"បានហើយឈប់ទៅ" Hakai ឆក់យកទូរស័ព្ទមកចុចបិទ Live ហើយបោះវាទៅលើពូកវិញនាងមិនដឹងយកភាសារអ្វីមកនិយាយជាមួយ Sulli ឡើយ តើនាងចង់យ៉ាងម៉េចឲ្យប្រាកដ?
"ឯងគិតអី? យំនៅក្នុង Live stream បែបនេះវាល្អមុខណាស់អ្ហេស៎?"
"អូនគ្មានចេតនាទេ ពួកគេនៅក្នុង Comments និយាយអាក្រក់ស្តាប់ពេកហើយ" នាងតូចជូតទឹកភ្នែកទាំងអួលណែនក្នុងទ្រូង តែនៅតែព្យាយាមញញឹមឡើយវិញ។
"ចុះដើមហេតុមកពីនរណា? សប្បាយទៅយកប្រុសដល់ផ្ទះ ធ្វើឲ្យមានរឿងអាស្រូវ ឥឡូវនេះមិនចាំបាច់ដើរតួកំសត់ទេ!" Hakai ស្រែកធ្វើឲ្យ Sulli ប្រែជាទឹកភ្នែកម្តងទៀត គ្រាន់តែលួងលោមនាងមួយម៉ាត់វាពិបាកណាស់ឬ?
"បើបងឈរនៅខាងអូន គាំទ្រអ្វីដែលអូនធ្វើម្តង បងនឹងបាត់បង់ភាពថ្លៃថ្នូរមែនទេ?"
នាងតូចប្រែជាក្លាហានសួរសំណួរចេញពីចិត្ត តែនាងមិនបានគិតដល់លទ្ធផលចុងក្រោយនោះទេ នាងដឹងត្រឹមចម្លើយប៉ុណ្ណោះ វាយូរដែរហើយ មិនដឹងចាប់ផ្តើមពីពេលណា Hakai ប្រែក្លាយជាបែបនេះទាំងដែលនាងរកនឹកមិនឃើញថាខ្លួនឯងបានធ្វើអ្វីខុស? ឬនាងត្រឹមជារបស់លេងដែលម្ចាស់លេងជិនណាយក៏ត្រូវបោះបង់ចោលដូចសម្រាម ហើយជំនួសដោយរបស់លេងថ្មី?
"កុំផ្ចាញ់ផ្ចាល់ខ្ញុំ Sulli! ឯងដឹងច្បាស់ណាស់់ថាខ្ញុំគ្មានភាពអត់ធ្មត់ទេ"
"អូនអាចផ្ចាញ់ផ្ចាល់បងបានយ៉ាងម៉េចទៅ? បងលែងមករកអូនញឹកញាប់ដូចមុនហើយ ព្រោះបងរវល់នឹងមនុស្សប្រុសទាំងនោះ អាហារដែលអូនធ្វើបងក៏លែងញាំដែរ ព្រោះឆ្អែតមកពីក្រៅ បងលែងមើលឃើញស្នាមជាំលើខ្លួនអូន ពេលអូនឈឺ មិនថាក្តៅឬរងារ យំឬសើច បងក៏លែងខ្វល់ទៀតដែរ សូម្បីតែពេលនេះបងក៏លែងឃើញស្នាមញញឹមដែលអូនព្យាយាមមានឲ្យបង បងក្តៅក្រហាយវាយដំពេលអូនយំ តែពេលខ្លះបងក៏មើលរំលងទឹកភ្នែកអូនដូចគ្នា និយាយមក Hakai..... តើអូនធ្វើអ្វីខុស?" Sulli ព្យាយាមអោបដៃរាងខ្ពស់តែអ្នកម្ខាងទៀតព្យាយាមដកដៃចេញវិញ។
"ចេញទៅ! ចេញពីខ្ញុំហើយទៅណាក៏ទៅៗ"
"បងគិតថាអូនអាចធ្វើវាងាយដល់ថ្នាក់នេះអ្ហេស៎? បើអូនធ្វើបាន អូនធ្វើវាយូរហើយ!"
"បើធ្វើមិនបានក៏បិទមាត់ទៅ!" Hakai ច្រាន Sulli ឲ្យថយទៅម្ខាង "និយាយច្រើនគួរឲ្យធុញ"
"អូនអស់តម្លៃយូរហើយមែនទេ?"
"បិទមាត់! បើនៅនិយាយទៀតឯងឈឺខ្លួនមិនខានទេ" រាងក្រាស់លើកដៃវាយ Sulli ធ្វើឲ្យនាងទុចជំហានគេចដួលបុកនិងជញ្ជាំងខាងក្រោយ ហើយបន្តអង្គុយយំនៅត្រង់នោះ។
"បើអូនគ្មានតម្លៃសម្រាប់បងហើយ សម្លាប់អូនទៅ!" Sulli ព្យាយាមក្រោកឈរខណៈ Hakai ហាក់គាំងធ្មឹងនឹងសំណូមពរនាង "សម្លាប់អូនទៅ!" នាងនិយាយបណ្តើរយកដៃ Hakai មកច្របាច់កនាងបណ្តើរ។
"លែង!" Hakai កាន់តែប្រឹងដកដៃចេញ Sulli កាន់តែសង្កត់ខ្លាំងដូចគ្នា "ខ្ញុំប្រាប់ថាឲ្យលែង!" រាងក្រាស់ប្រឹងមួយទំហឹង គ្រវាសរាងកាយតូចមួយនោះទៅបុកនិងជញ្ជាំងម្តងទៀត "ឈប់ឆ្គួតបានហើយ!"
"ហឹក...បើបងលែងត្រូវការអូនហើយសម្លាប់អូនចោលទៅ!...." Sulli យំកាន់តែខ្លាំង។
"ចង់ស្លាប់ក៏ទៅស្លាប់ខ្លួនឯងទៅ!" និយាយចប់ក៏ដើរចេញទៅទាំងមិនខ្វាយខ្វល់ពី Sulli ដែលអង្គុយយំផ្អែកនឹងជញ្ជាំងម្នាក់ឯង ម្តងទៀតហើយដែល Hakai មករកនាងដើម្បីតែឈ្លោះទាស់ទែង រួចក៏ចាកចេញទាំងដែលនិយាយគ្នាមិនទាន់ចប់។
ការប្រារព្ធពិធីជួបជុំតារាសម្តែងមុនពេលថតរឿង ត្រូវរៀបចំឡើងយ៉ាងគគ្រឹកគ្រេង តែបែរជាមានបញ្ហាព្រោះតួឯងស្រីមិនបង្ហាញខ្លួន ធ្វើឲ្យអ្នកដឹកនាំរឿង បុគ្គលិក និង អ្នករួមការងារ នាំគ្នាព្រួយបារម្ភព្រោះគ្រប់គ្នាសុទ្ធតែដឹងថាកាលយប់មិញ Sulli Live stream នៅលើអុីនធើណេត ហើយថែមទាំងយំផង ម្នាក់ៗមានតែបន់ស្រន់សុំឲ្យទេវតាតាមថែរក្សានាងកុំឲ្យមានបញ្ហាអ្វីទៅចុះ ព្រោះទាក់ទងទូរស័ព្ទនាងមិនបានទាល់តែសោះ ចំណែកពិធីក៏ត្រូវរំសាយព្រោះបញ្ហានេះ។
Jungkook បន្តខលរក Sulli ឥតស្រាកស្រាន្តព្រមទាំងដើរទៅដើរមកនៅមិនស្ងៀម ខណៈ Taehyung អង្គុយស្ងៀមដូចរូបចម្លាក់ ព្រោះមិនដឹងថាគួរធ្វើអ្វី។
"Taehyung បងជួយធ្វើអ្វីបន្តិចបានទេ? អង្គុយស្ងៀមបែបនេះប្រយ័ត្នជាប់ខ្នងទៅ!"
"ខ្ញុំកំពុងផឹកកាហ្វេ! មិនឃើញឬយ៉ាងម៉េច?" Tae ឆ្លើយទាំងមិនមើលមុខអ្នកសួរ ខណៈ Jungkook និងក្រុមការងារនៅមិនអាចធ្វើអ្វីបាន តើគេអាចធ្វើស្អីទៅ? បើមិនអង្គុយស្ងៀម។
"បងមិនធ្វើអ្វីខ្លះពិតមែនអ្ហេស៎?" រាងក្រាស់សួរសារជាថ្មី ទោះកំពុងបារម្ភពី Sulli តែពេលនេះ Taehyung គួរឲ្យស្រលាញ់ណាស់ អង្គុយស្ងៀមដូចតុក្កតាតែម្តង។
"ខណៈដែលសង្សារបស់នាងក៏ទាក់ទងនាងមិនបាន ខ្ញុំជាអ្នកក្រៅអាចធ្វើស្អីបាន?" Taehyung អង្គុយត្រង់ខ្លួនមើលលើមើលក្រោមដាក់ Jungkook ហាក់ដូចស្អប់ខ្ពើមគេ តែក៏ត្រូវតែទទួលស្គាល់ថាឈុតដែល Jaykay ស្លៀកនេះស្អាតណាស់ ស្អាតតែខោអាវតែប៉ុណ្ណោះ គ្មានអ្វីលើសនេះទេ។
"បង....បងចង់ថាខ្ញុំជាសង្សា Sulli ទៀតហើយអ្ហេស៎?" ទៀតហើយ រាងក្រាស់ទម្លាក់ទូរស័ព្ទចុះយកដៃអេះក្បាល។
"ឬមិនពិត! គ្រាន់តែទៅរកដល់ផ្ទះក៏បានហើយ ចាំបាច់ខលច្រើនដងធ្វើអី?"
Taehyung រអ៊ូ ធ្វើឲ្យ Jungkook ស្រាប់តែនឹកឃើញថាគេចៃដន្យស្គាល់ Apartment ដែល Sulli នៅ ហេតុអ្វីគេនឹកមិនឃើញ? តែថា Taehyung ប៉ុន្មានថ្ងៃនេះចម្លែកណាស់ គេចាប់ផ្តើមនិយាយធម្មតាបែបនេះពីពេលណា?
"ខ្ញុំនិងទៅរក Sulli នៅផ្ទះ!"
"ទៅៗ"ចម្លើយខ្លីៗធ្វើឲ្យ Jungkookជ្រួញចិញ្ចើម។
"Taehyung បងប្រច័ណ្ឌខ្ញុំឬ?"
"លោកបារម្ភពីសង្សារហូតឆ្គួតបាត់ហើយមែនទេ?" Taehyung ប្រែជាមួរម៉ៅ រហ័សដើរចេញទៅក្រៅមុន "ឆាប់ទៅ! "
មកដល់ Apartment របស់ Sulli ភ្លាម Jungkook និង Taehyung ក៏អាចចូលទៅបានយ៉ាងងាយព្រោះទ្វារមិនបានបិទជិត នាងប្រហែសខ្លាំងណាស់។ នាយកម្លោះទាំងពីរព្យាយាមស្រែកហៅនិងបើកមើលគ្រប់បន្ទប់ នៅតែមិនឃើញនៅតែបន្ទប់គេងតែប៉ុណ្ណោះ។
"Sulli?"
ដូចដែលបានគិត Sulli សន្លប់នៅក្បែជញ្ជាំងក្នុងបន្ទប់គេងតែម្នាក់ឯង តែចម្លែកត្រង់ថាអ្នកចាត់ការរបស់នាងមិនដឹងថាបាត់ខ្លួនទៅណា មិនមកអើពើទាល់តែសោះ។
"នាងក្តៅខ្លួនខ្លាំងណាស់! នាំទៅមន្ទីពេទ្យល្អទេ?"
រាងតូចចូលទៅស្ទាបថ្ងាស់របស់ Sulli ដែលត្រូវ jungkook បីទៅដាក់លើគ្រែ នាងស្លេកស្លាំងខ្លាំងណាស់ មិនដឹងថាសន្លប់តាំងពីពេលណានោះទេ។
"មិនបានទេ វានិងបង្កបញ្ហាដល់នាង បែបនេះចុះបងខលទៅរកគ្រួសារនាងមក ខ្ញុំខលហៅពេទ្យ"
រាងក្រាស់និយាយបណ្តើររត់ចេញទៅក្រៅបណ្តើរ។ Taehyung រហ័សយកទូរស័ព្ទ Sulli ទៅបញ្ចូលថ្មបណ្តើរ ព្យាយាមបើកវាបណ្តើរ តែសំណាងដែលនាងមិនចាក់សោរទូរស័ព្ទ។ Sulli គ្មានលេខទំនាក់ទំនងច្រើននោះទេ មានតែបីឈ្មោះប៉ុណ្ណោះ គឺ លោកប៉ា ឈ្មោះទីពីរ Jaykay និងទីបី Hakai តែលេខនេះមិនបានទំនាក់ទំនងមកនាងយូរដែរមកហើយ ចំណែក JK ក៏ទើបតែនិយាយគ្នាប៉ុន្មានយប់មុន ច្បាស់ណាស់ថាពួកគេទាក់ទងគ្នា។ រាងតូចបោសវាសការគិតចេញហើយរហ័សខលទៅរកលោកប៉ា Sulli គាត់ហាក់បារម្ភខ្លាំងណាស់ បើស្តាប់តាមសម្លេងក្នុងទូរស័ព្ទ និយាយចប់ Jungkook ក៏ចូលមកវិញល្មមរួមជាមួយចានទឹក និងកូនកន្សែងក្នុងនោះ។
"ខ្ញុំខលប្រាប់លោកប៉ានាងហើយ!"
"អរគុណបងណាស់ Taehyung! បន្តិចទៀតគ្រូពេទ្យមកដល់ហើយ" រាងក្រាស់និយាយបណ្តើរ យកកន្សែងសើមទៅជូតលើស្នាមទឹកភ្នែករបស់ Sulli នាងនៅក្មេងយ៉ាងនេះ ស្អាតដល់ថ្នាក់នេះ ពូកែហើយក៏ឆ្លាត ហេតុអ្វីត្រូវមករងទុក្ខដល់ស្គមខ្លួន? ហេតុអ្វីត្រូវធ្វើបាបខ្លួនឯង?
"ឈ្លោះគ្នារឿងអ្វីទើបដល់ថ្នាក់នេះ? លោកមិនលួងនាងទេឬ?" Taehyung សួរក្នុងសម្លេងខ្សោះៗ ព្រោះ Jungkook ហាក់បារម្ភពី Sulli ណាស់ ពេលជូតមុខនាង គេថ្នមស្ទើរតែញ័រដៃទៅហើយ បែបនេះមែនទេដែលហៅថាមិនបានស្រលាញ់គ្នា?
"នាងមិនមែនយំព្រោះខ្ញុំទេ បងមិនជឿខ្ញុំមែនអ្ហេស៎?"
"មិនជឿ-"
"អូនសុំទោស...សុំទោសពិតមែន..." Sulli ស្រវ៉េស្រវ៉ាទាំងមមើមមាយ ទើប Jungkook ចាប់ក្តាប់ដៃនាងជាប់ "Hakai.....អូន-" នាងតូបបន្តិចម្តងៗក៏ស្ងាត់មាត់ទៅវិញ។
"បងឮទេ? មិនមែនឈ្មោះរបស់ខ្ញុំឡើយ" រាងក្រាស់និយាយក្នុងទឹកមុខស្មើ ព្រោះវាជាការពិត គេជឿថាចំពោះ Sulli ក៏ដូចគ្នា ពួកគេមិនធ្លាប់សម្លឹងគ្នាដោយកែវភ្នែកបែបនោះឡើយ។
"សុំទោស.." Taehyung អោនមុនចុះ ហើយដើរចេញទៅក្រៅវិញ ទោះ Jk ចង់ឃាត់ក៏មិនជាប់ គេមានអារម្មណ៍ថាចម្លែក គេខ្មាសខ្លួនឯងដែលព្យាយាមចោទ Jk និង Sulli ទាំងដែល Jk ព្យាយាមប្រាប់ការពិតកន្លងមក រឹតតែខឹងដែលមិនដឹងថាហេតុអ្វីគេក្លាយជាបែបនេះ តើគេចាប់ផ្តើមខ្វល់ខ្វាយពីជីវិតរបស់ jaykayតាំងពីពេលណា ?
YOU ARE READING
You're FAKE [Complete]
Romanceស្រឡាញ់អ្នក គឺជាកំហុសធំបំផុតក្នុងជីវិតខ្ញុំ " មនុស្សក្លែងក្លាយ!!! "
![You're FAKE [Complete]](https://img.wattpad.com/cover/208343607-64-k622850.jpg)