ភាគទី 39

3.4K 183 2
                                        

Taehyung ឈរស្ងៀមសម្លឹងមើល Jungkook និង Charlotte រៀបចំខ្លួនរហូតរួចរាល់។ ទឹកមុខ កែវភ្នែកសម្លឹងគ្នាហាក់បង្កប់អត្ថន័យអ្វីម្យ៉ាង រួមទាំងរបៀបដែលពួកគេញញឹមដាក់គ្នា គ្រាប់កាយវិការដែលគេទាំងពីរបង្ហាញចេញមកវាធ្វើឱ្យអ្នកដែលកំពុងឈរមើលចាប់ផ្តើមចុកទ្រូងខាងឆ្វេងខ្ទោកៗ រុញច្រានឱ្យតំណក់ទឹកភ្នែកប្រដេញគ្នាស្រក់ដូចទឹកភ្លៀង ចំណែកដើមទ្រូងក៏កាន់តែចុក ចុករហូតដល់ត្រូវលើកដៃទប់ទ្រូងដើម្បីប្រាកដចិត្តថាបេះដូងនៅបន្តលោតដែរឬអត់ទេ។
រាងតូចខ្ពស់ស្តើងឈានជើងថយក្រោយបម្រុងចូលទៅក្នុងបន្ទប់ទឹកស្ងាត់ៗព្រោះមិនចង់ឱ្យអ្នកម្ខាងទៀតដឺងថាគេបានឃើញរឿងទាំងនេះ តែចៃដន្យ Charlotte ក៏គ្រវាសភ្នែកមកឃើញគេល្មម។ នេះមែនទេដែលគេហៅថា ប្រឹងគេចណាស់ តែបែរជាជួបណាស់ទៅវិញ?
« Tae..hyung... »
នាងហៅឈ្មោះព្រមទាំងញញឹមស្រស់ដាក់ Tae មុននឹងយកដៃម្ខាងអង្អែលគូទខ្លួនឯងពីលើសំពត់រៀនខ្លីលើភ្លៅមួយនោះ ចំណែកដៃម្ខាងទៀតវែកសក់ទៅសៀតនឹងត្រចៀក បង្ហាញឱ្យឃើញស្នាមក្រហមជាំជាច្រើនកន្លែងលើ ក របស់នាង។
Taehyung មិនមាត់គ្រាន់តែដើរចេញពីត្រង់នោះ សម្តៅទៅកន្លែងដែលនាងនិង Jungkook កំពុងឈរ។
« Taehyung បងមកដល់តាំងពីពេលណា? » Jungkook ងាកមកញញឹមដាក់ Tae ហាក់មិនបានភ្ញាក់ផ្អើលអ្វីទាល់តែសោះ។
« មកដល់មុននេះបន្តិច »
« បងហត់ហើយត្រូវទេ? បែកញើសជោគអស់ហើយ » រាងខ្ពស់លើកដៃជូតញើសចេញពីថ្ងាសឱ្យសង្សារថ្នមៗ។
« មែនហើយ ហត់ខ្លាំងណាស់ ហត់ស្ទើរតែទៅមុខលែងរួចទៅហើយ »
Taehyung ក្តាប់ជាយអាវខ្លួនឯងណែនដៃដើម្បីទប់ភាពឈឺចាប់ តែនៅតែមិនអាចទប់ទឹកភ្នែកដ៏គួរឱ្យអាម៉ាស់ទាំងនោះបាន បណ្តោយឱ្យវាស្រក់ចុះមកនៅចំពោះមុខអ្នកដទៃ។
« Taehyung លោកជាបងធំ Fire Swan ទាំងមូល មកយំមុខមនុស្សស្រី មិនចេះខ្មាសគេទេអ្ហេស៎? អ... ឬក៏ពាក្យចចាមអារ៉ាមដែលថា Fire Swan ជាក្រុមហ្គេយ៍គឺជាការពិត? »
Charlotte ថាឱ្យចំៗហាក់ឆ្កឹះមុខរបួស Taehyung ឱ្យកាន់តែឈឺឡើងទ្វេដង តែគេបែរជាមិនអាចធ្វើអ្វីបានក្រៅពីជូតទឹកភ្នែកឱ្យខ្លួនឯងហើយព្យាយាមធ្វើធម្មតាវិញ។
« មើលទៅលោកទន់ដូចបបរអញ្ចឹង ចេះតែកោត Jungkook ដើរជាមួយកើតដែរណ៎? »
« Tae ឈប់យំទៅខ្មាសគេ! » Jungkook វាយខ្នង Tae ពីក្រោយតិចៗព្រមទាំងខ្សឹបប្រាប់គេ។
« ខ្ញុំទៅមុនហើយ Jungkook មិនចង់នៅមើលនៅមើលនរណាយំរហេមរហាមទេ ព្រោះប្រតិកម្មនឹងទឹកភ្នែក បើប្អូនប្រុសខ្ញុំយំ ខ្ញុំច្បាស់ជាទះឱ្យវាយំលែងចេញមិនខាន »
ស្រីស្អាតលោមកដកប្រអប់ថ្នាំចេញពីហោប៉ៅអាវរបស់ Jungkook ហើយសម្លក់សម្លឹងពេបជ្រាយ Tae រហូតអស់ចិត្តទើបដើរគ្រវីជាយសំពត់ចេញទៅបាត់។
« ឈប់យំទៅ Tae បងមិនចេះខ្មាសគេទេអ្ហេស៎? » Jungkook ងាកមកគំហកដាក់អ្នកក្បែរខ្លួនបន្ទាប់ពី Charlotte ចាកចេញ។
« ក៏បាន បងឈប់យំក៏បាន! » រាងតូចប្រឹងជូតទឹកភ្នែកចេញរហូតដល់ក្រហមថ្ពាល់និងភ្នែក ហើយញញឹមសោះកក្រោះដាក់អ្នកម្ខាងទៀត។
« បងមិនឆ្ងល់ទេអ្ហេស៎ថាហេតុអីខ្ញុំនៅជាមួយ Charlotte? »
« ឯងចង់ឱ្យបងឆ្ងល់មែនទេ? »
« ខ្ញុំគ្រាន់តែចូលទៅជួយចាប់កន្លាតចេញពីបន្ទប់ទឹកឱ្យនាងប៉ុណ្ណោះ គ្មានអ្វីលើសនឹងទេ? » Jungkook ដើរយឺតៗចេញទៅខាងក្រៅដោយមាន Tae ដើរតាមពីក្រោយជាប់។
« អ...ពិតមែនអ្ហេស៎? »
Taehyung លើកចិញ្ចើមសួរបញ្ជាក់មុននឹងអស់សំណើចនឹងចម្លើយរបស់ Jungkook តែបែរជាមិនព្រមនិយាយអ្វី។ ប្រុសស្រីពីរនាក់នាំគ្នាចាប់កន្លាតរហូតរបូតឡេវអាវ របូតខ្សែក្រវាត់និងទំពក់សំពត់បែបនេះមែនទេ? ពុទ្ធោ! គេមិនដែលដឹងរឿងនេះសោះ។ ឬក៏ស្នាមលើ ក របស់ Charlotte តាមពិតនាងត្រូវកន្លាតខាំទេដឹង? គួរឱ្យអាណិតនាងណាស់ សូម្បីតែក្រែមក៏ត្រូវខូចដោយសារតាមចាប់សត្វកន្លាតដែរ។ ចុះចំណែកថ្នាំការពារមានផ្ទៃពោះបន្ទាប់ពីរួមភេទ 24 ម៉ោង ដែលនាងដកចេញពីហោប៉ៅរបស់ Jungkook នោះយ៉ាងម៉េចវិញ? ឬក៏នាងចូលចិត្តលេបថ្នាំបែបនេះព្រោះរសជាតិវាឆ្ងាញ់? គេគួរតែសាកដែរទេ?
Taehyung អណ្តែតអណ្តូងរហូតដល់ស្នាមញញឹមលើបបូរមាត់ត្រូវស្រោចទៅដោយទឹកភ្នែកដែលចាប់ផ្តើមស្រក់ចុះម្តងទៀត។ នេះគេយំម្តងទៀតហើយ។
« បងយំទៀតហើយ ហេតុអី? កុំប្រាប់ណាថាព្រោះតែប្រច័ណ្ឌខ្ញុំនឹង Charlotte? នេះខ្ញុំបកស្រាយហើយថាគ្រាន់តែទៅចាប់កន្លាត ឬក៏បងមិនជឿជាក់ខ្ញុំ? »
« បងជឿ! បងជឿឯងគ្រប់យ៉ាង Jungkook! បងធ្លាប់ប្រាប់ឯងហើយមែនទេថាឯងអាចធ្វើអ្វីក៏បាន បងមិនថាអីទេ បងនិយាយពិតមែនមិនបានលេងសើចទេ » Taehyung ជូតទឹកភ្នែកចេញហើយប្រញាប់ឆ្លើយតបនឹង Jungkook ព្រោះមិនចង់ឱ្យគេយល់ច្រឡំ តែទឹកមុខរបស់គេបែរជាប្រែទៅមាំខុសសព្វមួយដង។
« ដឹងខ្លួនទេថាពេលបងយំវាគួរឱ្យធុញទ្រាន់ខ្លាំងប៉ុណ្ណា? Charlotte និយាយត្រូវណាស់ ដើរជាមួយបង វាធ្វើឱ្យខ្ញុំខ្មាសគេដោយសារទឹកភ្នែកបងស្ទើរតែលែងហ៊ានងើបមុខទៅហើយ » Jungkook គំហកម៉ាត់ៗជាមួយទឹកមុខមាំរបស់គេមុននឹងដើរលឿនទៅមុនបាត់ទុកឱ្យ Tae ដើរផងរត់ផងតាមពីក្រោយទម្រាំទាន់។
« បងសុំទោស! » រាងតូចចាប់ដៃអ្នកម្ខាងទៀតមកអោបណែន តែបែរជាត្រូវគេគ្រវាសដៃចេញ។
« ល្មមឈប់យំបានហើយ ហើយក៏មិនបាច់តោងខ្ញុំពេកដែរ គេមើលមកខ្មាសគេ »
« បាន បងសន្យាថាលែងយំឱ្យឯងឃើញទៀតហើយ បងនឹងមិនធ្វើឱ្យឯងបាក់មុខទេ » Taehyung ប្រឹងញញឹមរហូតដល់ធ្វើឱ្យស្ពឹកមុខ គេនឹងមិនយំទៀតទេ មិនធ្វើឱ្យ Jungkook បាក់មុខម្តងទៀតឡើយ។
« ល្អហើយ ទៅផ្ទះទៅ ខ្ញុំរវល់មិនបានជូនទៅទេ » Jungkook និយាយហើយដើរចេញទៅបាត់ Tae ក៏លែងហ៊ានរត់តាមទៀតដែរ។
រាងតូចទុចជំហានថយក្រោយមុននឹងអោនប្រើដៃច្រត់ជង្គង់។ គេសន្យាហើយថាលែងយំឱ្យ Jungkook ឃើញ មែនហើយ គេត្រូវតែធ្វើវាឱ្យបាន។ Tae ខាំមាត់ខ្លួនឯងខ្លាំងៗរហូតដល់ហូរឈាមចេញមកក្រៅ គេចង់ទម្លាយភាពឈឺចាប់ទាំងអស់ចេញពីទ្រូង គេចង់អង្គុយរៀបរាប់ហើយយំចេញមកក្រៅឱ្យអស់ តែគេដឹងច្បាស់ណាស់ថាគ្មាននរណានឹងស្ម័គ្រចិត្តអង្គុយស្តាប់រឿងគ្មានប្រយោជន៍របស់គេនោះទេ។
ពាក្យសម្ដីដែល Jungkook និយាយមុននេះស្ទើរតែធ្វើឱ្យគេក្អួតឈាមចេញមកទាំងដុំៗ ឆ្ងល់ខ្លាំងណាស់ថាហេតុអីគេប្រែប្រួលដល់ថ្នាក់នេះ? ឬក៏ព្រោះតែគេត្រូវ Charlotte ពង្វក់បានសម្រេចហើយ? ពេលនេះគេមិនអាចធ្វើអ្វីបានក្រៅពីព្យាយាមកុហកខ្លួនឯងថា Jungkook គ្មានចេតនា ពាក្យសម្តីដែលគេនិយាយចេញមកទាំងប៉ុន្មានព្រោះតែចិត្តខឹងមួយឆាវប៉ុណ្ណោះ ថ្ងៃស្អែកគេនឹងប្រែមកធម្មតាវិញហើយ កុំគិតច្រើនពេកអី។

ព្រឹកថ្ងៃបន្ទាប់....
Taehyung ទាញកាតាបរៀនមកស្ពាយទាំងអាការៈទ្រេតទ្រោតព្រោះគ្មានកម្លាំង ពីរយប់ពីរថ្ងៃហើយដែលគេមិនបានបិទភ្នែកសម្រាកសូម្បីបន្តិច ហូបអ្វីក៏មិនចូលព្រោះមានអារម្មណ៍ថាវាណែនសព្វពេញខ្លួន រង់ចាំតែពេលផ្ទុះបែកប៉ុណ្ណោះ។
រាងកាយតូចស្តើងទាញទ្វារបិទឱ្យរៀបរយមុននឹងដើរចេញពីមុខផ្ទះ តែ Jungkook ក៏បង្ហាញខ្លួននៅនឹងមុខគេល្មម។
« បងគេងលក់ស្រួលទេ? ភ្នែកស្លក់ខ្លាំងណាស់ » Jungkook ញញឹមស្រស់ស្របពេលព្រឹកព្រលឹមហាក់ធ្វើឱ្យ Tae មានអារម្មណ៍ថាធូរក្នុងទ្រូងបន្តិច យ៉ាងណាក៏ Jungkook នៅតែមកចាំគេទៅសាលាជាមួយគ្នាដូចមុនដែរ។
« បងគេងមិនសូវលក់ទេ ទើបភ្នែកស្លក់បន្តិច »
« បងស្គមជាងមុនខ្លាំងណាស់ ត្រូវញញ៉ាំឱ្យច្រើនៗលឺទេ? »
« អឹមម៎... ហេតុអីមកចាំបងដល់ផ្ទះបែបនេះ? »
« ព្រោះនឹកបង នឹកស្ទើរស្លាប់ទៅហើយ! » រាងក្រាស់ចាប់ដៃ Tae ទៅស្ទាបមុខរបស់ខ្លួនព្រមទាំងថើបបាតដៃគេថ្នមៗដើម្បីលួងលោម។
« បងក៏នឹកឯងដូចគ្នា! »
« ឆាប់ទៅ នឹងអាលបានញ៉ាំអីជាមួយគ្នា »
Jungkook កាន់ដៃ Taehyung ដើរសម្តៅទៅចំណតឡានក្រុងដែលនៅមិនឆ្ងាយពីនោះ។ ព្រឹកនេះពួកគេនិយាយចូលគ្នាល្អណាស់ Jungkook និយាយរឿងជាច្រើនដែលធ្វើឱ្យ Tae ញញឹមភ្លេចរឿងដែលបានកើតឡើងពីម្សិលមិញ។ អារម្មណ៍ល្អៗដែលធ្លាប់មានឱ្យគេក៏កាន់តែកើនឡើងជាលំដាប់ ខ្លាំងជាងមុនទ្វេដង។
នេះហើយស្នេហា ក្រៅពីធ្វើឱ្យមនុស្សញញឹមយ៉ាងមានក្តីសុខ សម្លឹងឃើញអ្វីៗសុទ្ធតែស្រស់ស្អាតហើយក៏អាចប្រែមកឈឺចាប់ស្រក់ទឹកភ្នែកបានមួយរំពេចដូចគ្នា។

You're FAKE [Complete]Место, где живут истории. Откройте их для себя