នាយក្រាស់ញោចស្នាមញញឹមតិចៗ គេញញឹមដោយសារវត្ដមាន
របស់ថេយ៍ចំពោះមុខហ្នឹងឯង ហេីយក៏បង្ករឿងភ្ញាក់ផ្អេីលមួយ
កម្រិតទៀតនូវពេលតារាមុខមាំមិនងាយបង្ហាញស្នាមញញឹមចេញ
មកបែបជាលេចមកយ៉ាងងាយ ហេីយសំខាន់នាងៗចំហរមាត់ថែម
ញីភ្នែកពីរឬបីដង តេីវាជាការពិតទេ ជួយទះនាងឲ្យស្វាងបន្ដិចមក?
" គាត់ញញឹម ! ! " សំនួរដំបូងដែលរបូតចេញពីមាត់ពួកនាងនោះ
តេីវាជាស្នាមញញឹមរបស់ ជុងគុក ហ្រ្វាស្ដូរ៉ាណាមែនទេ ហេតុការ
ណ៍កេីតឡេីងលឿនដូចកុហកបោកប្រាស់ភ្នែកពួកនាងទាំងគូរ
ស្រស់ៗអ៊ីចឹង
" ពិតមែនហេីយឯង គាត់ញញឹម អួយ! ! សង្ហាម្ល៉េះពេលគាត់
បញ្ចេញស្នាមញញឹមមកដូច្នេះ " ពួកនាងអោបគ្នាដោយសេចក្ដី
ជ្រួលជ្រើមមិនស្ទេីរជឿពេលឃេីញអ៊ីចឹង បុណ្យភ្នែកនាងហេីយ
" សង្ហាណាស់ " ពួកនាងស្រែកឡូឡាពេញថ្នាក់ដោយសារវត្ដ
មានតារាល្បីមករៀនជាមួយដូច្នេះ តេីនរណាទប់អារម្មណ៍បាន
នោះហេីយណាមួយសាលាមួយនេះ គឺស្ទេីរគ្មានតារាណាមករៀន
នោះទេ តែលេីកហ្នឹងជុងគុក ហ្រ្វាស្ដូរ៉ាណាមកមានន័យថាពួក
នាងនិងមានឱកាសឃេីញតារាផ្សេងទៀតមិនខានទេ ។
ក្នុងផ្នត់គំនិតរបស់ពួកនាង គិតថានាយក្រាស់និងអូសទាញមិត្ដរួម
ដំបូលក្រុមហ៊ុនមកចូលសាលាតែមួយ តែវាផ្ទុយស្រឡះឆ្ងាយពី
ការគិតរបស់ពួកនាងហេីយ គួរឲ្យស្ដាយ តារារួមក្រុមហ៊ុននោះគេ
មិនបណ្ដោយឲ្យរៀនជុំគ្នាឡេីយ ដោយខ្លាចមានបញ្ហាក្នុងប្រការ
ណាមួយ អ៊ីចឹងពួកគេពិបាករកវិធីទប់ទល់បញ្ហាណាស់ ! !
" ប្អូនៗសូមស្ងាត់បន្ដិចទៅ " ឃេីញភាពពុះកញ្ជ្រោលជ្រួលជ្រើម
កូនសិស្សរបស់ខ្លួនហេីយគាត់ហួសចិត្ដមួយទំហឹងពេលឃេីញចឹង
តេីទប់អារម្មណ៍ចេះដែរឬទេ ? ? គាត់អ្នកគាំទ្រនាយក្រាស់មួយ
ទាំងមូលមិនហ៊ានបញ្ចេញកាយវិការផងប្រឹងទប់ស្ទេីរស្លាប់ហេីយ
ណាមួយរៀបឬកចំពោះមុខលោកនាយកខ្លាចគាត់ដកខ្លួនចេញ
" ប្អូនជួយណែនាំឈ្មោះផងណា "
" សួស្ដី ជុងគុក ហ្រ្វាស្ដូរ៉ាណា " នាយក្រាស់ណែនាំខ្លួនតែប៉ុន្មាន
ម៉ាត់ប៉ុណ្ណោះ ព្រោះគេចាប់ផ្ដេីមធុងទ្រាន់និងភាពអ៊ូអរហ្នឹងហេីយ?
" អ៊ីចឹងប្អូនទៅអង្គុយជិតថេហ្យុងចុះ " ដោយឃេីញកាយវិការ
របស់ជុងគុកធុញទ្រាន់ហេីយ ក្នុងនាមជាគ្រូក៏ប្រញាប់ដេញនាយ
ឲ្យទៅរកនាយតូចភ្លាម ជុងគុកក៏បោះជំហានទៅរកនាយតូចក្នុង
ទឹកមុខមាំ ព្រោះគេមិនអាចបង្ហាញអាការះរំភេីបជ្រុលពេកទេខ្លាច
ថេហ្យុងថានាយឆ្គួតនូវពេលញញឹមញញែមសម្បេីមនោះ ។
" អង្គុយផង " ឬកពាររបស់ជុងគុកសុំម្ចាស់គេអង្គុយបែបនិងឬ គេក៏
មិនចង់ដែលតែធ្វេីរប្រៀបម៉េចឲ្យសាកសមនិងកេរ្ដី៍នាមដែលធ្លាប់
ល្បីកន្លងមក ក្រមិចក្រមើម ក្រអឺតក្រទម មិនងាយនិងចុះសម្រុង
និងអ្នកណា តែក្នុងចិត្ដលួចសូមទោសប្រពន្ធសម្លាញ់ជាប់មាត់
" អញ្ជេីញខ្ញុំមិនចិត្ដកំណាញ់ទេ " ថេហ្យុងក៏ឆ្លេីយតបទៅវិញដោយ
មិនងេីយមុខសម្លឹងនាយក្រាស់ឡេីយដោយផ្ដាតទៅលេីគ្រូតែក្នុង
ចិត្ដរបស់គេរំភេីបដែលអង្គុយក្បែរតារាល្បី
" ក្មេងចង្គួត នរណាឲ្យអូនធ្វេីឬកពារអ៊ីចឹងដាក់បងហ្អា " ជុងគុក
គ្រឺតធ្មេញខ្នាញ់ឬករបស់ថេហ្យុងជាខ្លាំង ដោយរអ៊ូរទាំក្នុងចិត្ដនូវ
ពេលឃេីញសំណប់ចិត្ដប្រងេីយនិងវត្ដមានខ្លួនដូច្នេះ គេក្ដាប់ដៃ
យ៉ាងណែលហេីយមុនហ្នឹងចូលទៅទាញកៅអីមកអង្គុយ ក្រោយពី
នាយក្រាស់ចូលតុរួចរាល់ គ្រូបង្រៀនក៏ចាប់ផ្ដេីមបង្ហាញពីមេរៀន
ដែលត្រូវរៀនក្នុងថ្ងៃនេះដោយ លោកនាយកឈរមេីលពីក្រោយ
ព្រោះខ្លាចមានបញ្ហា ណាមួយជុងគុកមកថ្មីដូច្នេះអាចនិងមិនទាន់
មេរៀនត្រង់ណាមួយងាយនិងឲ្យគាត់ពន្យល់ទាន់ពេលវេលាតែ
គាត់មិនបានដឹងឡេីយថា ជុងគុក ហ្រ្វាស្ដូរ៉ាណាម្នាក់នេះរៀនកម្រិត
ខ្ពស់បំផុតគេធ្លាប់បញ្ចប់បរិញ្ញាបត្របណ្ឌិតឯណោះ ហេីយក៏ទទួល
ការបង្រៀនយ៉ាងតឹងរ៉ឹងបំផុតក្នុងបក្សទៀតដូច្នេះចំណេះដឹងគេ
គឺខ្ពស់ឆ្ងាយពីអ្នកដទៃគុណនិង២ ។
" អូនមិនសួរបងទេឬថេយ៍ ថាបងមករៀនទីនេះធ្វេីអ្វី ម៉េចក៏អូន
ស្ងាត់ថេយ៍ " នាយក្រាស់ដៀលភ្នែកសម្លឹងថេហ្យុងរហូតម៉េចក៏
មិននាំគេវាចាដូច្នេះដឹងទេថានាយអន់ចិត្ដប៉ុណ្ណា
ក្រោយពីនាយទ្រាំរៀនអស់មួយម៉ោងមក ទីបំផុតម៉ោងចេញលេង
ក៏មកដល់ ជុងគុកប្រញាប់ទាញកាតាបក្រោកចេញពីតុដោយមុន
និងបោះជំហានចេញទៅហេីយតែត្រូវសម្លេងតូចស្រទន់ឧទាន
ហៅខ្លួន
" ជុងគុក " ថេហ្យុងវាចាហៅឈ្មោះគេទាំងញ័រសម្លេងដោយសារ
គេភ័យណាមួយរឿងរបស់ជុងគុកគេតាមដានដែលលឺថានាយមិន
ចូលចិត្ដនរណាមកសាំញុំាឡេីយដូច្នេះគេប្រាកដជាប្រុងប្រយ័ត្ន
ក្នុងការបង្កេីតសន្ទនាហេីយ
" ហ៊ឹម " ជុងហ្គុកលួចញញឹមបន្ដិចហេីយធ្វេីជាគ្រហឹមដេីមកមុននិង
ងាកមុខទៅចាប់អារម្មណ៍នាយតូចដែលកំពុងឈរទល់មុខគេនោះ
" លោកចង់ទៅណា តេីអាចឲ្យខ្ញុំ...ជូនទៅទេ " ថេហ្យុងរៀងសម្ដី
រអាក់រអួលបន្ដិចគេភ័យពេកហេីយខ្លាចជុងគុកនិងខឹងខ្លួន
" ជូន? ? " ជុងគុកលេីកចិញ្ចេីមម្ចាងដោយចោទសួរបញ្ជាក់
" មែនហេីយជូនទៅ " ថេហ្យុងងក់ក្បាលតិចៗ
" ល្អនាំផ្លូវទៅ " សម្លេងកំបុតៗបន្លឺឡេីងចេញពីបបូរមាត់របស់នាយ
ថេហ្យុងលឺហេីយក៏ប្រញាប់ដេីរមកមុខជុងគុកមុននិងបោះជំហាន
ជេីងទៅមុខជារឿយៗដោយមានជុងគុកតាមពីក្រោយផងដែរ
" ហេតុអ្វីលោកសម្រេចចិត្ដមករៀនសាលានេះ " ថេហ្យុងច្របាច់
ដៃខ្លួនឯងតិចៗមុននិងបន្លឺជាសំនួរចោទសួរទៅកាន់នាយក្រាស់!
" ហេតុអ្វី " ជុងគុកចងចិញ្ចេីមនិងសំនួរមួយហ្នឹងដោយសួរតបតេី
ហេតុអ្វីមែនទេ ហ៊ឹម គួរឆ្លេីយយ៉ាងម៉េចសមទៅណ៎ ចូលសាលា
និងដោយសារថេហ្យុងហ្នឹងឯង តែខ្លាចថេយ៍គិតថាខ្លួនជាមនុស្ស
មិនសូវគ្រប់ទឹក ។
" ហ៊ឹម ដោយសារលោកជាតារាល្បីយ៉ាងណាគួរយកសាលាដែល
មានតែតារាប៉ុណ្នឹងទេីបលោករៀនមានសុវត្ថិភាពនិងស្ងប់ស្ងាត់ខ្ញុំ
មិនបានចង់ដឹងអ្វីផ្សេងទេ " ថេហ្យុងរហ័សកែសម្ដីនិងគ្រវីក្បាល
ថាខ្លួនគ្មានបំណងផ្សេងក្រៅពីចង់ដឹងរឿងហ្នឹងទេដូច្នេះកុំមាន
អារម្មណ៍មិនល្អសម្រាប់សំនួរហ្នឹងអី
" ហ៊ឹម " ជុងគុកមិនតបឡេីយដោយគ្រហឹមបន្ដិចបញ្ជាក់ថាគេមិន
ពេញចិត្ដនិងក្នុងការឆ្លេីយតបសំនួរហ្នឹងទេ ។
ខណះដែលលឺគ្រហឹមរបស់ជុងគុកហេីយថេយ៍ព្រឺឆ្អឹងខ្នងតែម្ដងគេ
ចាប់ផ្ដេីមខ្លាចរអាជុងគុកមួយកម្រិតទៀតហេីយ គេទះមាត់តិចៗមិន
គួរណាទៅសួរគេភ្លីភ្លេីចឹងទេលោកអេីយ
" តេីគេអាចខឹងខ្ញុំដែរទេ? " ថេហ្យុងរអ៊ូក្នុងចិត្ដ គេមិនដឹងប្រាប់
រប្រៀបណាទេីបសមទេ ព្រោះអារម្មណ៍ក្បែរជុងគុកកក់ក្ដៅថែម
ទាំងមានអារម្មណ៍សុវត្ថិភាពតែក្នុងពេលស្របគ្នាហ្នឹងដែរក៏មាន
អារម្មណ៍ថាខុសឆ្គងចំពោះរឿងម្យ៉ាងផងដែរ ហ៊ឹមតេីវាជាអ្វីឲ្យ
ប្រាកដទៅ ។
" រៀនចាំបាច់រេីសដែរឬ " សំនួរសួរតបរបស់ជុងហ្គុកធ្វេីឲ្យថេយ៍
រៀងគាំងបន្ដិចដែរ
" ត្រូវហេីយវាចាំបាច់បំផុត ជាពិសេសគឺលោក " ថេហ្យុងប្រមូល
ភាពក្លាហានទាំងប៉ុន្មានមកផ្ដុំគ្នាមុនហ្នឹងឆ្លេីយតប
" ហេតុអ្វី " ពាក្យថាហេតុអ្វី? ដែលចេញពីមាត់របស់ជុងគុកលេីក
ទី២ហេីយ តេីគេរកចម្លេីយមួយណាសាកសមនិងការបកស្រាយ
ទៅ គេពិតជាឈឺក្បាលមែន តាមទម្លាប់ថេយ៍ជាមនុស្សមិនស្រដី
រដាក់រដុបឡេីយតែពេលនេះគេហាក់ដូចជ្រុះពាក្យពេចន៍អស់ចឹង
" លោកកុំសួរល្អជាង ជុងគុក " ថេហ្យុងងេីយមុខសម្លឹងមេីលមេឃ
ទាំងទឹកមុខក្រៀមក្រំ គេស្រងូតស្រងាត់នូវពេលនរណាម្នាក់មក
សួរនាំរឿងស្នាមកញ្ចឹងកនេះ គេពិតជាខ្លាចក្នុងការចាកចេញឆាប់
រហ័សនេះណាស់ហេីតក៏មានគំនិតចង់ឈប់រៀនដេីម្បីចំណាយ
ពេលនៅសល់ជាមួយគ្រួសារខ្លះ គេមករៀនមានតែរឿងហេីយក៏
គ្មាននរណាសោកស្ដាយគេដូចគ្រួសារឡេីយអ៊ីចឹងតេីបន្ដដេីម្បីអ្វី
ប៉ុន្ដែឥឡូវគេមានគ្នាហេីយម្នាក់នោះគឺ ជុងគុក ហ្រ្វាស្ដូរ៉ាណាថ្វីត្បិត
គេមិនទាន់ស្នេីរសុំខ្លួនធ្វេីជាមិត្ដក៏ដោយ តែគេមានអារម្មណ៍ល្អ
នៅពេលបានសម្ដីឆ្លេីយឆ្លងគ្នានិងនាយណាស់
" ហេតុអ្វីថេយ៍បធិសេធ ថេយ៍ចាប់ទុកយេីងជាមិត្ដទេ " ជុងគុកក៏
រៀងស្រងូតស្រងាត់ពេលលឺពាក្យប្រកែករបស់ថេហ្យុងដឹងទេក្នុង
ទ្រូងរបស់គេបន្ទាប់ពីលឺពាក្យថាទេហេីយតេីវាខ្លោចផ្សាប៉ុណ្ណា
" តេីខ្ញុំបកស្រាយប្រាប់លោកបែបណា ហេីយលោកក៏មិនជឿ
ហ្នឹងរឿងដែលខ្ញុំប្រាប់ដែរ " ថេហ្យុងក៏ទម្លាប់ខ្លួនអង្គុយលេីបង់
ដោយភ្នែកងេីយសម្លឹងទៅមេឃ វាជាទម្លាប់គេទៅហេីយដែល
តែងតែយកមេឃមកធ្វេីជាគំរូសសែនស្រស់និងដោះស្រាយភាព
ពិបាកចិត្ដរបស់ខ្លួនកន្លងមកនេះ
" អូខេ " ជុងគុកចូលមកអង្គុយជិតដោយសម្លឹងតាមអ្វីដែលថេយ៍
កំពុងមេីលនាពេលនេះ គេដឹងពីក្រោយនៃភាពស្ងៀមស្ងាត់របស់
ថេយ៍ហេីយ ដោយសារស្នាមមួយនេះធ្វេីឲ្យអ្នករាល់គ្នាស្អប់ខ្ពេីម
និងគេហេីយក៏នាយខឹងក្រោធរឿងស្នាមលេីកញ្ចឹងករបស់ថេយ៍ដែរ
" លោកដឹងទេ ខ្សែជីវិតខ្ញុំវាខ្លីណាស់ មិនដឹងថាពេលក្រោយខ្ញុំ
បានមកជជែកលេងជាមួយលោកទៀតទេ! ! " ថេហ្យុងងាកមក
សម្លឹងមុខរបស់ជុងគុកបន្ដិច នាយតូចមានអារម្មណ៍ថាប្រហែលមុខ
អ្វីដែលពិសេសនោះគឺអារម្មណ៍ ម៉េចក៏កក់ក្ដៅ ទោះគេមិនទាន់បាន
មកក្រសោបលួងលោមខ្លួនក៏ដោយ នាយតូចគ្រវីក្បាលបន្ដិចដេីម្បី
ឈប់គិតចំពោះរឿងមួយហ្នឹង៖
" ម៉េចក៏ថេយ៍ពោលពាក្យដូច្នេះ វាមិនអីឡេីយ ប្រសិនយេីងប្រឹង
ទៅមុខប្រាកដណាស់ទេវតាហ្នឹងបង្ហាញផ្លូវនៃសេចក្ដីល្អផ្ដល់ផល
ឲ្យយេីងហេីយណា ថេយ៍ " ជុងគុកទ្រាំធ្វេីចិត្ដមាំមិនរំជួលចិត្តនូវអ្វី
ដែលនាយតូចស្រដីមកលែងបានទៀតហេីយ ៖
តេីដឹងទេថាម៉េចក៏គេហ៊ានបោះមួយប្រយោគហ្នឹងចេញមក? ?
ដោយសារគេជឿនូវទង្វេីល្អរបស់ថេយ៍ដែលសាងមកហេីយវាជា
ផលបុណ្យដែលអាចជួយសង្រ្គោះថេយ៍នូវគ្រាអាសន្នណាមួយ
ដូចអ្វីដែលថេយ៍កំពុងប្រទះ ៕
ខណះដែលថេយ៍កំពុងភ្លឹកសម្លឹងជុងគុក នាយក្រាស់ក៏ប្រញាប់
ដាក់ដៃពីលេីដៃទាំងគូររបស់នាយតូចអង្អែលបន្ដិចផ្ដល់កម្លាំងចិត្ដ! !
ជុងគុកបន្ដមួយឃ្លានៃការលេីកទឹកចិត្ដពេញទីឲ្យថេយ៍ គ្មាននរណា
ពេញចិត្ដនិងវត្ដមានថេយ៍មែនទេ ? ប៉ុន្ដែមានរូបគេកំពុងឈរនៅ
ក្បែរថេយ៍ដរាប ៕
" តោះដល់ម៉ោងចូលរៀនហេីយ ថេយ៍ចង់កំពុងសញ្ជឹងគិតដល់
ណាទៀត " ជុងគុកក្រោកឈរពេញកម្ពស់ហេីយបោះដៃរបស់
ខ្លួនឲ្យទៅថេយ៍ចាប់កាន់ដេីម្បីក្រោកឡេីង ថេយ៍សម្លឹងបន្ដិចហេីយ
ក៏ចាប់ដៃរបស់នាយក្រាស់ ។
ពួកគេក៏បណ្ដេីរគ្នាទៅថ្នាក់ក្រោមក្រសែភ្នែករបស់សិស្សៗក្នុង
សាលា ពួកគេលាន់មាត់មិនជឿហ្នឹងភ្នែកថាបុគ្គលល្បីដូចជាជុង
អាចរាប់អានមិត្ដចម្លែកដូចជាថេយ៍ទៅរួចដែរ? ?
" តេីពិតទេឯង ជួយមេីលគ្នា " ពួកគេកេះគ្នាឲ្យជួយពិនិត្យថាភ្នែក
ខ្លួនមិនស្រវាំងទេដែលឃេីញនាយតូចកំពុងបណ្ដេីរគ្នាជាមួយតារា
ល្បីកំពុងផ្ទុះនៅបច្ចុប្បន្ននេះ ហេីយអ្វីដែលអស្ចារ្យនោះជាស្នាម
ញញឹមឬមិនមែន ម៉េចក៏នាយក្រាស់ស្រស់សង្ហាថ្នាក់ហ្នឹង៕
" ប្រាកដហេីយឬ? ? ជុង " ថេយ៍លេីកចិញ្ចេីមដោយសេចក្ដីងឿងឆ្ងល់តេីវាពិតទេដែលអាចព្យាបាលស្នាមមួយនេះបាននោះ
" បាទ ខ្ញុំបានអានវានៅសៀវភៅមួយដែលពាក់ពន្ធ័និងរឿងស្នាម
របស់ឯង ហេីយគេបញ្ជាក់ច្បាស់ៗថាអាចព្យាបាលបាន ដូច្នេះកុំ
ទាន់អស់សង្ឈឹមលឿនពេកអី ថេយ៍ " ជុងគុកឆ្លេីយតបដោយញឹមៗ
" អ៊ីចឹងល្អណាស់ហេីយ "
ពួកគេក៏មកដល់ថ្នាក់ហេីយចូលតុអង្គុយរៀងខ្លួនរួចរាល់ហេីយ
ទេីបគ្រូចាប់ផ្ដេីមបង្រៀន នាយតូចចាប់អារម្មណ៍លេីការអធិប្បាយ
របស់គ្រូមែនទែន គេមេីលឡេីងជក់ចំហរមាត់ដូចកូនក្មេងរង់ចាំ
គេបញ្ចុកបាយឲ្យចឹង ៕
កាលសិក្សាប្រព្រឹត្ដទៅដោយរលូន នាយក្រាស់ក៏បោះជំហាន
ចេញមកដោយឈរចាំអង្គរក្សយ៉ាងស្ងៀមស្ងាត់ ទោះលឺសម្លេង
ពាក្យស្រែកហ៊ូ នៃការរំជួលចិត្តដែលបានឃេីញតារាដូច្នេះ ។
" លោកម្ចាស់ " អង្គរក្សក៏ប្រញាប់មកឱនគំនាបនាយក្រាស់យ៉ាង
លឿនរួចបេីកទ្វាឲ្យជុងចូលទៅក្នុង
ជុងគុកសម្លឹងមុខអង្គរក្សបន្ដិចហេីយកឲប្រញាប់ចូលក្នុងឡាន
ព្រោះខាងក្រៅរញ៉ែរញ៉ៃណាស់ ។
" ចេញដំណេីរទៅ " សម្លេងគ្រលរក៏បន្លឺឡេីងបញ្ជាឲ្យកូនចៅ
បេីកឡានចេញទៅ បន្ដទ្រាំទៀតគេអាចសន្លប់ឈរដោយសារ
សម្រែកនៃការស្រែកហៅឈ្មោះរបស់គេពីអ្នកគាំទ្រ ។
To be continued
សូមទោសជាមុនសម្រាប់សរសេរខុសអក្ខរាវិរុទ្ធមួយចំនួន
និពន្ធដោយ:ហាណែល
YOU ARE READING
ꕥជម្រកស្នេហ៍♒︎ វគ្គ១+វគ្គ២ ( ចប់ )
Romanceស្នេហារវាង អធិរាជនឹងព្រះរាជទាយាទ ដោយគិតថាគេមិនមែនជាម្ចាស់កម្មសិទ្ធិទោះប្រឹងយ៉ាងណាក៏មិនបានគេក្នុងដៃដដែល ប៉ុន្ដែនាយកំលោះមិនចុះចាញ់ខំប្រឹងស៊ូទាល់ក្លាយជាម្ចាស់នៃរាងកាយនិងបេះដូងគេទាល់ តែបានសម្រេច ។ ប្រភេទ bl love ចាប់ផ្ដេីម : 20/07/23 អេតមីន...