ភាគទី 102 : ខ្ញុំនឹងមិនឯការទៀតទេ

2.7K 225 16
                                    

       ក្នុងកំឡុងពេលឈប់សម្រាក Jaykay ស្រាប់តែស្នើសុំក្រុមហ៊ុនធ្វើសន្និសិតការសែត គេហាក់ប្រាកដចិត្តណាស់សម្រាប់រឿងដែលគេបម្រុងធ្វើ វាមិនដូចជាការលេងសើចឡើយ។
       “ឯងចង់ធ្វីអី Jaykay?” Alianora ស្រែកគំហកធ្វើឲ្យ Yelena ក្រវីក្បាលប្រាប់ថាកុំ។
       “ឥឡូវសូម្បីតែឈ្មោះពិតខ្ញុំក៏អ្នកស្រីលែងហៅហើយ”
       “កុំមកប្តូរប្រធានបទ”
       “ខ្ញុំនិងរៀបការជាមួយ Taehyung” រាងក្រាស់អង្គុយចុះទាំងអារម្មណ៍ស្ងប់ដូចទឹក គេបានសម្រេចចិត្តរួចហើយ។
       “ឯង? ឯងឃើញលទ្ធផលរបស់ Sulli ទេ?”
       “កុំលើក Sulli មកនិយាយ នាងទៅបាត់ហើយ តែខ្ញុំមិនខ្លាចប្រឈមមុខនឹងការពិតទេ ព្រោះខ្ញុំមិនបានកំសាកដូចអ្នកម៉ាក់ ត្រូវទេម៉ាក់តូច?” Jungkook ងាកទៅញញឹមឌឺដងដាក់ Yelena ធ្វើឲ្យនាងភ្ញាក់ខ្លួនបើកភ្នែកធំៗ។
       “Jungkook! កុំនិយាយផ្តេសផ្តាស” ស្ត្រីវ័យកណ្តាលគ្រហឹមដាក់កូនប្រុស។
       “មិនពិតទេអ្ហេស៎? អ្នកម៉ាក់របស់ខ្ញុំប្រហែលជាកំសាកបន្តិច តែម៉ាក់តូចមិនដូចគ្នាទេ និយាយទៅតើពិតទេ?” Jungkook ងាកទៅរក Yelena ដែលព្យាយាមសម្រួលប្រតិកម្មសម្លឹងមកគេ។ Alianora និង Yelena នៅជាមួយគ្នាជាច្រើនឆ្នាំ ភាគតិចខ្លាំងណាស់ដែលអ្នកម៉ាក់របស់គេត្រឡប់ទៅសម្រាកនៅផ្ទះ ដូច្នេះទោះគេជាក្មេងវិទ្យាល័យក៏អាចយល់ពីបញ្ហានេះដែរ ឬពួកគាត់គិតថាជាង20ឆ្នាំមកនេះ គ្មាននរណាសង្ស័យពីទំនាក់ទំនងស្អិតរមួតរវាងអ្នកទាំងពីរទាល់តែសោះ?
       “បានហើយ Jungkook... ពួកយើងជាអ្វីនឹងគ្នា វាមិនចាំបាច់ច្បាស់លាស់ដល់ថ្នាក់ហ្នឹងទេ” Yelena និយាយតិចៗដើម្បីបញ្ចប់សំណួរ នាងឃើញ Jungkook ធំធាត់ឡើងដោយផ្ទាល់ភ្នែក ហើយនៅក្បែរគេរហូតតាំងពីគេទើបនឹងកកើតក្នុងផ្ទៃ Alianora គេស្គាល់ក្មេងម្នាក់នេះច្បាស់ដូចបាតដៃ បើគេហ៊ាននិយាយ គេនឹងជាធ្វើវាឲ្យខានតែបាន។ 
       “តាមពិតទៅខ្ញុំក៏ដឹងមកពីយូរ តែមិនដែលខ្វល់ខ្វាយ តែពេលនេះអ្នកម៉ាក់និយាយធ្វើដូចស្នេហារវាងខ្ញុំនិង Taehyung វាមិនត្រឹមត្រូវ បើពួកយើងខុស ចុះអ្នកម៉ាក់វិញនោះ?”
       “ព្រោះម៉ាក់មិនចង់ឲ្យឯងត្រូវពួកទាំងនោះវាយប្រហារ រស់នៅលួចលាក់បែបនេះវានឹងមិនសូវឈឺក្បាលជាង ត្រូវទេ?”
       “ខ្ញុំមិនបានកំសាកដូចអ្នកម៉ាក់ទេ ក៏មិនបានប្រេះស្រាំដូច Sulli ប៉ុន្មានឆ្នាំហើយដែលអ្នកម៉ាក់រស់នៅដោយភាពភ័យខ្លាចបែបនេះ?”
       រាងក្រាស់ចោទសំណួរដោយមិនភ្លេចងាកមើល Yelena ផង នៅលើលោកនេះអ្នកណាក៏ចង់ឲ្យមនុស្សដែលខ្លួនស្រលាញ់ នាំខ្លួនបង្ហាញឲ្យពិភពលោកបានដឹងដែរ ទោះមិនប្រកាសឲ្យអ្នកផ្សេងដឹងឬការសាងស្នេហាបបែបស្ងប់ស្ងាត់វាងាយស្រួលរស់នៅជាង តែគេមិនបានគិតដូចគ្នាទេ ខណៈ Taehyung ផ្តល់ឱកាសនិងទទួលយកគេជាថ្មី  គេចង់ឲ្យ Tae រស់នៅដោយជីវិតសាមញ្ញ មានគូស្នេហ៍ដែលហ៊ានប្រាប់អ្នកដ៏ទៃថាគេជាសង្សារ បើបន្តបែបនេះថ្ងៃមុខគង់តែមានអ្នកដឹងដដែលហ្នឹង។
       “តែខ្ញុំស្រលាញ់គាត់ព្រោះគាត់កំសាក ដោយសារភាពកំសាករបស់គាត់ទើបយើងនៅតែអាចកាន់ដៃគ្នារហូតមកទល់ពេលនេះ ឬឯងខឹងនឹងខ្ញុំ Jaykay? ខឹងព្រោះតែខ្ញុំទើប Nora មិនអាចរៀបការ ឯងក៏មិនមានលោកប៉ានៅក្បែរដូចក្មេងដ៏ទៃ..”
       “ខ្ញុំធ្លាប់គិតបែបនេះ តែពេលនេះមិនដូចគ្នាទេ បើរវាងពួកគាត់ទាំងពីរគ្មានក្តីស្រលាញ់ រស់នៅផ្សេងគ្នាបែបនេះក៏ល្អជាង” ម្យ៉ាងលោក Min និង Alianora ក៏មិនមានទំនាក់ទំនងស្នេហាតាំងពីដំបូង រស់នៅក៏មិនចុះសម្រុងគ្នាដែរ លោក Min ក៏មានភរិយាស្របច្បាប់រួចទៅហើយដូចគ្នា។
       “បើឯងធ្វើបែបនេះ ចុះជីវិតសិល្បះរបស់ឯងគិតយ៉ាងម៉េច?” Alianora
       “កុងត្រាខ្ញុំដាច់ឆ្នាំនេះ ខ្ញុំមិនបន្តកុងត្រាទៀតទេ”
       “មិនអាចទេ Jungkook!” អ្នកជាម្តាយនិយាយខ្លាំងៗ តែមិនបានន័យគំហក “ចាំថាឯងតស៊ូប៉ុណ្ណាទើបមានថ្ងៃនេះទេ?”
       “វាលែងសំខាន់ហើយ ខ្ញុំគ្រាន់តែចង់ត្រឡប់ទៅជីវិតសាមញ្ញដូចពីមុន...” Jungkook  ក្រោកឈរហើយសូកដៃចូលហោប៉ៅខោ “តែម្តងនេះ ខ្ញុំនឹងមិនឯការដូចពីមុនឡើយ”
       បន្ទាប់ពី Jungkook  ចេញទៅក្រៅវិញបាត់ Alianora យកដៃខ្ទប់មុខហើយជ្រោងសក់ទៅក្រោយ។ ព្រោះតែវីវក់នឹងការងារពេកទើបនាងគ្មានពេលមើលថែកូន គេជាក្មេងល្អនិងស្តាប់បង្គាប់ណាស់កាលនៅពីក្មេង តែបន្តិចម្តងៗគេក៏ប្រែប្រួល ពីសម្តីផ្អែមដូចក្មេង មកជាឌឺដងល្បិចកលច្រើនតាមចាប់មិនទាន់ តាមពិតវាជាកំហុសរបស់នាង ដែល Jungkook មានអារម្មណ៍ថាក្នុងបេះដូងរបស់គេគ្មានទំងន់ក្តីស្រលាញ់នៅក្នុងនោះ តែដឹងខ្លួនពេលនេះតើនាងអាចធ្វើអ្វីបានទៅ? សុំទោសគេឬ? ឃើញ Alianora មិនស្រួល Yelena ក៏ចូលទៅលួងលោម “មិនអីទេ! Jungkook គេមិនល្ងង់ដល់ថ្នាក់បំផ្លាញខ្លួនឯងទេ ឲ្យគេធ្វើអ្វីដែលរីករាយចុះ”
      
       “និយាយអ្វីខ្លះជាមួយអ្នកស្រីប្រធាន?” Taehyung  អង្គុយចាំយ៉ាងយូរទម្រាំ Jungkook មកដល់។
       “និយាយរឿងបន្តកុងត្រា... ខ្ញុំលែងចង់បន្តកុងត្រាទៀតហើយ”
       “ចុះអ្នកគាំទ្រវិញនោះ? ពួកគេច្បាស់ជាខកចិត្តស្លាប់មិនខាន”
       “ពួកគេមិនអីទេ!” រាងក្រាស់ចាប់ត្រកងមុខដៃគូរសន្ទនាឡើង “ខ្ញុំគ្រាន់តែលែងចេញចម្រៀងឬសម្តែងរឿងថ្មី តែខ្ញុំនៅតែជាខ្ញុំ ខ្ញុំនៅរស់ហើយក៏រីករាយ ខ្ញុំជឿថាពួកគេនឹងរីករាយដូចគ្នា”
       “Jungkook គិតថានឹងទៅធ្វើអ្វីបន្ត?”
       “ចុះលោកថៅកែហាង Ramen ព្រមទទួលខ្ញុំធ្វើជាអ្នករត់តុទេ?” Jungkook គ្រញេចថ្ពាល់ Tae ធ្វើឲ្យគេសើចខ្លាំងៗ។
       “បាន! តែប្រាក់ខែតិចបន្តិចហើយ”
       Jungkook សើចតិចៗហើយចាប់លើក Tae ឲ្យឆ្លងមកអង្គុយលើភ្លៅទល់មុខគេ ដៃម្ខាងក្រសោបខ្នងដែលព្យាយាមគេចចេញនោះជាប់ ម្ខាងទៀតច្របាច់គូទគេខ្លាំងៗពីលើខោ។
       “ធ្វើអ្វីហ្នឹង? ប្រយ័ត្នគេមកឃើញ” Taehyung។
       “គេមិនឃើញទេ កញ្ចក់ពណ៌ខ្មៅ”
       “អា៎...លែង!”
       រាងតូចប្រមូលកម្លាំងច្រាននាយកម្លោះចេញ ស្របពេលមានអារម្មណ៍ថាអ្វីម្យ៉ាងនៅក្នុងខោ Jungkook កំពុងចាក់គេពីក្រោម តែបែរជាត្រូវចាប់បឺតមាត់ហើយសង្កត់ឲ្យនៅត្រង់នោះគេចមិនរួច។
       “អ្ហា៎!” Tae ភ្លាត់មាត់ស្រែកមិនអាចទប់អារម្មណ៍រាល់ពេល Jungkook សង្កត់ត្រគាកគេចុះក្រោមនឹងរុញវាទៅមុខទៅក្រោយឲ្យកកិតនឹងភាពរឹងមាំរបស់គេពីក្រៅខោ មិនបាច់បរិយាយច្រើនក៏ដឹងថាវារឹងដូចថ្មទៅហើយ។
       “អ្ហា៎...ឈ-ឈប់សិន..”ម្រាមដៃវែងហើយមាំសូកចូលក្នុងខោ Tae ពីខាងក្រោយ ហើយបន្តលូនចូលភាពទន់ជ្រាយរបស់គេយឺតៗ បណ្តាលឲ្យម្ចាស់ខ្លួនព្រឺរោមពីជើងដល់ក្បាល។ ចលនាដៃ Jungkook នៅតែបន្តឥតឈប់ឈរ វាធ្វើឲ្យភាពទន់ជ្រាយរបស់ Taehyung ទន់និងងាយស្រួលចេញចូលជាងកាលពីដំបូងៗ ប៉ុន្មានថ្ងៃនេះមិនដឹងថាធ្វើប៉ុន្មានសិបដងទៅហើយទេ។
       “ឈ-ឈប់សិន...ក-កុំធ្វើវា...នៅទីនេះ”
       “អត់ទេ! យប់នេះបងទៅជួបគ្រួសារខ្ញុំ ដូច្នេះត្រូវតែធ្វើឲ្យបងស្រស់ស្អាតទាក់ទាញលើសអ្នកណាទាំងអស់” រាងក្រាស់រូតខោយកអាវុធដែល Taehyung ស្អប់ (ស្រលាញ់🤭) បំផុតនោះចេញមក ក្រោយពីស្រាតខោអ្នកដែលនៅខាងលើខ្លួនចេញ ទើបលើកត្រគាកគេឲ្យហើបបន្តិច ដើម្បីសូកម្ជុលថ្នាំពិសេសចូលយឺតៗ ទីបំផុតសាច់ប៉ះសាច់ វាចូលកប់ជ្រៅក្នុងភាពទន់ជ្រាយរបស់រាងតូច ញ៉ាំងឲ្យគេបញ្ចេញសម្លេងលែងត្រូវចង្វាក់ ស្ទើរតែអួលនិយាយលែងចេញ។
       “អ្ហា៎...អ្ហា៎ហា៎!... Jungkook! Jungkook យឺតៗ...អ្ហា៎!”
       Jungkook ចាប់លើកត្រគាក Tae ឲ្យជិះគេអុកខ្លាំងៗ រហូតមានអារម្មណ៍ថាឡានកំពុងរង្កើរតាមចង្វាក់ ឮស្រួលស្រើបរបស់ពួកគេ ខណៈ Tae គិតអ្វីលែងចេញ បានត្រឹមឱបករាងក្រាស់យ៉ាងណែន និងស្រែកថ្ងួចថ្ងូរបំពេញចិត្តគេ។
       “បងស្អាតជាងមុនច្រើនណាស់ ហឹក..អឹស”
       Jungkook ចាប់ផ្តួលរាងកាយតូចមួយនោះឲ្យដេកផ្ងារលើកៅអី ហើយចុចកៅអីឲ្យផ្តេកចុះទៅខាងក្រោយ ទាំងមិនព្រមបណ្តោយឲ្យភាពរឹងមាំរបូតចេញពីខ្លួន Tae បណ្តាលឱ្យវាឃ្ទាស់កាន់តែជ្រៅធ្វើឲ្យខ្នង Tae ត្រូវហើបពីកៅអី។
       “ហា៎... Jungkook ខ្ញុំ-អា៎!” រាងតូចខាំមាត់ស្រែកពេល Jungkook ស្រាប់តែសម្រុកចូលខ្លាំងឥតផ្តល់សញ្ញាមុន។
       “និយាយថាអូនពេលធ្វើរឿងបែបនេះ”
       “Jungkook! អាមនុស្សរោគចិត្ត-” រាងតូចស្រែកជេរព្រោះខ្នាញ់ តែខួរក្បាលគេហាក់ស្រឡះអស់ទៅហើយ។
       “អា៎...អ្ហាកអាស៎! កុំមើលវា-អា៎!” Taehyung យកដៃបាំងអ្នកម្ខាងទៀត ដែលប្រឹងសម្លឹងមើលភាពរឹងមាំរបស់ខ្លួនលូនចូលភាពទន់ជ្រាយរបស់គេឥតដាក់ភ្នែក វាគួរឲ្យខ្មាសណាស់ “ឈប់មើលទៅ!”
       “អឹ-អឺស...វាអស្ចារ្យណាស់ Taehyung ផ្នែកខាងក្នុងរបស់បងកក់ក្តៅ..” រាងក្រាស់ងើយមុខឡើងក្រហឹមដូចខ្លា “ពេលកូនប្រុសរបស់ខ្ញុំលូនចូលទៅក្នុងនិងចេញក្រៅវាស្រស់ស្អាតណាស់” ចង្កេះមិនព្រមបន្ថយល្បឿន Jungkook ធ្វើឲ្យ Taehyung មានអារម្មណ៍ថាស្រពេចស្រពិលដូចយល់សប្តិ។
       “អា៎...អ្ហា៎... Jungkook..”
      
       ម៉ោងអាហារពេលល្ងាចមកដល់ Taehyung អង្គុយក្នុងឡានត្រជាក់ដៃត្រជាក់ជើងអស់ ពេល Jungkook នាំមកដល់ផ្ទះលោកប៉ារបស់គេដែលធំដូចភូមិគ្រឹះខ្សែរាជវង្ស គេមិនចាំបាច់ឆ្ងល់ទេថាហេតុអ្វី Jungkook មានចរិតមិនរណបនរណាបែបនេះ ព្រោះទោះមិនទ្រនរណាក៏គេអាចរស់យ៉ាងសុខស្រួលដែរ។
       ការរៀបចំសម្រាប់អាហារពេលល្ងាចក្នុងផ្ទះគ្រួសារ Min ត្រូវរៀបចំឡើងយ៉ាងមានរបៀបរៀបរយសមនឹងគ្រួសារអភិជន។ Taehyung ដើរចូលដោយមាន Jungkook កាន់ដៃយ៉ាងណែនដើម្បីផ្តល់ភាពកក់ក្តៅ វាគ្មានអ្វីគួរឲ្យខ្លាចទេ ព្រោះតទៅនឹងក្លាយជាគ្រួសារតែមួយមិនខាន។
       “Jungkookie.. ចៅយាយ...” ស្រ្តីចំណាស់ម្នាក់ហៅឈ្មោះនាយកម្លោះញ៉ាំងឲ្យគេដើរចូលទៅរកហើយឱបគាត់មួយភ្លែត គេប្រាប់ថាមានរឿងចង់និយាយដូច្នេះទើបសមាជិកគ្រួសារទាំងមូលត្រូវមកចូលរួមហើយញាំអាហារពេលល្ងាចជុំគ្នាម្តង វាជាឱកាសកម្រមានណាស់។
       “លោកយាយ! នេះគឺ Taehyung” រាងក្រាសងាកមករក Tae ដែលឱនក្បាលចុះ ណែនាំខ្លួន “សួស្តីអ្នកស្រី ខ្ញុំឈ្មោះ Kim Taehyung”
       “ចេះគួរសមខ្លាំងណាស់” ស្ត្រីចំណាស់ញញឹមខ្ជឹបយ៉ាងរួសរាយរាក់ទាក់។
       “ហើយនោះជាលោកប៉ារបស់ខ្ញុំ...អ្នកម៉ាក់..ម៉ាក់ធំ ខ្ញុំគិតថាបងប្រុសរបស់ខ្ញុំមិននៅផ្ទះទេ”
       Jungkook ណែនាំម្តងទាំងអស់ ធ្វើឲ្យ Tae ឈរស្ងៀមឆ្កឹង គេស្តាប់ច្រឡំឬ Jungkook ពិតជាបានហៅ Jeon Alianora ថាជាម៉ាក់របស់គេ? តែឈប់សិន បុរសដែលគេណែនាំថាជាលោកប៉ាមិនមែនជាលោក Min ប្រធានាធិបតីបច្ចុប្បន្នរបស់ប្រទេសកូរ៉េខាងត្បូងទេអ្ហេស៎? ពិតឬ? គេមិនបានស្តាប់ច្រឡំទេមែនទេ? ចុះហេតុអ្វីគេមានម៉ាក់ដល់ទៅពីរ? ព្រះអើយ...ជួយ...!!

You're FAKE [Complete]Où les histoires vivent. Découvrez maintenant