" Fire Swan " ជាក្រុមបងតូចបងធំដែលមានអំណាចជាងគេក្នុងសាលា " ហានណាន " ដែលនរណាៗក៏ស្គាល់និងខ្លបខ្លាចព្រោះ " Fire Swan " មិនត្រឹមតែជាពួកក្មេងពាលធម្មតា តែទាំងសង្ហារ ទាំងឆ្លាត ទាំងខ្លាំងពូកែ គ្រប់សមាជិកតែម្តង ជាពិសេសគឺល្បង Leader !!!" Kim Taehyung " ជា Leader ក្នុងក្រុមពាលមួយនេះ តែមាននរណាទៅនឹកស្មានដល់ទៅថា " Fire Swan "
មាន Leader ជា " ហ្គេយ៍ " !?តើនឹងមានរឿងអ្វីកើតឡើងបើភ្នំមួយមានខ្លាឈ្មោលដល់ទៅ 2 ក្បាល? ច្បាស់ជាមានមួយក្បាលស្លាប់មិនខាន...!
កំពូលក្មេងពាលដែលល្បីទាំងជាកូនអ្នកមាន ទាំងកាចសាហាវកាប់ចាក់គ្មានលស់ថ្ងៃ គ្មានក្រុមណាដែលហ៊ានចេញមុខចេញមាត់ល្បីរន្ធឺជាង " Spycho " នោះទេ តែ Leader របស់ពួកគេគឺចម្លែកបន្តិច ព្រោះគេមិនងាយបង្ហាញមុខដោយសារសមាសភាពក្នុងសង្គមមិនមែនជាមនុស្សធម្មតា ដូច្នេះគេត្រូវថែរក្សាកេរ្តិ៍ឈ្មោះជាកំហិតដើម្បីការពារជីវិតផ្ទាល់ខ្លួនឱ្យមានភាពធម្មតាជាទីបំផុត តែគេមានឈ្មោះតំណាង គឺ " K "
" យើងលឺថាតាំងពីជម្លោះ 3 ឆ្នាំមុន Fire Swan ដូរអ្នកដឹកនាំហ្អេស? "
" មែនហើយល្បង តែលឺមកថាជាហ្គេយ៍ "
" ជាហ្គេយ៍? " Leader Spycho អង្គុយសើចមួយសន្ទុះទើបងាកទៅប្រាប់កូនចៅក្រោមបង្គាប់
" ល្អ ឆ្នាំនេះយើងនឹងដូរទៅសាលា ហានណាន " K ញញឹមចុងមាត់ពេលនឹកឃើញដល់ល្បិចឈឺសាច់ដែលគេបានរៀបចំទុក ហើយវានឹងដំណើរការនៅថ្ងៃស្អែកនេះតែម្តង
...........
" ឯងទៅឈ្លោះទាស់ទែងអីជាមួយពួកវា? " Taehyung ហត់ឡើងចង់ធ្លាក់អណ្តាតដល់ដីបន្ទាប់ពីជួយសិស្សចំណូលថ្មីរត់គេចពីសមាជិកក្រុម Spycho ដែលតាំងចិត្តបង្ករឿងតាំងពីថ្ងៃជួបគ្នាដំបូងតែម្តង បើតាមធម្មតាគេមិនលូកដៃទេ តែឃើញអាល្អិតនេះវាល្ងង់ៗ ស៊ើកៗពេក បើមិនជួយមានតែទុកឱ្យស្លាប់
" ខ្ញុំមិនដឹងថាពួកគេប្រកាន់ខ្លាំងបែបនេះ ទើប...! " កម្លោះតូចអោនមុខចុះទាំងដឹងខុសនិងភ័យខ្លាច
" អឺៗ កុំខ្លាច!!... ឈ្មោះអី? "
" Jeon Jungkook!!! "
សេចក្តីទុក្ខនិងភាពរីករាយចាប់ផ្តើមលូតលាស់ឡើងតាំងពីពេលដែលយើងបានជួបគ្នាដំបូង!!!
ស្រឡាញ់អ្នក គឺជាកំហុសដ៏ធំបំផុតក្នុងជីវិតខ្ញុំ " មនុស្សក្លែងក្លាយ " !!!
![](https://img.wattpad.com/cover/208343607-288-k622850.jpg)
YOU ARE READING
You're FAKE [Complete]
Romanceស្រឡាញ់អ្នក គឺជាកំហុសធំបំផុតក្នុងជីវិតខ្ញុំ " មនុស្សក្លែងក្លាយ!!! "