ភាគ៣៨៖រង្វាន់មួយកំផ្លៀង!!

492 54 1
                                    

ក្រោយពីប្រកាសលាលែងពីវិថីសិល្បះមក ជុងគុកផ្លាស់ប្ដូរទាំងស្រុងមិនថា
រូបរាងឬសម្លៀកបំពាក់ នាយស្លៀកសម្លៀកបំពាក់ពណ៍ខ្មៅនិងសលាយនិង
អាវគ្រ័រហ្សេពណ៍ខ្មៅ ដោយមួតដៃឡើងបន្ដិចបញ្ចេញស្នាមសាក់ក្រវ៉ាត់ក
ពណ៍ស បូករួមទឹកមុខម៉ឺងម៉ាត់ជំហាននៃដំណើរដែលនាយបោះទៅគឺស្វាហាប់ ខុសស្រឡាស់ពីកាលនាយនៅក្នុងវិស័យសិល្បះឆ្ងាយណាស់ ។
" អារុណសួស្ដី!!អគ្គនាយក "
ជិតមួយខែហើយដែលក្រុមហ៊ុនរបស់នាយបើកដំណើរការ ហើយសន្ទុះនៃ
ការគាំទ្រផលិតផលរបស់នាយហក់លោតសាហាវខុសពីក្រុមហ៊ុនដទៃ ឯ
កាយតូចស្ដើងដើរពីក្រោយនាយក្នុងនាមជាលេខាផ្ទាល់ខ្លួន ប៉ុន្ដែសម្រាប់
ទំនាក់ទំនងរបស់ពួកគេនិងបង្ហាញជាសាធារណះនាពេលឆាប់ៗ ។
" អឹម!! " ជុងគុកក្រហឹមដើមកបន្ដិចហើយបន្ដទៅមុខជារឿយៗមិនបានងាក
មុខសម្លឹងមើលបុគ្គលិកសូប្បីបន្ដិច ។
" គាត់សង្ហាណាស់!! " គ្រាន់ជុងគុកនិងថេហ្យុងចេញទោផុតបន្ដិចសោះពាក្យសរសើរចេញពីមាត់អ្នកគ្រប់គ្នា ភាគច្រើនបុគ្គលិកធ្វើការនៅទីនេះ
សំបូរដោយអ្នកគាំទ្ររបស់គេ ។
" មែនហើយឯង!!សង្ហាជាងរូបឆ្ងាយណាស់ អ្អាយ!! " ពួកនាងចាប់ដៃគ្នាដោយការស្រែកតិចៗ លាយឡំនៃក្ដីរំភើបកាលបានឃើញរូបរាងស្រស់
សង្ហាផ្ទាល់ៗនោះ ។
" អាហែម!!ដល់ម៉ោងហើយសូមស្ងាត់បន្ដិច!! " សម្លេងមនុស្សម្នាក់បាន
ក្អកក្រហែមគម្រាមទុក ចួយបន្ថយសម្លេងខ្លះគ្រាន់ឃើញនាយក្រាស់ហើយ
ម្នាក់ៗស្រែកឡើងហឹងត្រចៀកហើយ ។
" បំបែកគ្នាទៅធ្វើការ "
គ្រាន់លឺប៉ុណ្នឹងហើយម្នាក់ៗនាំគ្នាបំបែកធ្វើការងាររៀងខ្លួន ចំណែកឯថេហ្យុងតាមនាយក្រាស់ពីខាងក្រោយរហូតទៅដល់ការិយាល័យ ។
" អូនអង្គុយនៅសាឡុងទៅ!! " ជុងគុកដេញឲ្យកាយតូចទៅអង្គុយសាឡុង
ព្រោះឃើញគេបម្រុងដាក់ខ្លួនអង្គុយកន្លែងធ្វើការទៅហើយ ។
" ម៉េចចឹង!!ជុង " ថេហ្យុងធ្វើមុខស្អុយក្រែងឲ្យគេធ្វើលេខាមិនចឹង ។
" បងមិនឲ្យអូនធ្វើទេ!!អង្គុយស្ងៀមៗបានហើយ " រាងក្រាស់ញីសក់របស់
ថេហ្យុងថ្នមៗ ។
" ប៉ុន្ដែក្រែងអូនជាលេខាបងណា!! " ថេហ្យុងមិនព្រមគេតវ៉ាឲ្យមកធ្វើលេខា
បែបជាឲ្យគេអង្គុយលេងម៉េចនិងសមទៅលោកអើយ ។
" បងមិនចង់ឲ្យអូនលំបាកទេ!!អូនអង្គុយតែស្ងៀមៗគឺអូខេហើយថេយ៍!! "
ជុងគុកដំបូងគិតថាឲ្យថេហ្យុងជួយការងារ ប៉ុន្ដែគិតចុះគិតឡើងមិនបាច់វិញ
ល្អជាង ការងារប៉ុណ្នឹងគេអាចធ្វើបាន ។
" ជុង!! " ថេហ្យុងបញ្ចេញកាយវិការមិនពេញចិត្ដ ម៉េចក៏ក្រឡាស់សម្ដីចឹង ។
" បងមិនចង់ឃើញអូនហត់ទេថេយ៍!! " ជុងគុកញញឹមស្រាលៗប្រាប់នាយ
តូច ការងារគេធ្វើអាចនិងហត់នឿយម្យ៉ាងថេហ្យុងមិនទាន់ជាសះស្បើយពី
ស្នាមនោះទាំងស្រុងទេ ។
" អូនចង់ធ្វើជុង!! " កាយតូចមិនសុខចិត្ដទាមទារចង់ធ្វើការដដែរ ។
" បងមិនឲ្យអូនធ្វើទេ!! " ជុងគុកយកអណ្ដាតទល់ថ្ពាស់បន្ដិច ដោយបន្លឺ
សម្លេងស្រាលៗ គេមិនអាចឲ្យថេហ្យុងធ្វើបានមែន ។
" ជុង!! " ថេហ្យុងសម្លក់មុខគេ ។
" កុំមកសម្លក់មុខបង!! "
" មនុស្សកុហក!! បោកប្រាស់!! " ថេហ្យុងវាចាទាំងខឹង គេមិនគួរជឿសម្ដី
នាយសោះ ឥឡូវការងារមិនបានធ្វើដដែរ ។
" អៅ!!បងបោកប្រាស់អូនត្រង់ណាថាទៅមើលថេយ៍!! " ជុងគុកញញឹម
ចុងមាត់ពេលលឺដូច្នេះ ។
" ជុង!! "
" យ៉ាងម៉េចឬ!! "
" ថេយ៍ឈប់និយាយរកជុងហើយ!! "
" និយាយរកបងបន្ដិចទៅណាថេយ៍ណា " ជុងគុកឃើញក្មេងខឹងគេមិនលួង
បែបជាមកញ៉ោះបន្ថែមទៅវិញ ។
" និយាយរកបង!!បងមានរង្វាន់ឲ្យណា!! " ជុងគុកញញឹមយ៉ាងលាក់គំនួច គេនិងចាំមើលក្មេងក្បាលខូចម្នាក់នេះព្រមវាចាតបតនិងនាយវិញទេ ។
" តើកាដូរនោះជាអ្វី!!ជុង " រាងតូចលឺដូច្នេះ រហ័សស្រដីតបយ៉ាងលឿនទាំង
ញាប់ញ័រក្នុងចិត្ដកាលលឺកាដូរចឹងនោះ ។
" អឹម!! កាដូរនោះធំឲ្យធ្ងន់ទៀតផង!! " ជុងគុកអង្អែលចង្ការតិចៗដោយពិចារណាអំពីកាដូរដែលនាយឲ្យទៅកាន់កាយតូច ។
" ឆាប់ប្រាប់ថេយ៍មក!!តើជាអ្វីឲ្យប្រាកដ!! " ថេហ្យុងចាប់ផ្ដើមចង់ដឹងក៏មកជិតជុងគុកអង្រួនដើមដៃរបស់នាយតិចៗដោយក្ដីចង់ដឹងចង់លឺចង់ឃើញ ។
" អឹម!!គួរប្រាប់ទេណ៎!! " ជុងគុកឧទានចេញមកដោយភ្នែករបស់គេដៀល
សម្លឹងមើលថេហ្យុង កំពុងបញ្ចេញកាយវិការចង់ដឹងលឺសម្បើមណាស់ ។
" ឆាប់ឡើង!!បង្ហាញថេយ៍មក!! " ថេហ្យុងតឿនឲ្យនាយយកកាដូរនោះចេញមកឲ្យលឿន ។
" អាហែម!!វាលឿនពេកទេដឹង!!ថេហ្យុង " ជុងគុកស្ងួតកក្រហែមដើមកបន្ដិចទាំងសួរថេហ្យុង វាលឿនពេកដូចសមសោះ ។
" អៅ!!លឿនហ្នឹងហើយ!!ទើបល្អនោះ " ថេហ្យុងញញឹមញញែមប្រាប់នាយពន្យាពេលដល់ណាទៀត ចិត្ដរបស់គេអន្ទះអន្ទែងសម្បើមណាស់ ។
" ចឹងថេយ៍អង្គុយលើភ្លៅរបស់បងមក!! " ជុងគុកញញឹមស្រាលៗដោយដៃគេទះលើភ្លៅខ្លួនបង្ហាញឲ្យកាយស្ដើងមកអង្គុយពីខាងលើ ។
" ចាំបាច់ដែរ!! " ថេហ្យុងបើកភ្នែកភ្លឹសៗចោទសួរនាយ ។
" ចាំបាច់ខ្លាំងណាស់!! " ជុងគុកងក់ក្បាល នរណាថាមិនចាំបាច់នោះដរាប
ណាធ្វើតាមអ្វីដែលនាយប្រាប់ កាដូរនិងបង្ហាញឆាប់ៗ ។
" ចឹងក៏បាន!!ថេយ៍អង្គុយ " ថេហ្យុងសម្រេចចិត្ដអង្គុយលើភ្លៅរបស់នាយ
ដើម្បីកាដូរគេយល់ព្រមមួយក្ដារទៅចុះ ។
" អូនស្រាលណាស់!!មានញុំាបាយទេហ្នឹង!! " គ្រាន់ថេហ្យុងអង្គុយពីលើ
ភ្លៅរបស់ជុងគុកភ្លាមនាយក្រសោបចង្កេះឱបជាប់ ។
" ថេយ៍!!ញុំាតើហើយច្រើនៗទៀតផង!! " បបូរមាត់តូចក្រមិចកំពុងបូរបាច់
ធ្វើមាត់ស្រួចៗដាក់នាយយ៉ាងគួរឲ្យស្រឡាញ់ ជុងគុកគ្រឺតខ្នាញ់មិនស្ទើរ។
" ចឹងឬ!!ប៉ុន្ដែបងគួរប៉ូវអូនទៀត ខ្លួនប្រាណអូនស្រាលពិតមែន!! " ជុងគុក
លឺសម្លេងរបស់ថេហ្យុងហើយបបូរមាត់ញោចស្នាមញញឹមចេញមកយ៉ាង
ស្រស់ខុសឆ្ងាយពីទឹកមុខនាយដើរចូលក្រុមហ៊ុនម្ល៉េះ ។
" បងត្រូវតែប៉ូវអូនឲ្យអូនឆាប់មកសាច់មក!!ខិខិ " ថេហ្យុងសើចកក្អឹកប្រាប់
នាយឲ្យថ្នាក់ថ្នម បំប៉ន់អាហារមានវីតាមីនប៉ូវឲ្យគេឆាប់មានសាច់មានឈាម
និងគេខ្លះ ។
" ចឹងបងគួរហៅ!!ផ្លែឈើមានវីតាមីនមួយចំនួនជំនួយដល់ស្បែករបស់អូន
ជាមុនសិន ហើយចាំប៉ូវអាហារផ្សេងៗទៀតល្អទេ " ជុងគុកអស់សំណើច
តាមគេតិចៗមើលចុះរៀបរាប់ឲ្យនាយស្ដាប់ដូចក្មេងរាប់លេខតាមម្រាមដៃ
អ៊ីចឹង ។
" ហៅមកៗ!!ថេយ៍ចង់ញុំាផ្លែប៉ោងនិងប្លូប៊ីរីមក!!ណាថែមទឹកដោះគោចេក
មួយដបផង!! " ថេហ្យុងប្រញាប់កម្ម៉ង់គេយ៉ាងលឿនមិនឲ្យជុងហ្គុកវាចា
ចេញមកទាន់ទេ ។
" ចឹងចាំបន្ដិច!! " ជុងគុកបានឆាតទៅប្រាប់នាយជំនិតឲ្យរៀបចំតាមអ្វីដែល
ខ្លួនបានកម្ម៉ង់រួចដាក់ទូរស័ព្ទចុះហើយងាកមុខមកជជែកគ្នាជាមួយថេហ្យុង
បន្ដទៀត ។
" ចុះកាដូររបស់ថេយ៍នោះ!! " ថេហ្យុងងាយភ្លេចរឿងកាដូររបស់ខ្លួនឡើយ
គេចោទសួរនាយក្រាស់ទាំងភ្នែកឡឹងឡង់ ។
" កាដូររបស់អូនគឺបងនោះអី!!សឺត " រាងក្រាស់ថើបថ្ពាស់កាយតូចមួយខ្សឺត
ធ្វើឲ្យគេខឹងស្ទើរស្លាប់ មកបោកគេស្រស់ៗចឹងមែន??
" មនុស្សកុហក!!ថេយ៍ស្អប់ជុង " រាងតូចក្ដាប់ដៃវាយទៅលើខ្លួនរបស់ជុងគុក
តិចៗខ្លាចជុងគុកឈឺ ។
" អង្អែលឬវាយហ្នឹង!! " ជុងគុកអស់សំណើចពេលឃើញក្មេងចាញ់បោកខ្លួន
ឥឡូវមកវាយគេឬអង្អែលសាច់គេហ្អា!!ថេហ្យុង ។
" ថេយ៍កំពុងវាយជុងណា!! "
" វៃដូចអង្អែលចឹង!!អូនសម្លាញ់ "
" បងស្ងាត់មាត់មួយភ្លែត!!បានទេជុងគុក "
" អៅ!!ស្ងាត់មាត់បានអ្នកណាតសម្ដីអូន " នាយក្រាស់គ្រវីក្បាលឲ្យស្ងាត់
ម៉េច គេអាចបណ្ដោយឲ្យថេហ្យុងវាចាម្នាក់ឯងដូចមនុស្សឆ្គួតម៉េចនិងកើត ។
" ប្រុសចង្គួត!! "
" បងឆ្គួតចឹងស្រឡាញ់បងទេ "
" មិនស្រឡាញ់ទេ!! "
" មែនឬ!!អឹម!!ដឹងចឹងព្រមទទួលយកសារភាពពីស្រីៗបាត់ហើយ!!ស្ដាយ "
នាយក្រាស់លឺចឹងធ្វើជាដកដង្ហើមធំ ហាក់ស្ដាយនិងនារីៗរង់ចាំការឆ្លើយតប
របស់នាយ ដឹងចឹងយកគេបាត់ទុកឲ្យថេហ្យុងនៅម្នាក់ឯងហើយ ។
" ហេតុអ្វីលើករឿងហ្នឹងមក!!ចុះអូន " ថេហ្យុងលឺចឹងអន់ចិត្ដស្ដូកសង្សារនៅ
និងមុខហើយទៅរកអ្នកណាទៀត ។
" អៅ!!ក្រែងថាមិនស្រឡាញ់បងមិនចឹង!! "
" អ្នកណាថា!!បងលឺមកពីខាងណា " ថេហ្យុងធ្វើពើជាសួរបកវិញដឹងមកពី
ណាថាគេមិនស្រឡាញ់ រាល់ថ្ងៃអាចលេបគេចូលក្នុងពោះបានគេលេបតាំង
ពីយូរហើយ ។
" មុនហ្នឹងអូនជាអ្នកប្រាប់បងតើ!! "
" ទេបងច្រឡំហើយមិនមែនអូនណា!! "
" ពិតមែនឬ!! " រាងក្រាស់ខ្នាញ់និងភាពខិនខូចរបស់កាយតូចណាស់មុននិង
និយាយខ្លួនឯងសោះមកថាគេស្ដាប់ច្រឡំអីណា!!យ៉ាប់ណាស់ ។
ក្រោយពីឈ្លោះប្រកែកគ្នាមួយស្រមក់មកពួកគេទាំងពីរនាំគ្នាអស់សំណើច
មិនគួរណាមកទាស់សម្ដីគ្នាសោះ ។
" អម្បាញ់មិញអូនផ្គើនដាក់បងសម្បើមណាស់!! " រាងក្រាស់ប្រាប់ទៅកាយតូចទាំងខ្នាញ់ មនុស្សស្អីសូប្បីតែនិយាយក៏មានកាយវិការក្រមិចក្រមើមដែរ។
" ចុះបងនោះ!!តសម្ដីអូនគ្មានជ្រុះមួយម៉ាត់ផង!! " រាងតូចសម្លក់មុខនាយ ថាឲ្យគេមានមើលខ្លួនឯងអត់នុង!! តតាំងធ្វើសង្រ្គាមទឹកមាត់ជាមួយគេមិន
ណយផង ។
" អៅ!!បន្ទោសបងតែម្នាក់ឯងម៉េចនិងសមទៅ!!គួរថាឲ្យទាំងពីរទើបត្រូវ
ណាថេហ្យុង!! " ជុងគុកលួចសើចទឹកមុខថេហ្យុងឥឡូវ ហើយនាយឈាន
ទៅក្ដិចថ្ពាស់របស់កាយស្ដើងថ្នមៗ ។
" បង!!ខុសតែម្នាក់ទេកុំអូសអូនមកជាមួយ!! " ថេហ្យុងប្រកែក
" ហៃយ៉ា!!អ្នកប្រុសថេហ្យុង ហេតុអ្វីបន្ទោសតែបងម្នាក់ចឹង!! " នាយក្រាស់
ធ្វើមុខជូររួចម៉េចឲ្យនាយទទួលម្នាក់ឯងម៉េចនិងកើត ។
" មកពីបង!!ជាអ្នកផ្ដើមរឿងមុន ចឹងបងជាអ្នកខុស " រាងតូចព្រើងទ្រូងតឹង
សរសៃកដាក់នាយទាំងមានអំនួង ។
" អៅ!!ដូចអត់ត្រឹមត្រូវសោះ " ជុងគុក
" យ៉ា!!បងចាញ់អូនបន្ដិចមិនបានទេមែន!!ជុង "
" ចាញ់អូននាំតែអូនបានចិត្ដ!! "
" ចឹងថ្ងៃនិងបងឈ្នះហើយប្រមូលខោអាវ ភួយខ្នើយទៅគេងក្រៅបន្ទប់ "
រាងតូចឲ្យគេឈ្នះ តែការឈ្នះគឺគេងក្រៅបន្ទប់ហើយកុំសង្ឈឹមថាគេចិត្ដទន់
ឲ្យសោះ ។
" អូនហ៊ាន!! "
" ថី!!អូនមិនហ៊ាននោះ "
" អូន!!បងស៊ូចាញ់ប្រសើរជាងគេងក្រៅបន្ទប់ " រាងក្រាស់គាំងអណ្ដាតលែងហ៊ានប្រកែកតវ៉ាច្រើន គេព្រមចាញ់ប្រសើរគ្មានរាងតូចឱបក្រសោបនាពេលយប់គេមិនទម្លាប់ឡើយ ។
" ចឹងថ្ងៃក្រោយ!!កុំចេះតែហ៊ានឲ្យសោះ!! "
" បងលែងហ៊ានហើយ!! "
" ល្អ!!ថ្ងៃហ្នឹងអូនទៅមុខព្រោះអូនមានការ!! "
" អូនមានការ!!អូនទៅណា " ជុងគុកលឺចឹងគេមិនអាចស្ងៀមស្ងាត់មិនសួរ
ដេញដោលបានទេ បណ្ដូលចិត្ដគេចង់ទៅណាគេត្រូវតែដឹងលឺ ។
" អូនទៅចួបមិត្ដកាលនៅរៀន!! បងសួរចឹងចង់ទៅដែរឬ?? " ថេហ្យុងងាក
មកសម្លឹងមុខនាយក្រាស់ ឃើញគេមុខមាំសម្បើមណាស់មើលចុះ ។
" បងទៅដែរ!! " រាងក្រាស់ប្រលែងមុខមាំចោល បែបជាញញឹមញញែម
បញ្ចេញធ្មេញទន្សាយរបស់នាយ ធ្វើឲ្យថេហ្យុងសើចគិតៗទៅអ្នកណាមិន
ស្គាល់ជុងគុកច្បាស់គិតថាគេជាមនុស្សឬកពារមិនងាយនិងស្នាមញញឹមឲ្យ
អ្នកណាឃើញ តែមើលចុះស្គាល់គេច្បាស់!!គេលើសក្មេងទៀត ។
" ចុះការងាររបស់បងនោះ!! "
" បងទុកចោល!!បងចង់ទៅតាមអូនជាង "
" បាន!!អូនមិនទៅណាទេ ឆាប់ធ្វើការឲ្យរួចភ្លាម " រាងតូចមិនអាចឲ្យគេទុក
ការងារចោលបានទេ វាអាចគច្រើនចឹងគេលើកថ្ងៃណាត់ចួបមុខសិនក៏គ្មាន
បញ្ហាដែរ ។
" ម៉េចចឹង!! "
" អូនចង់ឲ្យបងធ្វើការរួចអស់!!មិត្ដរបស់អូនថ្ងៃក្រោយចាំចួបគ្នាក៏គ្មានបញ្ហាដែរ "
" បងរំខានអូនទេ!!ថេយ៍ "
" បងមានរំខានឯណា!!សឺត ប្រឹងធ្វើការអូនផ្ដល់កម្លាំងចិត្ដណា " នាយតូច
ថើបគេមួយខ្សឺតពីរខ្សឺតរួចប្រាប់គេឲ្យព្យាយាមយកចិត្ដទុកដាក់ធ្វើការ ។
" មានកម្លាំងឲ្យព្រើសម៉ង់!! " ជុងគុកអង្អែលថ្ពាស់ថ្នមៗទាំងសប្បាយចិត្ដ ។
ពួកគេសម្ងំរៀងខ្លួនដោយជុងគុកកំពុងមមាញឹកនិងការងារ ឯថេហ្យុងគេង
មើលទូរស័ព្ទធម្មតា រហូតគេងទុកទូរស័ព្ទចោល ទម្រាំការងាររួចរាល់ជុងគុក
រៀបចំរៀងថ្ងៃណាស់ដែរ ។
ជុងគុករៀបចំការងារទុកមួយដុំ រួចមកមើលថេហ្យុងឃើញគេគេងលក់ចឹង
នាយអង្គុយចោងហោងសម្លឹងមើលកាយតូចទាំងស្នាមញញឹម ។
" វាយូរណាស់!!ដែលបងចួបអូន ហើយទន្ទឹងរង់ចាំផ្លូវអូនឲ្យមកក្នុងរង្វង់ដៃបងវិញ ពេលនេះ!!បងធ្វើវាជិតបានសម្រេចហើយថេយ៍!! " ជុងគុកវែកសក់របស់ថេហ្យុងឡើងរួចថើបមួយខ្សឺត នាយសង្ឈឹមថាគេអាចឈានដល់មួយជំហានទៀត ពេលនោះវាជាសេចក្ដីសុខពេញលេញនៃជីវិតរបស់នាយ ។
" ថេយ៍!! " រាងក្រាស់សម្លឹងនាឡិកាឃើញម៉ោងចូលដល់១២ជាងចឹងនាយ
សម្រេចចិត្ដដាស់ថេហ្យុងឲ្យភ្ញាក់ពីដំណេក ។
" ថេយ៍!!ក្រោកឡើងអូន "
" អឹម!! " រាងតូចលឺសម្លេងរំខានគេក៏បើកភ្នែកទាំងបង្ខំ គេបើកភ្នែកអស់ឃើញផ្ទៃមុខរបស់នាយក្រាស់កំពុងសម្លឹងមកកាន់គេ ។
" បង!! "
" ក្រោកអូន!!ក្រោកញុំាបាយណា អូនមិនអាចគេងអត់បាយថ្ងៃទេ "
" អឹម!!បីអូន "
" បាទ!!សឺត បងនាំអូនទៅលុបមុខសិនណា " រាងក្រាស់លួចថើបថ្ពាស់មួយ
ខ្សឺតរួចលើកក្រសោនកាយស្ដើងបីសម្ដៅទៅបន្ទប់ទឹក ។
ជុងគុកលុបមុខឲ្យថេហ្យុងរួច គេទាញកន្សែងដៃចេញមកជូនមុខឲ្យថេហ្យុង
វាជាកន្សែងផ្ទាល់ខ្លួននាយ ថេហ្យុងសំណាងណាស់ដែលបានប្រើប្រាស់
របស់រួមជាមួយជុងគុកនោះ ។
" ប៉ុណ្នឹង!!អូនរៀងស្វាងងងុយនៅថេយ៍!! "
" អូនស្វាងងុយខ្លះៗហើយ!!តែជុងហ្គុកហ្អា!!ថេយ៍ឃ្លានបាយ "
" ម៉ោះ!!បងនាំអូនទៅណា "
" បីអូន!! " ថេហ្យុងមិនទាន់ស្វាងងងុយមួយរយភាគរយចឹងទាមទារឲ្យជុងគុកបីគេចេញទៅខាងក្រៅ ។
" អូខេបងបីអូន!! " រាងក្រាស់បីថេហ្យុងចេញទៅខាងក្រៅមែន ធ្វើឲ្យម្នាក់ៗ
បើកភ្នែកធំៗ ប្រឹងសម្លឹងមើលមុខថេហ្យុងតែមិនឃើញព្រោអផ្ទៃមុខរលោង
បានផ្អឹបនិងដើមទ្រូងហាប់មាំរបស់ជុងគុកហើយ ។
ថេហ្យុងបានញុំាបាយ គេសើចកក្អឹកបបួលជុងគុកជជែកគ្នាអំឡុងពេលញុំា
បាយ ហើយម្ហូបអាហារសុទ្ធតែម្ហូបសំណប់ចិត្ដរបស់ថេហ្យុងតែម្ដង ជុងគុក
គេកម្ម៉ង់ដោយផ្ទាល់ ។
" បងមិនត្រឹមពូកែការងារតែមួយមុខទេ!!បងថែមពូកែយល់ចិត្ដអូនទៀត "
" ចឹងមានរង្វាន់ឲ្យបងទេ!! "
" រង្វាន់មួយកំផ្លៀងឬមួយជើងដែរ!១បងសម្លាញ់ "
" បងមិនចង់បានទេ!! " រង្វាន់មួយៗរបស់ថេហ្យុងឡូយអស់ស្ទុះហើយ ដល់
ថ្នាក់នាយមិនចង់ទទួលយកតែម្ដង ។
" មិនចង់បាន!!ថ្ងៃក្រោយកុំនិយាយរឿងរង្វាន់ទៀតណា!! បងសម្លាញ់ "
" បាទអូនបាទ!! "
ជុងគុកញុំាបន្ដិចរួចចាប់មួយនេះមួយនោះឲ្យថេហ្យុងញុំា ឃើញមាត់របស់
ថេហ្យុងញុំាគេឆ្អែតហើយ ។
" បងញុំាឲ្យតែអូនញុំាចុះបង!! " រាងតូចកំពុងញុំាយ៉ាងឆ្ញាញ់មាត់ ស្រាប់តែ
ឈប់ថ្មឹងសម្លឹងមុខនាយក្រាស់ ។
" អូនញុំាទៅបងឆ្អែតហើយ!! "
" បងឆ្អែតទាំងបងញុំាបានបន្ដិច!!មិនបានបងត្រូវតែញុំាទៀត "
" ថេយ៍!! "
" កុំមកឃាត់អូន!!ដឹងទេជុង!!បងបារម្ភអូនទាំងភ្លេចសុខភាពខ្លួនឯងចឹងវាគ្មានថ្ងៃឡើយ អូនមើលថែបងឲ្យដូចបងកំពុងមើលថែអូនណា!!ជុង!! "
ក្រោយពីលឺសម្ដីរបស់កាយតូចរួច នាយឈប់ហាមឃាត់បណ្ដោយឲ្យថេហ្យុងមើលថែនាយដោយសេរីទៅចុះ ។
" បងញុំាមួយនិងមើល!!រសជាតិយ៉ាងម៉េចដែរ!! " ថេហ្យុងចាប់ម្ហូបដាក់ចាននាយក្រាស់ ឲ្យគេសាកភ្លក់មើលតើរសជាតិអូខេដូចមាត់របស់គេទេ ។
" ហ៊ឹម!!ឆ្ញាញ់អូនញុំាឲ្យច្រើនៗទៅណា " រាងក្រាស់ចាប់សាច់ដាក់ចូលចាន
ថេហ្យុងឡើងចង់ហ៊ាចេញមកខាងក្រៅ ។
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន
ហាណែល

ꕥជម្រកស្នេហ៍♒︎ វគ្គ១+វគ្គ២ ( ចប់ )Hikayelerin yaşadığı yer. Şimdi keşfedin