បន្ទាប់ពីលឺមួយប្រយោគនិងហេីយ ធ្វេីឲ្យលោករិះគិតពិចារណាសារជាថ្មី វាត្រូវហេីយកិត្តិយសយេីងអាចរកបានទៀតប៉ុន្ដែក្ដីសុខរបស់កូនវាមិនងាយនិងមានឡេីយ ពិសេសសុភមង្គលមិនអាចប្រេីប្រាស់ទឹកលុយដេីម្បីដោះដូរបានឡេីយ មានតែយេីងប៉ុណ្ណោះដែរអាចបង្កេីតវាឡេីងដោយខ្លួនឯង ដូច្នេះគាត់និងពិចារណារង់ចាំមេីលថាអ្នកកំលោះរូបសង្ហានេះ ពិតជាស្រឡាញ់កូនគាត់ដោយស្មោះឬយ៉ាងណា ។
" បាន យេីងអនុញ្ញាត ប៉ុន្ដែយេីងមានលក្ខខណ្ឌ " ប៉ាថេយ៍ក៏បន្លឺឡេីងមួយឃ្លានេះធ្វេីឲ្យពួកគេទាំងពីរនាក់សម្លឹងមុខដាក់គ្នាដោយស្នាមញញឹមជាប់លេីផែនថ្ពាស់ ឃេីញទេយេីងប្រេីប្រាស់ការបកស្រាយនិងការច្រឡោតពិតណាស់ គាត់និងយល់ពីសេចក្ដីត្រូវការរបស់ពួកគេហេីយ ។
" លក្ខខណ្ឌ តេីលោកចង់បានបែបណា " ជុងហ្គុកមិនដកថយឡេីយដល់ដំណាក់កាលនិងហេីយ អ្វីក៏ដោយដេីម្បីថេហ្យុងនាយហ៊ាននិងលះបង់វា ទោះតិចឬច្រេីនក្ដី ។
" លោកត្រូវមកធ្វេីជា CEO ត្រកូលអែនឌីម៉ា តេីលោកហ៊ានទេ " លោកអែនឌីម៉ាចោទសួរដោយប្រាកដប្រជាតេីហ៊ានមកគ្រប់គ្រងមេីលការខុសត្រូវនៅក្រុមហ៊ុនរបស់គាត់ដែរទេ ហេីយអ្វីដែលសំខាន់បំផុតនោះគាត់ពិតជាមិនអាចបន្ដគ្រប់គ្រងដំណែងមួយនេះទៀតឡេីយ ដោយសារភាពចាស់ជរារបស់ខ្លួន ល្មមដល់ពេលគាត់សម្រាក ទម្លាក់សម្ពាធអស់និងចោលហេីយ ដូច្នេះកាលដែលឃេីញជុងហ្គុកភ្លាមគាត់សង្ឈឹមខ្ពស់ថាជុងហ្គុកនិងទទួលយកវា ។
" បានខ្ញុំនិងទទួល " មិនថ្វីទេឲ្យតែបានក្បែរថេយ៍រឿងគ្រប់គ្រាន់ក្រុមហ៊ុន
នាយអាចធ្វេីបាន រយះពេលរយឆ្នាំនេះគេមានបទពិសោធន៍រឿងការងារក៏មិនចេះតិចដែរ ប៉ុណ្នឹងវាថ្វីទេ ។
" ល្អ តែកុំទាន់ត្រេកអរ យេីងមានសំណេីរមួយទៀត " ដោយចង់ស្ទាបស្ទង់សមត្ថភាពរបស់នាយ គាត់និងដាក់កម្រិតនៃប្រាក់ចំណូលដែលទទួលបាន ព្រោះកាលគាត់កាន់ដំណែងដំបូងប្រាក់ចំណូលដែលគាត់រកបានគឺ២០០លានដុល្លារក្នុងរយះពេល៣ថ្ងៃនេះជាអ្វីដែរប៉ាក្មេកសរសេីរខ្លួន ចុះចំណែកកូនប្រសារនេះវិញ ។
" ជាអ្វីទៅ "
" ៥០០លានដុល្លារ ឯងត្រូវរកវាឲ្យបានរយះពេល៣ថ្ងៃ " ម្នាក់ៗលឺដូច្នេះបេីកភ្នែកធំៗស្អីគេ ប្រាក់ច្រេីនយ៉ាងនិងរកឯណាបានទៅរយះពេល៣ថ្ងៃប៉ុណ្ណោះ នេះប៉ាខ្លួនចង់សម្លាប់ជុងហ្គុកទាំងរស់ហេីយតេី ។
" បាន " ជុងហ្គុកញញឹមចុងមាត់លាក់គំនួចប៉ុណ្នឹងស៊ីផុយទេប្រាក់ដែលគេរកបានខ្ពស់ជានិងគុណបីឯណោះ ដូច្នេះហេីយនាយមិនញញេីតនិងទទួលសំណេីរនិងឡេីយ ជុងហ្គុកឆ្លេីយតបយ៉ាងជឿជាក់គ្មានភាពស្ទាក់ស្ទើរក្នុងខ្លួនទេ ។
" ជុង " ថេហ្យុងកេះដៃគេ ម៉េចក៏យល់ព្រមអ៊ីចឹង មិនមែនតិចទេណា ។
" មិនអីទេ បងអាចធ្វេីបាន " ជុងហ្គុកអង្អែលក្បាលថេយ៍តិចៗវាគ្មានបញ្ហាអ្វីសម្រាប់គេនោះទេ ។
" តែវាច្រេីនណាស់ ៥០០លានដុល្លារណា " ថេហ្យុងពេបមាត់តិចៗព្រោះវាច្រេីនពេក បានមកចាយមួយជាតិក៏មិនអស់ដែលប្រសិនបេីយេីងសន្សំសំចៃវានោះ ។
" តិចតួចប៉ុណ្ណោះ អូនចាំមេីលចុះ អូ! ! ថ្ងៃនេះអូនខកម៉ោងរៀនហេីយថេយ៍ " នាយស្រាប់តែភ្ញាក់ព្រេីតព្រោះគេនាំថេហ្យុងមកទីនេះខកម៉ោងរៀនបាន
ទៅហេីយ មិនអីទេអាចអាចសម្រួលវត្ដមានជាមួយនាយកសាលាបាន ។
" ពិតមែនហេីយ ម៉េចក៏អូនភ្លេចចឹង " សាមីខ្លួនភ្ញាក់មិនតិចដែលលឺអ៊ីចឹងនោះ បម្រុងនិងក្រោកឈរទៅហេីយ ជុងហ្គុកទាញដៃគេដោយគ្រវីក្បាល មិនបាច់ទេ ។
" មិនបាច់ទេ សម្រាកមួយថ្ងៃក៏មិនអីដែរ " ជុងហ្គុកញញឹមស្រាលៗលួងលោមគេកុំឲ្យបារម្ភអំពីរឿងនេះ ។
" អ៊ីចឹងអូនតេទៅជីមីនដាក់ច្បាប់សិន " នាយតូចរកលូកដៃយកទូរស័ព្ទហេីយគេទាញមកវិញទៀត ។
" អូនមិនចាំថាបងជាអ្វីទេឬ " ក្រែងគេជាអ្នកឧបត្ថម្ភក្នុងសាលាមិនអ៊ីចឹង រឿងប៉ុណ្នឹងនាយស្នេីរសុំនាយកសាលាបន្ដិចក៏វាមិនអីដែរ ។
" អូ! ! អូនភ្លេចឲ្យឈឹង ខិខិ " ថេហ្យុងសេីចកក្អឹកនិងភ្លេចភ្លាំងរបស់ខ្លួន ចំមែនហេីយក្រែងអនាគតស្វាមីខ្លួនជាអ្នកឧបត្ថម្ភនៅទីនោះ ។
" និយាយអ៊ីចឹងឯងមិនទាន់ណែនាំឈ្មោះខ្លួនឯងឡេីយទេ "លោកអែនឌីម៉ាសម្លឹងកាយវិការស្និទ្ធស្នាលរបស់កូននិងនាយកំលោះមួយសន្ទុះទេីបដាច់ចិត្ដហារស្ដីមក ព្រោះចង់ដឹងថាគេជាអ្នកណា ។
" ខ្ញុំជុងហ្គុក ហ្រ្វាស្ដូរ៉ាណា " ជុងហ្គុកក្រោកឈរហេីយឱនគំនាបបន្ដិចទុកជាការគួរសម ព្រោះមុននេះប្រកែកគ្នាពេកភ្លេចពីរឿងសីលធម៌ក្នុងខ្លួនអស់ ហេីយណាមួយនាយធ្លាប់តែមានអ្នកឱនគំនាបចំពោះខ្លួនមុន ប៉ុន្ដែឥឡូវនាយនិងហេីយតែត្រូវគោរពគាត់ទោះគាត់មានអាយុក្រោមខ្លួនក្ដី ។
" ជុងហ្គុក ហ្រ្វាស្ដូរ៉ាណា " លោកអែនឌីម៉ាបន្លឺផ្ទួនៗគ្នាទាំងភ្ញាក់ផ្អេីល ចុមអ្នកជំនាញល្បីល្បាញឈ្មោះដែលលាក់មុខអស់ជាយូរទេតេី ងាប់ហេីយអម្បាញ់មិញគាត់ក្រអឺតក្រទមពេកទេដឹង ពុទ្ធោខ្ទេចអស់ហេីយ ។
" បាទ មានបញ្ហាអ្វីមែនទេលោក " ជុងហ្គុកបេីកភ្នែកភ្លឹះៗសម្លឹងមេីលការភ្ញាក់ផ្អេីលរបស់ប៉ាថេហ្យុង ។
" ហេតុអ្វីមិនប្រាប់យេីងមុន " លោកអែនឌីម៉ាសម្រួលអារម្មណ៍បន្ដិចហេីយ
ចោទសួរម៉េចក៏មិនប្រាប់ពីដំបូងមក ដេីម្បីកុំឲ្យតម្លេីងសរសសៃកដាក់គ្នា ។
" ប្រសិនខ្ញុំប្រាប់លោក តេីម៉េចនិងដឹងពីបំណងលោកទៅ " វាត្រូវហេីយគេ
មិនណែនាំខ្លួនជាមុន ម៉េចមិនដឹងពីការមិនពេញចិត្ដរបស់គាត់ចំពោះទំនាក់ទំនងមួយនេះទៅ ។
" ជុង " ថេហ្យុងឃ្នេីសចិត្ដនិងការនិយាយស្ដីរបស់នាយក្រាស់កុក្រមិចក្រមើមពេកមេីល សម្ដីធម្មតាបានហេីយចាំបាច់ដាក់ដោតទៅលេីគាត់ម្ល៉េះ ។
" អូនស្ងៀមទៅ ទុកឲ្យបងនិយាយ " ជុងហ្គុកនិយាយញឹមៗដាក់នាយតូច គេធ្វេីអ៊ីចឹងដេីម្បីងាយស្រួលពីគោលបំណងមនុស្សម្នាក់ណាមួយគេមិនមែនជាមនុស្សអំនួតអាងអំណាចឲ្យអ្នកដទៃខ្លាចទេ ។
" ហ៊េីយ " លោកអែនឌីម៉ាដកដង្ហើមធំ ទាំងតានតឹងចិត្ដ ។
" លោកប៉ា " គ្រាន់លឺការដកដង្ហេីមធំគាត់ភ្លាម ថេហ្យុងរហ័សមក
ក្បែរឪពុក ។
" ប៉ាមិនអីទេ សំណេីររបស់យេីងគឺដដែល ទោះឯងជាអ្នកណាក៏ដោយ សំណេីរនៅតែជាសំណេីរ " លោកអែនឌីម៉ាស្រដីឡេីងដោយដាច់អហង្ការ គាត់មិនខ្វល់ឡេីយថាគេជាអ្នកណាសំខាន់ការស្នេីរសុំមួយនេះត្រូវតែបានក្នុងរយះពេល៣ថ្ងៃខាងមុនទេីបគាត់ព្រមទទួលស្គាល់ពីទំនងទំនាក់នេះ គេមិនមែនមនុស្សលោភលន់ចង់បានលុយនោះទេ គ្រាន់តែចង់ពិសោធន៍ថាបុរសម្នាក់នេះមានសមត្ថភាពអាចិញ្ចឹមកូនប្រុសបណ្ដូលចិត្ដខ្លួនរស់ឬអត់ ព្រោះតាំងពីដេីមឡេីយគាត់ថ្នមថេហ្យុងដូចគ្រាប់ពេជ្រអ៊ីចឹង ម៉េចគាត់អាច
បណ្ដោយឲ្យគ្រាប់ពេជ្ររបស់គាត់ទៅលំបាកលំបិនជាមួយមនុស្សអសមត្ថភាពទៅ ។
" បាន លោកត្រៀមមេីលកុងឲ្យហេីយទៅ " ជុងហ្គុកនិយាយបន្លឺទាំងជឿជាក់ក្នុងសមត្ថភាពរបស់ខ្លួន កុំភ័យលុយទាំងអស់នោះនិងចូលកុងគាត់លឿនមុនថ្ងៃកំណត់ទៀតផងមិនដឹង ។
" ល្អ យេីងចូលចិត្ដភាពក្លាហានរបស់ឯង ប៉ុន្ដែកុំក្លាហានបានតែមាត់លឺទេ " លោកអែនឌីម៉ាបន្លឺប៉ុណ្នឹងហេីយក៏ក្រោកឈរមុននិងដេីរចាកចេញទៅគាត់ស្រដីមួយប្រយោគដេីម្បីឲ្យជុងហ្គុកត្រៀមខ្លួនផងដែរ គាត់មិនខ្ជេះខ្ជាយពេលវេលាឡេីយ ។
" ត្រៀមខ្លួនទៅ បន្ដិចទៀតយេីងនាំឯងទៅក្រុមហ៊ុន " លោកក៏ឡេីងទៅបន្ទប់ផ្លាស់ប្ដូរឈុតបាត់ទៅ ទុកឲ្យថេហ្យុងនិងម្ដាយត្រេកអរ មិននឹកស្មានថាលោកប៉ាឬស្វាមីខ្លួន ពិតជាព្រមទទួលជុងហ្គុកមែន ឃេីញទេប៉ាឯណាចិត្ដអាក្រក់នោះ ឯម្ដាយរបស់ថេយ៍ពេញចិត្ដតាំងពីនាយឈានជេីងមកទីនេះដំបូងម្ល៉េះ ។
" ត្រេកអរផងណាកូនម៉ាក់ "
" បាទម៉ាក់ " ថេហ្យុងក៏រត់ចូលក្នុងរង្វង់ដៃរបស់ម្ដាយគេសប្បាយចិត្ដដែលគ្រួសារអនុញ្ញាតដូច្នេះ ។
" ជុងហ្គុក កូនឲ្យថេហ្យុងទៅជាមួយទេ " ម្ដាយរបស់ថេយ៍ក៏ចោទសួរអនាគតកូនប្រសារតេីនាំនាយតូចទៅឬអត់ ព្រោះអីថេយ៍មិនដែលទៅជាន់ក្រុមហ៊ុនប៉ារបស់ខ្លួនម្ដងណាឡេីយ ពោលគឺអត់សោះតាំងពីបេីកតាំងទីនៅសេអ៊ូលមកម្ល៉េះ ។
" កូនមិនដឹងទេ ចាំសួរថេយ៍សិនអ្នកម៉ាក់ " ជុងហ្គុកគ្រវីក្បាលបន្ដិចគេមិនអាចអូសទាញនរណាទៅដោយមិនសួរចិត្ដពីម្នាក់នោះទេ ។
" អូនទៅដែរ " លឺថាក្រុមហ៊ុននាយតូចចង់ទៅឃេីញនិងគេដែរ ។
" ល្អបងនាំអូនទៅចុះ " គ្រាន់ការងារក៏ពិតមែន នាយអាចស្ពាយ៍ថេហ្យុងទៅតាមខ្លួនក៏បានដែរ វាគ្មានបញ្ហាស្អីទេសំខាន់ឲ្យតែគេបានជិតថេហ្យុងច្រេីនៗទៅវាល្អណាស់ហេីយ ។
" ម៉ាក់ថាកុំនាំទៅអី ខ្លាចរំខានការងារកូន " ដោយដឹងថាថ្ងៃដំបូងវាអាចមានកិច្ចការច្រេីនត្រូវធ្វេី នាំក្មេងរពឹសទៅប្រហែលត្រូវឈឺក្បាលហេីយកុំអីល្អជាង ។
" មិនអីទេអ្នកម៉ាក់ " ក្រឡេកមេីលជីមីនវិញ គេសម្លេងខ្លោងទ្វារបងសាលារហូតព្រោះមិត្ដបាត់ទៅ៣ម៉ោងហេីយមិនទាន់ចូលរៀនទៀតតេីគេទៅណា
ម៉េចក៏មិនផ្ដល់ដំណឹងឲ្យខ្លួនសោះអ៊ីចឹង ឬមួយថេយ៍ឈឺ ហុឹម ។
" ឯងកេីតអីមិនមករៀន ថេយ៍ " នាយតូចបន្លឺខ្សឹបៗម្នាក់ឯងគេពិតជាចង់ដឹងមែនថាថេហ្យុងទៅណា ឬមានបញ្ហាសុខភាព ។
" សួស្ដីកូនៗ " ភ្លាមនោះផងដែរគ្រូក៏ដេីរចូលក្នុងថ្នាក់ធ្វេីឲ្យសិស្សរៀបឬករៀបពារក្នុងការសិក្សារៀនសូត្រ ។
" បាទ/ចា សួស្ដីអ្នកគ្រូ "
" ថ្ងៃនេះអ្នកគ្រូមកផ្ដល់ដំណឹងថាកូនៗអាចទៅផ្ទះបានដោយសារនាយកមានការប្រជុំជាបន្ទាន់ " គ្រាន់លឺប៉ុណ្នឹងហេីយសិស្សនាំគ្នាស្រែកហ៊ូរអរដែលបានទៅផ្ទះវិញ ចំណែកជីមីនមុខស្អុយដដែលគេមិនបានសប្បាយអរជាមួយទេ គេបារម្ភពីមិត្ដប៉ុណ្ណោះ ដោយរៀបចំកាតាបរួចរាល់ ជីមីនបោះជំហានចេញពីថ្នាក់សម្ដៅទៅជាន់ខាងក្រោម អំឡុងពេលគេដេីរផងនោះនាយតូចទាញទូរសព្ទចុចខលទៅថេហ្យុងដេីម្បីសួរនាំ ។
" អាឡូ ជីមីន " ថេហ្យុងចុចទទួលដោយបេីកសំឡេងលឺៗឲ្យដល់អ្នកម្ខាងទៀតកំពុងកាន់ចង្គួតឡានបេីកសម្ដៅទៅក្រុមហ៊ុនតាមពីក្រោយឡានប៉ារបស់ខ្លួន ។
" ថេហ្យុងពេលនេះឯងនៅណា ម៉េចអត់មករៀន ឯងកេីតអ្វីឬ "
" យេីងមិនអីទេ មានបញ្ហាតិចតួចប៉ុណ្ណោះ ឥឡូវដោះស្រាយបានហេីយ ពេលនេះយេីងកំពុងទៅក្រុមហ៊ុនលោកប៉ា "
" អរអ៊ីចឹងទេ ថ្ងៃក្រោយប្រាប់ផងកុំបាត់ឈឹងចឹង ដឹងថាយេីងបារម្ភ
ពីឯងដែរទេ "
" បាទដឹងហេីយលោកម្ចាស់តូច "
" ឆេីសប៉ុណ្នឹងបានហេីយ យេីងខលទៅបងយ៉ុនមកទទួលសិន "
" ប៉ុណ្នឹងចុះ បាយបាយ "
ក្រោយពីបញ្ចប់ភ្លាម ជីមីនរហ័សខលទៅនាយក្រាស់ដែលកំពុងធ្វេីការងារនៅក្រុមហ៊ុន សូហ្គាក៏ចុចទទួលទូរស័ព្ទដោយដៃកាន់ឯកសារផ្ដល់យោបល់ឲ្យទៅខាងដៃគូសហការ ។
" អាឡូ បងសម្លាញ់ "
" បាទអូនខលមកបងមានការអ្វី នឹកបងឬ " នាយផ្អាកនិងសម្ដីជាមួយដៃគូរហេីយមកចាប់អារម្មណ៍អ្នកក្នុងទូរស័ព្ទម្ដង ។
" ជួយមកយកអូនបន្ដិចបានទេ គ្រូជាប់ប្រជុំទេីបអូនទំនេរ "
" ចាំបងឲ្យជំនិតទៅទទួលណា " នាយមិនអាចទៅយកគេបានទេព្រោះ
ជាប់ដៃនិងដៃគូសហការហេីយ ។
" បងរវល់ឬ អ៊ីចឹងប៉ុណ្នឹងហេីយណា " ដោយដឹងអ៊ីចឹងជីមីនប្រញាប់ចុចបិទ ព្រោះខ្លួនកំពុងរំខានការងារគេហេីយទោះសូហ្គាមិនស្រដីអ្វីក៏គេក្រែងចិត្ដដែរ ។
" គូរដណ្ដឹងលោកឬ " បុរសមាត់អាយុ៥០ក្រាស់ក៏បន្លឺសួរនាយព្រោះលឺដំណឹងថានាយក្រាស់មានគូរដណ្ដឹងហេីយថែមជាមនុស្សប្រុសទៀតផង ។
" បាទគឺជាគេ លោកមិនរេីសអេីងខ្ញុំទេឬ " ដោយចោទសួរតេីគាត់មិនរេីសអេីងពួកគេទេឬ ព្រោះកាលលឺថានាយមានទំនាក់ទំនងស្នេហ៍ភេទដូចគ្នា ពួកគាត់តែងតែសុំដកខ្លួនចេញពីក្រុមហ៊ុនជានិច្ចទោះមិននិយាយគេក៏ដឹងដែរ ។
" អត់ទេ វាមិនសំខាន់ឡេីយសំខាន់ខ្ញុំឃេីញលោកមានសមត្ថភាពទេីបមកចូលរួមវិយោគទន់ជាមួយ " គាត់មិនប្រកាន់ឡេីយស្នេហាពួកគេអ៊ីចឹងហេីយទោះស្រដីស្អប់យ៉ាងម៉េចក៏ជារឿងជីវិតពួកគេចំណែកខ្លួនជាអ្នកដទៃមិនអាចទៅស្អប់ខ្ពេីមរឿងនិងឡេីយសំខាន់នាយក្រាស់មានស្នេហាជាភេទដូចគនាក៏ពិតមែន ប៉ុន្ដែសមត្ថភាពរបស់គេមានទៅអន់ឯណា អ៊ីចឹងហេីយគាត់ផ្ដាតសំខាន់រឿងការងារប៉ុណ្ណោះ ។
" អរគុណដែលមិនស្អប់ខ្ពេីមពួកយេីង " ជីមីនឈរមួយស្របក់ក៏ឃេីញឡានរបស់សូហ្គាមកដល់តែអ្នកបេីកមិនមែនជាសំណប់ចិត្ដខ្លួនទេ ជាជំនិតប៉ុណ្ណោះ ។
" អ្នកប្រុសចាំយូរបន្ដិចហេីយ ដោយសារឡានស្ទះពេកទេីបខ្ញុំមក
រៀងយឺត សូមទោសផង "
" មិនអីទេ បងប្រុស តោះយេីងឆាប់ទៅ "ជីមីនគ្រវីក្បាលគេមិនប្រកាន់ខឹងឡេីយវាជារឿងមួយអ្នកណាក៏មិនចង់យឺតយ៉ាវដែរឡានរបស់ថេហ្យុងក៏មកដល់ក្រុមហ៊ុនលោកប៉ាខ្លួន នាយតូចសម្លឹងក្រុមហ៊ុនមួយនេះមិនព្រិចភ្នែក ស្អាតប្លែក គេមិនធ្លាប់មកជាន់ទីនេះសោះ វាពិតជាស្អាតដូចអ្វីដែលលោកប៉ាខ្លួនតែងតែរំលឹកប្រាប់ ។
" ស្អាតណាស់ អ៊ីចឹងតេីបានជាលោកប៉ាបង្ខំអូនមកលេងទីនេះម្ល៉េះ "
នាយតូចលាន់មាត់សរសេីរពីការរចនាម៉ូដនៃអាគារមួយនេះបូករួមការតុបតែងប្រណិតទៀតកាន់តែលេីសសម្រល់ស្រស់ស្អាតមួយកម្រិតទៀត ជុងហ្គុកឱបចង្កេះរបស់ថេហ្យុងបណ្ដេីរគ្នាចូលទៅក្នុងគេឃេីញរូបភាពអស់នេះសាំភ្នែកហេីយ អ៊ីចឹងទេីបគេធម្មតានោះ ។
" ប្រហែលអូនមិនធ្លាប់មកហេីយទេីបសរសេីរមិនដាច់មាត់ដូច្នេះ "
" ត្រូវហេីយអូនមិនធ្លាប់មកនោះទេ "
to be continued
សូមទោសសម្រាប់ការអខានផុសនិងខុសអក្ខរាវិរុទ្ធមួយចំនួន
សរសេរដោយៈហាណែល
YOU ARE READING
ꕥជម្រកស្នេហ៍♒︎ វគ្គ១+វគ្គ២ ( ចប់ )
Romanceស្នេហារវាង អធិរាជនឹងព្រះរាជទាយាទ ដោយគិតថាគេមិនមែនជាម្ចាស់កម្មសិទ្ធិទោះប្រឹងយ៉ាងណាក៏មិនបានគេក្នុងដៃដដែល ប៉ុន្ដែនាយកំលោះមិនចុះចាញ់ខំប្រឹងស៊ូទាល់ក្លាយជាម្ចាស់នៃរាងកាយនិងបេះដូងគេទាល់ តែបានសម្រេច ។ ប្រភេទ bl love ចាប់ផ្ដេីម : 20/07/23 អេតមីន...