ភាគ៨៖ឱនមកយេីងខ្សឹបប្រាប់ឯង

909 72 0
                                    

ជុងហ្គុកព្រមតាមនាយតូចគ្រប់ពេលដោយនាំថេយ៍មកហូបអ្វីនូវ
ខាងក្រៅគេហៅម្ហូបពីបីមុខហេីយចាក់ទឹកតែអង្គុយចាំដោយមុខ
មាំបំផុត​ ម៉េចគេបង្ហាញទឹកមុខអ៊ីចឹងក្នុងពេលនេះក៏ដោយសារលឺ
ការនិយាយមិនល្អពីមហាជន
"​ ឯងដឹងទេថា​អធិរាជ​ពួកយេីង ឆ្គួតអំណាចយ៉ាងណាគ្មានធ្វេីស្អី
ក្រៅពីបញ្ជាទាហានមកសម្លាប់ជនស្លូតត្រង់ទេ​ "​ បុរសម្នាក់ព្យា
យាមវាចា​បង្ខូចកេរ្ដិ៍នាមរបស់នាយដោយលេីកឡេីងថាបញ្ជា
ពួកទាហានមកសម្លាប់ជនស្លូតត្រង់​ តេីគេឯណាចិត្ដថ្លេីមខ្មៅ
ហ៊ានធ្វេីទង្វេីអ៊ីចឹងនោះ​ តាំងពីដេីមឡេីយគេធ្វេីវាសុទ្ធមានហេតុ
ផលហេីយតែងតែបង្ហាញឲ្យអ្នករាល់គ្នាដឹងពីគំនិតអាក្រក់របស់
បុគ្គល​នោះ​ ប៉ុន្ដែ​ឥឡូវ​ស្រាប់លឺអ៊ីចឹងនាយឆ្អែតបាយ
"​ ឯងដឹងមកពីណា​ អធិរាជ​ទ្រង់មិនធ្វេីចឹងទេឯងកុំប្រសព្វនិយាយ
ពីប្រយ័ត្នអត់អណ្ដាត​ក្នុងមាត់ទៅ​ "​ គេលឺមិត្ដនិយាយអ៊ីចឹងហេីយ
ចាប់ផ្ដេីម​ប្រតិកម្មភ្លាមៗ​ វាកេីតឆ្គួតឡប់ស្អី​មកនិយាយ​បំផ្លេីសនៃ
ការពិតអ៊ីចឹងនោះ​ តាំងពី​អធិរាជ​ផ្លាស់ប្តូរ​នគរនេះសំបូរទៅដោយ
ភាព​រុងរឿង​សំបូរសប្បាយគ្មានទុក្ខសោកអ្វីទាំងអស់​ ទ្រង់ផ្ដល់
ប្រាក់និង​ស្បៀងអាហារទៀតផង​ ។
"​ ឯងមិនជឿយេីងទេឬ​ ទ្រង់សម្លាប់ជនស្លូតត្រង់មែន​ "​ គេនូវ
អះអាងសម្ដីដេីមដដែលថានាយក្រាស់​ប្រព្រឹត្តរឿង​ចឹង
"​ ប្រសិនឯងមិនដឹង​ប្រភពច្បាស់លាស់ទេកុំនិយាយ​ ឯងដឹងទេ
ឯងនិយាយអ៊ីចឹងហេីយគេជឿឯងឬ​ គឺអត់ទេ​ តាំងពីទ្រង់​គ្រង
រាជ្យមក​ ទ្រង់តែងតែផ្ដល់​ស្បៀងមក​ជាញឹកញាប់​មិនមែនមាន
តាសយេីងទីនេះសូប្បីអ្នកឆ្ងាយៗក៏ទ្រង់បញ្ជូលទាហានដឹកយក
ទៅឲ្យដែរ​ ឯងឃេីញអំពេីល្អទ្រង់ទេ​ ទ្រង់​ខ្វាយខ្វល់​មហាជន
ណាស់​ ទ្រង់ហ៊ានប្រឆាំងនិង​អធិរាជ​ចាស់ដោយប្ដូរ​របបថ្មីទ្រង់
បេីកសិទ្ធសេរីសម្រាប់មនុស្សស្រី​ ពួកនាងមានសិទ្ធសិក្សារៀន
សូត្រនិងប្រលងចូលធ្វេីជា​មន្រ្ដី​ដូចមនុស្សប្រុសដែរ​តេីឯងមាន
គិតចំណុចតូចៗនេះទេ​ យេីងអស់សង្ឈឹមនិងឯងណាស់​ "​ បុរស
ដែរនិយាយចំពោះមុខអ្នក​បង្ខូចកេរ្ដិ៍ឈ្មោះ​របស់នាយនោះរៀង
ខកបំណងបន្ដិចដែរ​ អធិរាជ​សព្វថ្ងៃ​ស្រោចស្រង់​ពួកគេឡេីងមក
ដោយផ្ដល់ស្បៀងមិនចេះតិច​ ផ្ដល់គ្រាប់ពូជដេីម្បីដាំដំណាំនិង
នាំចូលនិងចេញដំណាំធម្មជាតិឲ្យទៀត​ រកឯណាបានពិនទ្រង់
នេះ​ ហេីយសមាជិកគ្រួសារគេរស់នៅក្នុងទឹកដីមួយនេះបាន
ដោយសារការអាណិតពី​អធិរាជ​នេះឯង​ គ្រួសាររបស់ពួកគេត្រូវ
មាន​ជនអាណាមឹក​ចោទប្រកាន់​ តេីមាននរណាចេញមុខមកអះ
អាងជួយ​ជីវិតពួកគេទេ​ វាគ្មានទេ​ អ្នករាល់គ្នាសុទ្ធឱបដៃឈរមេីល
នៃការស្លាប់របស់​គ្រួសារ​គេ​ ប៉ុណ្ណោះ​​  ។
អធិរាជ​ថ្មីដែរ​តែងតែឆ្លងកាត់ទីនេះ​ញឹកញាប់​ទ្រង់ឃេីញរឿងអយុត្ដិ
ធម៍មួយនេះហេីយទ្រង់​ជ្រៀតជ្រែក​មក​ជ្រំជ្រែង​អស់ពីកម្លាំងកាយ
ចិត្ដលេីកស្រដី​ប្រឆាំងតវ៉ា​ទាមទារយក​ភាពយុត្ដិធម៍មកវិញទម្រាំ
គេកាត់ក្ដីលេីកលែងទោស​ វាសុីពេលជិតអស់២ថ្ងៃ​ទៅហេីយឯ
ទ្រង់មិនបាន​ត្អូញត្អែរ​ទេថែមផ្ដល់ក្ដីសង្ឈឹមឲ្យពួកគេរស់បន្ដទៀត
នេះឬដែរទ្រង់ហ៊ានសម្លាប់ជនស្លូតត្រង់នោះ​ គេមិនជឿឡេីយ
"​ ជុង​ "​ ថេយ៍សម្លឹងមុខគេម៉ក់ៗហេីយចាបប្រអប់ដៃគេច្របាច់
តិចផ្ដល់កម្លាំងចិត្ដគេមិនដូចអ្វីបុរសនោះនិយាយទេ
"​ ជុងរបស់ថេយ៍ជាមនុស្សល្អ​ មិនដូចអ្វីដែរគេចោទប្រកាន់ជុង
ឡេីយ​ ថេយ៍នៅក្បែរជុងណា​ "​ ថេហ្យុង​ព្រួយបារម្ភ​ឃេីញទឹក
មុខមិនស្រស់បោះរបស់នាយហេីយ​គេអង្អែលដៃលួងលោមអ្វី
ដែរបុរសនោះនិយាយគឺសុទ្ធភាពកុហកទាំងអស់គ្មានកន្លែងណា
ដែរ​ជុងហ្គុក​អាក្រក់នោះទេ​ ពាក្យ​បំផ្លេីស​
"​ យេីងអរគុណដែរទុកចិត្ដយេីង​ "​ ជុងហ្គុក​ញញឹមខ្សោយៗគេ
ស្មានថាថេហ្យុងគិតអ៊ីចឹងដាក់គេហេីយតេីអ្នកណាស្មានដឹងថា
នាយតូចកំពុងលួងគេហេីយបារម្ភខ្លាចពាក្យស្រដីអស់នោះប៉ះ
ពាល់អារម្មណ៍ខ្លួនទៀត​
"​ បាទ​ នោះម្ហូបមកដល់ល្មមពួកយេីងឆាប់ហូបទៅជុង​ "
ជុងហ្គុក​ងក់ក្បាលហេីយ​បរិភោគ​អាហារអស់នោះយ៉ាងស្ងៀម
ស្ងាត់ដោយខួរក្បាលរបស់គេរិះគិតរឿង​អម្បាញ់មិញ​តេីបុរស
នោះមាន​ចេតនា​ឬមាននរណាជួលឲ្យគេនិយាយអ៊ីចឹងឡេីងមក
តេីវាជាការពិតទេដែរទាហានហ៊ានយកឈ្មោះខ្លួនមកធ្វេីបាបជន
ស្លូតត្រង់នោះ​ មិនបានគេមិននូវស្ងៀមឡេីយគេនិង​ជីកកកាយ
រឿងអស់និងឡេីងទេីបចិត្ដរបស់គេស្ងប់​ ។
ជុងហ្គុក​បាននាំថេយ៍មកសម្រាកក្នុងដំណាក់ដោយនាយកំពុង
បញ្ជាឲ្យកូនចៅនៃបក្សបិសាចទៅស៊េីបមេីលនៃ​ប្រភពដេីមនិង
ហេតុការណ៍​អស់នោះ
"​ ឯងស៊េីបមេីលថាវាជារឿងពិតឬ​ប្រឌិត​ "​
"​ បាទលោកម្ចាស់​ "​
"​ ឆាប់ទៅចុះ​ "​ ជុងហ្គុក​ងេីយមុខសម្លឹងមេីលពិដានទាំងហត់នឿយ
ក្នុងចិត្ដមានពេលណាគេធូរចិត្ដសប្បាយរីករាយម្ដងណាទេវាសឹង
គ្មានទេក្នុងឆាកជីវិតរបស់គេនេះ​ តាំងពីប្រសូត្រតែងតែជួបរឿង
មិនល្អកេីតឡេីងចំពោះខ្លួនមិនចេះតិច​ ទម្រាំបានថ្ងៃនេះគេឈឺ
សឹងសុះសាច់អស់ទៅហេីយ​ ប៉ុន្ដែសំណាងដែរ​ទេវតា​ចិត្ដល្អ
ស្រដោះប្រន័យផ្ដល់​ក្មេងប្រុសចិត្ដបរិសុទ្ធម្នាក់ប្រគល់ឲ្យខ្លួនគេ
សន្យាថានិងការពារនាយតូចដោយដាក់ជីវិតមួយនេះ​ ។
"​ យេីងសង្ឈឹមថាថេយ៍នូវក្បែរយេីងរហូត​ "​ តំណែងជា​អធិរាជ​ឬ
រាជអំណាចវាមិនមែនជាសេចក្ដីសុខរបស់នាយឡេីយ​ គេរីករាយ
បានទល់មាន​ថេហ្យុង​នូវក្បែរ​ ឋានះអំណាចវាគ្មានអ្វី​អស្ចារ្យ​ជាង
ថេហ្យុង​នោះទេ​ គេប្រាថ្នាថានិងបានក្បែរនាយតូចរហូតរលាត់
ជីវិតទៅចុះ​ ហេីយតាំងពីគេឡេីង​គ្រងរាជ្យ​មកគេគ្មាននរណា
ទេសូប្បីតែស្នំ​ ព្រោះគេតែងតែ​បធិសេធ​រឿងនេះជារឿយៗរហូត
គ្មាននរណាចង់បញ្ជូនកូនស្រីចូលក្នុង​រាជវាំង​ទៀត​ ។
"​ ថេយ៍មានតំណែងលេខ០១ក្នុងចិត្ដយេីងជានិច្ច​ "​ ជុងហ្គុក​លេច
ស្នាមញញឹម​មកឯងៗដោយមិនបាច់ខំ​ប្រឹងញញឹម​ គេមានក្ដីសុខ
ណាស់រាល់រំលឹកឈ្មោះនាយតូចម្ដង​ៗ
ថេហ្យុង​មកដំណាក់ហេីយគេដេីរចុះឡេីងនូវមិនសុខព្រោះខ្លាច
ថា​ជុងហ្គុក​យកស្រដីរបស់បុរសនោះមកគិត​ នាយ​អន្ទះសា​ចិត្ដ
ណាស់ចង់ចេញទៅក្រៅដេីម្បីទៅរកគេប៉ុន្ដែខ្លាច​ជុងហ្គុក​ខឹង
"​ គាត់យ៉ាងម៉េចទៅហេីយ​ ហុឹម​ ថេយ៍អេីយថេយ៍ម៉េចក៏បារម្ភ
គាត់ម្ល៉េះ​ គាត់មិនអីទេ​ "​ កាយតូចទម្លាក់ខ្លួនលេីគ្រែដោយភ្នែក
សម្លឹងខ្លោងទ្វាដំណាក់ដោយបបូរមាត់​ទន្ទេញថាមិនអីទេរហូត
ព្រោះនាយជឿថា​ជុងហ្គុក​មិនអេីពេីឈឺក្បាលគ្រាន់ស្រដីប៉ុណ្នឹង
នោះទេ​ សង្ឈឹមថាអ្វីដូចគេគិតទៅចុះ​ ។
--
បុរសពីនាក់កំពុង​ខ្សឹបខ្សៀវ​គ្នានូវដំណាក់ហាមឃាត់​ ដោយភ្នែក
សម្លឹងឆ្វេងស្ដាំហាក់មានរឿងសម្ងាត់អីយ៉ាងអ៊ីចឹង
"​ ឯងបានធ្វេីដូចអ្វីដែរយេីងបញ្ជាទេ​ "​ គេរហ័សសួរយកភ្លាមៗ
ព្រោះរឿងនេះប្រហែសបន្ដិចគ្មានជីវិតរឿងទេដោយសារចង់
បង្ខូចកេរ្ដិ៍នាមរបស់​អធិរាជ​ទេីបហ៊ាន​បំផុសបំផុល​ពាក្យ​ចចាម
អារ៉ាម​ឲ្យ​រីកសាយ​ពេញនគរដេីម្បីឲ្យ​ប្រជារាស្ត្រ​លែងជឿទុក
ចិត្ដលេីនាយក្រាស់បន្ដទៀត​
"​ ព្រះពរខ្ញុំម្ចាស់បានធ្វេីរឿងនិងហេីយ​ ប៉ុន្ដែគ្មាននរណាជឿខ្ញុំ
ឡេីយព្រះពរ​ "​ បុរសនោះ​ឈ្ងោកមុខចុះព្រោះគេគ្មានសមត្ថភាព
ស្អីនិយាយ​បញ្ចុះបញ្ចូល​ឲ្យ​ប្រជារាស្ត្រ​ជឿស្រដីគេឡេីយហេីយ
ណាមួយ​កេរិ៍្ត​នាមរបស់​ជុងហ្គុក​ល្បីល្បាញណាស់ខាង​ការពារ
ពីសត្រូវ​ប្រយុទ្ធគ្មានថ្ងៃ​ដកថយហេីយហ៊ាន​ប្រថុយប្រថាន​ជីវិត
ដេីម្បី​នគរទៀតតេីរក​អធិរាជ​អស្ចារ្យ​អ៊ីចឹងឯណាបានទៀតទៅ
"​ ចង្រៃយ៍​ ពួកវាក្បាលរឹងណាស់​ មានតែ​ប្រេីល្បិចទេីបពួកវា
ហ៊ានជឿ​ "​ គេញញឹមចុងមាង់សម្ដីធម្មតាគ្មាននរណាជឿអ៊ីចឹង
គេនិងយករឿងម្យ៉ាងធ្វេីជាឈ្នាន់ដេីម្បីឲ្យ​ប្រជារាស្ត្រ​ខឹងស្អប់
នាយក្រាស់ហេីយ​ប្រតិកម្មដកដំណែងអធិរាជរបស់នាយចេញ
ពេលនោះគេនិងចេញមុខដេីម្បីស្នងតំណែងបន្ដ​ គ្រាន់គិតក៏មាន
ក្ដីសុខដែរ​ មិនយូរទេ​រាជ​បល្ល័ង្ក​នោះនិងក្លាយជារបស់គេឆាប់ៗ
"​ តេីធ្វេីបែបណាទៅព្រះពរ​ "​
"​ ឱនមកយេីងខ្សឹបប្រាប់ឯង​ "​
ការ​ខ្សឹបខ្សៀវ​របស់ពួកគេគេចមិនផុតពីត្រចៀករបស់​ជុងហ្គុក​
ដដែល​ នាយក្រាស់ឈរស្ងៀមស្ដាប់ផែនការពួកគេដោយគ្មាន
បន្លឺមួយម៉ាត់​ គ្មាននរណាឃេីញរូបរាងគេឡេីយព្រោះគេបំបាំង
កាយបាត់ហេីយអ៊ីចឹងហេីយចង់ដេីរហេីរកន្លែងណាគ្មាននរណា
ដឹងហេីយគ្មានគ្រោះថ្នាក់ផងដែរ​ ។
"​ គិតឬថាឯងធ្វេីអ៊ីចឹងហេីយបានសម្រេចនោះ​ "​ ជុងហ្គុក​ញញឹម
ចុងមាត់ហេីយឈរចាំមេីលពួកគេបំបែកគ្នាហេីយគេឆ្លៀតឱកាស
ទៅសម្លាប់​បុរសនោះដោយសម្ងាត់បំផុត​
"​ មនុស្សយេីងមិនទុកឡេីយ​ ពិសេសមនុស្សក្បត់ដូចជាពួកឯង​ "
ជុងហ្គុក​ឈរសម្លក់សាកសពដោយហូរឈាមចេញមកខាងក្រៅ
រហាម​ គេជាអ្នកសម្លាប់ដោយផ្ទាល់ដៃ​ នរណាក៏ដោយដែរហ៊ាន
យករឿង​ថេយ៍មកពាក់ពន្ធ័ម្នាក់នោះនិងទៅជួប​យមរាជហេីយ​ ។
"​ អ្នកបន្ទាប់គឺឯង​ ម៉ាស៊ុក​ "​
ហ៊ានមានគម្រោងចង់ធ្វេីបាប​ថេហ្យុង​បណ្ដូលចិត្ដ​គេផងកុំសង្ឈឹម
ថាគេ​បណ្ដោយឲ្យ​គេធ្វេីបាបងាយៗ​ ដរាបណាមានវត្ដមានជុង
ហ្គុក​ នូវទីនេះគ្មាននរណាអាចប៉ះពាល់​ថេហ្យុង​បានឡេីយសូប្បី
មួយសរសៃសក់​ ។
កែវភ្នែករបស់នាយក្រាស់ឡេីងក្រហមច្រាលព្រោះខឹងសឹងចង់
ដាច់សរសៃឈាមទៅហេីយ​ បង្ខូចកេរ្ដិ៍នាមគេបានគេមិនប្រកាន់
អ្វីទាំងអស់ប៉ុន្ដែប៉ះ​បណ្ដូលចិត្ដ​គេខឹងក្រោធហេីយអ៊ីចឹងហេីយ
ត្រៀមចិត្ដធ្វេីជា​សាកសពបន្ទាប់ទៅ​ ម្ចាស់ប្អូនក៏ដោយប្រហេីន
សម្លាប់ចោល​ទាំងអស់​ ។
រាងក្រាស់​ដេីរបណ្ដេីរ​សញ្ជឹងគិត​បណ្ដេីរអំពីរឿងហេតុមុននេះតេី
ពួកគេចង់ធ្វេីដូច្នេះមែនទេ ហេតុអ្វីរឿងគេនិង​ម៉ាហ៊ុកសោះចាំបាច់
អូសទា​ញនាយតូចចូលដែរអ៊ីចឹង​ ហេីយណាមួយរឿងរបស់នាយ
និង​ថេហ្យុង​លាក់បាំងជិតល្អណាស់​
"​ កុំឲ្យយេីងដឹងថានរណានូវពីក្រោយរឿងនេះឲ្យសោះ​ "​ ជុងហ្គុក
ក្ដាប់ដៃយ៉ាងណែលហេីយកែវភ្នែកក្រហមឆ្អៅ​ គេខឹងសឹងហ៊ុយ
ផ្សែងតាមត្រចៀកហេីយ​ គេសន្យាថាការពារ​ក្មេងតូចពីមនុស្ស
អាក្រក់ទាំងអស់នោះ​ គេមិនឲ្យ​ក្មេងតូចដាច់មួយសរសៃឡេីយ
បន្ទាប់ពី​ខឹង​ត្រគោះបោកបោះឆ្អែតហេីយ​នាយក្រាស់បោះជំហាន
សំដៅទៅដំណាក់របស់ខ្លួនវិញព្រោះមិនចង់ឲ្យនាយតូចរង់ចាំ
គេឡេីយ​ នាយចូលមកដល់មួយជំហានភ្លាម​ថេហ្យុង​រត់មកឱប
គេមួយទំហឹងហាក់​ត្រេកអរ​និងវត្ដមានរបស់គេអ៊ីឹង​
"​ ថេយ៍​ "​ ជុងហ្គុក​ញញឹមក្រែបបបូរមាត់​ហេីយឱបតបទៅវិញ
យ៉ាងណែល​ គេមានអារម្មណ៍ល្អណាស់ពេលនាយតូចធ្វេីបែបនេះ
"​ នឹកណាស់​ "​ ថេហ្យុង​ផ្អឹបមុខនិងទ្រូងរបស់គេហេីយថេីបសឺតៗ
ហាក់នឹកដូចបែកពីនាយច្រេីនថ្ងៃណាស់អ៊ីចឹង​ មេីលចុះនាយតូច
កំពុងធ្វេីកាយវិការគួរឲ្យស្រឡាញ់ដាក់គេទៀតហេីយ​ តេីចង់
ពង្វក់​នាយឲ្យស្រឡាញ់ខ្លាំងប៉ុណ្ណាទៀតទៅ​ ហុឹម​
"​ នឹកថេយ៍ដូចគ្នា​ "​
"​ ជុងទៅណាខ្លះម៉េចមិននាំថេយ៍ទៅផង​ "​ នាយតូចប្រលែងការ
ឱបហេីយបែរខ្នងធ្វេីជាខឹងគេដែលមិននាំខ្លួនទៅជាមួយឲ្យគេ
អង្គុយចាំក្នុងដំណាក់តែឯង​ ដឹងទេថាវា​អផ្សុកប៉ុណ្ណា
"​ មិនអាចនាំ​ថេយ៍ទៅណា​ផ្ដេសផ្ដាស​ទេខ្លាចថេយ៍មានគ្រោះ
ថ្នាក់ណា​ "​ ជុងហ្គុក​ឱបពីខាងក្រោយហេីយដាក់ចង្ការលេីស្មា
នាយតូចដោយស្រដីយ៉ាងស្រទន់ដាក់នាយតូច​
"​ យ៉ាងណាក៏មិនទៅយូរអ៊ីចឹងដែរ​ ដឹងទេ​ថេយ៍ភ័យខ្លាចជុងមាន
រឿង​ ថេយ៍ខឹងអ្នកបង្ករឿងនិងណាស់​ ថេយ៍ស្អប់​ "​ នាយតូចក្ដាប់
បបូរមាត់ទាំងខឹង​ ម៉េចក៏​ពូកែរករឿងនាយក្រាស់ម្ល៉េះ​ ឃេីញទេ
នាយក្រាស់ទៅក្រៅចោលគេយូរអេីយសែនយូរ​ មានយល់
អារម្មណ៍​គេអត់​ ប្រសិនឃេីញណា​វៃមួយដំបងហេីយឆេីស
"​ មិនអីទេកុំខឹងពេកប្រយ័ត្នមុខចាស់ទៅ​ ថេហ៍​ "​ ជុងហ្គុក​អស់
សំណេីចនិងស្រដី​ក្មេងខ្ចីរបស់ថេហ្យុង​ ខឹងស្អប់គេដែរបង្ករឿង
នាំបញ្ហាមកខ្លួន​ ហេីយនូវ​រអ៊ូរង៊ូវៗជិតគេទៀតថាមកពួកគេទេីប
ជុងហ្គុក​ចេញឆ្ងាយគេយូរអ៊ីចឹង​ ចាំមែនហេីយក្មេងនេះដំបូង
ស្មានថាមិនចេះខឹង​ងរអ្វីតេី​ តែមានឯណា​មេីលចុះ​
"​ មុខថេយ៍ចាស់មែនទេ​ កុំនិយាយអ៊ីចឹងមេីល​ថេយ៍ខំថែណាស់
ណា​ "​ ថេហ្យុង​លេីកប្រអប់ដៃខ្លួនមកស្ទាបមុខ
"​ មិនទាន់ទេ​ តែថេយ៍ខឹងបន្ដគឺចាស់ហេីយណា​ "​
"​ អ៊ីចឹងថេយ៍ត្រូវឈប់ខឹងតេីមែនទេ​ "​
"​ ត្រឹមត្រូវ​ហេីយ​ ឃ្លានឬនៅហុឹម​ "​
"​ អូ! ! ថេយ៍រវល់តែខឹងភ្លេចថាថេយ៍ឃ្លាន​ហេីយតោះជុង​ "​
"​ តោះ​ "​ ជុងហ្គុក​គ្រវីក្បាល​ហួសចិត្ដ​ក្មេងតូចរបស់គេខឹងគេខឹង
ឯងភ្លេចរកអ្វីមកបំពេញក្រពះខ្លួនឯង​ ។
ជុងហ្គុក​ញញឹមស្រស់ព្រោះអី​ ថេហ្យុង​វាចាបានច្រេីនជាងមុខ
ណាស់​ ហេីយថែមចេះ​ម្ញ៉ិកម្ញ៉ក់​ថែមទៀត​ អ៊ីចឹងហេីយគេសឹង
លេបថេយ៍ចូលក្នុងពោះម្ដងៗ​ ការបរិភោគអាហារពេលថ្ងៃត្រង់
បានបញ្ចប់​ ហេីយក៏ត្រូវនាំ​ថេយ៍ទៅដំណាក់​ព្រះមាតារបស់ខ្លួន
ព្រោះ​ទ្រង់បានកោះហៅឲ្យជុងហ្គុកចូលជួប​ នាយក្រាស់ដេីរ
ទាំងទឹកមុខមាំគ្មានស្នាមញញឹម​ គេមិនដែលចង់ទៅជួបទ្រង់ម្ដង
ណាទេព្រោះពាក្យដែរទទួលបានមកវិញមានតែការ​ប្រមាថនិង
ជេរស្ដី​ប៉ុណ្ណោះ​ តេីនេះឬជាមាតាបង្កេីតរបស់គេ​ តេីទ្រង់ពិតជា
មាតា​របស់គេទេ​ ប៉ុន្មានឆ្នាំមុខគេឃុំពួកទ្រង់ទុកប៉ុន្ដែដោយគិត
ថាទ្រង់អ្នកមានគុណក៏ដោះលែងមកវិញ​ គេមិនចិត្ដដាច់ដូចទ្រង់
ឡេីយ​ ។
ជុងហ្គុក​ដេីរចូលមកដល់ខាងក្នុងដោយមាន​ថេហ្យុង​នូវពីក្រោយ
ព្រោះ​គេមិនអាចទុក្ខនាយតូចចោលបានទេ
"​ យាមគង់​បុត្រ​ "​
"​ អរព្រះគុណមាតា​ តេីទ្រង់កោះហៅ​ទូលបង្គំមកមានការអ្វីដែរ​ "
ជុងហ្គុក​មិនបានចូលអង្គុយតាមអ្វីដែរ​មាតាគេ​បន្លឺឡេីយនាយឈរ
វាចាចំពោះមុខ​
"​ គ្រាន់​ចង់ឃេីញមុខបុត្រាបន្ដិចមិនបានទេឬ​ "​
"​ ហេតុអ្វីថាមិនបាន​ ទូលបង្គំគ្រាន់ចម្លែកចិត្ដប៉ុណ្ណោះ​ "
"​ ហុឹម​ គឺយេីងមានរឿងម្យ៉ាងចង់ស្នេីរសុំទៅកាន់បុត្រ​ "
"​ ទ្រង់មាន​ប្រសាសន៍​មកព្រះពរ​ ទូលបង្គំនិង​ពិចារណា​វា​ "​ ឃេីញ
ទេអ្វីដែរគេគិតគឺត្រឹមត្រូវទៀតហេីយទ្រង់មិននឹករលឹកគេឡេីយ
ប្រសិនបេីគ្មាន​ផលប្រយោជន៍​សម្រាប់ទ្រង់នោះ​ នាយមិនបាន
ទៅអន់ចិត្ដអ្វីទេ​ ព្រោះទ្រង់ទុកគេចោលយូរហេីយចោលឡេីង
គេសាំនិងអារម្មណ៍ទាំងអស់នេះ​ អ៊ីចឹងហេីយទ្រង់និងគេដូចអ្នក
ដទៃអ៊ីចឹង​
"​ រៀបអភិសេកជាមួយ​បុត្រីរបស់​ព្រះអង្គម្ចាស់​អែលឌ័រស្ទាល​ "
"​ ទ្រង់មិនឲ្យគេផ្សេង​អភិសេកទៅ​ ហេតុអ្វីជាយេីង​ "​ ជុងហ្គុក​
ប្ដូរពីពាក្យ​ទូលបង្គំមកយេីងវិញព្រោះគេលឺឃ្លានិងហេីយសែន
ហួសចិត្ដ​ ហេតុអ្វីចាំបាច់ចង់ចាប់គូរគេនិង​បុត្រី​អែលឌ័រស្ទាល​ដឹង
ហេីយថាគេមិនដែលព្រមទទួលស្នេីរនេះទេ​
"​ ដាច់ខាត​អធិរាជ​ត្រូវតែធ្វេី​ "​
"​ បង្ខំយេីង​ ឬ​ទ្រង់គ្រាន់ជា​មនុស្សដែរ​ទេីបរួចផុតពី​គុកងងឹត
ប៉ុណ្ណោះទ្រង់គ្មានសិទ្ធិ​ត្រួតត្រាក្បាលយេីងបានទេ​ យ៉ាងណា
ទ្រង់គួរគិតមុន​មាន​ប្រសាសន៍​មក​យេីងទៅវិញហេីយថ្ងៃក្រោយ
ហាមរំលឹករឿងនិងចំពោះមុខយេីងទៀត​ "​ ជុងហ្គុក​និយាយ
ប៉ុណ្នឹងហេីយដេីរចេញទៅដោយទាញដៃ​ថេហ្យុង​ទៅជាមួយគេ
តេីនេះឬ​មាតាសែនល្អរបស់គេ​ បង្ខំបុត្រដោយមិនសួរចិត្ដបុត្រផង
ថាតេីពេញចិត្ដទទួលពិធី​អភិសេកនេះដែរទេ​ ។
"​ បុត្រនូវរឹងទទឹងទុកឲ្យយេីងធ្វេីដោយខ្លួនឯង​ "​ មាតាររបស់​ជុង
ហ្គុកញញឹមចុងមាត់ស្មានដឹងតាំងពីដំបូងទ្រង់គ្មានថ្ងៃប្រលែងដៃ
ចេញពីរឿងនិងឡេីយ​ អ្វីដែរទ្រង់ចង់បានគឺត្រូវតែបាន​ ជាពិសេស
រឿង​អភិសេកមួយនេះនិង​ប្រារព្ធ​ឡេីងក្នុងពេលឆាប់ៗ​
"​ ជុង​ "​ ថេហ្យុង​ស្ងាត់មាត់យ៉ាងយូរទេីបបន្លឺមកព្រោះគេយល់
អារម្មណ៍​នាយក្រាស់ពេលនេះប្រហែល​តប់ប្រមល់​រឿងនិងខ្លាំង
ណាស់ហេីយទេីបទឹកមុខនាយមិនសូវស្រស់សោះ​
"​ ហុឹម​ "​ នាយក្រាស់គ្រហឹមបន្ដិចហេីយងាកមុខទៅសម្លឹងមុខ
នាយតូច
"​ តេីជុងមិន​ពិចារណា​រឿង​អភិសេកនេះសារថ្មីទេឬ​ "​
"​ ទេ​ យេីងមានចិត្ដលេីថេយ៍ហេីយយេីងមិនធ្វេីរឿងនិងឲ្យថេយ៍
ឈឺចាប់ឡេីយ​ "​ នាយមិនគិតម្ដងទៀតទេព្រោះគ្មានថ្ងៃដែល
នាយធ្វេីរឿងទាំងអស់នោះ​ គេធ្វេីហេីយមនុស្សដែលនាយ
ស្រឡាញ់និងឈឺចាប់​ អ៊ីចឹងហេីយទោះជួបបញ្ហាអ្វីក៏មិនលែងដៃ
ចោលថេយ៍មនុស្សល្អចោលដែរ​ ។
"​ តែវា..​ "
"​ កុំរំលឹកវាទៀតអីថេយ៍​ ពេលនេះយេីងដឹងច្បាស់ហេីយថាគ្មាន
អ្វីសំខាន់ជាងថេយ៍នោះទេ​ "​ នាយក្រាស់គ្រវីក្បាលហេីយ
រហ័សនិយាយកាត់ស្រដីនាយតូច​ គេមិនធ្វេីឡេីយមនុស្សសំខាន់
នូវចំពោះមុនហេីយអ៊ីចឹងហេីយគេមិនធ្វេីឲ្យថេយ៍ខកចិត្ដឬឈឺ
ចាប់ទេ
"​ ជុង​ "​ ថេហ្យុង​ឱបគេទាំង​ភ្នែក​រលីងរលោង​ដោយក្ដីរំភេីបមិន
នឹកស្មានថាជុងហ្គុកចាប់ទុកគេសំខាន់ថ្នាក់និងទេ​
"​ យេីងស្រឡាញ់ថេយ៍​ "​
"​ ...​ "​ ថេយ៍ស្ងាត់មាត់មិនហ៊ានតបតទៅវិញព្រោះចិត្ដគេមិនទាន់
យល់ច្បាស់ពីខ្លួនឯងឡេីយថាស្រឡាញ់ជុងហ្គុកឬអត់​ ដឹងត្រឹម
ថានូវក្បែរ​នាយក្រាស់គេមានអារម្មណ៍សុវត្ថិភាពនិងកក់ក្ដៅ​ ។
"​ យេីងនាំថេយ៍ទៅជិះទូកលេងក្នុងបឹង​ ថេយ៍ចង់ទៅទេ​ "​ គេ
ដឹងថា​នាយតូចមិនអាចឆ្លេីយតបនិងគេបានទេីប​ប្ដូររឿងនិយាយ
អ្វីផ្សេង​ គេមិនបានអន់ចិត្ដអ្វីទេព្រោះ​វាភ្លាមៗ​ពេកនរណាក៏មិន
អាចឆ្លេីយតបគេបានលឿនដែរ​ គេនិងចាំរហូតថេយ៍យល់ច្បាស់
ពីចិត្ដខ្លួនឯង​
"​ ក្រែងជុងថាបឹងនោះប៉ះពាល់មិនបានមិនអ៊ីចឹង​ "​ នាយតូចសម្លឹង
មុខគេ​ភ្លឹះៗ​មិនយល់ព្រោះនាយប្រាប់គេដោយផ្ទាល់សោះ
"​ មែនតែយេីងនៅទីនេះគ្មាននរណាហ៊ានប៉ះថេយ៍ទេ​ "​ នាយ
ក្រាស់ញញឹមស្រាលៗហេីយអូសដៃទៅជិតបឹងធ្វេីឲ្យ​ខ្មោច
​តៃហោង​ទាំងនោះ​ចាប់ផ្ដេីមភ័យខ្លាចនិងអំណាចរបស់នាយ
"​ កុំមករំខានយេីងឲ្យសោះ​ មិនអ៊ីចឹងប្រលឹងពួកឯងនិងខ្ទេច​ "
នាយក្រាស់គម្រាម​ខ្មោច​តៃហោង​ទាំងអស់នោះដោយប្រយោល
ហេីយនាំ​ថេយ៍ជិះទូកទៅដល់ចំនុចកណ្ដាលនៃបឹង
"​ ជុង​ ផ្កាឈូកពណ៍ស្វាយនោះ​ តេីអាចប៉ះវាបានទេ​ "​
"​ បានតែកុំដកឲ្យសោះ​ "​
"​ បាទថេយ៍ដឹងហេីយ​ "​ នាយតូចប៉ះស្របកផ្កានោះទាំងញញឹម
"​ វាស្អាតណាស់ជុង​ មិនគួរណា​វាកំណាចអ៊ីចឹងទេ​ "​ នាយតូច
សំដៅទៅលេីការដកផ្កានេះចេញមានប្រលឹង​តៃហោង​ទៅវាយ
លុបក្នុង​រាជវាំង​វាស្រស់ស្អាតមែនតែកំណាចណាស់វាគម្រាម
គំហែងទៅលេីកមនុស្សលោក​ ដូចចាស់ៗ​តែងតែនិយាយនារី
ដែរសម្រល់ស្អាតបំផុតហេីយក៏ជាមនុស្សពិសពុលបំផុតផងដែរ
"​ ថេយ៍ស្ដាយវាឬ​ "​
"​ មែនហេីយថេហ៍ស្ដាយដែរវាដុះមកក្លាយជា​រនាំងការពារអ៊ីចឹង​ "
"​ ថេយ៍និងបានកាន់វាក្នុងដៃនាឆាប់ៗ​ "​ ជុងហ្គុក​ញោចញញឹមចុងមាត់​បន្ដិចព្រោះគេមានអ្វីល្អសម្រាប់ធ្វេីហេីយ​ គេនិងប្រលែង
ខ្មោច​តៃហោង​នោះឲ្យទៅ​អុកឡុកក្នុង​រាជវាំង​ប្រសិនបេី​មាតាគេ
ប្រឆាំងហ៊ានធ្វេី​អភិសេកនោះដោយចិត្ដឯងនោះ​ ។
"​ ថេយ៍មិនចង់បានវាទេ​ ថេយ៍គ្រាន់សរសេីរពីវាប៉ុណ្ណោះ​ "​
"​ ពិតប្រាកដទេ​ "
"​ ពិតណាស់​ ជុងហ្អាថេយ៍ថាពួកយេីងទៅវិញទៅ​ថេយ៍មាន
អារម្មណ៍​ថា​ព្រឺឆ្អឹងខ្នងយ៉ាងម៉េចមិនដឹងទេ​ "​ ព្រោះបឹងនេះចាប់
ផ្ដេីមត្រជាក់ខុសប្លែកទាំងព្រះអាទិត្យរះសឹងប្រេះ​លលាដ៍​អ៊ីចឹង
នោះ​ ឬមួយវាជាអំណាចនៃ​ខ្មៅ​តៃហោង​ទាំងអស់នោះ
"​ បាន​ យេីងទៅវិញ​ យប់នេះយេីងនិងមករកពួកឯងហាមដាច់
ខាតបាត់ខ្មោចណាម្នាក់មិនអ៊ីចឹងយេីងបំបែកប្រលឹងពួកឯងភ្លាម​ "
ពាក្យចុងក្រោយនាយនិយាយក្នុងចិត្ដហេីយ​នាំថេយ៍ទៅលេីគោក
វិញដោយដៃក្រសោបចង្កេះបណ្ដេីរគ្នាទៅដំណាក់​
នាយប់ឡេីង​ អ្វីដែរជុងហ្គុកបាននិយាយកាលពីថ្ងៃមិញក៏ប្រែជា
ការពិតនាយមកដោយបំបាំងគ្មានមនុស្សណាឃេីញរូបរាងគេ
ឡេីយ​ ដោយនាយដេីរលេីទឹកនោះទៅអង្គុយក្បែរឈូកពណ៍
ស្វាយ​ ដៃបកផ្លិតតិចដោយសម្លឹងមេីលពពួកខ្មោចដែរ​លុតជង្គង់​
គោរពនាយតាំងពីជំហានដំបូងម្ល៉េះ​ ។
"​ ដឹងពី​គោលបំណង​យេីងហេីយមែនទេ​ "​
"​ ព្រះពរ​លោកម្ចាស់​ពួកយេីងនិងមិនធ្វេីឲ្យទ្រង់​ខកបំណងឡេីយ​ "
"​ ល្អ​ ប្រសិននរណា​ធ្វេីបានសម្រេចយេីងនិងផ្ដល់​រង្វាន់ជាទី
គួបចិត្ដ​ ពួកឯងចង់ដឹងទេ​ "​ នាយក្រាស់ញញឹមចុងមាត់ហេីយ
ដៃអង្អែលស្របកផ្កាឈូកនោះថ្នមៗ​កែវភ្នែកសម្លឹងពពួកខ្មោច
គ្មានព្រិចភ្នែកសោះឡេីយ​ ។
"​ ព្រះពរ​លោកម្ចាស់​ពួកយេីងចង់ដឹងពី​រង្វាន់មួយនោះណាស់
ព្រះពរ​ "
"​ រាងកាយ​មនុស្ស​ "​
"​ ទ្រង់យល់ព្រមហេីយមែនទេព្រះពរ​ "​ ពួកខ្មោចចាប់ផ្ដេីមត្រេក
អរព្រោះវាជាអ្វីដែរគេប្រាថ្នាកន្លងមកគឺ​រាងកាយមនុស្សដេីម្បី
ចូលសំងំក្នុងនោះ​រស់រាន​ដូចមនុស្សធម្មតាគេមិនចង់ក្លាយជា
ប្រលឹង​តៃហោង​នោះទេ​ វាយូរឆ្នាំហេីយ​វេទនា​ឆ្អែតហេីយល្មម
ផ្ដល់ឱកាសឲ្យពួកគេម្ដងហេីយ​ ។
"​ ល្អណាស់​ យេីងនិងប្រគល់ឲ្យចំនួន៥នាក់ប៉ុណ្ណោះ​ហេីយនិង
ក្លាយជាមនុស្សក្រោមការគ្រប់គ្រងពេលពួកឯងក្លាយជាមនុស្ស​ "
"​ អរព្រះគុណណាស់​លោកម្ចាស់​ "​
"​ ការពារមនុស្សដែរយេីងនាំពីថ្ងៃផង​ នរណាមានគំនិតអាក្រក់
ចូលទៅបំផ្លាញវាភ្លាមទៅ​ លឺទេ​ "​
"​ ក្រាបទូល​លឺហេីយព្រះពរ​ "
𝗧𝗼 𝗯𝗲 𝗖𝗼𝗻𝘁𝗶𝗻𝘂𝗲𝗱
សូមទោស​សម្រាប់​ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន​
សរសេរដោយៈ​ហាណែល

ꕥជម្រកស្នេហ៍♒︎ វគ្គ១+វគ្គ២ ( ចប់ )Место, где живут истории. Откройте их для себя