ភាគ៣៖យេីងជាមនុស្សដំបូង

1.5K 120 0
                                    

រាងតូចភ្ញាក់ឡើងមកឃើញកន្លែងប្លែកពីសព្វមួយដឹង កែវភ្នែករបស់គេកំពុងបើកភ្លឹសៗមកសម្លឹងនាយក្រាស់ទាមទារចង់បានចម្លើយ ។
" វាជាកន្លែងរបស់យេីង​ ទ្រង់កុំ​​ព្រួយ​ព្រះហរទ័យអី​ "​ រាងក្រាស់ឆ្លើយតបដោយសំឡេងស្រទន់មិន​គំរោះគំរើយ​បោកបកនោះទេ ។
"​ ហុឹម​ ប៉ុន្ដែម៉េចក៏យេីងនៅគេងក្បែរលោក​ "​ នាយតូចមិនអស់ចិត្ដនិងរឿងមួយនេះ​ ហេតុអ្វីចាំបាច់គេងក្បែរគ្នា​ នាយអាចទៅរកកន្លែងផ្សេងបានហេីយមិនអញ្ចឹង​ ប៉ុន្ដែបែបជាមកឱប​ក្រសោបចង្កេះគេដេកឱបពេញមួយយប់អញ្ចឹងតេីសមទេ​ នាយតូចនាមជាព្រះរាជទាយាទ​ផងប្រសិនអ្នកខាងក្រៅដឹងលឺរឿងមួយនិងតេីគេយកមុខទៅទុកឯណាទៅ​ គេតែងតែប្រកាន់ភ្ជាប់​ច្បាប់ទម្លាប់បានល្អណាស់តែចុងក្រោយគេនិងហេីយជាអ្នក​ភ្នាត់ស្នៀតនោះ​ ។
"​ យេីងព្យាបាលទ្រង់​បន្ទាប់មកដោយសារនៅទីនេះគ្មានគ្រែពីទេីបយេីងយកទ្រង់មកគេងទីនេះ​ តេីទ្រង់មិនពេញចិត្ដឬ? ? "​ ជុងហ្គុក​និយាយបកស្រាយប្រាប់អ្នកម្ខាងទៀតដេីម្បីកុំឲ្យនាយតូចគិតអ្វីមកលេីខ្លួន​ផ្ដេសផ្ដាស​ ។
"​ អរគុណ​ "​ មួយម៉ាត់ខ្លីហេីយ​ខ្លឹបចេញពីបបូរមាត់រាងស្ដេីងបន្លឺមកតែពីម៉ាត់ប៉ុណ្នឹងចប់​ វាគ្មាន​ជាតិចូវអ្វីបន្ដិចសោះ​ ។
"​ អរគុណ? ? មិនបាច់ប្រេីវាទេ​ ព្រោះទ្រង់ជាមនុស្សរបស់យេីង​ "
ចាំបាច់ប្រេីពាក្យអរគុណដែលឬ​ នាយក្រាស់មិនត្រូវការឡេីយ
"​ មនុស្សរបស់យេីង​? ? ខ្ញុំទៅក្លាយជាមនុស្សរបស់លោកតាំងពីពេលណាទៅ​ "​ ថេហ្យុង​បញ្ចេញទឹកមុខភ្លឹសៗមិនដឹងខ្យល់ហេីយក៏មិនយល់ន័យពីអ្វីដែលគេនិយាយមុននិង​ តាំងពីពេលណានាយបានសុំខ្លួនដែរទេ​ ដូចអឺអេីតែឯងតេីនេះ​ ក្រឡាលេីច្បាស់ណាស់ ។
"​ តាំងពីទ្រង់ធ្លាក់ក្នុងដៃយេីងម្ល៉េះ​ បានហេីយយេីងមិនបន្ដទៀតទេទ្រង់គួរសម្អាតព្រះកាយចេញទៅ​ "​ ជុងហ្គុក​បង្វែងដាន​ទៅស្រដីអ្វីផ្សេងព្រោះបន្ដទៀតវាមិនល្អទេ​ វាអាច​ឈ្លោះទាស់សម្ដីគ្នាបានទេីបឃេីញ​បរិយាកាស​តាងតឹង​អាប់អួល​អញ្ចឹងនិយាយអ្វីផ្សេងវាល្អជាង ។
"​ ហុឹម​ "​ ថេហ្យុង​ឃេីញ​អញ្ចឹងហេីយលែង​សួរ​ដេញដោល​បន្ដគេក្រោកទៅសម្អាតខ្លួនតាមសម្ដីនាយក្រាស់រួចរៀបចំ​សម្លៀកបំពាក់​ដេីរចេញទៅក្រៅដំណាក់ឃេីញ​ជុងហ្គុក​អង្គុយសម្លឹង​រាជកិច្ចមិនបានភ្នែកដោយផ្ដួលខ្លួនដេកដៃម្ខាងលេីទប់និងក្បាលម្ខាងកាន់រាជកិច្ចសម្លឹងមេីល​ មេីលទឹកមុខ​ជុងហ្គុក​គឺរាបស្មេីមាំមិនដូចកាលនិយាយជាមួយខ្លួននោះទេ​ ។
"​  ហុឹម​ "​ រាងក្រាស់គ្រហឹមបន្ដិចទម្លាក់រាជកិច្ចចុះដោយដកដង្ហេីមធំបន្ដិច​ ពេលនេះ​មន្រ្តី​មួយចំនួនចាប់ផ្ដេីម​វាយធ្វេីបាប​ទារពន្ធពីប្រជាជន​លេីសលុបថ្នាក់បង្កជាការកាប់សម្លាប់គ្នាទៀតផង​ នេះត្រឹមគេមកសំងំនៅ​បក្សបិសាច​មួយថ្ងៃសោះបង្ករឿងប៉ុណ្នឹងហេីយចុះទម្រាំនាខាងមុន​ មិន​ចលាចល​ហេីយទេ​
"​ លោកកេីតអ្វី​ មេីលទៅវា​ស្មុគស្មាញ​ណាស់ឬ​ "​ រាងស្ដេីងបោះជំហានថេីរៗហេីយឱនយករាជកិច្ចដែលជុងហ្គុកទម្លាក់មុនមិញយកមកទតហេីយងាកមុខសម្លឹងនាយ ។
"​ យេីងមិនអាចសំងំបន្ដនៅទីនេះទៀតឡេីយ​ "​ ជុងហ្គុក​សម្រេចចិត្ដហេីយគេអាចព្យាបាល​ថេយ៍​នៅ​រាជវាំងបាន​ នគរមួយទាំងមូលគ្មាន​អធិរាជ​គ្រប់គ្រង​វាមិនល្អឡេីយអញ្ចឹងត្រូវតម្រូវឲ្យនាយទៅរាជវាំង​វិញជាដាច់ខាតបំផុតវាជារឿងសំខាន់ណាស់ដែលពាក់ពន្ធ័និងជីវិតមនុស្ស​ ។
"​ ពពួក​មន្រ្ដី​ពុករលួយ​អស់នេះ​ ពូកែបង្ករឿងឲ្យគេឯងឈឺក្បាលណាស់ប្រសិនបេីខ្ញុំជាលោក​ ខ្ញុំសម្លាប់ផ្ដាច់ជីវិតពួកវាទាំងអស់ហេីយមិនមែនមកអង្គុយដកដង្ហេីមធំអញ្ចឹងទេ​ "​ ទឹកមុខព្រះ​ទាយាទ​បង្ហាញលើផ្ទៃមុខរបស់នាយតូចច្បាស់ៗ​ ថេយ៍​កំពុងខឹងក្រោធពួកមន្រ្ដីនេះខឹងណាស់សឹងតែចង់សម្លាប់ផ្ដាច់ពូជទេ​  ។
"​ ទ្រង់គិតថាល្អឬ​ "​ ជុងហ្គុក​ញញឹមចុងមាត់តិចៗ​ឃេីញ​ប្រតិកម្ម​របស់មនុស្សខ្លួន​ មន្ដ្រីទាំងនោះនូវមាន​ប្រយោជន៍​សម្រាប់ខ្លួនទេីបជុងមិនអាចសម្លាប់​ផ្ដេសផ្ដាស​បានទេអាចខូចផែនការធំ​ ។
"​ ត្រូវហេីយវាល្អបំផុតសម្រាប់មនុស្ស​លោភលន់​ដូចជាពួកគេ​ "
"​ ទ្រង់មិនគិតថាវា​ឃោឃៅ​ទេឬ​ ? ? "​ ជុងហ្គុក​សាកសួរដេីម្បីស្ទាបស្ទង់​ដឹងពីចិត្ដគំនិតរបស់ដៃគូដែលនិងក្លាយជា​ម្ចាស់បេះដូងនា​អនាគត​នេះ​ តេី​អត្ដចរិតរបស់​ថេយ៍​បែបណា​  ។
"​ វាមិន​ឃោឃៅ​ប៉ុណ្នឹងនោះ​ ចាប់ទុកថាតិចផង​ "
"​ តិចទៀតឬ​ "​ ជុងហ្គុក​ញញឹមក្រែបមាត់​ហេីយវែកសក់ដែលធ្លាក់បាំងមុខរបស់នាយតូចនោះហេីយ​ស្នៀតនិងគល់ត្រចៀករបស់គេ ។
"​ លោកធ្វេីស្អីនិង​ "​ ថេយ៍​រំកិលខ្លួនថយក្រោយបន្ដិច​កាយវិការ​រាងសង្ហាបញ្ចេញមក​អម្បាញ់មិញ​វាធ្វេីឲ្យរោមគេ​ព្រឺហេីយ ។
"​ យេីងធ្វេីអ្វី​ ថេយ៍​ប្រាប់យេីងបានទេ​ យេីងសុំហៅទ្រង់ថាថេយ៍ហេីយណា​ ហាមប្រកែកឲ្យសោះ​ "​ ជុងហ្គុក​ប្រាមហាមប្រឆាំងបាត់ហេីយ​ ហៅថេយ៍ប៉ុណ្នឹង​ស្និតស្នាល​ជាងហៅ​ទ្រង់ទៅទៀត ។
"​ ថេយ៍​ ? ? ចម្លែកណាស់​ "​ ថេហ្យុង​ភ្លេចរឿងហេតុមុននេះបាត់ទៅហេីយ​ ឃេីញទេ​ជុងហ្គុក​ជាមនុស្សពូកែ​បង្វែងដាន​ណាស់ល្មមៗអាចលែងដឹងអីដូចរាងស្ដេីងពេលនេះអញ្ចឹង ។
"​ ចម្លែកឬ? ? "​ ជុងហ្គុក​ជ្រួញចិញ្ចេីមឆ្ងល់​វាចម្លែកត្រង់ណាមានតែ
គួរឲ្យស្រលាញ់​ថែម ។
"​ គ្មាននរណាហៅខ្ញុំដូចជាលោកពេលនេះទេណា​ "​ មានអ្នកណា
ប្រហេីនហៅនាយតូចស្មេីនោះ​ ឋានះរបស់គេជាអ្វី​ ព្រះរាជទាយាទ​មិនអញ្ចឹង​ ដូច្នេះហេីយអ្នករាល់គ្នាតម្រូវហៅគេថា​ព្រះរាជទាយាទ​ជានិច្ច​  ។
"​ មែនឬ​ យេីងជាមនុស្សដំបូងហេីយអញ្ចឹង​ "​
"​ មែន​ ប៉ុន្តែ​លោកឲ្យខ្ញុំហៅលោកបែបណា​ ? ? ព្រះ​អធិរាជ​ឬ​ "
"​ ជុង​ ឬ​ជុងហ្គុក​បានហេីយយេីងមិនចូលចិត្ដនូវពេលមនុស្សដែលខ្លួនស្រឡាញ់ហៅយេីងអញ្ចឹងទេ​ "​ រាងក្រាស់មុខក្រញ៉ូវភ្លាមគេមិនពេញចិត្ដសូប្បីបន្ដិចពេលលឺពាក្យមួយនិងចេញពីបបូរមាត់របស់នាយតូចនោះ​ ។
"​ ជុង​ ដូច្នេះខ្ញុំហៅលោកថាជុងហេីយណា​ "
"​ បាទ​...​សឺត​ "​ ព្រះៗ​បាទអញ្ចឹងឬ​ លេីកទីមួយហេីយណាដែលពួកគេលឺ​មួយប្រយោគនិង​ តេីអ្នកណា​អស្ចារ្យ​អ្វីម្ល៉េះដែលធ្វេីឲ្យព្រះអធិរាជ​របស់ពួកគេប្រេីពាក្យ​សមញ្ញ​មួយនិងបាន​ រាល់ដងទ្រង់ឆ្លេីយតបទៅកាន់អ្នកដទៃគឺ​អឹម​ ធ្វេីចុះ​ តាមចិត្ដ​ គ្មានបាទដូចនិយាយជាមួយ​ថេហ្យុង​ឡេីយ​ ។
"​ លោកពូកែបន្លំណាស់​ "
"​ ជុង...​ "​ ជុងហ្គុក​សង្កត់ឈ្មោះខ្លួនឯងបន្ដិច​ កុំហៅគេលោកអញ្ចឹង
គេមិនមែនលោកសង្ឈទេ​ ។
"​ ហុឹម​ ជុង​ ប៉ុណ្នឹងពេញចិត្ដឬនៅ​ "​
"​ ពេញចិត្ដហេីយបាទ​ មកនេះមក​ "​ ជុងហ្គុក​ញញឹមញញែម​ហេីយទះភ្លៅខ្លួនឯងដេីម្បីបញ្ជាក់ឲ្យគេអង្គុយលេីវា​ ។
"​ ខ្ញុំអង្គុយកន្លែងនេះបាន​ មិនរំខានជុងទេ​ "​ ថេហ្យុង​រៀងរឹងអណ្ដាតដែល
នូវពេលហៅឈ្មោះរាងក្រាស់អញ្ចឹង ។
"​ ថេយ៍...​ "​ រាងក្រាស់គ្រហឹមដេីមកមិនពេញចិត្ដនិងការទំនាស់បញ្ជារបស់ខ្លួន​ អ្វីក៏ដោយគេត្រូវការតែស្របតាមតែមួយគត់ជាពិសេសគឺថេហ្យុង​និងហេីយ​ គេគ្រាន់បង្កភាពកក់ក្ដៅឲ្យនាយតូចប៉ុណ្ណោះមិនបានទេឬ​ ហេតុអ្វីត្រូវធ្វេីខ្លួនកំណាញ់របស់ខ្លួនទាំងនាអនាគតគង់និងក្លាយជារបស់នាយដដែល​ ។
"​ ហុឹម​ បានៗខ្ញុំព្រមហេីយ​ "​ ហេតុអ្វីគ្រាន់តែលឺសំឡេងគ្រហឹមមិនពេញចិត្ដរបស់គេ​ នាយតូចប្រែជាមិនស្រណុកក្នុងចិត្ដអញ្ចឹងហេីយហេតុអ្វីចាំបាច់ត្រូវខ្វល់រឿងមួយនិង...ណ្ហេីយៗ​ធ្វេីតាមបញ្ជាសិនទៅចុះ​ ព្រោះ​ស្ថានភាព​ពេលនេះវា​អាប់អួល​ណាស់​ រាងស្ដេីងព្រមតាមសម្ដីរាងក្រាស់ទាំងមុននិងប្រកែកនិងនាយក៏ដោយ​ ថេយ៍​ក្រោកឈរមួយអស់កម្ពស់ហេីយបោះជំហានថេីរៗសំដៅទៅរកជុងហ្គុកដោយទម្លាក់ខ្លួនអង្គុយលេីភ្លៅរបស់គេ​ ទាំងអារម្មណ៍​សុវត្ថិភាព​និងកក់ក្ដៅយ៉ាងចម្លែកអញ្ចឹង​ ។
"​ ក្រអូប​ "​ គ្រាន់នាយតូចអង្គុយភ្លាម​ ជុងហ្គុក​ផុំក្លិនដែលសាយភាយក្រអូបប្រហេីរៗចេញពីរាងកាយតូចស្ដេីងមួយនេះ​ នាយជា​អធិរាជ​រំកិលមុខទៅ​ជ្រមុជ​និងកញ្ចឹងកដោយប្រេីបបូរមាត់ទម្លាក់លេីសាច់ទន់ៗមួយនោះថ្នមៗដោយមិន​កម្រោលអ្វីទាំងអស់​ ។
"​ សឺត​...​ "​ រាងតូចខាំបបូរមាត់ខ្លួនទាំងប្រឹងទប់ឡេីងចង់រឹងខ្លួនទៅហេីយហេតុអ្វីត្រូវអង្គុយអោយនាយខ្ពស់​ស្ទាបអង្អែលតាមចិត្ដអញ្ចឹង ។
"​ ជុង​...​ "​ សំឡេងហៅយ៉ាងស្រទន់ចេញពីក្រអុបមាត់រាងតូចនាយខ្ញាំជាយសាច់ក្រណាត់ស្ទើរតែរហែកមកទាំងដុំៗទៅហេីយ​ ។
"​ អឹម​ ជុប​ សុំទោសយេីងភ្លេចខ្លួនប៉ុណ្ណោះ​ "​ រាងក្រាស់ងេីបមុខចេញពីកញ្ចឹងករាងតូចហេីយថេីបក្បាលមួយខ្សឺតរួចក៏ប្រេីពាក្យសុំទោសដេីម្បីកុំឲ្យក្មេងតូចម្នាក់នេះ​ភិតភ័យ​និងសកម្មភាពរបស់ខ្លួនមុននេះ ។
"​ មិនអីទេ​ "​ រាងតូចងក់ក្បាល​ទាំងមិនប្រកាន់យកទោសពៃអ្វីឡេីយ ។
"​ អរគុណ​ ឃ្លានទេ​ "​ រាងក្រាស់ញញឹមក្រែបមាត់បន្ដិចដែលលឺការលេីកលែងទោសពីមាត់មនុស្ស​ជាទីស្រឡាញ់​ដូច្នេះ​ នាយធូរទ្រូងហេីយដែលនាយតូចមិនខឹងនោះ​ ដោយសារក្លិនក្រអូបទេីបនាយហ៊ាន​បំពានលេីរាងកាយ​ថេហ្យុង​ទាំងមិនដឹងខ្លួនដូច្នេះ​ ប្រហែលមកពីក្លិន​ទាក់ទាញមួយនោះពុំខានទេ​
"​ ឃ្លានហេីយមានអ្វីញុំាខ្លះទៅ​ ជុង​ "​ ថេហ្យុង​ប្រេីប្រាស់ពាក្យសមញ្ញដេីម្បីនិយាយ​ទំនាក់ទំនង​ជាមួយ​ជុងហ្គុក​ឲ្យ​ស្និតស្នាល​ជាងមុនប្រសិននាយតូចប្រេីពាក្យថា​សោយនិងយេីងឬទ្រង់វាឆ្គងណាស់សម្រាប់មនុស្សដែលខ្លួនលួចចាប់ចិត្ដលេីបណ្ដេីរៗនោះហេីយណាមួយ​ថេយ៍​មិនសូវឃ្លានណាស់ណាដែលគ្រាន់ចង់បានការបារម្ភពីជុងហ្គុក​ប៉ុណ្ណោះ​ សួរនាយតូចហេតុធ្វេីអញ្ចឹង​ វាគ្មានចម្លេីយនោះទេ ។
"​ ចាំបន្ដិចណា​ ពួកនាង​ព្រះក្រយារបស់យេីង​រួចរាល់ឬនៅ​ "​ ជុងហ្គុក​អង្អែលសក់ថេហ្យុងបន្ដិចហេីយងាកមុខចោទសួរអ្នកបម្រេីក្បែរនេះដោយទឹកមុខមាំត្រជាក់ស្រេប​ វាខុសស្រឡះនិងការនិយាយជាមួយថេហ្យុង​ណាស់ ។
"​ ក្រាបទូល​រួចរាល់ហេីយព្រះពរ​ "​ ពួកនាងនាំគ្នាឱន​មុខចុះទាំងអស់គ្នាដោយគ្មាននរណាប្រហេីនងេីយមុខសម្លឹងនេត្រារាងក្រាស់ចំៗនោះឡេីយ ក្រីរសែភ្នែក​ខ្លារខិនសម្លឹងមុខពួកនាងមិនដកដដែលតេីវាជាអ្វី​ ការឃ្នេីសចិត្ដគេឬ​ ។
"​ ឆាប់ឡេីង​ "​ រាងក្រាស់ស្រដីប៉ុណ្នឹងភ្លាម​ ពួក
នាងរហ័សដៃរហ័សជេីងលេីកក្រយាមក​ថ្វាយឲ្យ​អធិរាជ​តួយ៉ាងនៅនេះបក្សបិសាចក៏ដោយ​រាងក្រាស់មិន​អនុញ្ញាត​មនុស្ស​ក្រោមនាយហៅ​លោកមេបក្សនោះទេ​ វាមិនមែនការស្អប់ឈ្មោះនេះទេគ្រាន់មិនចង់បេីកបង្ហាញ​ថាខ្លួនជាមេប៉ុណ្ណោះ​ អធិរាជ​ឬលោកម្ចាស់គឺសាកសមបំផុត
"​ ជុង​ "​ រាងតូចរៀង​ស្រងូតស្រងាត់​ចិត្ដបន្ដិចដោយឃេីញកាយវិការរបស់រាងក្រាស់​ធ្វេី​អម្បាញ់មិញ​នាយនឹកទៅដល់​នគរដែលមាន
យ៉ុនហ្គី​និងជីមីនតែងតែប្រេី​ប្រយោគមួយនិងជានិច្ច​ ទឹកភ្នែកនាយតូច​រលីងរលោង​អស់ហេីយនឹក​ស្រុកកំណើត​នឹកប្រជាជន​ នឹកស្នាម
ញញឹមមនុស្សគ្រប់គ្នាដែលឃេីញខ្លួន​ នឹកសំឡេង​អ៊ូអរ​ក្នុង​នគរ
"​ កេីតអ្វីឬ​ ទឹកមុខមិនសូវស្រស់​អញ្ចឹង​ ? ? "​ ដោយឃេីញទឹកមុខអ្នកម្ខាងទៀតដូច្នេះ​នាយ​អន្ទះសា​ចង់ដឹងពីមូលហេតុណាស់
"​ ខ្ញុំនឹក​នគររបស់ខ្ញុំ​ ហុឹកហុឹក​ "​ ទីបំផុត​ទឹកភ្នែកមួយនេះក៏រមៀលធ្លាក់ចុះមកដដែល​ គេទន់
ជ្រាយហេីយគេបង្ហាញវាឲ្យ​រាងក្រាស់ឃេីញពី
ភាព​ទន់ខ្សោយ​របស់គេវាធ្លាក់ដល់កម្រិតណាស់​
"​ ថេយ៍​ "​ រាងក្រាស់បេីកភ្នែកធំៗ​បបូរមាត់ហៅឈ្មោះនាយតូចទាំងញ័រអស់ហេីយ​ លេីកទីមួយហេីយដែលទឹកភ្នែកអ្នកដទៃប្រៀបដូចនិង
ដាវកំពុងតម្រង់មករកខ្លួនដេីម្បីចាក់ទម្លុះអញ្ចឹង​ រាងក្រាស់រហ័សលេីកប្រអប់ដៃមកជូតស្នាមទឹកភ្នែកទាំងឡាយនោះចេញពីថ្ពាស់
រលេីងរលោង​មួយនេះចេញ​អស់
"​ កុំអញ្ចឹងអីណា​ ថេយ៍​ ទោះទ្រង់នឹកវាក៏មិនអាចទៅទីនោះបានដែរយេីងមិន​អនុញ្ញាត​ទេ​ ថេយ៍​ "​ ជុងហ្គុក​ក្រសោបឱប​រាងកាយតូចមួយនេះជាប់យ៉ាងណែលក្នុងរង្វង់ដៃ​ ហៅថាគេ​អត្មានិយមក៏បាន​ នាយគ្រាន់ចង់ឲ្យមនុស្សពិសេសមួយ
នេះតាមពីក្រោយខ្លួនគ្រប់ពេលប៉ុណ្ណោះ​ និងផ្ដល់ស្នាមញញឹមចេញពីចិត្ដបរិសុទ្ធមួយនេះប៉ុណ្ណោះ
"​ ជុង​ ហុឹកហុឹក​ "​ រាងតូចស្រែកយំលេីសដេីម
ហេីយតបការឱបមួយនិងទៅវិញ​ នាយត្រូវការ​អ្នក​លួងលោម​ដូចជារូបសង្ហាមួយនិង​ ត្រូវការមនុស្សប្រេីពាក្យ​លួងលោម​  គេនឹក​នគររបស់ខ្លួនណាស់ហេតុអ្វីបធិសេធមិនឲ្យគេទៅទីនោះអញ្ចឹង​
"​ ឈប់យំទៅណា​ "​
"​ ជុង​ "​
"​ កុំរំលឹកវាបានទេ​ ថេយ៍​ យេីងពិបាកចិត្ដណាស់ដែលលឺថាថេយ៍ចង់ចាកចេញពីយេីងនោះ​ ចាប់ទុកថាយេីងសូមអង្វរឲ្យថេយ៍មកនូវក្បែរយេីង
មកណា​ "​ គ្រាន់លឺពាក្យមួយប្រយោគនិងចេញពីមាត់មនុស្សជាទីស្រឡាញ់​ភ្លាមនរណាធ្វេីចិត្ដបានភ្លាមៗនោះថេហ្យុង​ងក់ក្បាលតិចៗ​លែងប្រឆាំងបន្ដទៀតឱនមុខសោយក្រយាយ៉ាង​ស្ងៀមស្ងាត់​ ហេតុអ្វីគ្រាន់លឺខ្លួននិយាយប៉ុណ្នឹង​ជុងហ្គុក​ប្រតិកម្មខ្លាំងម្ល៉េះ​ ណ្ហេីយៗ​តាមដំណេីរ
ទៅ​ បន្ទាប់ពីទទួលអាហាររួចរាល់ជុងហ្គុក​បាន
នាំថេហ្យុងឡេីងរទេះដេីម្បីធ្វេីដំណេីរពី​បក្សបិសាច​ទៅព្រះ​រាជវាំង​ នាយចង់​បំបាំងកាយតែមួយភ្លែតក៏បានដែលប៉ុន្ដែធ្វេីបែបនិងប្រៀបដូច​ទំលាយ​អាថ៌កំបាំង​ខំលាក់ជាយូរណាស់មកហេីយ​ ។
រយះពេល៦យាមកន្លងផុតទៅទីបំផុត​រទេះសេះរបស់​ជុងហ្គុក​បានមកដល់​រាជវាំងដោយ​សុវត្ថិភាព​ ជុងហ្គុក​គោះទ្វាបន្លឺ​តុងៗៗ​តិចៗហាក់
ពិចារណា​អ្វីមួយយ៉ាងអញ្ចឹង​ទឹកមុខគេពេលនេះ​ស្មេី​គ្មានស្នាមញញឹមអ្វីបន្ដិច​ដោយ​ថេហ្យុង​កេីយភ្លៅគេដេីម្បីសំងំគេងយកកម្លាំងតាំងពី
ក្រោកមក​នាយតូច​គ្មាន​កម្លាំង​កំហែងដូចអ្នកផ្សេងទេ​ឆាប់​ងងុយឆាប់នឿយហត់​អស់កម្លាំងភ្លាមៗ​ប្រហែល​ប្រតិកម្ម​មន្ដអាគមនោះហេីយ
"​ អធិរាជ​ក្រាបទូល​ មកដល់​ព្រះ​រាជវាំង​ហេីយ
ព្រះពរ​ "​
"​ ហុឹម​ "​ រាងក្រាស់គ្រហឹមដេីមកបន្ដិចហេីយដៃឈប់គោះតុប្រែជាទាញរាងកាយតូចនោះដាក់គេងអោយស្រួលបួលហេីយនាយងេីបចេញ
ទៅមេីលឲ្យច្បាស់ពិតដូចអ្វីដែល​ទាហាននិយាយអត់
"​ តេីទ្រង់ចង់យាមទៅ​ដំណាក់​ឬ​ជីប្រជុំ​មន្រ្តី​ "​
"​ ដំណាក់​យេីងចង់សម្រាកប្រាប់ពួកគេទៅចាំស្អែកចាំជុំជួប​ "​ នាយគ្រាន់ខ្ជិលទៅស្ដាប់ការ​រអ៊ូរទាំ​របស់ពពួកមន្រ្ដី​ពុករលួយ​ប៉ុណ្ណោះ
"​ ចុះមនុស្សនៅក្នុង​រទេះក្រាបទូល​ "​
"​ មិនបាច់ទេទុកឲ្យយេីងដោះស្រាយឯងចេញទៅចុះ​ "​ រាងក្រាស់បធិសេធមិនព្រមឲ្យនរណា
ប៉ះពាល់រាងកាយថេយ៍ឡេីយ​ ជុងហ្គុក​
ក្រសោបកាយតូចនោះថ្នមៗហេីយលេីកបីបោះជំហានដេីរសំដៅទៅ​ដំណាក់របស់ទ្រង់​ឆ្លងកាត់
ភ្នែកអ្នកបម្រេីជាច្រេីនអ្នកកំពុងសម្លឹងមេីលមកគេ​
"​ ទម្លាក់ភ្នែកពួកឯងចុះភ្លាម​ "​ គ្រាន់លឺប៉ុណ្នឹង
ភ្លាមពួកគេឈ្ងោកមុខចុះអស់​ទាំង​ញ័រ​ទទ្រើត​ខ្លាច​រអានិង​អធិរាជ​កំណាចមួយនេះ
"​ ថ្ងៃក្រោយប្រសិនយេីងឃេីញអញ្ចឹងទៀតពួកឯងនិងស្លាប់​ "​ រាងក្រាស់​បោះស្រដីប៉ុណ្នឹង
ហេីយបោះជំហានចូលដំណាក់បាត់ដោយ
ទម្លាក់​ថេហ្យុង​លេីកគ្រែថ្នមៗ​
"​ ប៉ុណ្នឹងហេីយមិនព្រមភ្ញាក់ទៀត​ ចំជា​ក្មេង​ទ្រមក់​ណាស់​ ជុប​ "​ ជុងហ្គុក​អស់សំណើច​អម្បាញ់មិញ​នាយស្រែកខ្លាំងៗសឹងផ្អេីលម
នុស្សក្នុងដំណាក់ទៅហេីយប៉ុន្ដែ​ថេហ្យុង​បែបជាគេង​ស្កប់ស្កល់​ទៅវិញចំមែន​ ។
រង់ចាំភាគបន្ដ
ដោយ៖ហាណែល

ꕥជម្រកស្នេហ៍♒︎ វគ្គ១+វគ្គ២ ( ចប់ )Donde viven las historias. Descúbrelo ahora