនហើយ មុននេះគេគ្រាន់តែលេងសើចប៉ុណ្ណោះ តែពេលឃើញ Jungkook ហក់ត្រឡាប់ត្រឡួសមកក៏ប្រែជាភ័យ គេមានអារម្មណ៍ថាស្ទើរតែត្រូវគេហែកស៊ីទាំងរស់ទៅហើយ។

You're FAKE [Complete]Место, где живут истории. Откройте их для себя