ក្រោយពីចាកចេញពីផ្ទះរបស់ថេយ៍ហេីយ ទឹកមុខស្រស់ញញឹមមិញនេះប្រែក្លាយជាមាំមួយរំពេច វាហាក់បញ្ជាក់ថាគេមិនចូលចិត្ដញញឹមឲ្យអ្នកណាឃេីញក្រៅពីថេយ៉ុងឡេីយ
" លោកម្ចាស់ នេះជាឯកសារពាក់ពន្ធ័រឿងប្រេនដែលត្រូវថត បន្ដិចទៀតហ្នឹងទាន "
" ហ៊ឹម " ជុងគុកបើកវាមើលមួយសន្លឹកៗយ៉ាងម៉ឺងម៉ត់
" ឯងស្គាល់អគ្គនាយកម្ចាស់ប្រេនហ្នឹងទេ " អានឯកសារហ្នឹងមួយសន្ទុះទើបគេចោទសួរជំនិតពាក់ព័ន្ធនិងរឿងមួយនេះ
" ខ្ញុំនិងស៊ើបឲ្យលំអិតជូនលោកម្ចាស់ពេលក្រោយ " ឲ្យឆ្លើយតបឆៅៗគេមិនអាចបរិយាយចេញទេចឹងហើយរកភស្ដុតាងមកបញ្ជាក់សិនទើបបាន
" ហ៊ឹម " ជុងគុកលែងមាត់សកម្មភាពរបស់គេស្ងាត់មែន តែមិនប្រាកដថាខួរក្បាលគេឈប់ឯណា វាកំពុងដំណើរការយ៉ាងម៉ត់ចត់រិះគិតនៅបញ្ហានាយខាងមុខ ?!ឡានរបស់ជុងគុកបានមកដល់កន្លែងថតដោយមានអង្គរក្ស
យ៉ាងច្រើនឈរចាំការពារនាយក្រាស់ចេញពីអ្នកគាំទ្រ
" អ្អាយ នោះគឺ ជុងគុក " ពួកគេស្រែកដំណាលគ្នាដោយឃើញវត្ដមានគេចុះពីឡានបន្ដិចសោះពួកនាងស្រែកកញ្រ្ជោលឡើងត្រហឹងត្រចៀក ដោយ
ខ្ជិលរញ៉ែរញ៉ៃច្រើន ជុងគុកឱនគំនាបបន្ដិចហើយដើរចូលទៅខាងក្នុងបាត់ ៕
" គេសង្ហាណាស់ នាងអើយ " ពួកនាងមិនទាន់បាត់រំភើបឡើយទេ
" មែនៗ គាត់ពិតជាងសង្ហាក្នុងរូបទៀត អ្អាយ "
ជុងគុកបោះជំហានចូលយ៉ាងស្វាហាប់ដោយអមមានម្ចាស់ផលិតកម្មមកជាមួយធ្វើឲ្យសិល្បះករមួយចំនួនរៀងញញើត និងអំណាចរបស់ជុងគុក ពួកគេមិនហ៊ានធ្វើអ្វីផ្ដេសផ្ដាសទេ ខ្លាចអត់ការងារធ្វើ ៕
" មើលទឹកមុខគាត់ចុះ មាំល្អម្ល៉េះ " ពួកនាងកេះដៃគ្នាដោយចង្អុលឲ្យមើលតាម
" តែយ៉ាងណាក៏សង្ហាដែរ អែង ខិខិ " នាងសើចដោយទះស្មាមិត្ដតិចៗយ៉ាងរីករាយ
" មែនហើយឯង គិតសព្វៗទៅ!! យើងចង់ឃើញអនាគតសង្សារគាត់ណាស់ " នាងញញឺមញញែមគិតដល់ចំនុចនេះ នាយសង្ហាប៉ុណ្នឹងហើយ ចុះទម្រាំសង្សារមិនស្រល់ស្អាតម៉េចទេ !!!
ក្រោយពីចេញផុតពីកន្លែងមានមនុស្សម្នាអ៊ូអរហើយ ជុងគុកដង្ហើមធំហើយក៏អង្គុយលើកៅអីដែរត្រៀមទុកជាស្រេច ដោយមានអ្នក
យកទឹកមកឲ្យគេ ជុងគុកទទួលហើយទុកលើតុ ។
" ជុងគុក នេះមិនទាន់ផ្លាស់សម្លៀកបំពាក់ទៀតឬ " អ្នកម្ខាងទៀតហៅ ឈ្មោះគេយ៉ាងស្និតស្នាលហាក់ដូចគេជាមិត្ដជិតដិតនិងនាយក្រាស់ចឹង
" ឯងចេះស្អី " ឃើញមុខអាម្សៀលហ្នឹងភ្លាម ជុងគុកស្ទុះក្រោកឈរដោយកែវភ្នែកសម្លឹងសម្លក់មិនឈប់
" អូ!! យើងនិយាយស្រួលបួលទេណា ឯង!!! " ខំសួរនាំធម្មតាតែមើលសាមីខ្លួនចុះ ឆ្លើយតបគេយ៉ាងឈ្លើយចឹងសមទេ ??
" ឈប់!! " នាយជំនិតរបស់ជុងគុកស្រែកហាមឃាត់ភ្លាមៗ តាមមើលប្រហែលនាយក្រាស់ចង់បង្ករឿងទៀតហើយ គេទាយដឹងចិត្ដលោកម្ចាស់ផ្ទាល់ ហើយណាមួយកាលមុនមុខអាម្សៀលហ្នឹងឯងចាប់ចំរិតនាយតូចនោះ
" នេះចង់ធ្វើអ្វីហ្នឹង!! កន្លែងថតមិនមែនកន្លែងឌឺដងគ្នាទេ លោកឡិច!! លោកគាត់ទៅកន្លែងលោកវិញទៅ!! លោកដឹង
ហើយថាជុងគុកមិនពេញចិត្ដម៉េចក៏លោកចូលមមកក្បែរគេ " វាមិនមែនជារឿងលើកទី១ទេ ព្រោះវាជារឿយៗឡិចអេ តែងតែមក
រកជុងគុកដើម្បីបង្កើតទំនាក់ទំនងក្នុងវង់សិល្បះ ហើយគេចង់បាននាយក្រាស់ធ្វើជាមិត្ដប៉ុណ្ណោះ ប៉ុន្ដែជុងគុកគ្មានថ្ងៃព្រមសោះ ៕
" បាទ សូមទោសអគ្គនាយក " អគ្គនាយករបស់ខ្លួនមើលទៅខ្លាចអំណាចជុងគុកណាស់ចឹងហើយបានតែដកដង្ហើមធំរួចដើរចេញ
" ចំណែកលោកម្ចាស់ ហេតុអ្វីមិននិយាយឲ្យស្រួល " នាយជំនិតច្រត់ចង្កេះចោទសួរទាំងម៉ួម៉ៅ
" ថី!!! ខឹង " ជុងគុកអោបដៃដោយញញឺមឌឺដងដាក់ គិតថាគេខ្លាចឬ ឆើស!!
" លោកម្ចាស់ " នាយក្រពុលនិងម្ចាស់គេហើយ មើលចុះអាយុរាប់រយហើយនៅធ្វើចរិតកូនក្មេងទៅកើតដែរ
" ហៅធ្វើអី "
" កុំឈ្លោះគ្នា ជាមួយឡិចអេបានទេ ខ្ញុំសុំទៅចុះ "
" អត់ចង់ " ឃើញមុខគេមិនចង់ក៏ត្រូវតែឈ្លោះហើយព្រោះវាដុតកំហឹងពីមុនឲ្យរើឡើងមកវិញ
" ហ៊ើយ " នាយអស់អ្វីនិងវាចាហើយបើលោកម្ចាស់រឹងទទឹងចឹង
អំឡុងការថតរបស់នាយក្រាស់មានបញ្ហាបន្ដិចបន្ដួច នោះគឺសង្រ្គាមពួកគេមិនចេះរលត់សោះ ខាំធ្មេញគ្រឺតដាក់គេម្នាក់និងគឺប្រុស
ជុងគុកហ្នឹងហើយ គេតែងតែសម្លក់សម្លឹងឡិចអេរហូត គ្នាមិនហ៊ានងើយមុខឡើយ ។
ការថតបានបញ្ចប់ជុងគុកគ្រាន់លឺបុគ្គលិកស្រែកថាចប់ភ្លាម នាយប្រញាប់ចេញយ៉ាងលឿនដូចព្យុះរកជំនិតប្រាប់ពីការងារអ្វីបន្ដិចក៏មិនបាន គេគ្មានទៅណាក្រៅពីទៅរកនាយតូចទេ ៕
" ហ៊ើយ លោកម្ចាស់រកនិយាយគ្នាបន្ដិចសិនក៏មិនបាន " នាយជំនិតធ្វើអ្វីមិនបាន ត្រឹមគ្រវីក្បាលហួសចិត្ដប៉ុណ្នឹង ។
ព្រះអាទិត្យរះសារជាថ្មី
កាយក្រាស់ភ្ញាក់ពីដំណេកហើយនាយញីភ្នែកតិចៗមិនទាន់អស់ជាតិងងុយ នាយស្រាប់លេចស្នាមញញឹមឡើងមកពព្រាយក្រឡេកឃើញនាយតូចក្នុងរង្វង់ដៃខ្លួនដូច្នេះ កាលពីយប់មិញនាយគ្មានសូប្បីកម្លាំងដើរទៅមុខផង គ្រាន់ឃើញផ្ទៃមុខនាយតូចហើយកម្លាំងមិនដឹងមកពីណាទេ វាបង្កឲ្យគេមានកម្លាំងកំហែងព្រើសម៉ង់ ៕
" ក្រោកមក ក្មេងកម្ជិល " ជុងគុកទះគូទនាយតូចមួយដៃដោយខ្នាញ់គ្រឺតនិងវាពេក មើលចុះឡើងបានជាមនុស្សស្រីទៀត
" ហ៊ឹម កុំរំខានមើល " នាយតូចមុខក្រម៉ៅ វៃដៃនាយក្រាស់វិញទាំងភ្នែកបិទឡើយ
" យ៉ា!!! នេះហ៊ានវៃបកផង ផ្លាច់ !! " នាយគ្រឺតធ្មេញវៃតបតមួយដៃធ្វើឲ្យសាមីខ្លួនបង្ខំភ្នែកបើកមករុញគេចេញ ឯភ្នែកសម្លក់
" ប្រុសជុងឆ្គួត អ្អាយ!! " ថេយ៍ខាំបបូរមាត់ទាំងខឹង គេចង់តែវៃនាយ
ក្រាស់ឲ្យស្លាប់ទេ
" ជេរផង "
" ថីជេរមិនបានឬ " នាយតូចភ្នែកភ្លឹសៗសម្លឹងទៅកាន់គេឲ្យទន់ចិត្ដ
" គេហៅថាក្មេងឈ្លើយ !! យល់ទេ " នាយមិនប្រើដៃជើងដាក់ទេបែបណែនាំគេវិញ
" ក្មេងឈ្លើយឬ ចឹងស្រឡាញ់គេទេ ខិខិ!! " ថេយ៍សើចខិខិ ដោយចង្អុលខ្លួនចឹងស្រឡាញ់ដែរទេ ??
" ស្រឡាញ់ សឺត " ជុងគុកទ្រាំនិងភាពគួរឲ្យខ្នាញ់របស់គេមិនបាន លួចថើបមួយខ្សឺត
" ម៉េចក៏ថើបគេចឹង " ថេយ៍សម្លក់មុខដោយលើកដៃមកទ្រដុសមុខតិចៗកន្លែងដែលនាយថើប
" ហេតុអ្វី??ថើបមិនបាននោះ "
" មិនបាន ថើបម្ដង ១លានដុល្លារហ៊ានឲ្យទេ ខិខិ " ថេយ៍សើចចុងមាត់គេជំរិតលុយពីនាយក្រាស់ឲ្យអស់ពីខោម្ដងចាំមើលណា
" អួយ!! ម៉េចក៏ថ្លៃម្ល៉េះ សុំបញ្ចុះតម្លៃបន្ដិចមកណា ម្ចាស់ប្រុស " សម្បត្ដិត្រឹម១លានវាមិនធ្វើឲ្យនាយរំលំទេ វាកាកលុយប៉ុណ្ណោះ
ដឹងទេថានាយរស់នៅយូរថ្នាក់នេះហើយ ទ្រព្យសម្បត្ដិវាច្រើនលើសលុបុមិនអាចកាត់ថ្លៃបានឡើយ វាសំបូរថ្នាក់ដេកស៊ី១០០ឆ្នាំទៅ
មុខទៀតមិនដឹងអស់មួយភាគផង ប៉ុន្ដែសម្រាប់ថេយ៍គេគ្រាន់ញ៉ោះលេងដើម្បីបង្កើតភាពសប្បាយរីករាយប៉ុណ្ណោះ
" ទេ ៥លាន ហាមតវ៉ា " ថេយ៍បានដៃធ្វើបាបគេលើសដើម
" ចុះប្រសិនខ្ញុំបាទឲ្យគុណនិង១០នោះ ម្ចាស់ប្រុសព្រមទេទាន " ដឹងថាក្មេងកំពុងបានចិត្ដចឹងនាយក្រាស់បំបាក់ភាពអំនួតរបស់ថេយ៍ចោលមួយរំពេច ដោយឲ្យទ្វេគុណ ឯណោះ
" ល្អគុណចឹងស្មើ ៥០លាន នេះលេខកុងរបស់ថេយ៍ ឆាប់បាញ់ចូលមក " លឺចឹងថេយ៍ផ្គើនលើសដើមហើយហុចអាខោនរបស់ខ្លួនបង្ហាញឲ្យនាយបាញ់មក ស្រាប់តែជុងគុករហ័សចុចចំនួនទឹកលុយបាញ់ទៅភ្លាម គេមិនភ្លេចថើបឲ្យអស់ចិត្ដផងដែរ
" អ្អាយ!! " ថេយ៍ស្រែកទាំងភ្ញាក់ សុខៗស្រាប់មកថើបខ្លួនភ្លាមៗចឹងនរណាមិនភ្ញាក់លោកព្រះ តែបែបសម្ងំឲ្យនាយធ្វើតាមអំពើចិត្ដ
" សឺត ឆ្អែតហើយប៉ុណ្នឹង " មួយខ្សឺតចុងក្រោយលើបបូរមាត់ក្រមិចបន្ដិចហើយក៏ដកខ្លួនចេញឆ្ងាយ ខ្លាចកូនខ្លាក្រញ៉ាញ់
" យ៉ា!! ជុងគុក ហ្វ្រាស្ដូរ៉ាណា ហ៊ានថើបខ្ញុំផង ស្លាប់ទៅ " ថេយ៍ទាញខ្នើយយកទៅគប់ត្រង់នាយទាំងអស់ ស្ទើរគេចមិនរួច វាចំប្លង់ល្អណាស់
" អួយថេយ៍!ឈឺណា!ឈប់ទៅ!!! " ជុងគុកធ្វើជារំអួយដើម្បីទាក់ទាញចិត្ដរបស់ថេយ៍
" អូ!! សូមទោសណាជុង ម៉េចហើយ " ថេយ៍រហ័សលោតចុះពីគ្រែសម្ដៅមករកនាយ
" ឈឺ "
" មើលឈឺត្រង់ណាប្រាប់ថេយ៍ណាជុង "
" ឈឺត្រង់នេះ " ទាញដៃនាយតូចមកដាក់ចំកន្លែងបេះដូងរបស់ខ្លួនហើយញញឺមកំហូចថែមទៀត
" ជុងឆ្គួត " ថ្ពាស់ក្រពុំប្រែជាក្រហមតិចព្រោះគេអៀននិងសម្ដីផ្អែមរបស់នាយ
" ថេយ៍អៀនហើយ "
" មានអៀនណា " នាយតូចដកដៃចេញហើយមកក្រសោបថ្ពាស់ខ្លួន
" ជឿសិនចុះ ឆាប់ទៅងូតទឹកទៅ ថ្ងៃហ្នឹងយើងនាំទៅកន្លែងថត " យ៉ាងណាក៏មិនឲ្យថេយ៍អផ្សុកដែរ គេហ្នឹងនាំនាយតូចមើលគេមើលឯងខ្លះ នៅតែផ្ទះតប់ប្រម៉ល់ស្លាប់ហើយ
" ជុងនិយាយមែនឬលេង?? "
" មើលមកយើងនិងនិយាយលេងឬ "
" អ៊ីចឹងចាំបន្ដិច ខិខិ បានចេញក្រៅទៀតហើយ " កាយស្ដើងក៏ប្រញាប់ទាញកន្សែងរត់ចូលក្នុងបន្ទប់ទឹកមួយរំពេច ទុកឲ្យគេអស់សំណើចនិងក្មេងនេះមើលចុះបានចេញក្រៅម្ដងៗអរសប្បាយណាស់ ៕
សម្លេងទូរស័ព្ទក៏បន្លឺឡើងមកដោយឲ្យនាយភៀសខ្លួនទៅកន្លែងស្ងាត់បន្ដិចដើម្បីងាយស្រួលក្នុងការសន្ទនាគ្នា៖
" មានបញ្ហាអ្វីមែនទេ " នាយចោទសួរជំនិត វាប្លែកតេមកទាំងព្រឹកចឹង
" លោកម្ចាស់ម៉ោង៩ត្រូវថតឲ្យគេ អ៊ីចឹងហើយខ្ញុំតេទៅតឿនប៉ុណ្ណោះទាន "
" ហ៊ឹម ប៉ុណ្នឹងបានហើយ យើង៣០នាទីទៀតបានចេញទៅ "
" បាទទាន " វាចាប៉ុណ្នឹងហើយជុងគុកចុចបិទទូរស័ព្ទយកវាទៅទុកលើតុគេ
អង្គុយលើសាឡុងរង់ចាំនាយតូចចេញមក
ក្រាក សម្លេងបើកទ្វាក៏បន្លឺមកជុងគុកក្រោកចេញយ៉ាងលឿនសម្ដៅទៅរក
ទ្វានោះអ្វីដែលគេឃើញគឺម៉ាត់ថេយ៍កាន់ថាសមកជាមួយដោយមានទឹក
ដោះគោនិងថ្នាំដែលនាយឲ្យកាលពី២ថ្ងៃមុន ៕
" ជុង " នាយតូចក្រឡេកឃើញជុងគុកដើរមកញញឹមឲ្យពព្រាយ ហើយក៏
រហ័សទៅជិតនាយ
" ឆាប់លេងថ្នាំនិងញុំាទឹកដោះគោឲ្យអស់ទៅថេយ៍ និងឆាប់បានទៅកន្លែង
ធ្វើការរបស់យើងនោះអី " នាយប្រាប់ឲ្យថេយ៍ធ្វើតាមនិងឆាប់រហ័សទៅ
ដល់កន្លែង គេមិនចង់ជាប់ឈ្មោះមនុស្សមិនគោរពពេលវេលាទេ
" ជុង " នាយតូចឃើញថ្នាំស្រាប់តែពេបមាត់រកយំភ្លាមៗ
" កើតអ្វីហ្នឹងថេយ៍?? " មានរឿងអីមែនបានជាថេយ៍រកយំចឹងគេធ្វើអីខុស
" ថេយ៍សុំមិនលេបវាបានទេ " ថេហ្យុងចង្អុលទៅថ្នាំក្នុងថាស
" ហេតុអ្វី?? " ម៉េចចឹងមិនចង់ជាទេឬ??
" វាល្វីងណាស់ " ថ្នាំពេទ្យវាមិនសូវអ្វីទេ ប៉ុន្ដែថ្នាំរបស់នាយក្រាស់វាខុសគ្នា
គឺល្វីងយកតែមែនទែនហើយ
" ចុះថេយ៍ចង់បាត់ស្នាមហ្នឹងទេ?? " ជុងគុកមិនប្រកែកតវ៉ានិងក្មេងខូចទេ
គេដើរមកក្បែរហើយមកប៉ះលើស្នាមដែលកំពុងអន់ថយជាលំដាប់
" ថេយ៍ចង់ " លឺថាវានិងព្យាបាលថេហ្យុងយកថ្នាំនោះមកដាក់មាត់ហើយ
ផឹកទឹកដោះគោយ៉ាងរហ័ស គេថែមរត់ទៅរកសូកូឡាមួយដុំទុកក្នុងទូរបក
ដាក់មាត់ទំពារវាទាំងញញឹមញញែម ផ្ទៃមុខឡើងរីកស្រស់ស្រាយដូចផ្កា
ត្រូវដំណក់ទឹកអ៊ីចឹង ៕
" ឃើញទេវាគ្មានអ្វីពិបាកទេ " ជុងគុគញញឹមតិចៗហើយដោយដៃអង្អែល
ស្នាមនោះតិចៗ ទាំងក្នុងចិត្ដនឹកគិតទៅដល់រឿងពីមុន៖
« ប្រសិនបងមិនមកយឺតនោះទេ ម្ល៉េះបងបានគូរគ្រងជាមួយអូនតាំងពីជាតិ
ដំបូងម្ល៉េះ ព្រោះតែបងទើបអូនធ្លាក់ក្នុងរណ្ដៅសេចក្ដីស្លាប់ ហើយក៏ជាបង
ដែលបំផ្លាញអូនកាលពីជាតិទី២ បងមិនប្រាថ្នាអ្វីក្រៅពីជាតិនេះក្បែរអូនឲ្យ
យូរបំផុត » ជុងគុកភ្លឹកនឹកគិតរឿងហ្នឹងទាំងអារម្មណ៍ថាខុស គេបង្កកំហុស
វាឡើងធ្វើឲ្យថេយ៍ចាកឆ្ងាយដូច្នេះ !!!
" ជុង " ថេហ្យុងឃើញជុងគុកថ្មឹងចឹងគេប្រឹងស្រែកហៅផងអង្រួនដៃផង
នៅតែមិនតបតសោះ
" ជុង លឺទេជុង " អស់វិធីថេហ្យុងក៏មកក្បែរត្រចៀករបស់នាយដោយស្រែក
មួយទំហឹងធ្វើឲ្យជុងគុកភ្ញាក់បាស់ដៃបាស់ជើងអស់ហើយ ៕
" ហ៊ឹម " ជុងគុកក្រហឹមដើមកហើយងើយមុខសម្លឹងទៅកាន់ថេយ៍
" ម៉េចក៏គ្មានប្រលឹងប្រលះក្នុងខ្លួនចឹងជុង មានបញ្ហាអ្វីឬ!! " ចិញ្ចើមជ្រួញ
ចូលគ្នា គេពិតជាងឿយឆ្ងល់មែនទែនម៉េចក៏ជុងគុកថ្មឹងៗចឹង តើមានអ្វីធ្វើ
ឲ្យចិត្ដរបស់គេមានកង្វល់ទៅ??
" គ្មានទេថេយ៍ " ជុងគុកលើដៃគ្រវីតិចៗ បញ្ជាក់ថាមិនបាច់ខ្វល់ទេគេមិនអីឡើយ
" អ៊ឹចឹងពួកយើងឆាប់ទៅជុង " ថេយ៍អង្រួនដៃឲ្យគេដើម្បីដាស់តឿនឲ្យឆាប់
ទៅកន្លែងធ្វើការ គេពិតចង់ឃើញកន្លែងថតរបស់នាយក្រាស់ណាស់
" អ៊ីចឹងតោះថេយ៍ " ជុងគុកលឺចឹងក៏អូសដៃថេហ្យុងពាំនាំកាយតូចទៅជា
មួយគេរីករាយដែលនាំក្មេងប្រុសល្អិតនេះចេញមើលពិភពលោកខាងក្រៅ
និងបង្រៀនឲ្យស្គាល់អ្វីថាពិភពសិស្បះ ៕
ក្រោយពីឡានរបស់ជុងគុកចេញផុតបន្ដិចឡានខ្មៅមួយគ្រឿងក៏បើកចេញ
ទៅតាម ពួកគេមិនមែនជាមនុស្សអាក្រក់ទេ គឺជាកូនចៅដែលដើរតាមខ្លួន
រាប់រយឆ្នាំហើយ ជាពិសេសបុរសម្នាក់មានស្នាមសាក់ ដាបសាម៉ូរ៉ៃនោះគេ
ជាជនជាតិជប៉ុន ប៉ុន្ដែដោយសារបញ្ហាមួយចំនួនទើបផ្លាស់ទីនៅកូរ៉េហើយ
ក៏បានជួបលោកម្ចាស់ កាលជំនាន់ជាតិទី២របស់ថេយ៍ តើឆ្ងល់ទេម៉េចក៏គេ
មានអាយុច្រើនហើយសម្រល់គ្មានការប្រែប្រួលសោះ នោះជារឿង
សម្ងាត់មួយដែលគ្មានអ្នកក្រៅដឹងនិងយល់ពីវា៖
" បុរសរាងតូចច្រឡឹងនោះជាអ្នកណា " ដាដិតចោទសួរអង្គរក្សដោយក្ដី
ចង់ដឹង ព្រោះគេមិនដែលឃើញលោកម្ចាស់នាំអ្នកណាមកទេអ្វីដែល
ពិសេដនោះ គឺមនុស្សប្រុសហ្នឹងឯង វាចម្លែក!!
" គាត់ជាអនាគតម្ចាស់តូចពួកយើង "
" អនាគតម្ចាស់តូច " ពាក្យប៉ុន្មានឃ្លានេះអង្រួនចិត្ដឲ្យគេចង់ដឹងពីបុរសម្នាក់
ហ្នឹងឲ្យកាន់តែស៊ីជម្រៅជាងហ្នឹង
" មែនហើយ យើងកុហកធ្វើអ្វី "
" អឹម!! យើងនិងស៊ើបវាដោយខ្លួនឯង " ដាដិតងក់ក្បាលសិនគេមិនព្រម
ប្រហែសនូវវត្ដមានរបស់នាយតូចឡើយ គេជាអ្នកការពារចឹងគ្រប់យ៉ាង
ត្រូវឆ្លងកាត់គេមុនហើយ ៕
" ជុង " ដោយសារក្នុងឡានស្ងាត់ពេក ថេយ៍បើកក្បាលសន្ទនាមុនចុះ
" យ៉ាងម៉េចឬថេយ៍ " ជុងគុកងាកមកសម្លឹងថេយ៍បន្ដិចហើយផ្ដាតលើការ
បើកបររបស់ខ្លួនបន្ដ
" ថេយ៍ឃ្លានហើយ យើងអាចញុំាអ្វីសិនបានទេ " ក្នុងពោះគេគ្មានអ្វីក្រៅ
ពីទឹកដោះគោមួយកែវនិងថ្នាំតាំងទេព្រឹកក្រោកមក
" ចឹងចាំយើងរកអ្វីញុំាសិនទៅចាំបន្ដ អូខេ!! " គេចេញមកលឿនពេកភ្លេច
គិតរឿងចំណីអាហាររបស់ថេយ៍ឲ្យឈឹងម៉ង់
" យ៉េសៗ!! ជុងល្អជាងគេ ខិខិ " បានជុងគុកយល់ព្រមភ្លាមគេសើចរហូត
" ក្មេងខូច "
សូមទោសរាល់ការសរសេរអក្សរខុសមួយចំនួន
សូមរង់ចាំភាគបន្ដ
សរសេរដោយ៖ហាណែល
YOU ARE READING
ꕥជម្រកស្នេហ៍♒︎ វគ្គ១+វគ្គ២ ( ចប់ )
Romanceស្នេហារវាង អធិរាជនឹងព្រះរាជទាយាទ ដោយគិតថាគេមិនមែនជាម្ចាស់កម្មសិទ្ធិទោះប្រឹងយ៉ាងណាក៏មិនបានគេក្នុងដៃដដែល ប៉ុន្ដែនាយកំលោះមិនចុះចាញ់ខំប្រឹងស៊ូទាល់ក្លាយជាម្ចាស់នៃរាងកាយនិងបេះដូងគេទាល់ តែបានសម្រេច ។ ប្រភេទ bl love ចាប់ផ្ដេីម : 20/07/23 អេតមីន...