Simon អង្គុយស្ងៀមៗសម្លឹងមើល Kyosuke នៅលើគ្រែអ្នកជំងឺ។ កាលពីល្ងាចម្សិលមិញផែនការណ៍បោះតង់ត្រូវបានរំសាយចោលបន្ទាប់ពី Kyosuke និង Jungkook មានរបួសចំណែក Taehyung ឈឺត្រូវបញ្ជូនមកមន្ទីពេទ្យ។
Taehyung បានធូរស្បើយនិងចេញពីពេទ្យនៅថ្ងៃបន្ទាប់។ តែ Simon បែរជាមិនអាចចេញទៅមើល Tae បាន ព្រោះម៉ាក់របស់គេបញ្ជាឱ្យនៅក្នុងបន្ទប់នេះហាមទៅណាដាច់ខាតព្រោះត្រូវនៅចាំមើលថែ Kyosuke ។ ហេតុអីត្រូវជាគេ? អាម្សៀរ៍នេះស្លាប់ឬរស់មានអ្វីពាក់ព័ន្ធនឹងគេ?
« Simon ម៉ាក់យកអាហារពេលល្ងាចមកឱ្យ! »
អ្នកម៉ាក់ដាក់ថង់ប្រអប់អាហារទៅលើតុហើយដើរមកជិតទាញភួយដណ្តប់ឱ្យ Kyosuke ព្រោះកូនប្រុសឱ្យអង្គុយមើលពិតជាអង្គុយមើលមែន ខ្លួនរឹងដូចរូបចម្លាក់នៅសារមន្ទីរ។
« ម៉ាក់ឱ្យមកមើលថែប្អូន មិនមែនគ្រាន់តែមើលទេ ហេតុអីមិនថែផង? »
« ហេតុអីជាខ្ញុំដែលត្រូវមកមើលវា? ខ្ញុំធុញ ចង់ចេញទៅក្រៅ »
« ហេតុអ្វីជាឯងអ្ហេស Simon? ម៉ាក់លឺមកថាឯងព្រលែងដៃមានចេតនាឱ្យ Kyosuke ធ្លាក់ចុះទៅ ឯងត្រូវតែទទួលខុសត្រូវលើគេបែបនេះហើយ » អ្នកម៉ាក់ដើរទៅយកផ្លែឈើដែលទិញមករៀបដាក់ចានលើតុជិតគ្រែបណ្តើរនិយាយជាមួយកូនបណ្តើរ។
« នរណាប្រាប់ម៉ាក់? »
« ក្មួយ Jungkook មិត្តភក្តិរបស់ Taehyung ម៉ាក់ជួបគេពេលទៅសួរសុខទុក្ខអាល្អិត Tae Chisun និង Annto ក៏នៅទីនោះដែរ »
« អាចង្រៃនោះទៀតហើយ ពូកែចេះដឹងរឿងគេបែបនេះ ចង់ស៊ីកណ្តាប់ដៃមែនទេ? » Simon ក្តាប់ដៃណែនទាំងកំហឹងច្រានពេញទ្រូង ជួបគ្នាពេលណា គេប្រាកដជាវាយមិនដកដៃនោះទេ។
« គេនិយាយការពិត ឬក៏មិនមែនទេ? ឈប់ហៅអ្នកដទៃបែបនេះទៀត Simon មិនមែនជាពាក្យល្អដែលក្មេងដូចឯងត្រូវនិយាយទេ »
« ខ្ញុំមិនមែនក្មេងទេ! »
« បើធំហើយក៏ល្អ នៅមើលថែប្អូនឱ្យល្អទៅ ម៉ាក់ខលទូរស័ព្ទម៉ាក់របស់គេហើយ នាងក៏បារម្ភពីក្មួយ Kyosuke ណាស់ដែរ ដូច្នេះឯងត្រូវតែធ្វើឱ្យបានល្អលុបលាងកំហុសរបស់ឯង » អ្នកម៉ាក់ចប់កិច្ចការហើយក៏ប្រញាប់យួរកាបូបត្រឡប់ទៅវិញតែបែរជាត្រូវឈានជើងលែងរួចពេលលឺសម្តីកូនប្រុស។
« ប្អូនរបស់ខ្ញុំស្លាប់បាត់ហើយ អាម្សៀរ៍នេះមិនមានជាប់សាច់ឈាមនឹងខ្ញុំសូម្បីតែបន្តិច អ្នកម៉ាក់ឈប់ផ្គូផ្គងថាវាជាប្អូនរបស់ខ្ញុំទៀតទៅ » Simon ស្រែកខ្លាំងៗហាក់គំហកធ្វើឱ្យរឿងឈឺចាប់ដែលកន្លងហួសទៅជាច្រើនឆ្នាំត្រូវរសាត់អណ្តែតឡើងសារជាថ្មី។
« តែកាលពីមុនឯងក៏ធ្លាប់ចាត់ទុក Kyosuke ជាប្អូនប្រុសដូចគ្នា »
« ខ្ញុំមិនធ្លាប់ ខ្ញុំមិនធ្លាប់ចាត់ទុកគេជាប្អូនប្រុសនោះទេ ប្អូនប្រុសរបស់ខ្ញុំមានតែ Sihan ម្នាក់ប៉ុណ្ណោះ » Simon គ្រវីក្បាលធ្វើឱ្យទឹកភ្នែកកូនប្រុសរមៀលស្រក់ចុះមកទប់លែងជាប់។
« ក៏បាន Kyosuke មិនមែនជាប្អូនរបស់ឯងនោះទេ តែឯងត្រូវតែមើលថែគេ លេបថ្នាំរម្ងាប់អារម្មណ៍ទៅ ពេល Kyosuke ភ្ញាក់ឱ្យគេញ៉ាំបបរដែលម៉ាក់ធ្វើផង »
ស្ត្រីចំណាស់បើកទ្វារចេញដោយមិនងាកក្រោយមើលកូនប្រុសមុននឹងលើកដៃជូតទឹកភ្នែកខ្លួនឯង។ ឆ្នាំនោះ Sihan ស្លាប់ពិតជាប៉ះពាល់ដល់សតិអារម្មណ៍របស់ Simon ខ្លាំងណាស់ វាជាហេតុផលដែលគេមានជំងឺសតិអារម្មណ៍មកទល់ពេលនេះ។ នាងពិតជាអត់បានការខ្លាំងណាស់ ហេតុអីមិនអាចការពារកូនប្រុសទាំងពីរបាន?
« Sihan កូនប្រុសរបស់ម៉ាក់ កូនត្រូវតែជួយថែរក្សាឃុំគ្រងចិត្តបងប្រុសរបស់កូន កុំឱ្យជំងឺមួយនោះលេបត្របាក់ចិត្តគំនិតរបស់គេបានឱ្យសោះ »
Kyosuke បើកភ្នែកយឺតៗសម្លឹងមើលពិដានខាងលើ តើគេគេងលក់យូរប៉ុណ្ណាទៅហើយ? ហេតុអីពន្លឺចាំងភ្នែករបស់គេខ្លាំងម្លេះ?
« ភ្ញាក់ហើយអ្ហេស? » Simon អោនមុខមើលអ្នកជំងឺដែលកំពុងញីភ្នែកឥតឈប់។
« Simon!!! » Kyosuke ភ្ញាក់ក្រញាងព្រមទាំងដោលខ្លួនគេចតែបែរជាជ្រុលទៅបុកនឹងក្បាលគ្រែឈឺលើសដើម។
« អូយយ៎ »
« ស្អប់យើងដល់ម្លឹងមែនទេ? »
« អត-អត់ទេ ខ្ញុំគ្រាន់តែភ្ញាក់ផ្អើល » រាងតូចនិយាយដោះសារទាំងរដាក់រដុបទើបអ្នកម្ខាងទៀតទាញតុអាហារសម្រាប់ដាក់ឱ្យអ្នកជំងឺលើគ្រែដាក់ចំពោះមុខគេ។
« ស៊ីទៅ អ្នកម៉ាក់ខំមានចិត្តធម៌ធ្វើបបរយកមកឱ្យ »
« តែដៃរបស់ខ្ញុំឈឺ »
« បាន ចាំខ្ញុំបញ្ចុក! »
Simon ញញឹមស្រស់ធ្វើឱ្យអ្នកជំងឺខំប្រឹងញញឹមតាម មិននឹកស្មានថាមនុស្សត្រជាក់ស្រេបដូចគេញញឹមស្អាតដល់ថ្នាក់នេះថែមទាំងមានទឹកចិត្តបែបនេះសោះ។
« ហា៎ » Simon ដួសបបរពេញស្លាបព្រាហើយប្រាប់អ្នកម្ខាងទៀតឱ្យហារមាត់មុននឹងបញ្ចុកបបរទៅក្នុងមាត់គេ។
« ក្តៅ-ក្តៅខ្លាំងណាស់ » Kyosuke ស្រែកចាចព្រោះបបរក្នុងមាត់ក្តៅ មុននេះមានអារម្មណ៍ត្រេកអរព្រោះ Simon ស្រាប់តែធ្វើជាចិត្តល្អតែមិនស្មានថាគេមានចេតនាធ្វើបាបបែបនេះនោះទេ។
« ហាមខ្ជាក់បបរចេញ! » Simon ប្រើទឹកមុខមាំព្រមទាំងលើកដៃចង្អុលមុខ Kyosuke មុននឹងនិយាយត « បើឯងហ៊ានខ្ជាក់ បបរមួយចាននេះនឹងស្រោចពីលើក្បាលរបស់ឯងមិនខាន ចង់សាកមើលទេ? »
« ..... » Kyosuke ខាំមាត់ទ្រាំលេបបបរក្តៅចូលក្នុងពោះទាំងលំបាកវេទនា តែវាក្តៅរហូតដល់រលាកមាត់ធ្វើឱ្យគេហូរទឹកភ្នែកចេញមកទប់លែងជាប់។
« យំធ្វើអី? អាណាងាប់? ស៊ីខ្លួនឯងទៅ បើដួសមិនបានមិនបាច់ស៊ីទេ » Simon បម្រុងក្រោកចេញពីកៅអីជិតគ្រែតែត្រូវអ្នកជំងឺចាប់ជាយដៃអាវជាប់។
« ខ្ញុំ-ខ្ញុំ...ចង់ចូល..បន្ទប់ទឹក »
« ចូលទៅអាណាហាម? » រាងក្រាស់ឆ្លើយទាំងគំរោះគំរើយទាំងដែលដឹងថាជង្គង់របស់ Kyosuke ត្រូវបោកនឹងថ្មពេលនេះមិនទាន់អាចដើរបាននៅឡើយ តែគេគ្មានហេតុផលដែលត្រូវខ្វល់នោះទេ។
« តែជើងរបស់ខ្ញុំ- »
« បើដើរមិនបាននោមនៅទីនេះហើយ! » Simon បេះដៃអាវចេញពីការចាប់របស់ Kyosuke ទាំងទឹកមុខគ្មានក្តីមេត្តាសូម្បីបន្តិច។
« ..... » រាងតូចសម្លឹងមើលទៅទ្វារបន្ទប់ទឹកទាំងខួរក្បាលទទេរស្អាតរកនឹកអ្វីលែងឃើញ ពេលនេះអស់ជម្រើសហើយ គេមានតែដើរទៅដោយខ្លួនឯងប៉ុណ្ណោះ។
« អឹសស៎ » Kyosuke ប្រឹងក្រោកឈរចុះពីគ្រែដោយប្រើដៃទប់គ្រែជាប់ តែមិនទាន់នឹងឈានជើងដើរបានមួយជំហានផងគេក៏ត្រូវដួលព្រូសទៅលើឥដ្ឋការ៉ូមុននឹងម្ចាស់ខ្លួនត្រូវស្រែកបែកសម្លេងដោយការឈឺចាប់។
« អ្ហាកកក៎ »
« Simon ជួយខ្ញុំផង! »
Kyosuke ប្រឹងងើយមើល Simon ដែលឈរអោបដៃមើលមកគេទាំងទឹកមុខគ្មានអារម្មណ៍អ្វីទាំងអស់ដោយសង្ឃឹមថា Simon នឹងមកជួយលើកគេដាក់គ្រែវិញ តែ Simon បែរជាដើរចេញទៅក្រៅបាត់ទាំងមិនខ្វល់មិនសូម្បីតែនិយាយអ្វីមួយម៉ាត់។
« Simon...! »
ESTÁS LEYENDO
You're FAKE [Complete]
Romanceស្រឡាញ់អ្នក គឺជាកំហុសធំបំផុតក្នុងជីវិតខ្ញុំ " មនុស្សក្លែងក្លាយ!!! "