ភាគទី 58

3.2K 214 2
                                        

« និយាយមក Jungkook »
« គឺ... គឺ.. »
« ឯងជា K មែនទេ? បងធំនៅ Spycho? »
Jungkook ដូចត្រូវស្រូបព្រលឹងចេញពីខ្លួនពេលលឺសំណួរដែលប្រៀបដូចជាយកអំបិលទៅរោយលើមុខរបួសកំពុងហូរឈាម រាងកាយគេប្រែជាស្រាលស្ញើក បបូរមាត់ញ័រចំប្រប់ចង់ហារមាត់និយាយបន្តិចអត់បន្តិចព្រោះមិនដឹងថាគួរឆ្លើយបែបណា ចំណែកអណ្តាតក៏ប្រែជារឹងគ្រលាស់លែងរួច ខណៈបេះដូងលោតញាប់ដូចកំពុងរត់ប្រណាំងកីឡាអូឡាំពិក បណ្តាលឱ្យឆួលដល់ក្រពេញទឹកភ្នែកជ្រួលច្រាលរកកល់នឹងស្រក់ តើគេគួរសារភាពនៅពេលនេះឬបន្តកុហកធ្វើមិនដឹងរឿងតទៅទៀត?
« បង-បងនិយាយអីនឹង? ម៉េច-ម៉េចនឹងអាចទៅ? ខ្ញុំជា.. Jungkook ណា៎ »
« បើអញ្ចឹងឯងបកស្រាយមក » Tae លើកអាវបង្ហាញនៅចំពោះមុខ Jungkook ដែលកំពុងរដាក់រដុបទាំងរលីងរលោងទឹកភ្នែក។
« ប៉ុ-ប៉ុន្មានថ្ងៃមុន.. ខ្ញ-ខ្ញុំឃើញវាព្យួរនៅមាត់ទ្វារចូលផ្ទះ មិនដឹងថានរណាយកមកទុកចោល ទើប-ទើបខ្ញុំយកវាមកទុក គិតស្មានថាជាកាដូដែលអ្នកម៉ាក់ទិញឱ្យហើយយកមកទុកចោលព្រោះរង់ចាំយូរពេកមិនឃើញខ្ញុំត្រឡប់មកផ្ទះ.. » រាងក្រាស់រកលេសកុហកទាំងរដាក់រដុប តែក៏ព្យាយាមនិយាយឱ្យសមបំផុតដើម្បីឱ្យអ្នកម្ខាងទៀតជឿជាក់។
« វាមិនមែនចៃដន្យដល់ថ្នាក់នេះទេដឹង? អាវនេះបងច្រឡំឱ្យវាទៅ K តែវាបែរជាមកនៅជាមួយឯងទៅវិញ »
« ពិតមែនណា៎ Taehyung អ្វីដែលខ្ញុំនិយាយសុទ្ធតែជាការពិត បង-បងមិនជឿខ្ញុំមែនទេ? »
« មិនមែនបងមិនចង់ជឿ តែវាចៃដន្យខ្លាំងពេក សូម្បីតែ Simon Chisun និង Annto ក៏និយាយថាឯងជា K ពេលនេះមកដល់រឿងអាវទៀត ឯងចង់ប្រកែកបែ- »
« ពួកគេព្យាយាមទម្លាក់កំហុសឱ្យខ្ញុំ » Jungkook ស្រែកកាត់សម្តី Tae ក្នុងអាការៈស្លន់ស្លោខុសធម្មតា ធ្វើឱ្យ Tae ងាកមុខចេញបន្តិចព្រោះមុននេះប្រទាក់ភ្នែកគ្នាយូរខ្លាំងពេកធ្វើឱ្យក្តៅត្របកភ្នែករកហូរទឹកភ្នែក។
« ពួកគេគ្មានហេតុផលទម្លាក់កំហុសឱ្យឯងដើម្បីកុហកបងទេ ម្យ៉ាងពួកគេក៏មិនដឹងពីអាវមួយនេះ »
« ខ្ញុំក៏គ្មានហេតុផលកុហកបងដូចគ្នា.. » រាងក្រាស់ចាក់ត្រូវចំណុចបណ្តាលឱ្យអ្នកម្ខាងទៀតស្ងាត់មាត់ គេនិយាយត្រូវ គេគ្មានហេតុផលដែលត្រូវធ្វើបែបនេះទេ ប៉ុន្តែការពិតគេបានធ្វើវារួចទៅហើយ។
« ... »
« Taehyung បងត្រូវតែជឿជាក់ខ្ញុំ គេចង់បំបែកយើង ថាមិនត្រូវ K ម្នាក់នោះអាចនឹងរួមដៃជាមួយពួកគេផងក៏មិនដឹង ខ្ញុំគ្រាន់តែត្រូវគេលាបពណ៌ប៉ុណ្ណោះ » Jungkook ចាប់ស្មាទាំងគូរបស់ Tae ទាមទារភាពជឿជាក់។
Taehyung អោនមុខចុះសម្លឹងអាវក្នុងដៃ Jungkook និយាយអាចជាការពិត តែរឿងមិត្តភក្តិទាំងបីរបស់គេឃុបឃិតនឹង K គឺគ្មានផ្លូវនោះទេ ទោះមនុស្សទាំងអស់ក្បត់គេ ក៏គេនៅតែជឿថា Simon Chisun និង Annto មិនអាច ពួកគេរឹងទទឹងនិងព្យាយាមបំបែកគេចេញពី Jungkook ព្រោះអ្វី? ព្រោះតែពួកគេបារម្ភនិងមិនទុកចិត្ត តែគេខ្លួនឯងរឹតតែមិនជឿថា Jungkook និង K ជាមនុស្សតែម្នាក់ ទោះភស្តុតាងទាំងនេះបង្ហាញចំពោះមុខ ក៏នៅតែមិនទាន់អាចសម្រេចបានជាក់លាក់ដែរ លុះត្រាតែគេឃើញវាដោយផ្ទាល់ភ្នែក ឬក៏.... K ចេញមកសារភាពដោយផ្ទាល់។
Ring..Ring..
Tae ភ្ញាក់ចេញពីការគិតហើយដើរចេញពី Jungkook ទៅយកទូរស័ព្ទរបស់ខ្លួនដែលកំពុងរោទ៍នៅលើតុក្នុងបន្ទប់ទទួលភ្ញៀវ ព្រោះឃើញថាគេក៏នៅស្ងៀមមិននិយាយអ្វីដូចគ្នា។
« ហាឡូ! »
( ឯងនៅឯណា? ) Chisun សួរពីប្រព័ន្ធម្ខាង។
« នៅខាងក្រៅ ឯងមានការអីមែនទេ? »
( Simon កំពុងនៅមន្ទីពេទ្យ បើឯងចង់មក ក៏មកៗ )
« មាន-មានរឿងអី? Simon កើតអី? » Taehyung ប្រែជាស្លន់ស្លោរមួយរំពេច ដៃម្ខាងកាន់ទូរស័ព្ទនិយាយចំណែកម្ខាងទៀតប្រមូលរបស់របរច្រកកាតាបរៀនមុននឹងលើកស្ពាយលើស្មា។
( ..... )
Jungkook ដើរចូលមកឈរមាត់ទ្វារសម្លឹងមើល Tae ។ មិនដឹងថាអ្នកម្ខាងទៀតនិយាយអ្វីខ្លះទើបធ្វើឱ្យគេប្រញាប់ប្រញាល់ដល់ថ្នាក់នេះ សូម្បីតែបបូរមាត់ក៏ប្រែជាស ទឹកមុខស្លេកស្លាំង។
« បាន! យើងទៅឥឡូវនេះ » Taehyung ស្ពាយកាតាបរត់សម្តៅទ្វារចេញ តែត្រូវឈប់ង៉ក់ពេលលឺអ្នកម្ខាងទៀតហៅ។
« Taehyung! បងចង់ទៅណា? »
« ទៅមន្ទីរពេទ្យ! »
ចម្លើយដាច់ៗធ្វើឱ្យទ្រូងខាងឆ្វេងចាប់ផ្តើមឈឺ តែមនុស្សមានៈដូច Jeon Jungkook នៅតែចង់និយាយបន្ត។
« ខ្ញុំទៅជាមួយបង! »
« មិនចាំបាច់ទេ ខ្ញុំទៅខ្លួនឯងបាន ចំណែកអាវខ្ញុំខ្ចីសិន »
« ... »
Jungkook ទម្លាក់ខ្លួនអង្គុយចុះលើសាឡុងបន្ទាប់ពី Taehyung ចាកចេញទៅផុត។ រាងក្រាស់លើកជើងអង្គុយត្បោងអោបក្បាលជង្គង់មុននឹងទឹកភ្នែកស្រក់ចុះដោយទប់ពុំជាប់ហើយត្រូវម្ចាស់វាជូតសម្អាតដោយការយកមុខទៅផ្ទប់នឹងក្បាលជង្គង់។ ទ្រូងខាងឆ្វេងចាប់ផ្តើមឈឺឆៀបៗពេលស្តាប់លឺសព្វនាមដែល Taehyung ប្តូរពីបងមកជាខ្ញុំក្នុងពេលមិនប៉ុន្មានវិនាទី ហេតុអ្វីរឿងដែលគេខ្លាចបំផុតបែរជាកើតឡើងផ្ទួនៗគ្នាទៅវិញ? តើគេជិតបាត់បង់ Taehyung ហើយមែនទេ? មនុស្សដំបូងដែលបង្រៀនគេពីអ្វីដែលហៅថាក្តីស្រឡាញ់ អ្វីជាការចង់បាន ចង់ថ្នាក់ថ្នម ចង់គ្រប់គ្រងតែម្នាក់ឯង ទាំងដែលគេមិនធ្លាប់បានទទួលក្តីស្រឡាញ់ពីនរណាម្នាក់តាំងពីកើតរហូតដល់ពេលនេះ សូម្បីតែម្តាយរបស់គេក៏គិតតែពីកេរ្តិ៍ឈ្មោះនិងទ្រព្យសម្បត្តិ ដើម្បីមុខមាត់ក្នុងសិល្បះគាត់សុខចិត្តបិទពត៌មានពីការធ្លាប់រៀបការបង្កើតកូន បន្ទាប់មកទុកគេចោលឱ្យលោកយាយចំណាស់និងអ្នកបម្រើចិញ្ចើមបីបាច់រហូតដល់ធំ ពេលចេញទៅខាងក្រៅមិនឱ្យគេហៅថាម៉ាក់ ពេលខ្លះជួបក៏ធ្វើជាមិនស្គាល់គ្នា ចំណែកឪពុកបង្កើតរបស់គេមួយថ្ងៃៗរវល់រឿងកិច្ចការប្រទេសជាតិគ្មានពេលសម្រាក គេមិនដឹងថាអាចហៅគាត់ថាលោកប៉ាបានឬអត់នោះទេព្រោះសូម្បីតែគោត្តនាមរបស់គាត់ក៏គេមិនអាចប្រើបានដែរ គួរឱ្យអាម៉ាស់ខ្លាំងណាស់ដែលគេត្រូវដាក់ត្រកូលខាងម្តាយហើយគ្មានឈ្មោះក្នុងបញ្ជីគ្រួសាររបស់ គ្រួសារ Min ដែលជាគ្រួសារខាងឪពុក តែវាមិនចម្លែកពេកទេ ព្រោះគេគ្រាន់តែជាកូនប្រពន្ធចុងប៉ុណ្ណោះ សូម្បីតែអាពាហ៍ពិពាហ៍របស់ឪពុកម្តាយគេក៏មិនធ្លាប់ប្រកាសជាសាធារណៈដែរ ផ្ទះក៏នៅបែកពីគ្នាតាំងពីគេកើតមកម្លេះ យូរៗទើបធ្វើពិធីញ៉ាំអាហារពេលល្ងាចជុំគ្នាម្តង។ នេះហើយជាអ្វីដែលគេទទួលបានក្នុងជីវិតដែលចាប់កំណើតឡើងក្នុងគ្រួសារអភិជន ផ្ទះធំប្រៀបដូចជាវិមាន ប្រាក់កាសចាយវាយដូចក្រដាស តែពេលងាកទៅខាងណាក៏ឃើញតែផ្ទះនិងគ្រឿងសង្ហារឹម មិនឃើញមានឪពុកម្តាយឬបងប្អូននៅក្បែរ ផ្ទះគ្មានមនុស្ស ទោះបីធំប៉ុនណាក៏គ្មានន័យដែរ ដូច្នេះទើបគេសុខចិត្តជួលផ្ទះនៅតែម្នាក់ឯង តែមិនចាំបាច់ប្រាប់ក៏ដឹងថាគ្មាននរណាខ្វល់នោះទេទោះបីគេផ្លាស់ទៅរៀននៅក្រៅប្រទេសក៏សំណួរចេញពីមាត់ម្តាយរបស់គេនៅតែដដែល « ចាំខ្ញុំរៀបចំឱ្យ ត្រូវការប្រាក់ប៉ុន្មាន » គាត់មិនដែលផ្លាស់ប្តូររាល់ពេលឃើញមុខរបស់គេ គាត់នឹងបាចក្រដាសប្រាក់ភ្លាម។
តាំងពីថ្ងៃបានលឺឈ្មោះ Kim Taehyung ធ្វើឱ្យគេមានអារម្មណ៍ថាច្រណែនខ្លាំងណាស់ Tae រស់នៅក្នុងពិភពដែលពោរពេញទៅដោយក្តីស្រឡាញ់ ការយល់ចិត្ត ផ្តល់ភាពកក់ក្តៅ ថ្នាក់ថ្នម និង ការពារ មានសូម្បីតែមនុស្សហ៊ានយកជីវិតមកការពារដោយភាពស្មោះត្រង់។ គ្រប់ពេលដែលគេសម្លឹងមើល Tae ហើយងាកទៅមើលខ្លួនឯង ភាពច្រណែនឈ្នានីសក៏ជម្រុះឱ្យគេធ្វើរឿងទាំងនោះដាក់ Tae ដើម្បីឱ្យ Tae ស្គាល់ភាពឈឺចាប់ តែពេលសួរខ្លួនឯងម្តងទៀតថា Tae មានកំហុសអី គេមិនដឹងថាឆ្លើយបែបណានោះទេ ព្រោះកំហុសគ្រប់យ៉ាងគឺសុទ្ធតែចេញមកភាពច្រណែនរបស់គេ គេក៏ចង់បានក្តីស្រឡាញ់ទាំងនោះដូចគ្នា។ តែពេលនេះគេអាចទទួលបានក្តីស្រឡាញ់ពីនរណាម្នាក់ហើយ វាជាក្តីស្រឡាញ់ដ៏ស្មោះត្រង់និងស្រស់ស្អាត ប៉ុន្តែគេស្រាប់តែកំពុងបាត់បង់វាទៅវិញ តើគេនឹងត្រូវបាត់បង់ Taehyung មែនឬ? តើវាមិនឆាប់ពេកទេអ្ហេស? ពួកគេទើបនឹងចាប់ផ្តើមប៉ុណ្ណោះ នៅមានរឿងជាច្រើនទៀតដែលគេចង់ធ្វើជាមួយ Tae តើគេត្រូវលះបង់អ្វីខ្លះទើបអាចរក្សាទុក Tae ឱ្យនៅក្បែរខ្លួនជារៀងរហូត?
ខ្ញុំមិនអាចរស់នៅគ្មានគេនោះទេ ខ្ញុំមិនចង់ឱ្យពិភពលោករបស់ខ្ញុំប្រែជាងងឹតដូចសភាពដើមម្តងទៀត ខ្ញុំខ្លាចនឹងរស់នៅម្នាក់ឯងខ្លាំងណាស់។

You're FAKE [Complete]Место, где живут истории. Откройте их для себя