ភាគទី 52

3.4K 202 0
                                        


Suhee ត្រឡប់មកមន្ទីរពេទ្យវិញនៅពេលព្រឹកព្រលឹម ដើម្បីយកអាហារពេលព្រឹកមកឱ្យអ្នកជំងឺទាំងពីរនាក់ តែពេលទៅបន្ទប់ Simon បែរជាមិនឃើញអ្នកជំងឺនៅក្នុងបន្ទប់ ទើបនាងប្រញាប់ប្រញាល់ទៅមើលនៅបន្ទប់ Kyosuke ព្រោះខ្លាចថាកូនប្រុសរបស់នាងទៅរករឿងនាំឈ្លោះ វាយគ្នាដល់ទីនោះទៀត។
ស្ត្រីវ័យកណ្តាលជាមួយទឹកមុខពោរពេញទៅដោយក្តីព្រួយបារម្ភបើកទ្វារថ្នមៗដើម្បីលួចមើលមុននឹងចូលទៅក្នុង កុំឱ្យរំខានដល់អ្នកខាងក្នុង តែពេលទ្វាររបើកឡើងបែរជាឃើញ Simon កំពុងគេងអោប Kyosuke យ៉ាងស្អិតរមួតជាប់គ្នា មិនទាន់ភ្ញាក់នៅឡើយ។ Suhee ឈរស្ងៀមមិនឈានជើងចូលទៅក្នុងបន្ទប់ មានឱកាសសម្លឹងមើលពួកគេពីចម្ងាយបែបនេះ ធ្វើឱ្យនាងនឹកឃើញដល់កាលពួកគេទាំងពីរនៅក្មេង ជារៀងរាល់ថ្ងៃ Kyosuke តែងតែទៅផ្ទះនាងដើម្បីបានលេងជាមួយ Simon បន្ទាប់ពីលេងប្រឡែងគ្នារហូតដល់បែកញើសជោគខ្លួនហើយ ទើបនាំគ្នាទៅងូតទឹក ពួកគេត្រាំទឹកក្តៅក្នុងអាងតែមួយទាំងគ្មានសម្លៀកបំពាក់ជាប់ខ្លួន ព្រមទាំងប្រកែកមិនក្រោកចេញពីអាងលុះត្រាតែនាងទៅតាម បន្ទាប់មកទើបញ៉ាំបាយជាមួយគ្នា នាងចាំបានថា Simon ស្រឡាញ់ Kyosuke ណាស់ គេតែងតែចាប់ម្ហូបពីចានខ្លួនឯងឱ្យទៅ Kyosuke ហើយជួយញ៉ាំបន្លែដែល Kyosuke មិនចូលចិត្ត ពេលយប់ពួកគេគេងអោបគ្នាជាប់មិនលែងរហូតដល់ Mizuki មកទទួល Kyosuke ទៅផ្ទះវិញទើប Simon ក្រោកជូនដំណើរ ។ នាងពិតជាសង្ឃឹមថាថ្ងៃណាមួយពួកគេនឹងត្រឡប់ទៅដូចកាលពីក្មេងវិញ ហើយក៏បន់ស្រន់ឱ្យជំងឺរបស់ Simon ឆាប់រលាយបាត់ ដូច្នេះគេនឹងត្រឡប់មកជាបងប្រុសនិងជាកូនប្រុសដ៏ផ្អែមល្ហែមដូចពីមុន។
« អ្នកមីង! » Kyosuke បើកភ្នែកឡើង ភ្ញាក់ក្រញាងពេលឃើញ Suhee ឈរសម្លឹងមកពួកគេពីមាត់ទ្វារ តាំងពីពេលណាក៏មិនដឹង។
« Simon លែងទៅ! »
រាងតូចប្រឹងរើបម្រាស់ពេលត្រូវ Simon អោបរឹតកាន់តែខ្លាំង តែកាន់តែប្រឹងរើបែរជាត្រូវគេអោបកាន់តែណែនទៅវិញ នេះ Suhee ម៉ាក់របស់ Simon កំពុងតែឈរមើលណា៎ ខ្មាស់គាត់ខ្លាំងណាស់។ Kyosuke កាន់តែច្រាន Simon កាន់តែខិតជិត ថែមទាំងប្រឹងត្រសុលចូលលើសដើម ហើយយកបបូរមាត់ក្រៅគគុករបស់គេមកត្រដុសនឹងកញ្ចឹងក Kyosuke ថ្នមៗ។
« Simon ក្រោក.... »
« អត់ទេ ចង់គេងបន្តិចទៀត! »
« Simon! »
« បិទមាត់ទៅ! » រាងក្រាស់តបទាំងបិទភ្នែកនៅឡើយ ហើយបន្តអោបរឹតចង្កេះតូចរបស់ Kyosuke កាន់តែខ្លាំង ធ្វើឱ្យគេរឹងខ្លួនកម្រើកមិនរួច មិនដឹងថា Suhee អាចមើលឃើញឬអត់នោះទេ។
« ស៊ូច!!! » ស្ត្រីវ័យកណ្តាលលើកម្រាមដៃដាក់លើបបូរមាត់ជាសញ្ញាឱ្យស្ងាត់ មុននឹងលើកដៃលាហើយទាញទ្វារបិទទៅវិញថ្នមៗដើម្បីឱ្យពួកគេគេងឱ្យឆ្អែតអស់ចិត្តសិនចាំញ៉ាំតាមក្រោយក៏បាន។
« ហ៊ឺយ! ចំមែនហើយ! » Kyosuke ខាំបបូរមាត់ពោលក្នុងចិត្តម្នាក់ឯងព្រមទាំងមិនភ្លេចបែរទៅមើលអ្នកនៅពីក្រោយ គេគេងលក់មិនទាន់ភ្ញាក់នោះទេ។ នេះ Simon ត្រូវបោកក្បាលរហូតដល់ក្រឡកខួរមែនទេទើបក្លាយជាបែបនេះ? ក្រែងថាស្អប់ខ្ពើមមិនចង់ប៉ះអ្ហេស៎? ហើយចុះនេះដៃនរណាអោបឡើងជាប់ស្អិតដូចតុកកែ? ថ្ងៃចាំងគូទហើយនៅមិនទាន់ចង់ក្រោកទៀត។

ម៉ោងសម្រាកសម្រាប់អាហារថ្ងៃត្រង់បានមកដល់បន្ទប់ពីម៉ោងរៀនពេលព្រឹកកន្លងផុតទៅ។ សិស្សខ្លះនាំគ្នាចេញទៅញ៉ាំអាហារថ្ងៃត្រង់នៅខាងក្រៅ ចំណែកខ្លះទៀតយកអាហារមកពីផ្ទះស្រាប់ ញ៉ាំនៅក្នុងថ្នាក់រៀន ឬក៏ឡើងទៅញ៉ាំនៅលើដំបូលអគារ។ Taehyung រៀបចំសៀបភៅដាក់លើតុខណៈ Jungkook កំពុងឈរចាំនៅជិតតុបំណងថានឹងទៅញ៉ាំបាយជាមួយគ្នា។
« រួចហើយ! តោះទៅ! »
រាងតូចក្រោកចេញពីកៅអីបម្រុងដើរចេញ តែសិស្សស្រីថ្នាក់ G ដែលគេចាំបានថាធ្លាប់មានស្អីៗជាមួយ Jungkook ក្នុងថ្នាក់រៀននៅថ្ងៃនោះក៏ដើរមកឆក់ដៃ Jungkook យកទៅអោបល្មម។
« Jungkook ទៅញ៉ាំអីជាមួយគ្នាណា៎! »
« អត់ទេ ខ្ញុំត្រូវទៅជាមួយបង Tae ហើយ » Jungkook ប្រឹងដកខ្លួនគេចហើយបេះដៃនាងចេញតែនាងក៏កាន់តែអោបស្អិតឡើង។
« អត់ទេណា ទៅជាមួយអូនវិញ ឱ្យ Taehyung ទៅតែម្នាក់ឯងទៅ តោះទៅ! »
ស្រីល្អទន្ត្រំជើងព្រមទាំងណ្តើរអូស Jungkook ចេញទៅទាំងខាងប្រុសមិនចង់ហើបជើងដើរ តែទើបនឹងចេញផុតទ្វារបានបន្តិច Tae ក៏ដើរលឿនហួសទៅមុន ធ្វើឱ្យអ្នកដែលត្រូវបង្ខំឱ្យដើររហ័សរត់ទៅទាញដៃគេឱ្យបកក្រោយវិញ។
« Tae! »
« ឯងទៅញ៉ាំជាមួយនាងទៅ បងទៅម្នាក់ឯងបាន! »
« Taehyung! » Jungkook សង្កត់សម្លេងបញ្ជាក់ថាគេមិនចង់បានបែបនេះ តែម្ចាស់ឈ្មោះនៅតែមិនបង្ហាញប្រតិកម្មអ្វីចេញមកក្រៅពីទឹកមុខស្មើដដែល។
« Jungkook គេថាមិនអីគឺមិនអីហើយ ពួកយើងឆាប់ទៅញ៉ាំទៅ អូនឃ្លានខ្លាំងហើយណា៎ »
រាងស្តើងជាមួយមុខមាត់តុបតែងដោយប្រេងម្សៅល្អស្អាត បបូរមាត់ក្រហមព្រឿងៗ ព្យាយាមធ្វើមាត់ពេបនិងមិចភ្នែកញាប់ៗធ្វើកាយវិការគួរឱ្យស្រឡាញ់ដាក់ Jungkook តែមើលទៅគេដូចជាមិនបានចាប់អារម្មណ៍យកចិត្តទុកដាក់មើលទាល់តែសោះ។
« នាងបណ្តើរសង្សារគេមិនខ្មាស់គេទេអ្ហេស? » Jungkook ងាកមកសម្លុតដាក់ស្រីស្អាតជាមួយទឹកមុខមាំធ្វើឱ្យស្រីល្អហាក់អន់ចង់ញញឹមលែងសម។
« បងនិយាយអីហ្នឹង? ក្រែងយើងជាកំពុងទាក់ទងគ្នាមែនទេ? »
« បើអញ្ចឹងខ្ញុំសុំបែកនាងពេលនេះ ពេញចិត្តហើយមែនទេ? »
« បង...បងយ៉ាងម៉េចហ្នឹង Jungkook? បងថាចប់គ្នាក៏ចប់ហើយមែនទេ? ចុះរឿងដែលពួកយើងធ្វើនោះ? បងមិនទទួលខុសត្រូវទេអ្ហេស? »
ស្រីស្អាតចាប់ផ្តើមធ្វើមុខគួរឱ្យអាណិតរួមជាមួយទឹកភ្នែកដក់ក្នុងត្របកភ្នែក ដាក់ Jungkook និង Taehyung ដោយសង្ឃឹមថាគេនឹងប្តូរចិត្តមករកនាងវិញ កូនប្រុសអ្នកមានចាយលុយដូចក្រដាសបែបនេះមិនងាយរកបានទេ នាងគួរតែប្រញាប់ចាប់គេឱ្យជាប់ទើបបាន។
« បើនាងចង់បានទំនួលខុសត្រូវ នាងគួរតែទៅសួរមនុស្សប្រុសមុនៗដែលប៉ះនាងមុនខ្ញុំ អ... មែនហើយ មិនចាំបាច់កុហកខ្ញុំថានាងបានផ្ទៃពោះស្អីនោះទេ ព្រោះខ្ញុំប្រើស្រោមអស់ច្រើនណាស់ ហើយក៏មិនមានលឿនយ៉ាងនេះដែរ » រាងក្រាស់ញញឹមចុងមាត់និយាយខ្សឹបៗល្មមឱ្យលឺតែគ្នាបីនាក់ ចំណែកអ្នកម្ខាងទៀតក៏ដូចជាគាំងនិយាយអ្វីលែងចេញ មិននឹកស្មានថាមនុស្សប្រុសចរិតក្មេងគួរឱ្យស្រឡាញ់ដូច Jungkook អាចនិយាយពាក្យទាំងនេះចេញមកបាន។
« ល្មមលែងដៃបានហើយ! » Jungkook ដោះដៃចេញពីមាណវីដែលឈរភ្លឹកៗមិននិយាយអ្វីនោះហើយទៅទាញ Taehyung មកអោបកៀកនឹងទ្រូងឌឺដងឱ្យនាង។
« ហើយនេះជាសង្សាររបស់ខ្ញុំ សង្ហាទេ?.... » អ្នកកម្លោះសួរទាំងសើចហាក់ពេញចិត្ត តែបន្តិចក្រោយមកក៏ប្រែទៅជាមុខមាំមួយរំពេច « ថ្ងៃក្រោយកុំមករញ៉េរញ៉ៃនឹងជីវិតរបស់ខ្ញុំទៀត ជាពិសេស Taehyung បើនាងចង់រក្សាមុខមាត់ស្រស់ស្អាតរបស់នាងកុំឱ្យមានស្នាមឆូត ស្នាមរលួយដោយសារទឹកក្តៅឬទឹកអាស៊ីតអីនោះ នៅឱ្យឆ្ងាយពីគេទៅ » និយាយចប់គេក៏ទាញដៃ Taehyung ដែលស្តាប់លឺគេនិយាយគម្រាមសិស្សស្រីម្នាក់នោះឡើងរឹងខ្លួនស្ទើរតែមិនកម្រើក ដើរចេញទៅយ៉ាងប្រញាប់ ទុកឱ្យស្រីស្រស់ឈរធ្មឹងភិតភ័យនឹងពាក្យគម្រាមរបស់គេ។

« Jungkook... Jungkook ឈប់សិន... ឈប់សិនទៅ! » Taehyung បញ្ឈប់អ្នកដែលដើរអូសដៃគេលឿនដូចរត់ប្រណាំងកីឡាអូឡាំពិក ដោយទាញគេឱ្យថយក្រោយវិញ។
« មានរឿងអី? »
« ឯងខឹងមែនទេ? » រាងតូចសួរធ្វើឱ្យអ្នកដែលទើបនឹងងាកមុខមករហ័សងាកមុខចេញមើលទៅទិសផ្សេងវិញ។
« បងមើលដឹងដែរអ្ហេស៎? »
« ហេតុអីបងមើលមិនដឹង? តែយ៉ាងណាក៏ឯងមិនគួរគម្រាមនាងដល់ថ្នាក់នេះដែរ ពាក្យដែលឯងនិយាយវាគួរឱ្យខ្លាច មុននេះនាងភ័យឡើងញ័រខ្លួនទៅហើយ ដឹងទេ? »
« ខ្ញុំឃ្លានហើយ តោះទៅញ៉ាំបាយ! » Jungkook ចាប់ដៃ Taehyung ម្តងទៀត តែត្រូវ Tae រលាស់ចេញ។
Jungkook ដឹងថាមុននេះគេនិយាយជ្រុលហួសហេតុ អាចនឹងធ្វើឱ្យ Tae ភិតភ័យព្រោះសមាសភាពរបស់គេក្នុងពេលនេះមិនឃោរឃៅដល់ថ្នាក់ហ៊ាននិយាយពាក្យទាំងនោះទេ តែគេពិតជាខឹងពិតមែន ហើយក៏ទ្រាំមិនបានដែលត្រូវឱ្យមនុស្សស្រីមកចាប់ដៃចាប់ជើងនៅនឹងមុខមនុស្សដែលគេស្រឡាញ់ ទោះ Tae មើលទៅមិនខ្វល់ខ្វាយ តែគេក៏នៅតែមិនពេញចិត្ត ហើយបើនាងហ៊ានប៉ះពាល់ Tae វិញនោះ គេមិនធានាអនាគតដ៏ស្រស់បំព្រងរបស់នាងនោះទេ។
« ឯងសន្យាជាមួយបងសិនមកថានឹងមិននិយាយពាក្យបែបនោះដាក់នរណាទៀតទេ »
« បងប្រហែលជាសប្បាយចិត្តបើគេយកខ្ញុំទៅបាត់ បងចង់បានបែបនេះណាស់មែនទេ? »
« ឯងនិយាយអី Jungkook? បងមិនបានគិតបែបនេះទេ »
« អញ្ចឹងខ្ញុំសួរបង បងធ្លាប់ប្រច័ណ្ឌខ្ញុំខ្លះទេ? » Jungkook សួរដេញឱ្យ Tae រេរាភ្នែកចុះឡើងរកចម្លើយ ទោះបីគេប្រច័ណ្ឌ ក៏មិនដឹងថាខ្លួនឯងអាចធ្វើអ្វីបានដែរ ថាមិនត្រូវ Jungkook អាចនឹងខឹងស្អប់ដោយសារគេចូលចិត្តប្រច័ណ្ឌច្រើនទៀតផង។
« បង.... បងប្រច័ណ្ឌឯងធ្វើអី? បងសប្បាយចិត្តទៅវិញទេ ដែលគ្រប់គ្នាចូលចិត្តឯង »
« ឃើញទេ? បងមិនប្រច័ណ្ឌហើយក៏មិនខ្វល់ពីខ្ញុំ ពួកនាងចូលចិត្តខ្ញុំបងសប្បាយចិត្តមែនទេ? អញ្ចឹងបើខ្ញុំត្រូវគេអូសយកទៅស៊ីបាត់ បងក៏ប្រហែលសប្បាយចិត្តដែរហើយ »
រាងក្រាស់តម្លើងសម្លេងតឹងសរសៃកតែក៏មិនដល់ថ្នាក់គំហក ព្រោះគេមិនបានចង់រករឿងឈ្លោះអ្វីនោះទេ ហើយក៏មិនចង់លែងដៃ Tae ដូចគ្នា គេគ្រាន់តែចង់ឱ្យ Tae ក្លាហានអាចធ្វើអ្វីតាមចិត្តត្រូវការខ្លះ មិនមែនខ្លាចមុខខ្លាចក្រោយបែបនេះទេ។
« បងមិនបានគិតមែននោះទេ Jungkook បងមិនធ្លាប់សូម្បីតែគិត ពេលឯងត្រូវនាងអូសយកទៅ បងក៏មិនពេញចិត្តដូចគ្នា តែ.... » Taehyung មិននិយាយទើបអ្នកម្ខាងទៀតនិយាយជំនួស
« តែបងក៏បណ្តោយឱ្យនាងអូសខ្ញុំទៅ ហើយថែមទាំងបើកដៃឱ្យនាងទៀត »
« បើមិនធ្វើបែបនេះ បងអាចធ្វើអ្វីបាន? ឯងប្រាប់បងមក... វាយនាងមែនទេ? ឬស្រែកស្តីឱ្យនាងហើយយកឯងមកវិញ? បងអាចធ្វើអ្វីបានទៀត... ឯងនិយាយមក » រាងតូចអួលដើមករកយំទើប Jungkook រហ័សអោបក្រសោបរាងកាយគេថ្នមៗ គេធ្លាប់សន្យាហើយថាមិនធ្វើឱ្យ Taehyung យំម្តងទៀតទេ ដូច្នេះ Tae មិនអាចឈឺចាប់ដល់ស្រក់ទឹកភ្នែកឡើយ។
« បងមិនចាំបាច់យកខ្លួនទៅប្រឡាក់នឹងស្រីដូចជាពួកនាងទេ បងគ្រាន់តែចាប់ដៃខ្ញុំឱ្យជាប់ហើយកុំលែងឱ្យទៅនរណាគឺគ្រប់គ្រាន់ហើយ ខ្ញុំនឹងមានអារម្មណ៍ថាកក់ក្តៅណាស់ដែលឃើញបងប្រច័ណ្ឌការពារខ្ញុំ »
« បងខ្លាចថាឯងនឹងខឹងហើយធុញដែលបងប្រច័ណ្ឌហួងហែងឯង បងខ្លាចថាឯងនឹងប្រែទៅជាសោះកក្រោះដូចលើកមុនទៀត បងពិតជាខ្លាចខ្លាំងណាស់ » Taehyung អោបតបមក Jungkook វិញយ៉ាងណែនដើម្បីខ្ចីទ្រូងគេទប់ទឹកភ្នែកដែលរកកលនឹងស្រក់ស្ទើរគ្រប់ពេលឱ្យតែគិតពីរឿងទាំងនេះ។
« មិនអាចទេ ខ្ញុំគ្មានថ្ងៃប្រែប្រួលនោះទេ បងប្រច័ណ្ឌកាន់តែខ្លាំងមានន័យថាបងកាន់តែស្រឡាញ់ខ្ញុំខ្លាំងឡើងដូចគ្នា ខ្ញុំម៉េចនឹងអាចខឹងបងនោះ? »
« អញ្ចឹងលើកក្រោយបងមិនគួរសមទេ » រាងតូចងើយមុខមើលអ្នកដែលកំពុងញញឹមបិទមាត់មិនជិត់។
« ក្រាបទូល តាមតែព្រះអង្គម្ចាស់សព្វព្រះរាជហឫទ័យ » Jungkook សើចមុននឹងត្រូវអ្នកម្ខាងទៀតគក់ទ្រូងខ្លាំងតែគេបែរជាគ្មានអារម្មណ៍ថាឈឺ។
« ឆ្គួត! »

« អេ! គឺមិនបានពិតមែន! » Chisun លើកដៃរាបដិសេធនឹងសំណើររបស់សិស្សស្រីស្រស់ស្អាតម្នាក់ដែលខំស្កាត់ពីសាលាផ្សេងមកសារភាពស្នេហ៍ដាក់គេដល់សាលារៀន គិតទៅពិតជាមានកិត្តិយសតែគេដូចជាមិនទាន់ចង់មានក្មេងស្រីមកជាប់ដៃជាប់ជើងនៅឡើយទេ ចង់នៅទំនេរឱ្យបានយូរស្រួលចែចង់អ្នកផ្សេងទៀត។
« សុំអង្វរណា៎ ទៅ Date ជាមួយខ្ញុំទៅ បង Chisun » នាងតូចអោនក្បាលជាច្រើនដងតែ Chisun ក៏ប្រឹងគេចឥតល្ហែដូចគ្នា។
« សុំទោសណា៎ ខ្ញុំទទួលសំណើរមិនបានពិតមែន »
« តែបងធ្លាប់ចែចង់ខ្ញុំ ពេលខ្ញុំលង់ចិត្តហើយបងក៏ដោះដៃ! » ស្រីស្អាតគំហកតិចៗធ្វើឱ្យអ្នកម្ខាងទៀតសើចលែងសម ឆ្លើយលែងចេញ ព្រោះគេគ្រាន់តែចែចង់លេងតាមចរិតឃើញស្រីស្អាតមិនបានរបស់គេប៉ុណ្ណោះ មិនបានគិតអ្វីប្រាកដប្រជាទេ។
« អឺ.. គឺ.. »
« Chisun សំណព្វបេះដូង.... » Annto ដើរមកពីចម្ងាយព្រមទាំងយកដៃវែកជើងសក់ដែលវែងទៅសៀតនឹងត្រចៀកមុននឹងបន្តនិយាយជាមួយកែវភ្នែកភ្លឺផ្លេកដូចក្មេងស្រីតូចៗដែលយំទារចង់បានស្ករគ្រាប់ « .... My Boyfriend... ជុប៎💋 » Annto ធ្វើសញ្ញាដៃបេះដូងដាក់ Chisun ព្រមទាំងធ្វើសម្លេងថើបផង ធ្វើឱ្យក្មេងស្រីដែលឈរទល់មុខ Chisun ស្ទើរតែទន់ជង្គង់ឈរលែងនឹង។
« Annto! » រាងក្រាស់ដូចជាគាំងដែរតែនៅអាចសម្តែងបានល្អ ទើបប្រញាប់លើកដៃកៀកចង្កេះ Annto ដែលដើរមកនែបនិត្យផ្អែកក្បាលមកលើស្មាគេ។
« មានរឿងអី ប្រុសម្នាក់នេះជានរណា? » នាងតូចសួរដូចជាភ័ន្តភាំង គេមិនមែនស្រឡាញ់មនុស្សប្រុសទេដឹង?
« បងសម្លាញ់ ស្រីម្នាក់នេះសួរថាអូនជានរណា! » Annto ចង្អុលទៅសិស្សស្រីម្នាក់នោះហើយទូលពិត Chisun ។
« នេះ Annto ជាសង្សាររបស់ខ្ញុំ! » Chisun ញញឹមស្រស់តបទៅនាងតូចវិញធ្វើឱ្យនាងគាំងជាឈុតធំតែម្តង។
« ចា...ចា៎? »
« នាងលឺទេ? ពួកយើងជាគូរស្នេហ៍ពីអតីតជាតិគ្មាននរណាអាចបំបែកបានទេ ក្មេងតូចដូចជានាង អែបកៀនអូនស្រី » Annto ងាកទៅជិត Chisun ហើយងើយមុខទៅជិតបបូរមាត់គេ « ត្រូវទេ? »
« ត្រូវហើយ! » Chisun អោនចុះធ្វើជាចង់ថើបមាត់ Annto ធ្វើឱ្យក្មេងស្រីម្នាក់នោះភ័យរត់ចេញទៅបាត់។
« អាយយ៎ Chisun ជាហ្គេយ៍ »
« ហាសហា! ល្អសើចណាស់! » Annto លែងដៃពីស្មា Chisun សើចទើបត្រូវគេអោបពីក្រោយជាប់។
« ឯងជួយយើងទៀតហើយអាល្អិត »
« មកពីឯងល្ងង់ពេក! » Annto វាយដៃ Chisun ហើយដើរទៅអង្គុយលើកៅអីក្បែរនោះ។

#Yiling

You're FAKE [Complete]Место, где живут истории. Откройте их для себя