ថ្ងៃធម្មតាប្រែជាស្ងប់ស្ងាត់ ទិដ្ឋភាពទូទៅនៃការរស់នៅប្រចាំថ្ងៃប្រែជាសខ្មៅពេលមនុស្សគ្រប់គ្នាមានបញ្ហាបៀមទុកគ្នាទ្រូងមិនអាចបញ្ចេញរៀងៗខ្លួន។ រាងក្រាស់មាឌមាំដើរចូលក្នុងផ្ទះជាមួយទឹកមុខពិបាកថ្លែង វាពិបាកមើលជាងមុខងាប់ដែលគេតែងតែមានរាល់ថ្ងៃទៅទៀត ខួរក្បាលគេប្រែជាទទេរស្អាតតាំងពីព្រឹកដែលមានរឿងប្រកែកគ្នាជាមួយ Taehyung ម្លេះ។
តាំងពីព្រឹកទល់ល្ងាច Taehyung មិនត្រឹមតែមិនមើលមុខគេនោះទេ ទោះបីគេព្យាយាមនិយាយចូល Tae ប៉ុណ្ណាក៏ក្មេងម្នាក់នោះនៅតែប្រឹងគេចមុខមិនឈប់ ចំណែក Chisun និង Annto ស្ងាត់មាត់ដូចលេបថ្នាំខុស អ្វីក៏មិននិយាយ ធ្វើមិនដឹងមិនលឺខុសពីចរិតដើមរបស់ពួកគេទាំងស្រុង។
« ឯងមិនអីទេអ្ហេស? » Kyosuke ដើរចេញពីផ្ទះបាយ ព្រោះកំពុងជួយអ្នកមីង Suhee ចម្អិនអាហារ ពេលចេញមកក៏ជួបចំហាយខ្មៅរបស់ Simon តែម្តង។
« រឿងស្អីរបស់ឯងដែរ? » Simon ដើរហួស Kyosuke ទៅចាក់ទឹកដាក់កែវផឹកនៅតុបាយ។
« ឯងពាក់មុខយក្សពេញមួយថ្ងៃហើយ ខកចិត្តរឿងមិនបានឃើញមុខ K អ្អេស? »
« ខកចិត្ត? ខ្ញុំបានឃើញមុខអាក្មេងម្នាក់នោះហើយ.. » រាងក្រាស់ងាកទៅមើលមុខអ្នកឈរក្រោយខ្នងមុននឹងនិយាយបន្ត « មិនស្មានថាឯងយកអាក្មេងមិនទាន់បាត់ក្លិនទឹកដោះនោះមកធ្វើជាបងសោះ »
« ចុះឯងនៅពិបាកចិត្តស្អីទៀត? »
« ... » Simon មិនតប ដើរសម្តៅទៅកាំជណ្តើរនៅម្ខាង។
« .... គេ.. » Kyosuke ងើបមុខដែលកំពុងអោនចុះ ងើយសម្លឹង Simon ដែលឈប់ស្ងៀមលើកាំជណ្តើរទាំងមិនងាកក្រោយ។
« ... គេ..សំខាន់ចំពោះឯងខ្លាំងដល់ម្លឹងអ្ហេស? »
« ខ្លាំង..ខ្លាំងណាស់.. គេសំខាន់ខ្លាំងណាស់ ព្រោះខ្ញុំស្រឡាញ់គេ »
« ចុះ.. ចុះខ្ញុំ? »
រាងតូចខាំអណ្តាតខ្លួនឯងដែលហ៊ានសួរសំណួរបែបនេះទៅកាន់ Simon តែអណ្តាតល្ងង់ខ្លៅមួយនេះមិនធ្លាប់ស្តាប់បង្គាប់ម្តងណានោះទេ។
« ....ប្រាប់អ្នកម៉ាក់ផងថាខ្ញុំមិនញ៉ាំអាហារពេលល្ងាចទេ »
Simon មិនឆ្លើយនឹងសំណួររបស់ Kyosuke គិតតែឡើងជណ្តើរញាប់ជើងទោះបីអ្នកខាងក្រោមព្យាយាមប្រាប់ឱ្យឈប់ហើយដើរចូលបន្ទប់បាត់។ គេច្បាស់ក្នុងចិត្តថាគេស្រឡាញ់ Taehyung ប៉ុន្តែនៅតែមិនដឹងថាគួរឆ្លើយបែបណានឹងសំណួរមួយនេះ គេស្រឡាញ់ Kyosuke ទេ? ហាសហា.. វាជាសំណួរឆ្គួតឡប់បំផុតដែលគេធ្លាប់បានលឺ ដូច្នេះទើបគេជ្រើសថានឹងមិនឆ្លើយនឹងសំណួរមួយនេះ។
« Simon... » Kyosuke បញ្ឈប់ជំហានដែលបម្រុងឈានទៅតាម Simon គេគួរតែដឹងចម្លើយដោយខ្លួនឯងរួចទៅហើយ Simon មិនទាំងចង់ជួបមុខគេផង តើអាចស្រឡាញ់គេបានយ៉ាងម៉េច? Simon មិនព្រមឆ្លើយ ប្រហែលជាគេនៅសល់ចិត្តអាណិត មិនចង់និយាយពាក្យសម្លាប់ទឹកចិត្តឃោរឃៅបែបនេះដាក់គេ គេគួរតែរីករាយនឹងក្តីមេត្តាតិចតួចនេះ។
រយៈពេលមួយវិនាទី មួយនាទី រហូតឈានដល់មួយម៉ោង កន្លងផុតទៅយ៉ាងតឹងតែងជាទីបំផុត ធ្វើឱ្យអ្នកដែលរង់ចាំឱ្យពេលវេលាកន្លងហួសទៅ ស្ទើរតែស្ទះទ្រូងដាច់ដង្ហើមស្លាប់ម្តងៗ។
ទីបំផុតថ្ងៃថ្មីក៏ឈានចូលមកដល់ Simon អង្គុយសំងំជក់បារីក្រោយអគារសាលារៀនតែម្នាក់ឯងទាំងអារម្មណ៍អណ្តែតអណ្តូងមិននៅនឹងខ្លួន គេគ្មានអារម្មណ៍ចូលរៀននោះទេ មិនចង់ឃើញអាកប្បកិរិយាមិនរវីរវល់របស់ Taehyung ចំពោះគេ។
តុប! តុប! តុប!
Taehyung ឈប់ង៉ក់ពេលឃើញថាដើរមកជួបមនុស្សដែលមិនគួរជួប។ Simon សម្លឹងមុខ Tae មិនឈប់ ហើយហៅគេមកអង្គុយក្បែរ។
« យកទេ? » រាងក្រាស់ហុចបារីមួយដើមឱ្យ Tae ទើបគេងក់ក្បាលហើយទទួលយកទៅដុតជក់។
« មកទីនេះម្នាក់ឯងធ្វើអី? »
« អផ្សុក »
« ចុះសង្សារបស់ឯង? »
« យើងមិនចង់ជឿទេថាឯងស្អប់ Jungkook ដល់ថ្នាក់នេះ » Taehyung បង្ហុយផ្សែងបារីចោលហើយសម្លឹងមើលទៅឆ្ងាយ កំពុងតែគិតថាបើមានគ្រូឬនាយកមកឃើញពួកគេនឹងត្រូវដាក់ទោសបែបណា។
« យើងប្រាប់ថាវាជា K តែឯងបែរជាមិនជឿយើង »
« យើងក៏ប្រាប់ហើយថាវាមិនកំប្លែងទេ »
« តែវាជាការពិត យើងឃើញច្បាស់ផ្ទាល់នឹងភ្នែក- »
« ឯងបានភស្តុតាងទេ? » Tae ស្រែកគំហកកាត់សម្តី Simon ធ្វើឱ្យគេស្ងាត់មាត់។
« ... »
« បើគ្មានមិនចាំបាច់និយាយទេ ខ្ញុំគិតថាឯងជាមនុស្សតែម្នាក់គត់ដែលយើងអាចទុកចិត្តបំផុត តែឯងបែរជាប្រឌិតរឿងព្រោះតែចង់បំបែកយើងនិង Jungkook ឯងធ្វើបែបនេះចង់បានអ្វីឱ្យប្រាកដ? »
« បើឯងមិនជឿយើង ឯងច្បាស់ជាស្តាយក្រោយ! » Simon ងើបមុខសម្លឹង Tae ដោយទឹកមុខស្មើបង្ហាញភាពអន់ចិត្តដែលអ្នកម្ខាងទៀតមើលមិនឃើញ។
« យើងសួរថាឯងត្រូវការស្អី? » Tae ស្រែកគំហកទើបត្រូវស្រែកគំហកបកមកវិញ។
« យើងត្រូវការឯង ចង់បានឯងត្រឡប់មកវិញ អាក្មេងពុតត្បុតម្នាក់នោះវាអស្ចារ្យខ្លាំងប៉ុណ្ណាទើបឯងជឿវាតែមិនជឿយើង? »
« យើងជឿមនុស្សមានហេតុផល មិនដូចជាឯងដែលយល់តែចិត្តខ្លួនឯង » រាងតូចស្រែកកាន់តែខ្លាំងទើបត្រូវ Simon ទាញផ្តួលទៅលើកៅអីថ្មហើយអោនទៅសង្គ្រប់ពីលើ។
« បើយើងយល់តែចិត្តខ្លួនឯង ពេលនេះឯងជារបស់យើងបាត់ទៅហើយ! » Simon ខិតបបូរមាត់ទៅជិតមុខ Tae សម្តៅបបូរមាត់ស្តើងមួយនោះ តែគេស្រាប់តែបម្រាស់ចេញហើយច្រាន Simon ឱ្យផ្ងាកទៅម្ខាង។
« ចេញពីយើងទៅ! » Taehyung ក្រោកឈរបម្រុងរត់ចេញតែ Simon រហ័សជាង លូកដៃទៅចាប់ឱ្យគេឈប់នៅមួយកន្លែង។
« វាអស្ចារ្យត្រង់ណា? អាយុ រូបរាង មុខមាត់ ឬទ្រព្យសម្បត្តិទើបឯង- »
ផាច់!
មួយកំផ្លៀងទៅលើថ្ពាល់សស្លេករបស់ Simon ដោយស្នាដៃ Taehyung គេមិនធ្លាប់គិតទេថានឹងធ្វើបែបនេះ តែខ្លួនប្រាណរបស់គេកម្រើកដោយខ្លួនឯងទប់មិនជាប់។
« ឯងនិយាយពេញមាត់ថា Jungkook មើលងាយយើង តែការពិតឯងទៅវិញទេដែលជាអ្នកមើលងាយយើង យើងអស់សង្ឃឹមនឹងឯងណាស់ Simon បញ្ចប់ត្រឹមនេះបានហើយ »
« ... »
Simon ទម្លាក់ខ្លួនអង្គុយចុះលើកៅអីហើយយកដៃជ្រោងមុខដោយភាពស្មុគស្មាញ មុននេះគេបាននិយាយអ្វីខ្លះ? គេកំពុងតែធ្វើឱ្យ Tae កាន់តែឃ្លាតឆ្ងាយទៅហើយ លើកលោកនេះប្រហែលគ្មាននរណាល្ងីល្ងើជាងគេទៀតនោះទេ។
ថ្ងៃរសៀលជាម៉ោងកីឡានិងអប់រំកាយ សិស្សទាំងឡាយចូលជួរតាមក្រុមដើម្បីលេងកីឡាតាមប្រភេទដែលពួកគេចូលចិត្តរៀងៗខ្លួន។ Kyosuke យកលេសថាឈឺជើងដើម្បីគេចវេសពីកន្លែងមានមនុស្សច្រើន គេមិនចង់ជួបនរណានោះទេ ជាពិសេស Simon គ្រាន់តែលឺឈ្មោះក៏ធ្វើឱ្យសាច់ដុំទ្រូងខាងឆ្វេងរបស់គេឈឺដែរ។
កម្លោះតូចដើរចូលទៅក្នុងបន្ទប់ផ្សេងមួយទៀតដោយភាពនឿយណាយ។ វាជាបន្ទប់សម្រាប់សមហែលទឹកសម្រាប់សិស្សដែលចូលចិត្តប្រភេទកីឡាហែលប្រណាំង ទីនេះមានទំហំធំដោយមានអាងទឹកធំមួយនោះចំកណ្តាលរួមជាមួយទឹកថ្លាឆ្វេងដែលត្រូវសម្អាតនិងផ្លាស់ប្តូរជាប្រចាំ តែថ្ងៃនេះគ្មានសិស្សមកហាត់សមនោះទេ ដូច្នេះទើបគេអាចចូលមកសម្រាកយ៉ាងស្ងប់ស្ងាត់។
ប្រូង!!!
សម្លេងលាន់លឺចេញពីអាងហែលទឹកហាក់ដូចមានមនុស្សកំពុងហែល បណ្តាលឱ្យអ្នកដែលទើបនឹងចូលមករហ័សដើរទៅមើល ពិតជាមានមនុស្សពិតមែន តែគេហែលទៅហែលមកដូចជាមនុស្សបាត់បង់សតិទើបធ្វើឱ្យ Kyosuke ដែលពួននៅក្បែរនោះត្រូវសម្លឹងមើលមួយសន្ទុះទើបអាចដឹងថាជានរណា។
« Simon! »
« ចង់ឈរនៅត្រង់នោះយូរប៉ុណ្ណា? » Simon ស្រែកចេញពីអាងទឹក នាំឱ្យមនុស្សកំពុងចេញក្បាលលបមើលត្រូវភ្ញាក់ក្រញាងដូចគេចាក់ ហើយដើរសម្តៅទៅអាងទឹកយឺតៗ មុននឹងដាក់បង្គុយចុះមាត់អាងទឹក។
« មិនដឹងទាល់តែសោះថាឯងចូលចិត្តហែលទឹក... » Kyosuke នាំរឿងនិយាយ តែ Simon គិតតែពីហែលទឹកប្រីងប្រូងមិនតបជាមួយគេ។
« .... »
« ខ្ញុំឃើញថាឯងយកចិញ្ចៀនមួយនោះទៅធ្វើ... »
សម្តីរបស់ Kyosuke ហាក់ចាក់ត្រូវចំណុចធ្វើឱ្យម្ចាស់ចិញ្ចៀនឈប់ង៉ក់ហើយឈរត្រាំទឹកកណ្តាលអាងសម្លឹងមើលចិញ្ចៀនលើម្រាមដៃដោយភាពអណ្តែតអណ្តូង។ ចិញ្ចៀនមួយនេះតែងតែរំលឹកពីអតីតកាលនិងការចងចាំល្អៗរបស់គេ ដូច្នេះទើបគេថែរក្សាវាទុកប្រៀបដូចគ្រប់ពេជ្រដែលមានតែមួយលើលោក ច្រើនដងណាស់ដែលគេព្យាយាមដោះវាចេញពីម្រាមដៃ តែមិនធ្លាប់បានសម្រេចម្តងណានោះទេ។
« ឯងប្រាប់បានទេថានរណាជូនចិញ្ចៀននេះមកឯង? » Kyosuke ដែលកំពុងអង្គុយលើមាត់អាងហើយសំយ៉ុងជើងត្រាំក្នុងទឹក ទ្រាំមិនសួរមិនបានពេលឃើញ Simon ឈរសម្លឹងមើលចិញ្ចៀនលើម្រាមដៃនាងរបស់គេស្ទើរតែមិនកម្រើកខ្លួន ធ្វើឱ្យម្ចាស់ឈ្មោះហែលទឹកមកជិតហើយជ្រែកខ្លួនឈរចន្លោះប្រឡោះជើងទាំងគូរបស់គេ។
« ចិញ្ចៀនមួយវង់នេះអ្ហេស៎? » Simon ញញឹមហើយដោះចិញ្ចៀនពីដៃខ្លួនឯង យកទៅពាក់លើម្រាមនាងដៃខាងឆ្វេងរបស់អ្នកម្ខាងទៀតហើយថើបប្រអប់ដៃមួយនោះថ្នមៗ ធ្វើឱ្យម្ចាស់ដៃភ្ញាក់តែក៏មិនបានគេច។
« ឯងចង់បានចម្លើយបែបណា? » រាងក្រាស់និយាយទាំងដៃអង្អែលភ្លៅទាំងគូរបស់រាងតូចដែលនៅសងខាងខ្លួនរបស់គេ។
« មានន័យថាម៉េច? » អ្នកកម្លោះលើកចិញ្ចើមសួរព្រោះមិនយល់។
« ឯងចង់ដឹងការពិតដែលធ្វើឱ្យឈឺចាប់ឬក៏ការកុហកដែលធ្វើឱ្យរីករាយ? »
« ការពិត... ខ្ញុំចង់ដឹងការពិត »
« ប្រាកដចិត្តហើយ? » Simon សួរបញ្ជាក់មុននឹងទាញ Kyosuke ឱ្យអោនមកបឺតជញ្ជក់បបូរមាត់គេមួយសន្ទុះទើបលែងវិញ ហើយតោងឡើងទៅខាងលើវិញ។
« សង្ឃឹមថាឯងនឹងមិនស្តាយក្រោយទេបន្ទាប់ពីដឹងវា »
« ខ្ញុំមិនស្តាយក្រោយទេ »
ក្រឹក! ក្រាក!
រាងតូចបម្រុងងាកក្រោយមើលព្រោះលឺសម្លេងពីកន្លែងដែល Simon កំពុងឈរនៅក្រោយខ្នងគេតែត្រូវអ្នកខាងក្រោយស្រែកគំហក។
« កុំបែរក្រោយឱ្យសោះ! »
« បាន... ឯងប្រាប់ខ្ញុំបានហើយឬនៅ? »
« តាមពិតចិញ្ចៀនមួយវង់នេះគឺ... » Simon ញញឹមចុងមាត់ហើយកាន់ដំបងវាយកូនបាល់ដែលគេប្រទះភ្នែកឃើញមុននេះដើរទៅឈរពីក្រោយខ្នង Kyosuke ដែលអង្គុយមិនហ៊ានកម្រើក « ឯងជាអ្នកជូនវាមកខ្ញុំដោយផ្ទាល់ដៃ »
« ថាម៉េច? ខ្ញុំឬ? ខ្ញុំជាអ្នកជូនវាទៅឯង- » រាងតូចប្រញាប់ងាកក្រោយតែមិនទាន់បាននិយាយចប់ផងក៏មានសម្លេងបោកផ្ទប់លាន់ខ្ទរបន្ទប់ចូលមកជំនួស។
ផូស៎!!!
ឈាមបែកខ្ចាយពីក្បាល Kyosuke ខ្ទាតទៅក្នុងទឹកខ្លះនិងលើមាត់អាងខ្លះ ចំណែកមួយផ្នែកទៀតដាមជាប់នឹងដំបងវាយកូនបាល់ដែល Simon កំពុងកាន់ក្នុងដៃ ធ្វើឱ្យម្ចាស់ខ្លួនដួលព្រូសទៅលើមាត់អាង ឈាមហូរស្រោចពេញមុខនិងខ្លួន។
« ខ្ញុំរង់ចាំពេលនេះយូរមកហើយ Kyosuke... » Simon ផ្អាកនិយាយព្រោះអួលដើមកធ្វើឱ្យសម្លេងនិងខ្លួនប្រាណរបស់គេប្រែជាញ័រ ចំណែកដៃទម្លាក់ដំបងដែលវាយ Kyosuke មុននេះចុះហើយលូកដៃទៅដោះយកចិញ្ចៀនពីដៃ Kyosuke មកពាក់លើម្រាមដៃខ្លួនឯងវិញមុននឹងបន្ត « ... ឯងជូនចិញ្ចៀននេះមកខ្ញុំហើយសន្យាថានឹងត្រឡប់មករៀបការជាមួយខ្ញុំ តែឯងបំភ្លេចពាក្យសន្យា »
« .... » Simon ស្រក់ទឹកភ្នែកខណៈ Kyosuke មិនអាចនិយាយអ្វីបានត្រឹមតែបើកភ្នែកមើលដោយការឈឺចាប់បណ្តាលមកពីមុខរបួស។
« ពេលជួបម្តងទៀតហើយដឹងថាឯងភ្លេចខ្ញុំ ខ្ញុំតែងតែចង់ធ្វើបែបនេះ... វាយក្បាលឯងឱ្យខ្លាំង...ដើម្បីឱ្យឯងនឹកឃើញរឿងអតីតកាលរបស់ពួកយើង.. ពួកយើងស្រឡាញ់គ្នាណាស់...ឯងដឹងទេ? »
« ខ្ញុំតែងតែរង់ចាំឯង យំព្រោះឯង ចង់ជួបឯង ចង់បានឯងមកនៅក្បែរបែបនេះ ដូច្នេះទើបឯងត្រូវតែមកនៅក្បែរខ្ញុំ... ជារៀងរហូត »
« ... » Kyosuke ស្តាប់ Simon និយាយទាំងមិនអាចសូម្បីតែកម្រើក ក្បាលរបស់គេឈឺខ្លាំងណាស់ ចំណែករាងកាយក៏កាន់តែខ្សោះកម្លាំង តើអ្វីដែល Simon និយាយជាការពិតមែនទេ?
« ឯងធ្លាប់សួរខ្ញុំថាខ្ញុំស្រឡាញ់ឯងទេ? ត្រូវទេ? » Simon លើកបី Kyosuke ឡើងហើយយកថ្ងាស់គេទៅផ្អឹបនឹងថ្ងាស់ Kyosuke ទាំងទឹកភ្នែក តែមួយសន្ទុះក្រោយមកគេក៏ងើបមុខចេញមកវិញ។
« ខ្ញុំអត់ស្រឡាញ់ឯងទេ... » រាងក្រាស់បោះរាងកាយតូចស្តើងមួយនោះចូលទៅក្នុងអាងហែលទឹកប្រូងដោយមិនស្តាយស្រណោះ « ... តែខ្ញុំធ្លាប់ស្រឡាញ់ឯងខ្លាំងណាស់ ខ្លាំងរហូតធ្វើឱ្យខ្ញុំឆ្គួត »
Kyosuke អាចស្តាប់លឺនិងមើលឃើញតែមិនអាចធ្វើអ្វីបាន រាងកាយតូចស្រាលរបស់គេលិចចុះទៅក្នុងទឹកយឺតៗរហូតដល់បាតអាង តែភ្នែករបស់គេនៅតែមិនព្រមបិទ គេនៅតែសម្លឹងមើលរូបរាងព្រាលៗរបស់មនុស្សដែលគេស្រឡាញ់ពីក្នុងទឹក គេថប់ដង្ហើមខ្លាំងណាស់ យល់ថាខ្លួនឯងមិនអាចបើកភ្នែកឃើញពន្លឺថ្ងៃម្តងទៀតនោះទេ បើគេស្លាប់ទៅ Simon នឹងត្រូវជាប់គុកមែនទេ? ហេតុអ្វី Simon ដាច់ចិត្តបែបនេះ? តែមិនថាទោះជាយ៉ាងណានោះទេ គេនៅតែសង្ឃឹមថាអាចលឺពាក្យ ស្រឡាញ់ ចេញពីមាត់ Simon ទោះបីវាជាលើកចុងក្រោយក៏ដោយ។
ប្រូង!!!
Kyosuke បោសវាសគ្រប់យ៉ាងចេញពីខួរក្បាល ពេលឃើញខ្លួនប្រាណរបស់ Simon ធ្លាក់ចូលមកក្នុងទឹកក្បែរដៃគេ Simon បើកភ្នែកហើយញញឹមកក់ក្តៅ វាជាលើកដំបូងដែលគេឃើញ Simon ញញឹមបែបនេះ តែស្នាមញញឹមមួយនោះស្រាប់តែរលាយបាត់ពេលម្ចាស់របស់វាបិទភ្នែកសន្សឹមៗ ហេតុអី? Kyosuke កម្រើកដៃតិចៗបំណងប៉ះ Simon តែគេគ្មានកម្លាំងគ្រប់គ្រាន់ គេចង់ប្រាប់ថា
កុំស្លាប់! កុំស្លាប់បែបនេះអី! ហែលឡើងទៅលើវិញទៅ! កុំបិទភ្នែក! កុំស្លាប់!!!
#Yiling
ВЫ ЧИТАЕТЕ
You're FAKE [Complete]
Любовные романыស្រឡាញ់អ្នក គឺជាកំហុសធំបំផុតក្នុងជីវិតខ្ញុំ " មនុស្សក្លែងក្លាយ!!! "
![You're FAKE [Complete]](https://img.wattpad.com/cover/208343607-64-k622850.jpg)