ភាគទី 36 : មើលងាយខ្ញុំឆ្អែតឆ្អន់ឬនៅ?

3.6K 218 5
                                    

       Taehyung រត់ឡើងជណ្តើរសាលារៀនងងឹតស្លុបទាំងគ្មានញញើតតម្រង់ទៅជាន់លើបង្អស់។ មិនយូរប៉ុន្មានរាងកាយខ្ពស់ស្គមរបស់ Tae ក៏លេចឡើងក្នុងបន្ទប់ដែលមានតែពន្លឺភ្លឺព្រាលៗរបស់អំពូលប្រើផ្ទាំងសូឡារួមជាមួយមនុស្សប្រុសជាច្រើននាក់ឈរតម្រៀបគ្នាច្រោងច្រាងស្ទើរតែពេញមួយបន្ទប់ សម្លឹងមកគេព្រោងព្រាតខណៈគេទើបតែបើកទ្វារចូល ដង្ហើមនៅដង្ហក់នៅឡើង។
       រាងតូចអោនច្រត់ជង្គង់ដកដង្ហើមញាប់ៗព្រោះហត់មុននឹងដើរតម្រង់ទៅ K ដែលកំពុងអង្គុយចាំលើតុហ៊ុមព័ទ្ធដោយកូនចៅរបស់គេជាច្រើននាក់។
       « ឯងចង់បានអីឱ្យប្រាកដ K? » កម្លោះតូចប្រើដៃទាំងពីរកញ្ឆក់ទាញកអាវ K លើកឡើងពីតុទាំងមិនខ្វល់ពីអ្នកដែលឈរជុំវិញនោះ។
       « ចាត់ការវាទៅ! »
       K បញ្ជាតែមួយម៉ាត់កូនចៅរបស់គេក៏រត់ចូលមកស៊្រូស្រទាញដៃ Tae ចេញពីខ្លួនគេ តែរាងតូចនៅតែក្តាប់កអាវគេជាប់ដូចតុកកែតោងជញ្ជាំងមិនព្រមលែង។ K ច្រានទ្រូង Tae មួយទំហឹងឱ្យថយក្រោយរបូតដៃពីកអាវរបស់គេដោយមានមនុស្សជាច្រើនទ្រពីក្រោយមិនឱ្យដួលដល់កម្រាល មុននឹងអង្គុយលើតុដូចធម្មតាចាំមើលអ្វីដែលកូនចៅរបស់គេបន្តធ្វើ។
       « ឯងចង់ធ្វើអី? និយាយគ្នាឱ្យច្បាស់សិន K »
       Tae ប្រវេប្រវាក្រោកឈរតែត្រូវមនុស្សទាំងហ្វូងនោះចាប់ជាប់ហើយចាប់ដៃគេលើកឡើងផុតជើងពីកម្រាលខាងក្រោម។ គ្នាច្រើនបែបនេះ ពួកគេមានបំណងអ្វី?
       « លែងទៅ ពួកឯងចង់ធ្វើអី? »
       « នរណាឱ្យឯងហ៊ានព្រហើនដាក់យើងធ្វើអី? »
       « លែង លែងទៅ! »
       Taehyung រើរបម្រាស់និងស្រែកខ្លាំងៗពេលត្រូវអូសទៅចងឆ្កាងនៅកណ្តាលបន្ទប់។ ដែកដែលបញ្ឈរជារូបរាងឈើឆ្កាងនេះដូចជាត្រូវរៀបចំទុកយូរមកហើយ។
       « អាយយ៎! » អ្នកកម្លោះគេចមុខចេញខណៈបុរសមាឌមាំម្នាក់ដើរចូលមកហើយទាញហែកអាវយឺតស្តើងរបស់គេចេញបោះចោលទៅម្ខាង។ ពេលនេះគេនៅសល់តែខោខ្លីពណ៌ទឹកដោះគោជើងធំលើជង្គង់ដែលស្លៀកគេងយប់ជាប់ខ្លួនប៉ុណ្ណោះ។
       « ឈប់សិន! » K ស្រែកព្រមទាំងចុះពីតុដើរមកឈរទល់មុខ Tae ។
       « ពួកឯងមានគ្នាជាង 20នាក់ ត្រូវទេ? វ៉ៃវាតែ 10 រំពាត់ម្នាក់បានហើយ ចង់វាត់ត្រង់ណាក៏បានតែហាមប៉ះពាល់មុខរបស់វា »
       បងធំ Spycho និយាយចប់ដើរត្រឡប់ទៅអង្គុយលើតុវិញមុននឹងបោះខ្សែភ្លើងមួយចង្វាយប្រហែលជាជាងមួយម៉ែត្រឱ្យអាម្នាក់មាឌធំនោះ។ Taehyung តាមសម្លឹងមើលខ្សែភ្លើងមួយចង្វាយនោះឥតដាក់ភ្នែក ជាង 20នាក់ សរុបគឺជាង 200ដង បែបនេះខ្លួនរបស់គេនឹងបែកឈាមខ្ទេចមិនខាន។
       « ឯងគ្មានសិទ្ធិធ្វើបែបនេះដាក់ខ្ញុំទេ ឯងគិតថាខ្លួនឯងជានរណា? គ្រាន់តែជាបងធំពួកអាក្មេងពាលអស់នេះប៉ុណ្ណោះ ខ្ញុំនឹងប្តឹងប៉ូលីស អាកក៎... អាយយ៎... ខ្ញុំនឹងប្តឹងប៉ូលីសមិនខាន ឯងចាំតែមើលទៅ អូយយ៎ »
       Tae ក្តាប់ដៃងើបមុខឡើងស្រែកខ្លាំងៗពេលត្រូវកូនចៅរបស់ K វាត់នឹងខ្សែភ្លើង មួយខ្សែៗពេញកម្លាំងគ្មានបង្អន់ដៃរហូតដល់ខ្លួនប្រាណរបស់គេចាប់ផ្តើមញ័រនិងឡើងស្ពឹក។ លើខ្នង ទ្រូង ពោះ ដៃ ភ្លៅ និង កំភួនជើងរបស់គេ និយាយរួមគឺសព្វសារពាង្គកាយត្រូវវាត់រហូតឡើងស្នាមក្រហមកន្ទួលសព្វសាច់។ មិនដឹងថាត្រូវវាត់ប៉ុន្មានសិបដងទៀតនោះទេ តែពេលនេះគេទន់ខ្លួនឈរលែងនឹងទៅហើយ បើមិនត្រូវចងភ្ជាប់នឹងដែក គេច្បាស់ជាដួលក្រោកលែងរួចមិនខាន។
       « ឯងភ្លេចហើយអ្ហេស៎ ថាឯងជាសត្វចិញ្ចឹមរបស់យើង? យើងចង់ធ្វើបែបណាដាក់ឯង ឯងគ្មានសិទ្ធិប្រកែកទេ » K ចាប់លើកមុខដែលបែកញើសជោគ ស្រក់តតក់របស់ Tae ឱ្យប្រឈមជាមួយគេ។
       « ឯងចិញ្ចឹមខ្ញុំស្អីខ្លះ? ឱ្យបាយខ្ញុំស៊ី? ឱ្យលុយខ្ញុំចាយ? ឱ្យផ្ទះខ្ញុំជ្រក? ឬក៏ចិញ្ចឹមបីបាច់បញ្ចុកបាយងូតទឹកឱ្យខ្ញុំ? ក្រៅពីវាយធ្វើបាប ឯងមិនធ្លាប់ធ្វើឱ្យខ្ញុំនៅបានសុខមួយថ្ងៃនោះទេ »
       ផាច់!!
       K ទះមួយកំផ្លៀងទៅលើថ្ពាល់រាងតូចដែលកំពុងត្រូវចងឆ្កាងគ្មានសូម្បីកម្លាំងបើកភ្នែក ដោយសារហ៊ានស្រែកដាក់គេ ទាំងដែលគេត្រូវចិញ្ចឹមឡើងមកដូចជាស្តេចគ្មាននរណាហ៊ានជំទាស់ចិត្តតាំងពីតូចដល់ធំប៉ុននេះ ចុះ Tae គិតថាខ្លួនឯងជានរណាទើបហ៊ានមកតម្លើងសម្លេងបែបនេះ?
       « យើងស្រឡាញ់មុខសៗរបស់ឯងណាស់ តែមិនមែនមានន័យថាយើងអាចឱ្យឯងនិយាយអ្វីបានតាមតែអំពើចិត្តនោះទេ » រាងក្រាស់ចាប់បោចសក់ Tae ពីខាងក្រោយខ្លាំងៗឱ្យងើយមុខឡើង មុននឹងដកកាតខ្មៅពីក្នុងកាបូបលុយរបស់គេបង្ហាញ។
       « ឯងអន់ចិត្តដែលយើងមិនឱ្យលុយឯងអ្ហេស? ល្អ! កាតមួយនេះមានលុយមិនក្រោមមួយរយលានទេ យកទៅចាយទៅ ទុកថាយើងចិញ្ចឹមក្បាលឯង ហើយថ្ងៃក្រោយកុំមកព្រុសដូចឆ្កែគ្មានម្ចាស់ថាយើងមិនបានចិញ្ចឹមឯងទៀត »
       K គប់កាតខ្មៅមួយនោះទៅលើក្បាល Taehyung ព្រមទាំងច្របាច់ចង្កាគេមួយទំហឹង។ ក្នុងភ្នែកគេប្រុសម្នាក់នេះកាន់តែគ្មានតម្លៃនៅពេលដែលគេលើកយកប្រធានបទប្រាក់មកដាក់ពីមុខ គេគិតថាខ្លួនឯងជានរណា ជាស្រីរាំតោងបង្គោលដែកក្នុងបារ៍ដែលទាក់ប្រុសអ្នកមានដោយមិនខ្វល់ថាជាប្តីឬឪពុកនរណាសំខាន់ឱ្យតែបានលុយទាំងនោះមែនទេ? កាន់តែគិតកាន់តែមានអារម្មណ៍ថារអើមខ្លាំងឡើង។
       « វាយវាទៀតទៅ វាយទាល់តែវាយំអង្វរ បើវាមិនព្រមអង្វរ វាយរហូតដល់គ្រប់ចំនួន »
       « បាទល្បង! »
       K ដើរចេញស្របពេលកូនចៅក្រោមបញ្ជាបន្តវាយវាត់ទៅលើខ្លួន Taehyung ដែលទន់ខ្លួនគ្នានសូម្បីកម្លាំងហើបមាត់និយាយនោះបន្តទៀត។ សម្លេងខ្សែភ្លើងប៉ះត្រូវខ្យល់និងវាត់ផ្ទប់មកប៉ះសាច់មនុស្សលាន់ពេញបន្ទប់ប្រណាំងនិងសម្លេងថ្ងួចថ្ងូររបស់ម្ចាស់ខ្លួន តែហេតុអីគេនៅមាត់រឹងមិនព្រមសុំអង្វរទៀត?
       ហ្វាប់! ហ្វាប់! ហ្វាប់! ហ្វាប់!................!!!!!
       « អា៎កក អា៎ ឈ..ប់ទៅ... ឈប់វាយទៀតទៅ... អូយយ! » Taehyung ដាច់ចិត្តសុំឱ្យពួកគេឈប់តែពួកគេនៅតែបន្តឆ្លាស់ជាវាយមិនដកដៃ។
       « ឯងថាម៉េច? »
       « K ប្រាប់ឱ្យពួកគេឈប់ទៅ! » Taehyung ខំប្រឹងបើកភ្នែកសម្លឹង K ពីចម្ងាយ។
       « ឯងកំពុងបញ្ហាយើងអ្ហេស? » រាងក្រាស់ក្រោកឈរជ្រែងលូកហោប៉ៅខោពោរពេញដោយអំណាច។
       « អត់ទេ... ខ្ញុំ-ខ្ញុំអង្វរឯង! អា៎... ឈប់ទៅ K ខ្ញុំអង្វរឯង អា៎ក.. ខ្ញុំឈឺ »
       រាងតូចអង្វរទាំងទឹកភ្នែក។ រាងកាយទាំងមូលប្រែជាញ័រដូចកូនចាបធ្លាក់ទឹក បបូរមាត់ស្ងួតក្រៀម ញើសហូរជោគខ្លួន បូករួមនឹងស្នាមវាយវាត់នឹងខ្សែភប្លើងដាមជាប់សព្វរាងកាយ។ គេកាន់តែឈឺនិងពើតផ្សាពេញខ្លួនប្រៀបដូចត្រូវវាយរហូតបែកឈាមដល់ថ្នាក់គេទ្រាំទ្រលែងបាន។ បើបន្តវាយទៀត គេនឹងដាច់ដង្ហើមស្លាប់ភ្លាម។
       « បានហើយ ទាត់វាម្នាក់ពីរជើងហើយនាំគ្នាចេញទៅ » K ឈរបែរខ្នងនិយាយ។
       បុរសទាំងនោះស្រាយចំណង Tae ពីបង្គោលដែកហើយព្រលែងឱ្យដួលទៅលើកម្រាលឥដ្ឋ មុននឹងនាំគ្នាមកឈរជុំវិញបាំងពន្លឺភ្លើងអំពូលឡើងងងឹតសូន្យសុងចាក់ភ្នែកមិនធ្លុះ។
       « K កុំអី- អាយយ៎!! » Taehyung ស្រវារកផ្លូវចេញតែត្រូងពួកគេជាន់ដៃហើយទាត់ផែមម្នាក់ពីរជើងដូចសម្តីរបស់ K ពិតមែន។
       « អឹកក៎! » រាងតូចខាំមាត់ខ្ទប់ពោះដែលត្រូវប៉ុន្មានជើងមុននេះ ចុកដូចត្រូវគេកិនបំបាក់ឆ្អឹងទាំងរស់។ ភ្នែកពោរពេញដោយទឹកថ្លាៗត្រូវបិទបន្តិចម្តងៗរហូតដល់ម្ចាស់ខ្លួនសន្លប់បាត់ស្មារតី។
       « វាសន្លប់បាត់ហើយល្បង » អាមាឌធខំក្បាលត្រងោលមួយនោះស្រែកប្រាប់ K ពីចម្ងាយ។
       « ទុកវានៅទីនោះហើយ នាំគ្នាចេញទៅ »
       K រង់ចាំដល់កូនចៅចេញទៅក្រៅអស់ទើបដើរមកលើករាងតូចដែលក្រាបសន្លប់លើឥដ្ឋទៅដាក់លើតុហើយយកក្រណាត់ចងក្បាលមកចងភ្នែកគេជាប់។
      
       រាងក្រាស់ឈរបឺតបារីបង្ហុយផ្សែងជិតបង្អួចសម្លឹងមើលទៅផ្ទៃមេឃស្រឡះដែលពោរពេញទៅដោយផ្កាយរះព្រោងព្រាត យប់នេះព្រះច័ន្ទស្អាតខ្លាំងណាស់។ K ឈរយ៉ាងស្ងប់ស្ងាត់ខណៈរង់ចាំឱ្យ Tae ភ្ញាក់ដឹងខ្លួន។
       ពេលខ្លះគេចង់ឱ្យខ្លួនឯងដូចជាព្រះច័ន្ទដែលមានពន្លឺនិងអំណាចសមល្មមអាចឱ្យផ្កាយតូចៗក៏ដូចជាមនុស្សទូរទៅមកនៅក្បែររៀងរាល់ថ្ងៃ គេនឹងគ្មានអារម្មណ៍ថាឯការ តែគេបែរជាកើតមកក្នុងសមាសភាពជាព្រះអាទិត្យ ត្បិតថាមានពន្លឺខ្លាំងនិងអំណាចគ្មានគូរប្រៀប តែធម្មជាតិចារមកឱ្យនៅតែម្នាក់ឯង អ្នកដទៃចូលជិតនឹងត្រូវរលាយស្លាប់ដោយចៀសមិនផុត។ នេះជាជីវិតដែលគេទទួលបានតាំងពីកើតមកភ្លាម។
       « ទឹក.... ទឹក »
       Taehyung មមើរតិចៗហាក់ដាស់ K ពីការគិត។ ដៃមាំទាញដបទឹកមកបើកគម្របហើយចាក់វាទៅលើមុខអ្នកដែលកំពុងមមីមមើររហូតដល់គេឈ្លក់ស្ទើរស្លាប់ ប្រញាប់ប្រញាល់ក្រោកអង្គុយឡើងទាំងដៃស្រវេស្រវ៉ាព្រោះមើលមិនឃើញ។
       « ដឹងខ្លួនក៏ល្អ យើងចាំឯងយូរហើយ »
       « ឯងសប្បាយចិត្តហើយមែនទេ? មើលងាយខ្ញុំឆ្អែតហើយអ្ហេស? »
       សម្លេងអួលៗបន្លឺចេញពីបបូរមាត់បែកឈាមតិចៗរបស់ Tae ទឹកភ្នែកដ៏ថោកទាបដែលប្រឹងហាមមិនឱ្យហូរ វានៅតែប្រឹងហូរចេញមកជោគក្រណាត់ចងភ្នែក។ កាន់តែគិតកាន់តែឈឺ កាន់តែពិបាកទ្រាំ កាន់តែលែងចង់ប្រឹងរស់តទៅទៀត តែគេអាចធ្វើអ្វីបានក្រៅពីអង្គុយឱ្យ K ជាន់ឈ្លី?
       « ក្រែងឯងចង់ឱ្យយើងចិញ្ចឹមឯងអ្ហេស? យើងឱ្យលុយហើយ យើងក៏មានសិទ្ធិគ្រប់យ៉ាងលើឯងដូចគ្នា »
       K ខិតចូលទៅជិតហើយទាញទម្លាក់រាងកាយតូចស្តើងមួយនោះឱ្យឈរលើកម្រាលហើយក្រាបក្បាលទៅលើតុ មុននឹងទាញចង្កេះខោ Tae ទម្លាក់ហើយយកភាពរឹងមាំរបស់ទៅទៅញុលនឹងចំណុចខ្សោយរបស់អ្នកម្ខាងទៀត។
       « ខ្ញុំមិនត្រូវការលុយរបស់ឯងទេ តែខ្ញុំមានសំណើរ »
       « និយាយមក! »
       « កុំប៉ះពាល់ Jungkook អាយយ៎! » Tae ជំទើតជើងក្រាបក្បាលទៅលើតុស្រែកបែកសម្លេងពេលត្រូវ Jungkook ដាក់ចូលភ្លាមៗមិនឱ្យសញ្ញាជាមុន។
       « ខ្ញុំឈឺ- »
       « យើងក៏មានសំណើរដូចគ្នា បើឯងហ៊ានទៅដេកជាមួយអាម្នាក់នោះ លទ្ធផលមានតែពីរប៉ុណ្ណោះ ទីមួយ អាក្មេងម្នាក់នោះងាប់ ទីពីរ វីដេអូរបស់ឯងត្រូវបែកធ្លាយ រើសយកទៅ! » រាងក្រាស់ធ្វើចលនាញាប់ស្អេកធ្វើឱ្យអ្នកម្ខាងទៀតចាប់ផ្តើមដង្ហក់ញ័រជើង។
       « ហឹក.. អឹសស៎ អត់ទេ អ..ត់ទេ..អឺសស៎ ខ្ញុំ-ខ្ញុំមិនរើសទេ »
       រាងតូចគ្រវីក្បាលខាំមាត់ ជើងប្រឹងជំទើតទប់កម្លាំងសម្រុករបស់ K ចំណែកដៃខ្ញាំគែមតុស្ទើរតែបាក់ក្រចក។ ពេលនេះអារម្មណ៍ស្រៀវស្រើបនិងភាពឈឺចាប់កំពុងចូលមកលាយឡំក្នុងរាងកាយតែមួយ ធ្វើឱ្យគេស្ទើរដកដង្ហើមលែងដល់គ្នា។
       « ឯងគិតថាអាម្នាក់នោះនឹងទទួលយកការពិតដែលឯងដេកជាមួយយើងបានទេ? ឯងកុំល្ងង់ខ្លាំងពេក »
       « គេនឹងនៅខាងខ្ញុំ អាកក៎... »
       Taehyung ស្រែកហើយស្រែកទៀតខណៈ K អោនមកខាំស្មានិងករបស់គេជាច្រើនកន្លែងហើយត្រឡប់ខ្លួនគេឱ្យដេកផ្ងារមុននឹងទ្រូងនិងកញ្ចឹងកត្រូវខាំរហូតជាប់ស្នាមធ្មេញរបស់ K ពេញលើខ្លួន។
       « ឈប់ទៅ K ... ខ្ញុំសុំអង្វរ »
       « យើងមិនឱ្យឯងមានកម្លាំងទៅដេកជាមួយនរណាផ្សេងទៀតទេ ត្រូវចាំទុកថាឯងជាកម្មសិទ្ធិរបស់យើង ក្នុងក្រដាសកិច្ចសន្យាបានបញ្ជាក់ហើយ ហេតុអីឯងមិនចាំ? » K ស្រែកតឹងសរសៃកហើយប្រឹងសម្រុកចូលញាប់លើសដើម ហើយប្រើដៃច្របាច់ក Tae ខ្លាំងៗ។
       « K.... » Tae ចាប់ដៃ K ព្រោះដកដង្ហើមលែងរួច គេសម្រុកលឿនហើយខ្លាំងៗណាស់ រកចង្វាក់មិនត្រូវទេ។
       « យើងក៏ចង់ដឹងដែរថាឯងទៅដេកជាមួយវាយ៉ាងម៉េចបើឯងមានស្នាមពេញខ្លួនបែបនេះ? អឹសស៎ »
       រាងក្រាស់ខាំមាត់ស្របពេលដល់កោះដល់ត្រើយហើយប្រគល់គ្រប់យ៉ាងឱ្យទៅ Taehyung ដែលដេកលើតុសន្លប់បាត់មាត់ម្តងទៀត។
       K ដោះក្រណាត់ចេញពីភ្នែក Tae ហើយអោនទៅបឺតមាត់គេថ្នមៗយ៉ាងទន់ភ្លន់មុននឹងក្រោកចេញហើយរៀបចំសម្លៀកបំពាក់ខ្លួនឯងឱ្យធម្មតាវិញ។
       « យើងចង់ដឹងថាឯងស្រឡាញ់យើងខ្លាំងប៉ុណ្ណា ហ៊ានលះបង់អ្វីខ្លះ? ហើយឯងនឹងមានប្រតិកម្មបែបណាបើដឹងថាយើងជា Jeon Jungkook ក្មេងដែលដើរតាមឯងត្រុកៗនោះ? »

You're FAKE [Complete]Where stories live. Discover now