បន្ទាប់ពីចេញពីសាលារៀននៅពេលល្ងាច កម្លោះ Fire Swan ទាំងបួនក៏នាំគ្នាទៅញ៉ាំអីនៅហាងសាច់អាំងជិតសាលាតាមការព្រមព្រៀង។ Taehyung សម្លឹងមើលឆ្វេងស្តាំ ពេលឃើញថាមិនមានសិស្សរួមកម្រិតនៅទីនេះ ទើបទម្លាក់ខ្លួនអង្គុយចុះជិត Simon ទល់មុខ Chisun និង Annto
" Tae មានរឿងអីហ្អេស? " អ្នកអង្គុយទល់មុខហាក់ចម្លែកចិត្ត កាលដែលឃើញមិត្តភក្តិធ្វើខ្លួនលាក់លៀម អើតឡឺមៗ ទាំងដែលមកហាងញ៉ាំអី មិនបានទៅប្រព្រឹត្តិអ្វីខុសច្បាប់ផង
" យើងហ្អេស? យើង...យើងគ្មានស្អីទេ មិនមានរឿងអីផង " ម្ចាស់ឈ្មោះលើកដៃបក់រេរានិងគ្រវីក្បាលបដិសេធតបទៅ Chisun ទាំងរដាក់រដុប ស្របពេលជាមួយគ្នាដែល Annto និង Simon សម្លឹងមុខគ្នាដកដង្ហើមធំហើយធ្វើធម្មតាវិញ
" ឯងញ៉ាំឱ្យច្រើនទៅ ឥឡូវស្គមច្រើនណាស់! " អាល្អិត Annto ចាប់សាច់ដែល Simon ទើបនឹងអាំងឆ្អិនដាក់ចាន Tae ជាច្រើនដុំ ក្លិនឈ្ងុយភាយចូលដល់សួតធ្វើឱ្យម្ចាស់ចានមិនបង្អង់យូរ ប្រញាប់ចាប់សាច់ខ្ចប់សាឡាដដាក់ចូលក្នុងមាត់ភ្លាម
" ឆ្ងាញ់ទេ? ញ៉ាំឱ្យច្រើនៗទៅ! "
" អ្ហឹម! " Taehyung ងក់ក្បាលផ្ងក់ៗដាក់ Simon ហើយបន្តញ៉ាំជាមួយគ្រប់គ្នាដូចធម្មតា គេមានអារម្មណ៍ថាដូចបានរស់រានឡើងម្តងទៀតពេលបាននៅក្បែរមិត្តសម្លាញ់ទាំងបីរបស់ខ្លួនបន្ទាប់ពីធ្លាក់នរកស្ទើរតែរាល់យប់ក្នុងពេលមួយរយៈនេះ
បន្ទាប់ពីចាប់ផ្តើមញ៉ាំមួយសន្ទុះធំមក Simon ក៏កេះ Taehyung តិចៗមុននឹងលូកចូលហោប៉ៅខោគេយកទូរស័ព្ទចេញមក
" ខ្ចីទូរស័ព្ទបន្តិច! "
នាយកម្លោះញញឹមពេលម្ចាស់ទូរស័ព្ទងក់ក្បាលមិនថាអ្វី ហើយចុចបើកចែកចូលមើលសារក្នុងទូរស័ព្ទ តែរំពេចដែលបម្រុងចុចចូលមើលលេខចម្លែកមួយនោះ ដៃ Taehyung ក៏ទៅចាប់ទូរស័ព្ទបាំងអេក្រង់បាត់មើលលែងឃើញ
" មាន..មានអ្វីឬ? "
" ឱ្យទូរស័ព្ទមកយើងវិញ ប្រើរបស់ Chisun ទៅ " រាងតូចទាញទូរស័ព្ទពីដៃអ្នកម្ខាងទៀតដាក់ចូលក្នុងហោប៉ៅវិញតែត្រូវគេចាប់ក្រញិចដើមដៃជាប់
" ប្រាប់មក Tae ឯងលាក់បាំងអ្វីពីពួកយើង? " នាយសួរទាំងអស់ទ្រាំ គេក្តៅក្រហាយនៅមិនសុខ ញ៉ាំអ្វីក៏មិនចូលព្រោះតែខ្វល់ខ្វាយពីរឿងនេះ Taehyung ប្រែប្រួល ដើរស្ទើរមិននឹង រាងកាយក៏ស្គមស្គាំងជាងមុន ទឹកមុខភ័យខ្លាចគ្រប់ពេល មានម្តងនោះអង្គុយភ្លឹកដូចគ្មានព្រលឹងក្នុងខ្លួន បែបនេះឱ្យគេអាចស្ងប់ចិត្តអង្គុយមើលមិនលូកដៃបានយ៉ាងម៉េច?
" យើងមានអ្វីលាក់បាំង? " Tae និយាយស្ទួនសំណួរ ខណៈ Chisun និង Annto សម្លឹងមើលមកគេហាក់មិនទុកចិត្ត វាជាកែវភ្នែកក្នុងស្ថានភាពដូចគ្នានឹង Simon ដែរ
" ខ្ញុំសួរឱ្យឆ្លើយ មិនមែនចង់បានសំណួរមកវិញទេ " Simon សង្គ្រឺតធ្មេញតម្លើងសម្លេងដាក់អ្នកអង្គុយជិត បបួលឱ្យ Tae ញ័រមាត់ភ្លាម គេមិនធ្លាប់ត្រូវ Simon គំហកដាក់បែបនេះទេ ភាគច្រើន Simon ស្ងប់ស្ងាត់ណាស់ មានតែពេលខឹងប៉ុណ្ណោះទើបគួរឱ្យខ្លាចបែបនេះ
" យើងគ្មានអ្វីលាក់បាំងទេ មើលមកយើងមានត្រង់ណាមិនប្រក្រតីខ្លះ? "
" មិនពិត ឯងកុហក សម្លឹងភ្នែកយើងហើយឆ្លើយមក! " រាងក្រាស់ខ្ញាំដើមដៃអ្នកម្ខាងទៀតកាន់តែខ្លាំង ល្មមនឹងអាចស្រែកថាឈឺតែ Tae ប្រឹងទប់ហើយសម្លឹងភ្នែកមនុស្សមាឌធំជាង
" យើងមិនមានពិតមែន " គេនៅតែប្រកែក ដរាបណា K នៅតែមិនទុកចិត្តគេបែបនេះ គេកាន់តែមិនអាចប្រាប់រឿងនេះទៅនរណាឱ្យបានដឹង ជាពិសេស Simon ព្រោះបើគេដឹង ច្បាស់ណាស់ថាមិនអាចឈរស្ងៀមអោបដៃមើល
" មិនពិត ប្រាប់មក Tae ឯងមានរឿងអ្វីជាមួយមនុស្សរបស់ Spycho ជាពិសេសអា Riv? "
" Simon កុំស្រែកដាក់ Tae " Chisun និយាយកាត់បន្ទាប់ពីស្ងាត់មាត់មួយសន្ទុះ ពួកគេសន្យាថានឹងមើលថែ គោរព Tae ជាបងធំបន្ទាប់ពី Hoseok ស្លាប់ទៅ ដូច្នេះមិនអាចខ្វះការគួរសមទេ
" យើងសួរព្រោះបារម្ភពីគេ ឯងមើលមកគេសមជា Kim Taehyung ទេ? គេកំពុងមានរឿងលាក់បាំងច្បាស់ណាស់ " មនុស្សខុសសន្យាមិនត្រឹមតែមិនឈប់ តែនៅស្រែកដាក់ Chisun ម្នាក់ទៀត សូម្បីតែអាល្អិត Annto ដែលចូលចិត្តប៉ប៉ាច់ប៉ប៉ោចក៏មិនហ៊ានមាត់កក្នុងស្ថានការណ៍នេះ
" មានតែឯងឬដែលបារម្ភ? យើងក៏បារម្ភ តែឯងអាចនិយាយតាមសម្រួលបាន ឯងឃើញថាគេញ័រខ្លួនហើយទេ? "
សម្តីជះទៅវិញរបស់ Chisun ហាក់មានប្រសិទ្ធភាព ធ្វើឱ្យ Simon ងាកមកមើលមនុស្សអង្គុយជិតដែលគេចាប់ច្របាច់ដើមដៃមិនលែងវិញ ភ្នែក Tae ចាប់ផ្តើមក្រហមហើយ គេរកយំឬ? ដៃនិងខ្លួនប្រាណរបស់គេញ័រដូចកូនចាបធ្លាក់ទឹក មុននេះគេប្រហែលគំហកខ្លាំងពេកហើយ
" សុំទោស ព្រោះតែយើងគ្រប់គ្រងខ្លួនឯងមិនបាន ប្រហែលជាព្រឹកមិញភ្លេចលេបថ្នាំហើយ បើឯងគិតថាពួកយើងមិនសំខាន់ មិនចង់ប្រាប់ពួកយើងក៏អូខេ.... យើងទៅមុនហើយ! " Simon ឆក់កាបូបរត់ចេញទៅបាត់ មុននឹងគ្រប់គ្នាអាចហារមាត់ឃាត់បាន
" Tae យ៉ាងម៉េចហើយ? " Annto ក្រោកឆ្លងតុមកអង្គុយជិតមិត្តភក្តិដែលអោនមុខចុះងើបមិនរួច
" មិនអីទេ "
" កុំខឹងនឹងគេអី គេបារម្ភពីឯង ឯងក៏ដឹង " Chisun លើកដបកូកាផឹកបំបាត់ភាពស្អកខះក្នុងបំពង់កហើយសម្លឹងមើលអ្នកអង្គុយទល់មុខ
" យើងយល់! " រាងតូចងក់ក្បាលតិចៗ
ហេតុអី? ហេតុអីគេធ្វើបែបនេះ? គេកំពុងតែច្រានមនុស្សដែលស្រឡាញ់ ខ្វល់ខ្វាយពីគេបំផុតចេញកាន់តែឆ្ងាយ មិនយូរមិនឆាប់គេនឹងបាត់បង់ឱកាសទទួលក្តីបារម្ភទាំងនេះពីគ្រប់គ្នា តែគេពិតជាគ្មានភាពក្លាហាននឹងសារភាពពិតមែន ចង់ឱ្យគេប្រាប់ថា K កំពុងជាន់ឈ្លីគេឬ? មិនអាចទេ គេនៅចាំកិច្ចសន្យាឆ្គួតឡប់មួយនោះបាន គេមិនចង់នាំទុកដល់គ្រប់គ្នាទៀតឡើយ
" ស្អែកទាត់គូទអា mon ឱ្យហើមម្តង " Annto រអ៊ូរទាំធ្វើឱ្យ Chisun សើចចុងមាត់ចុងករបៀបមិនជឿចិត្ត
" ប្រយ័ត្នវាចាប់កាច់កឯង "
Kyosuke ត្រឡប់មកដល់ផ្ទះទម្លាក់ខ្លួនដេកទៅលើពូកទន់ៗក្នុងបន្ទប់ថ្មីដែល Suhee រៀបទុកឱ្យមុននឹងចេញទៅក្រៅ ហើយថែមទាំងផ្តាំផ្ញើទៀតថាមិនបានត្រឡប់មកផ្ទះវិញយប់នេះ ដោយសារត្រូវមិត្តភក្តិអញ្ជើញទៅកម្មវិធីនៅដល់យប់ជ្រៅមិនហ៊ានមកវិញ ត្រូវគេងនៅទីនោះ
បែបនេះមានន័យថាគេត្រូវនៅផ្ទះជាមួយ Simon តែពីរនាក់ហើយ សំណាងដែលគេងបន្ទប់ផ្សេងគ្នា បើនៅបន្ទប់តែមួយគេថប់ដង្ហើមស្លាប់មិនខាន និយាយតាមត្រង់ គេញញើត Simon ខ្លាំងណាស់ គ្រប់ពេលដែលនៅជិត ចំហាយត្រជាក់ក្នុងខ្លួនគេភាយចេញមកក្រៅប្រៀបដូចដុំទឹកកក សូម្បីតែអ្វីដែលគេនិយាយចេញមកក៏គួរឱ្យខ្លាចណាស់ដែរ
" ហ៊ឺយយ៎ កុំគិតច្រើនអីអា Riv " កម្លោះតូចនិយាយដាស់សតិខ្លួនឯង មុននឹងក្រោកឈរព័ទ្ធខ្លួនហើយដើរចេញពីបន្ទប់សម្តៅទៅបន្ទប់ Simon ដើម្បីយករបស់របរដែលគេទុកនៅក្នុងនោះកាលពីយប់
" យប់ថ្មើរនេះហើយមិនទាន់មកផ្ទះទៀត " Kyosuke រអ៊ូតិចៗពេលឃើញថាអាម្សៀរ៍ Simon សត្រូវរបស់គេមកទាន់មកដល់ផ្ទះ ស្របពេលទ្រនិចនាឡិកាចង្អុលហួសម៉ោង 10 ទៅហើយ
រាងតូចអោនរុញភួយខ្នើយដែលក្រាលដេកពីយប់ទៅជិតជញ្ជាំងឱ្យមានរបៀបរៀបរយមុននឹងចាកចេញ តែភ្នែកក៏ក្រឡេកទៅឃើញកេសក្រដាសមួយក្រោមគ្រែ
Kyosuke អង្គុយចុះហើយលូនទៅអូសកេសមួយនោះចេញមកមើល ចង់ដឹងណាស់ថា Simon លាក់អ្វីខ្លះក្រោមគ្រែ
" អូ... " រាងតូចបើកភ្នែកធំៗពេលឃើញថាក្នុងកេសក្រដាសគ្មានអ្វីពិសេសក្រៅពីអាវុធគ្រប់ទម្រង់ដែលតម្រៀបទុកដាក់យ៉ាងស្អាតមានរបៀបរៀបរយ
កាំបិតចុងស្រួចគ្រប់ទំហំ សមមុខស្រួចៗ រណា ពូថៅ ដែកគោលតូចធំពណ៌សស្លែតជាមួយញញួរថ្មីស្រឡាង អំបែងកែវធំតូចខ្ចប់ក្នុងក្រដាសពណ៌ស ដង្កាប់ កន្ត្រៃ ប្រដាប់កិបធំៗ ម៉ាស៊ីនកៀប ម៉ាស៊ីនកិនកម្ទេចតូចៗល្មមដាក់ក្នុងកេសទំហំមួយរង្វង់ដៃនេះអស់ ជាពិសេសដំបងវាយកូនបាល់ដែលដាក់នៅក្រោមគេបង្អស់ រួមជាមួយខ្សែមួយចង្វាយផង
" គេប្រមូលរបស់ទាំងនេះទុកធ្វើអី? " Kyosuke លើកកូនម៉ាស៊ីនចុចមួយឡើងទំនងជាម៉ាស៊ីនឆក់ ដែលស្រីៗឧស្សាហ៍ដាក់តាមកាបូបដើម្បីទុកការពារខ្លួន
" ចង់ដឹងណាស់ហ្អេស? "
" Si- អ្ហា៎! " Kyosuke ខ្ទប់ត្រចៀកអោនក្បាលគេចថយក្រោយយ៉ាងរហ័សធ្វើឱ្យខ្នងទៅទល់នឹងគ្រែជិតនោះ
មុននេះគេស្រាប់តែលឺសម្លេង Simon តែរំពេចដែលគេបែរក្រោយមើល ម្ចាស់សម្លេងក៏កាន់ដំបងវាយកូនបាល់វាត់សម្តៅមកក្បាលគេរួចទៅហើយ តែសំណាងល្អរហ័សគេចចេញផុត
" ឯងចង់សម្លាប់ខ្ញុំមែនទេ? " Kyosuke ស្រែកគំហកខ្លាំងៗ ភ្នែកសម្លឹងដំបងវាយកូនបាល់ក្នុងដៃអ្នកម្ខាងទៀត បើមុននេះគេគេចចេញមិនទាន់ ច្បាស់ជាត្រូវមួយដំបងដែកនេះបែកលលាដ៏ក្បាលមិនខាន
" លេងសើចប៉ុណ្ណោះ! " Simon ញញឹមចម្លែក បណ្តាលឱ្យវាចូលទៅលងបន្លាច Kyosuke ដោយឃើញថាវាជាស្នាមញញឹមគួរឱ្យខ្លាចបំផុតដែលគេមិនធ្លាប់បានឃើញពីមុនមក
" តែឯងស្ទើរតែសំពងក្បាលខ្ញុំស្លាប់ទៅហើយ! " រាងតូចរំកិលខ្លួនខិតថយក្រោយពេល Simon ដើរចូលកាន់តែជិត តែទៅមិនរួចដោយសារពេលនេះទល់ខ្នងនឹងគ្រែទៅហើយ
" ប្រាប់ហើយថាលេងសើច លើកនេះទើបជាការពិត " រាងក្រាស់អោនរើសម៉ាស៊ីនឆក់ដែល Kyosuke របូតពីដៃធ្លាក់ទៅលើកម្រាលមុននេះហើយលើកបង្ហាញអ្នកម្ខាងទៀត
" ឯង..ឯងចង់ធ្វើអី? " រាងតូចញ័រមាត់កាន់តែខ្លាំង ពេលភាពភ័យខ្លាច និង ចម្ងល់រត់មកប្រសព្វគ្នាបែបនេះ
" ប្រាប់ខ្ញុំមកថាឯងធ្វើអ្វីលើ Taehyung ខ្លះ " គេលុតជង្គង់ម្ខាងចុះមុខ Kyosuke ព្រមទាំងចុចម៉ាស៊ីនឆក់មួយនោះឱ្យលឺសម្លេងទ្រឺតៗគួរឱ្យញញើតឡើងមក
" ខ្ញុំមិនបានធ្វើអីទេ ខ្ញុំមិនដឹង " រាងតូចគ្រវីក្បាលញាប់ស្អេក ទាំងភ្នែកភ័យសស្លែតនៅមិនអាចដកចេញពីឧបករណ៍ឆក់ក្នុងដៃ Simon នៅឡើយ
" មិនប្រាប់? ខ្ញុំនឹងឆក់ឯងរហូតដល់ឯងព្រមនិយាយ "
" អត់ទេ Simon ខ្ញុំមិនបានធ្វើអ្វីពិតមែន ជឿខ្ញុំទៅ! "
" បើឯងមិនធ្វើមានន័យថាអា K បងធំរបស់ឯងធ្វើ? ប្រាប់មកពួកឯងធ្វើអ្វី Tae ខ្លះ? "
" អត់ទេ! " រាងតូចគ្រវីក្បាល គមេស្បថហើយថាមិននិយាយអ្វីទាក់ទងនឹង K ចេញមក ជាពិសេសរឿង K ជាមួយ Taehyung បើគេហ៊ាននិយាយ K សម្លាប់គេកាត់ដុំៗដាក់ក្នុងទូរទឹកកកមិនខាន
" និយាយដោយស្រួលឬចង់ឱ្យឆក់ 4-5ដងសិន? "
" បើឯងឆក់ខ្ញុំស្លាប់ឯងនឹងជាប់គុក " មែនហើយ គេនឹងជាប់គុក សង្ឃឹមពាក្យថាគុកអាចធ្វើឱ្យ Simon ញញើតទៅចុះ
" ខ្ញុំមានរឿងសួរឯងច្រើនទៀត ឱ្យឯងឆាប់ស្លាប់ម៉េចនឹងសប្បាយ? ទុកចិត្តចុះខ្ញុំឆក់មិនឱ្យឯងស្លាប់ទេ គ្រាន់តែវេទនាបន្តិច " Simon ចុចម៉ាស៊ីនឆក់ម្តងទៀតមុននឹងដាក់វាទៅជិតមុខ Kyosuke
" Simon កុំ អ្ហាកក៎..... អ្ហាកកកកកកកកកកកកកកកកក៎ "
To be continue......
VOCÊ ESTÁ LENDO
You're FAKE [Complete]
Romanceស្រឡាញ់អ្នក គឺជាកំហុសធំបំផុតក្នុងជីវិតខ្ញុំ " មនុស្សក្លែងក្លាយ!!! "
![You're FAKE [Complete]](https://img.wattpad.com/cover/208343607-64-k622850.jpg)