ក្រោយពីសោយព្រះក្រយារួចរាល់ហេីយ ជុងហ្គុកនាំរាងតូចដេីរទៅបន្ទប់សិក្សា ព្រោះថេយ៍ពិតជាចង់ឃេីញថារប្រៀបការតុបតែងទីនោះដូចក្នុងដំណាក់របស់នាយក្រាស់ដែរទេ អ្វីដែរនាយតូចខំរំពឹងទុកនោះរលាយអស់មួយរំពេច ទីនេះគ្មានស្អីអស្ចារ្យផងដូចតែក្នុងនគរខ្លួនអ៊ីចឹង សាំមែនហេីយ ឯជុងហ្គុកគិតតែអានសៀវភៅទុកឲ្យគេអង្គុយលេីមាត់បង្អួចដកដង្ហេីមធំទាំងធុញទ្រាន់ ។
" ជុងតេីទៅណាបន្ដ ខ្ញុំអផ្សុកណាស់ " ថេយ៍រេីចុះឡេីងហេីយងាកមុខសម្លឹងរាងក្រាស់ហេីយកម្រេីកបបូរមាត់បន្លឺឡេីងទាំងធុញថប់នាយតូចស្មានថាមកអង្គុយរៀនក្នុងបន្ទប់សិក្សាហេីយសប្បាយមានឯណា ងាកស្ដាំឃេីញសៀវភៅងាកឆ្វេងក៏សៀវភៅជុំវិញគឺសៀវភៅទាំងអស់ គេមិនចង់ឃេីញឬអានសៀវភៅទៀតទេ ។
" ថេយ៍ចង់ចេញក្រៅឬ " មុននិងនរណាទទូចសុំឲ្យគេជូនមកដល់ពេលនាយជូនមកបែរចង់ទៅដេីរលេងទៅវិញចំមែនហេីយក្មេងនេះ ។
" ត្រឹមត្រូវហេីយថេយ៍មកអង្គុយមេីលជុងអានសៀវភៅអ៊ីចឹងថេយ៍អផ្សុកណាស់ ថេយ៍ចង់ចេញទៅខាងក្រៅ " នាយតូចប្រញាប់វាចាយ៉ាងលឿន ព្រោះចង់ចេញពីបន្ទប់នេះណាស់ ។
" អ៊ីចឹងថេយ៍ចង់ទៅទីណាយេីងជូនទៅ " ជុងហ្គុកបិទសៀវភៅហេីយយកទៅដាក់កន្លែងដេីមរួចងាកមកស្រដីសួរតេីចង់ទៅទីណាកន្លែងណាខ្លះគេស្ម័គ្រចិត្តនាំទៅ ។
" ក្នុងរាជវាំងមានអ្វីប្លែកៗខ្លះជុង ព្រោះថេយ៍មិនដឹងទៅណាទេណាមួយទីនេះមិនមែនជាកន្លែងថេយ៍រស់នៅផង អ៊ីចឹងសម្រេចចិត្ដលេីជុងហេីយថាពួកយេីងទៅទីណាបន្ដទៀត " ឲ្យគេរេីសទីតាំងដេីរលេងអ្វីនិងចប់ហេីយ គេមិនទាន់ស្គាល់ពីភូមិសាស្រ្តនូវទីនិងផងឲ្យហារមាត់រេីសយ៉ាងម៉េចទៅ ។
" ទៅក្រៅរាជវាំងល្អទេ " រាងក្រាស់ផ្ដល់គំនិតណាមួយគេចង់ដឹងលឺពីមាត់ប្រជាជនទីនោះផងថាមានរឿងអ្វីកេីតឡេីងខ្លះតេីប្រជាជនរស់នៅសុខសាន្តដែរឬទេ តេីមានបញ្ហាអ្វីទេ រឿងនេះនាយចង់បញ្ជូលទៅស៊េីបក៏បានដែរប៉ុន្ដែនាយចង់ស្ដាប់លឺផ្ទាល់ត្រចៀកប៉ុណ្ណោះ ។
" មែនហេីយៗ ក្រៅរាជវាំងម៉េចថេយ៍នឹកមិនឃេីញអ៊ីចឹង "
" ហៃយ៉ាឥឡូវទៅប្ដូរឈុតចេញទៅ ពួកយេីងចេញទៅបែបនិងពួកគេប្រាកដជាភ្ញាក់ផ្អើលមិនខានឡេីយ "
" ជុងធ្លាប់ទៅទីនោះដែរទេ " ថេយ៍បោះជំហានយឺតៗដេីម្បីបានសន្ទនានិងនាយក្រាស់បានយូរនិងដឹងរឿងមួយផ្នែកនៃជីវិតអធិរាជកំណាចរូបនេះផងដែរ ។
" ម្ដងកាលប៉ុណ្ណោះ "
" ចុះគេឯងចាប់បានថាជុងជាអធិរាជដែរទេ "
" មិនឡេីយ "
" អូហូ ជុងពូកែបន្លំខ្លួនមែន អស្ចារ្យណាស់ "
" ហិហិ កុំសរសេីរពេកអីយេីងមិនសុីជោរទេណា ថេយ៍ "
" ឆេីសឈប់សរសេីរហេីយ "
" យ៉ា! ! ព្រះរាជទាយាទខ្ញាល់និងទូលបង្គំហេីយឬ "
" ថេយ៍មិនបានខឹងទេ "
" មិនខឹងហេតុអ្វីបែបមុខចេញអ៊ីចឹង "
" មិនមែនជារឿងរបស់ជុង " ថេហ្យុងរត់ទៅដំណាក់យ៉ាងលឿនផ្លាស់ប្តូរឈុតទាំងមុខក្រញ៉ូវគ្មានរីកអ្វីបន្ដិចសោះដូចមនុស្សត្រូវកាត់ទោសប្រហារជីវិតយ៉ាងអ៊ីចឹង ជុងហ្គុកអស់សំណើចក្មេងមែនមាត់ថាមិនខឹងទេតែទឹកមុខបង្ហាញមកច្បាស់ៗណាស់ ។
ពួកគេនាំគ្នាប្ដូរឈុតដេីម្បីចេញទៅខាងក្រៅ អ្វីកាន់តែហួសចិត្ដនោះគឺបរស្រី តេីជុងហ្គុកគិតអ្វីរាល់ថ្ងៃនិងម៉េចក៏បបួលគេចូលកន្លែងឆ្គួតឡប់អ៊ីចឹង ។
" ជុងហ្អាម៉េចនាំថេយ៍កន្លែងបរស្រីអ៊ីចឹង " នាយតូចក្រញែងខ្លួនពេលឃេីញទិន្នភាពនៃបរស្រីសំបូរទៅដោយពពួកលោភកាមសុទ្ធតែជាមន្រ្តីឋានះធំៗទាំងអស់ អ្វីកាន់តែសាហាវនោះគឺពួកគេនាំគ្នាធ្វេីរឿងស្មោកគ្រោកនោះដោយមិនត្រេកត្រអាលចិត្ដអ្នកដទៃឡេីយសំខាន់សុខស្រួលតែឯងប៉ុណ្ណោះ នាយតូចលេីកដៃបិទភ្នែកហេីយថែមផ្លិតមកបាំងមួយតង់ទៀតព្រោះហួសចិត្ដនិងពពួកមន្រ្ដីទាំងអស់នោះ ។
ជុងហ្គុកអស់សំណើចហេីយញឹមៗអូសដៃថេហ្យុងទៅរកកន្លែងអង្គុយ នាយក្រាស់រៀបរាប់ពីឋានះនីមួយៗនៃមន្រ្ដីទាំងអស់នោះ ។
" ម្នាក់ពាក់ឈុតពណ៍ខៀវនោះជាមន្ដ្រីថ្នាក់កណ្ដាលដែរមានសិទ្ធិកាន់កាប់ប្រាក់ខែដែរចេញចូលក្នុងវាំងហេីយជាមន្ដ្រីដែរពុករលួយបំផុត ឯឈុតស្វាយនោះជាមន្ដ្រីធំជាងគេបង្អស់គេអាចធ្វើអ្វីតាមចិត្ដចង់ដោយមិនខ្លាចរអាអំណាចយេីងឡេីយ ឯម្នាក់ចុងក្រោយនោះគឺជាអ្នកកាន់កាប់ទាហាន ប៉ុន្ដែយេីងដកហូតវិញព្រោះគេយកទាហានទៅធ្វេីអំពីមិនគប្បី បង្ខិតបង្ខំទារប្រាក់កាក់របស់ប្រជាជនដោយយកឈ្មោះយេីងមកអះអាង អ៊ីចឹងហេីយទេីបថ្មីៗធ្លាក់តំណែងទៅមន្ដ្រីរៀបចំចំណីអាហារប៉ុណ្ណោះ " រាល់គេទម្លាក់មន្ដ្រីតែងតែលេីកភស្តុតាងនិងមូលហេតុសមរម្យដេីម្បីឲ្យស្មេីសិទ្ធទៅនិងជន រងគ្រោះ ប្រសិនបេីមន្ដ្រីទាំងអស់នោះធ្វេីជ្រុលហួសហែងពេកគេនិងប្រហារជីវិតចោលទាំង៩ពូជ ។
" ប៉ុន្ដែធ្វេីអ៊ីចឹងដូចប្រថុយពេកហេីយជុង គេអាចខឹងសម្បារនិងជុងបានដោយដាក់ថ្នាំបំពុលក្នុងម្ហូបអាហារបានណាជុង " ថេយ៍វាចាទាំងព្រួយបារម្ភព្រោះទង្វេីនាយធ្វេីមកវាត្រឹមត្រូវហេីយតែអ្នកដែលនាយទម្លាក់នោះអាចងគំនុំនិងនាយដោយប្រេីវិធីគ្រប់យ៉ាងដេីម្បីបញ្ចប់ជីវិតរបស់នាយ គេពិតជាមិនចង់បានរប្រៀបនិងទេ នាយតូចចង់ឃេីញជុងហ្គុកសប្បាយញញឹមនិងធូរក្នុងចិត្ដប៉ុណ្ណោះមិនសុំអ្វីច្រេីនឡេីយ ។
" មិនអីទេថេយ៍ គេធ្វេីអ្វីយេីងមិនបានទេ កុំបារម្ភអី " ជុងហ្គុកគ្រវីក្បាលអស់សំណេីចនិងក្មេងម្នាក់នេះ ចេះគិតអ៊ីចឹងទៅរួចគេមិនមែនមនុស្សងាយឲ្យបំពុលស្រួលៗណា គេអាចហិតក្លិនដឹងនៃជាតិថ្នាំទាំងអស់នោះបានយ៉ាងងាយ អ៊ីចឹងហេីយថ្នាំណាក៏មិនអាចគេចផុតពីនាយបានដែរ តែគេលួចញញឹមក្នុងចិត្ដពេលឃេីញថេហ្យុងព្រួយបារម្ភចំពោះខ្លួនដូច្នេះ ។
" តែថេយ៍បារម្ភ " ការងារធ្វេីជាអធិរាជដូចជានាយក្រាស់នេះវាមិនស្រួលទេគឺត្រូវពិនិត្យឲ្យល្អិតល្អន់សិនទេីបបរិភោគចំណីនោះគេពិតជាតឹងទ្រូងណាស់ព្រោះរឹងបណ្ដឹងខ្លាំងពេកអ៊ីចឹងតេីមានអារម្មណ៍ធុញទ្រាន់អត់ទេណ៎ ហេីយណាមួយនាយតូចបារម្ភខ្លាចមានមនុស្សគំនិតមិនល្អលួចធ្វេីបាបទេីបមិនចង់បរិភោគចំណីក្នុងបរស្រីមួយនេះផងដែរ ។
" មិនអីទេ ថេយ៍អរគុណចុះទៅយេីងនិងទីនេះហេីយ " ជុងហ្គុកផ្អាកស្រដីហេីយទាញកៅអីឲ្យនាយតូចអង្គុយ ហេីយគេទៅអង្គុយតាមក្រោយ ដោយផ្ទៃមុខញញឹមយ៉ាងស្រស់ហាក់គ្មានទុក្ខកង្វល់ក្នុងចិត្ដអ៊ីចឹង ។
" ជុងចេះថាមិនអីតែរហូតនិង " នាយតូចបន្ទោសគេបន្ដិចព្រោះលេីកណាលឺពាក្យមិនអីទេមកតាសញឹកនិង ។
" ចុះវាជាការពិតតេីឲ្យយេីងនិយាយរប្រៀបណាទៅថេយ៍ "
វាមិនអីមែន តាំងពីគេក្លាយជាអធិរាជមកបញ្ហាធំប៉ុណ្ណាគេអាចដោះស្រាយបានយ៉ាងរលូនហេីយគ្មានការស្មុគស្មាញអ្វីសោះឡេីយ វាខុសស្រឡះនិងការព្យាបាលមន្ដអាគមក្នុងខ្លួនថេយ៍គេតែងតែឈឺក្បាលនិងដកដង្ហេីមធំទាំងតប់ប្រមល់ញឹកញាប់ព្រោះគេមិនអាចបណ្ដោយឲ្យវាក្នុងខ្លួនថេយ៍យូជានិងទៀតទេវានិងសុីកម្លាំងរបស់ថេហ្យុងម្ដងបន្ដិចគ្រប់គ្រងលែងជាប់ ក្លាយជាបិសាចនេះជាអ្វីដែលគេបានសិក្សាកន្លងមក តែរឿងពិតយ៉ាងណាគេមិនទាន់បញ្ជាក់ឡេីយទេ ទាល់តាសគេប្រឹងស្រាវជ្រាវបន្ថែម ។
" ទៅថេយ៍លែងប្រកែកហេីយ ជុងឈ្នះ "
" យេីងមិនបានប្រកែកគ្រាន់និយាយធម្មតាប៉ុណ្ណោះ "
" ថេយ៍ដឹងហេីយ បរិយាកាសក្នុងនេះអាប់អួលណាស់ " នាយតូចបកផ្លិតបណ្ដេីរសម្លឹងមេីលជុំវិញបរស្រីបណ្ដេីរទាំងអារម្មណ៍មិនល្អអ្វីបន្ដិចសោះ ឲ្យគេល្អបានយ៉ាងម៉េចបេីតាំងពីដេីមមកគេស្អប់បរស្រីជាស្អីទៀត ព្រោះកាលមិនទាន់ប្រកាសក្លាយជាព្រះរាជទាយាទស្របច្បាប់ជីមីនអូសទាញខ្លួនទៅបរស្រីហេីយវាជាថ្ងៃអាក្រក់បំផុតក្នុងជីវិតគឺស្រីៗអស់នោះបម្រុងនិងរំលោភគេសុីសុីនណា សំណាងរត់គេចទាន់កុំអីនាងៗបំផ្លាញគេអស់ ។
" ប្រហែលថេយ៍មិនទម្លាប់ទេីបអ៊ីចឹងហេីយ "
" ប្រហែលហេីយ តែជុងនាំថេយ៍មកទីនេះក្នុងគោលបំណងអ្វី "
" គឺមកកំសាន្ដនិងឆ្លៀតតាមមេីលសភាពរបស់ប្រជាជានផង "
" ជុងជាអធិរាជដល់ល្អមួយនាក់ ព្រោះជុង ខ្វាយខ្វល់រឿង
សន្តិសុខក្នុងនគរតែនូវគ្មានអ្នកពេញចិត្ដវត្ដមានជុងដដែរ " នាយតូចវាចាមកទាំងអួលដេីមកអាណិតបុរសចំពោះមុខម៉េចក៏គ្រប់គ្នាអូសរំលងគាត់អ៊ីចឹង គាត់សំបូរសមត្ថភាពណាស់ពាក្យពេចន៍របស់គាត់ហារស្ដីមកសុខបង្កប់នៃអប់រំ ព្រួយបារម្ភអ្នកជុំវិញខ្លួនប៉ុន្ដែមេីលទង្វេីពួកគេធ្វេីចុះ ។
" វាជារឿងសមញ្ញហេីយ ថេយ៍ គេមិនពេញចិត្ដយេីងតាំងពីកាន់កាប់ក្លាយជាអធិរាជមកម្ល៉េះ " ជុងហ្គុករៀងអួលដេីមកបន្ដិចព្រោះរំលឹករឿងកាលណា ។មានតែរឿងឈឺចាប់ប៉ុណ្ណោះ ។
" ថេយ៍ឈប់បបួលជុងនិយាយរឿងក្រៀមក្រំហេីយ អ៊ីចឹងហេីយជុងហៅអាហារមកថេយ៍ឃ្លានហេីយ " ថេហ្យុងអង្អែលពោះហេីយធ្វេីបបូរមាត់គូទជាដេីម្បីឲ្យគេខ្នាញ់និងឆាប់ទន់ចិត្ដ ។
" យេីងថាកុំហូបនៅអីនេះអីថេយ៍ ចាំចេញទៅខាងក្រៅខ្លះទេ "
" ហេតុអ្វី? ? "
" ទីនេះប្រសិនជាអ្នកស្រានិងម្ហូបគឺត្រូវមាននាងៗមកកំដរ " នាយក្រាស់វៃចិញ្ចេីមដាក់ព្រោះគេដៅចិត្ដរបស់ថេហ្យុងច្បាស់គេមិនយល់ព្រមរឿងអស់និងទេ ។
" ហ្អាស្អីគេ ដល់ថ្នាក់និងផង នេះកុំថាអធិរាជកំពុងបបួលថេយ៍ខូចណា " គ្រាន់លឺមនុស្សស្រីភ្លាម នាយងូចក្រញែងខ្លួនតាសម៉ង់ ។
" មិនបាននាំខូចទេ វាជារឿងពិតក្នុងបរស្រីមួយនេះ "
" កេីតទេយេីងចេញទៅជុង នូវខាងក្រៅមិនខ្វះទេរបស់ហូបមក "
ថេយ៍ចាប់ផ្ដេីមពុះកញ្ជ្រោលចេញទៅក្រៅហេីយក្រោកឈរពេញកម្ពស់ហេីយដេីរទៅជិតជុងហ្គុកចាប់ដៃគេអង្រួនបំណងឲ្យនាយងេីប គេគ្មានកម្លាំងឯណាទៅទាញឲ្យក្រោកទេមាឌនាយធំណាស់ទាញផ្គាប់មុខទៀតក៏មិនកម្រេីកខ្លួនបន្ដិចផង ។
" បានៗ យេីងព្រមហេីយ "
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុសអក្ខរាវិរុទ្ធ
សរសេរដោយៈហាណែល
YOU ARE READING
ꕥជម្រកស្នេហ៍♒︎ វគ្គ១+វគ្គ២ ( ចប់ )
Romanceស្នេហារវាង អធិរាជនឹងព្រះរាជទាយាទ ដោយគិតថាគេមិនមែនជាម្ចាស់កម្មសិទ្ធិទោះប្រឹងយ៉ាងណាក៏មិនបានគេក្នុងដៃដដែល ប៉ុន្ដែនាយកំលោះមិនចុះចាញ់ខំប្រឹងស៊ូទាល់ក្លាយជាម្ចាស់នៃរាងកាយនិងបេះដូងគេទាល់ តែបានសម្រេច ។ ប្រភេទ bl love ចាប់ផ្ដេីម : 20/07/23 អេតមីន...