ភាគទី 33 : អ្វីក៏ខ្ញុំហ៊ានធ្វើដើម្បីអ្នក

3.5K 221 6
                                        


       Taehyung អង្គុយជ្រុំបាយក្នុងចានទល់មុខ Jungkook យ៉ាងស្ងៀមស្ងាត់បន្ទាប់ពីឈ្លោះទាស់ទែងតឹងសរសៃកបញ្ចេញចង្កូមដាក់គ្នាជាមួយមិត្តចិត្តមួយថ្លើមមួយទាំងបីនាក់របស់គេរួច។ មុននេះចាំបានថាពោះគេកូរឃ្លានខ្លាំងណាស់ តែពេលនេះបែរជាលេបអ្វីមិនរួច ទោះបីក្នុងចានមានម្ហូបដែលគេចូលចិត្តច្រើនប៉ុណ្ណាក៏នៅតែលេបមិនរួចដដែល។
       តាំងពីដើមមកគេមិនធ្លាប់មានបញ្ហាទាស់ទែងគ្នាដល់ថ្នាក់នេះទេ ហើយមុននេះអ្វីដែលគេនិយាយចេញទៅអាចនឹងយល់តែចិត្តខ្លួនឯងបន្តិច ប៉ុន្តែគេពិតជាមានន័យបែបនោះពិតមែន ពេលខ្លះគេអាចនឹងខ្លាចចិត្តបីនាក់នោះខ្លាំងពេកដល់ថ្នាក់មិនហ៊ានរកក្តីសុខឱ្យខ្លួនឯងក៏ថាបាន។
       រឿងអតីតកាលកន្លងទៅហើយ Hoseok ក៏ចាកចេញទៅជាយូរដែរ ជួនកាលគេអាចនឹងដាក់សម្ពាធឱ្យខ្លួនឯងខ្លាំងពេក បន្ទោសទម្លាក់កំហុសគ្រប់យ៉ាងលើខ្លួនឯង រហូតដល់មិនហ៊ានបើកចិត្តទទួលអ្នកថ្មី។ តែពេលនេះគេមានមនុស្សម្នាក់ដែលសំខាន់ក្នុងបេះដូងហើយ មនុស្សដែលអង្គុយទល់មុខ ក្តីស្រឡាញ់ដែលគេមានឱ្យ Jungkook នៅពេលនេះមិនខុសពីក្តីស្រឡាញ់ដែលគេធ្លាប់មានឱ្យ Hoseok កាលពីមុននោះទេ អត់ទេ គឺខ្លាំងជាងពីមុនរាប់សិបដង។ គេកំពុងតែគិតថា បើថ្ងៃណាមួយបាត់បង់ Jungkook ទៅ តើគនេនឹងក្លាយទៅជាបែបណា?
       « Taehyung!! Taehyung! »
       « អ..អឹមម៎? » Tae ភ្ញាក់ព្រឺតពេលលឺសម្លេងហៅដាស់ឱ្យភ្ញាក់ពីការគិត។
       « បងភ្លឹកៗមិនព្រមញ៉ាំ មិនអីទេឬ? »
       « មិនអីទេ គ្រាន់តែមិនសូវឃ្លាន »
       « បើមិនឃ្លានមិនចាំបាច់ញ៉ាំទេ ផឹកទឹកដោះគោនេះទ្រាប់ពោះសិនទៅ »
       Jungkook ហុចទឹកដោះគោដបតូចរសជាតិចេកដែលទើបនឹងទិញមកឱ្យ Taehyung ធ្វើឱ្យគេធ្វើទឹកមុខស្ទាក់ស្ទើរនឹងទទួលយក។
       « យកទៅ ខ្ញុំអាចទៅទិញអាថ្មីទៀតបាន » ឃើញកាយវិការមិនច្បាស់លាស់របស់ Tae ទើប Jungkook រហ័សជំរុញ។
       « អឹមម៎ អរគុណ! » Tae ទទួលយកទឹកដោះគោដែលដោតទុយោរហើយមកបឺតយឺតៗទាំងទឹកមុខមិនសូវស្រស់។
       « ខ្ញុំធ្វើឱ្យបងមានរឿងនឹងមិត្តភក្តិទៀតហើយ ខ្ញុំដឹងថាពួកគេសំខាន់សម្រាប់បងណាស់ តែបងមិនមែនគិតចង់បោះបង់ខ្ញុំចោលទេ ត្រូវទេ? »
       Jungkook អោនមុខចុះនិយាយមួយៗ។ មិនដឹងថា Taehyung កំពុងគិតអ្វីនោះទេ ប៉ុន្តែគេត្រូវតែការពារខ្លួនជាមុនសិន ហើយក៏អាចសួរពីគំនិតរបស់គេក្នុងពេលតែមួយដែរ ។
       « ឆ្គួត បងមិនធ្វើបែបនឹងទេ ឯងក៏សំខាន់សម្រាប់បងដូចគ្នា »
       « ខ្ញុំសង្ឃឹមថាពួកគេនឹងព្រមទទួលយកខ្ញុំឆាប់ៗនេះ »
       « បងក៏សង្ឃឹមបែបនេះដែរ »
       Tae និយាយចប់ទម្លាក់ដបទឹកដោះគោមកលើតុហើយប្រញាប់ឮក្រោករត់ចេញសម្តៅបន្ទប់ទឹក តែក៏មិនភ្លេចងាកមកញញឹមដាក់ Jungkook ជាមុន។
       « បងទៅបន្ទប់ទឹកមួយភ្លែត »
       « បាទ! »

You're FAKE [Complete]Место, где живут истории. Откройте их для себя