ភាគ២៖នេះជាមូលហេតុដែលទ្រង់បធិសេធយេីងឬ

1.6K 136 0
                                    

" យេីងសុំទោសវាមិនអាចឡេីយ​ព្រោះយេីងពេញចិត្ដលេីទ្រង់ទាន់យេីងទេីបឃេីញទ្រង់លេីកដំបូងក៏ដោយ​ ថេយ៉ុង​តេីទ្រង់ព្រមធ្វេីជាមនុស្សរបស់យេីងទេ​ "​ ជុងហ្គុក​ក្រសោបប្រអប់ដៃរាងតូចជាប់​ក្នុងចិត្ដសង្ឈឹមថាគេព្រមទទួល ។
"​ សុំទោសខ្ញុំមិនអាចឡេីយ​ អធិរាជ​គួរតែរកអ្នកផ្សេងដែលសាកសមនឹងទ្រង់​ "​ ថេយ៉ុង​ប្រឡេះដៃចេញងាកមុខទៅមេីលកន្លែងផ្សេង​ ហេតុអ្វីមានអារម្មណ៍ថាឈឺប្រអប់ទ្រូងខាងឆ្វេងទៅវិញ​ វាម៉េចអាចទៅ​ ។
"​ ទ្រង់អាចមេីលទង្វេីយេីងបាន​ ថេយ៉ុង​យេីងសុំចុះ​ បេីសិនជាពួក
យេីងមេីលចិត្ដគ្នាសិនទៅល្អទេ​ យេីងយល់ថាទ្រង់បធិសេធវាត្រឹមត្រូវហេីយ​ ព្រោះមនុស្សទេីបស្គាល់គ្នាបែបនេះម៉េចទ្រង់ទុកចិត្ដ យេីងទៅ​ "​ រាងក្រាស់និយាយទាំងប្រឹងញញឹមមិនសូវសមដាក់ថេយ៉ុង​ នាយម៉េចនឹងអាចដោះលែងរាងស្ដេីងងាយៗទៅ វាហាក់ដូចហែកទ្រូងអញ្ចឹងប្រសិនបេីគេឲ្យរាងតូចត្រឡប់ទៅ​នគរវិញ ។
"​ ទ្រង់ជាប្រុស​ចំណែកខ្ញុំជាប្រុស​ ស្នេហាមួយនេះទ្រង់គួរបោះបង់វាចោលទៅ​ "​ ថេយ៉ុង​
"​ ទេយេីងនឹងព្យាយាមជំនះចិត្ដទ្រង់យកសេចក្ដីស្រឡាញ់ពីទ្រង់ឲ្យបាន​ "​នាយកំលោះប្រកែកតវ៉ាដាច់ខាត​ទោះ​កំលោះតូចនិយាយបំបាក់ទឹកចិត្ដខ្លួនក៏ដោយ​ ម៉េចស្នេហាខុសធម្មជាតិតេីវាខុស​ធ្ងន់ធ្ងរ​ឬ​គ្រាន់ធ្វេីតាមបេះដូង​ហេតុអ្វីក៏ពិបាកយ៉ាងនេះ ។
"​ តាម​ព្រះទ័យទ្រង់​ "​ ថេយ៉ុង​ខ្ជិលហារមាត់និយាយសាំញុំាច្រើនវាលឡេីងលេីគ្របែរខ្នងដាក់​ជុងហ្គុក​ហេីយសំងំ​ គេងបន្ដឆាប់មានកម្លាំចាកចេញពីទីនេះ​ ជុងហ្គុក​ដកដង្ហើម​ធំៗទម្លាក់ខ្លួនអង្គុយលេីកៅអីឈេីក្បែរគ្រែ​ ទ្រង់សម្លឹងមេីលផែនខ្នងមនុស្សជាទីស្រឡាញ់​ ។
ថ្ងៃចាស់ផ្លាស់ប្ដូរចូលថ្ងៃថ្មី​ ពន្លឺចែងចាំងពណ៍ទឹកក្រូចជះចូលតាមចន្លោះតង់​បង្ហាញឲ្យមនុស្សប្រុសពីនាក់គេងបែរខ្នងដាក់គ្នា​ ចាបទាំងគូនាំគ្នាហោះប្រលែងគ្នានៅលេីដេីមឈេីធំមួយកន្លែងក្បែរ​តង់​សម្លេងចាបយំ​ឆ្លេីយឆ្លងគ្នា​ រាងក្រាស់មេីលពួកវាទាំងច្រណែល​ ។
"​ពួកឯងមេីលទៅមាន​សុភមង្គល​ណាស់អាចហោះហេីរតាមអំពេីចិត្ដឯយេីង​តាំងពីប្រសូតមកជាប់​ឈ្មោះជាមនុស្សចង្រៃបំផ្លិចបំផ្លាញ​ប្រទេសជាតិ​ ហេតុអ្វី​ពួកគេធ្វេី​ទារុណកម្ម​យេីងបែបនេះ​ យេីងជាបុត្ររបស់ពួកទ្រង់ម្នាក់ដែល​ "​ រាងក្រាស់និយាយវាចាទាំង​ក្រៀមក្រំ​ស្រពន់​ស្រពោន​ក្នុងចិត្ដ​នាយច្រណែលអ្នកដទៃ​ នាយចង់រត់ប្រលែងគ្នាលេងសប្បាយរីករាយតាម​យុវវ័យ​ ប៉ុន្ដែវាមិនអាច​ ។
"​ ពួកឯងដឹងទេ​ ពួកទ្រង់​ព្រៃផ្សៃ​ណាស់​យកយេីងទៅបោះបង់ចោលនៅកណ្ដាលព្រៃ​ វាគួរឲ្យអស់សំណេីច​នាមជាអធិរាជ​ទាំងមូល​បែបជាត្រូវគេចោទប្រកាន់ថាពួកផ្លូវងងឹត​ "
ត្រូវហេីយកាលពេលទ្រង់នៅកណ្ដាលព្រៃមាន​បក្សបិសាចមួយក្រុមមកលុតជង្គង់គោរព​លំទោន​ជុងហ្គុក​ត្រូវជា​អនាគតមេដឹកនាំ​ពួកគេ​ ក្នុងរយះពេលបួនឆ្នាំម្ដង​នាយត្រូវរង​ក៏​បញ្ជូន​កម្លាំងធាតុម្ដង​ វាពិបាកទ្រាំណាស់​ប្រៀបដូចមានដង្ហូវរុករានក្នុងស្បែកអញ្ចឹង​ រយះពេលទ្រង់ពេញវ័យ​ក៏លួចរត់ចេញពី
ទីនោះត្រឡប់ស្វែងរកដំណឹងគ្រួសារ​ប៉ុន្ដែពេលទ្រង់ដឹងការពិតស្ទេីរតែធ្លាក់ថ្លេីម​ក្ដុកដល់កែងជេីង​ ការ​ផ្លុំព្រះរាជបុត្រវាជាគំនិតព្រះមាតា​ទ្រង់សឹងមិនជឿថាមាតាទ្រង់ចិត្ដ​អប្រិយ​បែបនេះ ។
"​ ហុឹម​ ពួកឯងរស់នៅសប្បាយរីករាយគ្មាន​ទុកកង្វល់​ឯយេីងបៀមទុកពីមួយថ្ងៃទៅមួយថ្ងៃ​យេីងជាមនុស្សក៏ចេះឯកាតូចចិត្ដដូចអ្នកដទៃដែល​ហេតុអ្វី​ពួកទ្រង់ធ្វេីទង្វេី​ស្មោកគ្រោក​ចំពោះយេីង​ "​កាលនោះបិតាមាតាជុងហ្គក​បញ្ជាឲ្យអ្នកបម្រេីដាក់ថ្នាំ​បំណុលក្នុង​ព្រះក្រយ៉ាដេីម្បីដាច់ជីវិតគេចោល ។
"​ យេីងបិះស្លាប់​ស្នាដៃពួកទ្រង់​ "​ រាងតូចបិទភ្នែកធ្វេីពុតជាដេកលក់ប៉ុន្ដែលឺអ្វីគ្រប់យ៉ាង​គេមានអារម្មណ៍ថាអាណិតចិត្ដទន់លេីទ្រង់បន្ដិចហេីយ​ សព្វថ្ងៃបិតាមាតាជុងហ្គុករស់នៅក្នុងបន្ទប់ឃុំឃាំង​ នាយកាត់ផ្ដាច់ទំនាក់ទំនងឪពុកម្ដាយត្រឹមនេះ​ជុងហ្គុក​ក្រោកចេញពីលេីគ្រែសំដៅទៅសងទឹកសម្អាត
រាងកាយចេញ​ ទ្រង់គ្រោងឈុត​ប្រណិត​បែបមានអំណាចនាយដាស់​ថេយ៉ុង​ខ្សឺបដាក់ត្រចៀកថ្នមៗ ។
"​ ថេយ៉ុង​ ភ្លឺហេីយទ្រង់ភ្ងាក់ឡេីង​ "​
"​ អឹម​ ភ្លឺហេីយ​ "​ ថេយ៉ុង​ធ្វេីជាញីភ្នែកស្ងប់ងងុយតិចៗ ។
"​ ទ្រង់ទៅសងទឹកចុះ​ ចាំយេីងឲ្យ​ សំល្លៀកបំពាក់ជូនទ្រង់​ " ថេយ៉ុង​ងក់ក្បាលតិចៗឈានជេីងដេីរទៅសងទឹក​ ជុងហ្គុក​ញញឹមឃេីញ​កំលោះតូចធ្វេីតាមសម្ដីខ្លួនដូច្នេះ ។
"​ យេីងគួរប្រេីវាដេីម្បីមេីលស្ថានភាពនៅនគរល្អទេ​ "​ រាងតូច​ពិចារណា​គិតគូរ​ក្នុងចិត្ដបេីសិនជាទ្រង់ប្រេី​ស្នាមពណ៍ក្រហមប្រែជាខ្មៅភ្លាម​ ។
"​ សាកល្បងម្ដងវាមិនអីទេ​មេទ័ពធំ​ឲ្យថ្នាំយេីងតេី​ "​ ថេយ៉ុងសម្រេចចិត្ដប្រេីវាមួយសន្ទះក្រោយទ្រង់ក្អួតឈាមស្នាមចាប់ផ្ដេីមប្ដូរ ។
"​ ចង្រៃយ៍​ ម៉េចក៏វាទន់ខ្សោយម្ល៉េះ​ ហុឹម​ "​ រាងតូចដកដង្ហេីមធ្ងន់ៗពិបាកព្រះទ័យ​មិនដឹងយ៉ាងម៉ាទេអ្នកខាងនោះ​ ថេយ៉ុង​ងេីបចេញពីទឹក​ប្ដូរ​សំលៀកបំពាក់​ចេញរួចទៅអង្គុយទល់មុខរាងក្រាស់​ សក់សេីមហូរ​ទទឹកខោអាវ​ ជុងហ្គុក​យកកន្សែងមកជូតសក់វែង​ទន់ក្រអូបមួយនេះថ្នមៗ​ គេលេីសក់ឡេីង
ឃេីញស្នាមប្រែប្រួល ។
" ស្នាមត្រង់​កញ្ចឹងក​របស់ទ្រង់ហេតុអ្វីវាប្រែជាពណ៍ខ្មៅចឹង​ "​ ជុងហ្គុក​អត់មិនបានទេីបចោទសួរជាសំនួរ ។
"​ វាមិនមែនជារឿងទ្រង់ត្រូវដឹងទេ​ "​ ថេយ៉ុង​និយយហីៗធ្វេីដូចជាមិន​ធំដុំណាស់ចឹង ។
"តែយេីងបារម្ភទ្រង់​ ថេយ៉ុង​ប្រាប់ការពិតពីវាមកយេីងចង់ដឹង​ "​ ជុងហ្គុក​
"​ មនុស្សដូចខ្ញុំវាគ្មានតម្លៃអ្វីឲ្យទ្រង់យល់ឡេីយ​សុំទោស​ "
"​ ហេតុអ្វី​ទ្រង់មានស្រដីបែបនេះ​ ទ្រង់ជាមនុស្សដែលយេីងស្រឡាញ់ដូច្នេះយេីងមានសិទ្ធដឹងលឺរឿងផ្ទាល់ខ្លួនរបស់ទ្រង់បាន​ "
"​ មនុស្សដូចខ្ញុំវាគ្មានតម្លៃអ្វីឲ្យទ្រង់យល់ឡេីយ​សុំទោស​ "
ថេយ៉ុងនិយាយមកមិនខ្ជីមេីលមុខ​ រាងតូចមិនចង់ធ្លាក់ខ្លួនក្នុងរណ្ដៅ​ស្នេហ៍មួយនេះឡេីយចុះប្រសិនបេីខ្លួនចាកចេញពីពិភពលោក​នេះតេីគេរស់នៅយ៉ាងម៉េច​ ដូច្នេះទ្រង់ដឹងខ្លួនច្បាស់គួរបញ្ឈប់វាត្រឹមនេះប្រសេីរជាង ។
"​ ហេតុអ្វី​ទ្រង់មានស្រដីបែបនេះ​ ទ្រង់ជាមនុស្សដែលយេីងស្រឡាញ់ដូច្នេះយេីងមានសិទ្ធដឹងលឺរឿងផ្ទាល់ខ្លួនរបស់ទ្រង់បាន​ "​ ជុងហ្គុក​និយាយលេី​ចិញ្ចេីម​ម្ខាងមិនយល់ពីគំនិតរបស់ក្មេងម្នាក់នេះ​ មនុស្សជាច្រេីនតែងតែដណ្ដេីមគ្នាដេីម្បីក្លាយជាមនុស្សសំណប់ឬមនុស្សពិសេសរបស់នាយឯរាង
តូចវិញមិនទទួលសំណេីរ​វិសេសវិសាល​មួយនេះសោះចម្លែកខ្លាំងណាស់ ។
"​ វាគ្រាន់តែជារឿងធម្មតាសម្រាប់ខ្ញុំ​ ទ្រង់ដឹងលឺហេីយក៏មិនអាចជួយបានដែល​ អញ្ចឹងកុំចង់ដឹងអំពេីវាល្អជាងខ្ញុំហត់ចង់សម្រាកហេីយសូមទ្រង់យាងចេញទុកឲ្យខ្ញុំនៅម្នាក់ឯងបានទេ​ព្រះពរ​ "​ រាងតូចទាញភួយមកដណ្ដប់ត្រឹមទ្រូងបែរមកប្រាប់ឲ្យរាងក្រាស់ចាកចេញ ។
"​ បានមានបញ្ហាអ្វីស្រែករកជំនួយយេីងបានគ្រប់ពេល​ "​ រាងក្រាស់ងក់ក្បាលសមស្រប​ ជុងហ្គុក​ក្រោកចេញដេីរទៅបាត់ថេយ៉ុង​រហ័សងេីបអង្គុយប្រមូលអារម្មណ៍ប្រេីវាម្ដងទៀតគេមិនអស់ចិត្ដសោះរាល់ដង​ ប្រេីកេីតហេតុអ្វីតាំងពីក្បែរ​ជុងហ្គុក​មក វាមិនដំណេីរការចឹង​ ៥នាទីក្រោយរាងស្ដេីងក្អួតឈាមចេញ​សារជាថ្មី​ ។
"​ ម៉េចនឹងអាច​ ហេតុអ្វី​វាក្លាយជាបែបនេះ​ "​ ថេយ៉ុង​ជូតឈាមចេញពីមាត់សម្លឹងមេីលឈាមពណ៍ខ្មៅដិត​ វាប្លែកគេមិនដែលឃេីញ​សភាពខ្លួនធ្លាក់​ដុះដាល​ខ្លាំងបែបនេះទេ​ ។
"​ អឹម​ សង្ឈឹមថារស់នៅយូរទេ​ យេីងគួរប្រេីវិធីចុងក្រោយត្រឡប់ទៅ​នគរវិញទោះស្លាប់ក៏យេីងព្រមឲ្យតែបានស្លាប់នៅទឹកដីកំណេីតរបស់ខ្លួន​ លាហេីយ​អធិរាជ​លោកគួរតែស្វែងរកនារីណាល្អស្រល់ស្អាតឆ្លាតជាងយេីងចុះ​ "​ រាងតូចប្រថុយប្រេី​វេទមន្ត​ផ្លូវងងឹតទោះបីដឹងថាវាគ្រោះថ្នាក់ដល់ជីវិតក៏គេព្រម​ មួយរំពេចផ្សែងពណ៍ខ្មៅរុំពន្ធ័រាងកាយតូចច្រឡឹង​បាត់ស្រចោលទៅ​ ជុងហ្គុក​នឹកឃេីញថាលួចរបស់ទេីបដេីរចូលក្នុងឃេីញលេីគ្រែទទេស្អាតគ្មានមនុស្សនាយឆេវឆាវ​ស្លន់ស្លោរុករកដូចមាន់រកពង​ នាយស្ទេីរទន់ជង្គង់
ដួលពេលឃេីញស្នាមដានឈាមស្រកលេី​កម្រាល ។
"​ នេះជាមូលហេតុដែលទ្រង់បធិសេធយេីងឬ​ ថេយ៉ុង​ អែនឌី​ម៉ា​ ទ្រង់អាក្រក់ណាស់​ទ្រង់ដឹងទេថា​ទ្រង់កំពុងលាក់បាំងវាពីយេីងអស់មួយជីវិតអញ្ចឹងឬ​ មកវិញមក​ ថេយ៉ុង​ "​
+​ ថេយ៉ុង​
ដេីរចូលក្នុង​ដំណាក់​ទឹកកកទាំងដំណេីរ​លំបាកលំបិន​សឹងតែដួល​ផ្គាប់មុខសុីដី​ រាងតូចពិបាកទ្រាំទ្រវាណាស់​ អួក​ ថេយ៉ុង​ខ្ទប់មាត់​ស្រវេស្រវា​រកអ្វីទប់លំនឹង​ ជុងហ្គុក​មេីលពីខាងក្រោយទាំងឈឺចាប់ក្នុងទ្រូងដូចគេកំពុងលេី​ពូថៅកាត់បេះដូងហែកជា​ចំរៀក​ ទឹកសំណេីមហូររមែលកាត់ថ្ពាស់​រាងក្រាស់ចង់ឱបក្រសោប​លួងលោម​រាងតូចណាស់ប៉ុន្ដែចិត្ដវាមិនហ៊ាន​ ថេយ៉ុង​ស្រវាំងភ្នែកងងឹតមុខដួល​ព្រូសជុងហ្គុក​ប្រញាប់រត់ទៅលេីបីជាប់ទ្រូង​  ។
"​ យេីងនឹងព្យាបាលឯង​ យេីងសន្យាណា​ ថេយ៉ុង​ "​
"​ ឈប់តេីលោកនាំ​ព្រះរាជទាយាទ​ទៅណា​ "​ ជីមីនស្រែកហាមឲ្យផ្អាកដំណេីរសម្លឹងមេីលមនុស្សប្លែកមុខ​ ។
"​ ជួយប្រាប់​ម្នាក់ឈ្មោះ​ យ៉ុនហ្គី​ផងថា​ យេីងប្រគល់​នគរមួយនេះឲ្យគេ​គ្រប់គ្រងជំនួសចំណែក​ថេយ៉ុង​យេីងត្រឡប់ទៅបក្សបិសាច​ព្យាបាលជំងឺក្នុងព្រះកាយរបស់គេ​ "​ ជុងហ្គុក​
"​ លោកដឹងអំពេីវា​ តេីលោកជាអ្នកណា​ "​ ជីមីន​
"​ អត្តសញ្ញាណ​យេីងវាមិនសំខាន់ទេធ្វេីអ្វីតាមសម្ដីយេីងទៅក្នុង​ព្រះចន្ទ​ពេញបូណ៌មី​ រាងកាយថេយ៉ុងនឹងរងទុក្ខ​ដូចគេកំពុងចាក់ទំលុះសាច់យ៉ាងអញ្ចឹងអ្វីសំខាន់​ គេអាចក្អួតឈាមតាមមាត់រហូតអស់ជីវិត​ ហេីយឲ្យ​យ៉ុនហ្គី​សេីបសួរអ្នកណាដែលជាអ្នកដាក់​វេទមន្ត​មួយនោះក្នុងខ្លួនរបស់គេ​ "​
"​ ខ្ញុំមិនយល់ពីអ្វីដែលលោកកំពុងនិយាយទេ​ "​ ជីមីន​ប្រឹងស្ដាប់ពីអ្វីដែលគេនិយាយមិនយល់សោះ​ ។
"​ យ៉ុនហ្គី​នឹងយល់​ លាហេីយ​ "​មួយព្រិចភ្នែកវត្ដមាន​ជុងហ្គុកបាត់ពីទឹកដីដល់ស្រល់ស្អាតមួយនេះ​ នាយបីសំដៅចូលដំណាក់​ប្រមុខដឹងនាំ​ ពួកកូនបិសាចនាំគ្នា​ឱនគំនាបម្ចាស់ប្រុសដែលបាត់ដំណឹង៦ឆ្នាំមកនេះ ។
"​ លោកម្ចាស់ទីបំផុតលោកមកមេីលថែពួកយេីងវិញហេីយ​"
"​ ​អឹម​ "​ ជុងហ្គុកក្រហឹមដេីមកមុខមាំបោះជំហានដេីរចូលក្នុងដំណាក់មិនភ្លេចបញ្ជាឲ្យកូនចៅស្វែងរកទាក់ទងនឹង​វិជ្ជាផ្លូវងងឹត ។
"​ ទ្រង់នឹងរស់​ ទ្រង់មិនអាចទៅណាចោលយេីងទេ​ "​ អ្នកកំលោះទម្លាក់ថេយ៉ុងលេីគ្រែថ្នមៗវែកសក់បាំងមុខអង្អែលដេីមដៃថេីបគេខ្លាចណាស់​ ខ្លាច​ភ្នាត់​ស្នៀត​ ខ្លាចការចាកចេញមួយនេះ​ ។
សូមរង់ចាំ​ភាគបន្ដ
ដោយ៖ហាណែល

ꕥជម្រកស្នេហ៍♒︎ វគ្គ១+វគ្គ២ ( ចប់ )Where stories live. Discover now