ភាគ៣៥៖ក្លិនឈាមពួកវាអាក្រក់ណាស់!!

365 35 0
                                    

" បាន ថេយ៍រង់ចាំ " នាយតូចងក់ក្បាលស្របតាមនាយ ដោយដើរទៅកន្លែងសម្ងាត់របស់នាយសម្ងំគេង នាយក្រាស់សម្លឹងផែនខ្នងរបស់នាយតូចហើយដកដង្ហើមធំ មិនមែនគេមិនចង់នាំទៅទេគ្រាន់ខ្លាចថេហ្យុងជួបគ្រោះថ្នាក់ប៉ុណ្ណោះ ហើយណាមួយវាប៉ះទង្គិចផ្លូវអារម្មណ៍របស់នាយតូចកាលឃើញទិន្នភាពវាយគ្នាដោយមានសង្រ្គាមឈាមហូរដូច្នេះ ។
នាយក្រហឹមដើមកហើយចាកចេញទៅដោយមានជំនិតនាយចាំ ជុងគុកចូលក្នុងឡានមុខមាត់របស់នាយត្រូវបិទបាំងជិតឈឹងឃើញត្រឹមចន្លោះភ្នែកប៉ុណ្ណោះ នាយជំនិត​បើកឡានចេញទៅយ៉ាងលឿនសម្ដៅទៅកំពង់ផែ ។
" ចៅហ្វាយ រឿងមួយហ្នឹងម្ចាស់តូចអ្នកផ្ដល់ដំណឹងមែនទេ " នាយសម្លឹង
មើលផ្លូវដោយប្រុងប្រយ័ត្នហើយឆ្ងល់ម៉េចក៏ជុងគុកដឹង តើតាមរយះថេហ្យុង
អ្នករាយការណ៍ឬបែបណា??
" ហ៊ឹម!! ជាគេ " ជុងគុកងក់ក្បាល នាយមិនលាក់បាំងទេយ៉ាងណាប្រសើរ
កាលដឹងថាថេហ្យុងជាអ្នកប្រាប់ដោយផ្ទាល់ កុំអីវាខ្ទេចក្លាយជាផេះអស់ ។
" ម្ចាស់តូចអស្ចារ្យដែលហ៊ានប្រាប់ចៅហ្វាយដោយមិនបារម្ភពីសុវត្ថិភាពខ្លួន
ឯងទេ " នាយកាន់ចង្គូតដោយស្ញើចសរសើរពីទឹកចិត្ដរបស់ថេហ្យុងដែលហ៊ានយកផែនការពួកវាមកប្រាប់មិនគិតថាវាអាចបង្កហានីភ័យខ្លួនឯងសោះ ។
" គេក្លាហានមិនចាញ់ជាតិទី១ទេ " ជុងគុកយល់ស្របនិងសម្ដីនាយជំនិតនឹក
ឃើញកាលនោះថេហ្យុងហ៊ានណាស់ ហ៊ានមករកគេដោយមិនខ្វល់ពីខ្លួនឯងហើយក៏ជារឿងសោកសៅសម្រាប់នាយដែលក្រសោបកាយគ្មាន
ប្រលឹងផ្អឹបជាប់ទ្រូង ។
" ប៉ុន្ដែពេលនោះ " នាយជំនិតនឹកឃើញពីសង្រ្គាមគ្រប់យ៉ាងបញ្ចប់ទៅ
គេឃើញនាយក្រាស់ឱបសាកសពជាប់ ទោះនរណាប្រាប់បែបណាហាក់វា
មិនចាក់ចូលត្រចៀកគេទេ នាយទម្លាក់ទឹកមុខបន្ដិចមិនគួរបបួលនាយក្រាស់
និយាយរឿងអតីតកាលសោះ ។
" ហ៊ឹម " នឹកឃើញកាលដំបូងពេលជួបគ្នាជាមួយថេហ្យុង គេសប្បាយចិត្ដ
ប៉ុណ្ណាដែលបានជួប នាយហ៊ានយកទាយាទនរគមួយទាំងមូលមកឃុំឃាំទុក
ឲ្យរស់ក្បែរខ្លួន ហើយពេលនោះដោយសារភាពរឹងរូសរបស់ថេហ្យុងបាន
បណ្ដោលឲ្យស្នាមនៃបណ្ដាសាររើឡើងរីករាលដាលខ្លាំង នាយចំណាយកម្លាំងខ្លាំងប៉ុណ្ណាទើបស្ដារបាន ប៉ុន្ដែពេលនាំថេហ្យុងទៅនគរនាយទុកឲ្យ
យ៉ុនហ្គីនិងជីមីនមើលថែ នរណាទៅដឹងថាថេហ្យុងលួចចេញថែមប្រើ
មន្ដអាគមនៃបណ្ដាសារជាអាវុធប្រយុទ្ធជាមួយសត្រូវ ចុងក្រោយគេបាត់
បង់ទាំងនាយមិនទាន់ដង្ហើមចុងក្រោយ ។
" សូមទោសចៅហ្វាយដែលខ្ញុំរំលឹកអំពីវា " នាយដឹងកំហុសប្រញាប់សូម
ទោសនាយក្រាស់ញាប់មាត់ ។
" មិនអីទេ កុំបារម្ភអី " ជុងគុកញញឹមស្រាលៗដោយគ្រវីក្បាលនាយមិន
បន្ទាសគេទេ វាជាការប្រហែសរបស់ខ្លួនមែន ។
ឡានបានធ្វើដំណើរទៅដល់កំពង់ផែនាយសង្កេតបន្ដិចឃើញពួកក្រុមដែល
ថេហ្យុងបានប្រាប់ខ្លួន នាយញញឹមចុងមាត់គិតឬថាអាចដុតកំពង់ផែរបស់
នាយដោយងាយៗ ។
" ចាប់ពួកវា " គ្រាន់ឡានមកដល់ កាយក្រាស់គ្រវីដៃបន្ដិច អាប់ពណ៍ខ្មៅ
រសាបមកទីកន្លែងដែលពួកគេឈរ រំពេចនោះរាងកាយនាយក្រាស់បាត់
ស្រមោលឲ្យឈឹង ។
" ហ៊ើយ!!ដឹងតាសប្រឡាក់ឈាមទៀតហើយ " នាយជំនិតដកដង្ហើមធំថា
ជុងគុកជាអ្នកកាត់ក្ដីហើយម្យ៉ាងនាយមានរឿងសម្ងាត់ច្រើនសូប្បីរឿងជំរះ
បញ្ជីជីវិតអ្នកដទៃក៏នាយអាចធ្វើវាបានដែល នេះហើយទើបសមជាស្ដេច
បិសាច ឃោឃៅគ្មានមេត្ដាលើជនអាក្រក់ប៉ុណ្ណោះ ។
" ម៉េចក៏អាប់ខ្លាំងម្ល៉េះ " ពួកគេរអ៊ូរទ្រាំនិងអាប់លាយឡំអាកាសធាតុចុះ
ត្រជាក់ភ្លាមៗ ទាំងប៉ុន្មាននាទីមុននៅធម្មតាសោះ??
" មានរឿងអីហ្នឹង " ពួកគេវង្វេងអស់ហើយតើវាជាហេតុការណ៍អ្វីឲ្យប្រាកដ
" ពួកឯងនៅឯណា " សម្លេងនិយាយគ្នាអម្បាញ់មិញបាត់ឈឹង បែបជាគេ
ឈរម្នាក់ឯងគ្មានសាមជិកក្រុមនៅជិតទេ ។
" ពួកវាស្លាប់ហើយ " សម្លេងត្រជាក់ស្រេបបន្លឺចេញមកធ្វើឲ្យបរិយាកាស
ត្រជាក់ទ្វេដង ។
" ស្លាប់ចឹងឬ " គេញ័របបូរមាត់ទទ្រើតកាលលឺចឹង ត្រឹម៥នាទីសោះសមាជិក
ជិត១០នាក់ស្លាប់?? នាយមានអារម្មណ៍ថាជើងមានទឹកសើមៗមកប៉ះហើយក្លិនឆ្អាប់ពេញច្រមុះ ។
" ម៉េចនិងអាចទៅរួច " នាយគ្រវីក្បាលមិនជឿនិងសម្លេងមួយនោះទេ
" មិនជឿ ហាសហា!! យើងនិងបង្ហាញឯង " ជុងគុកសើចខ្លាំងៗលាន់យ៉ាង
កោះរំពងអាប់ថយចុះបង្ហាញឃើញសាកសពមនុស្សជិត១០នាក់ដេកស្លាប់
ក្នុងថ្លុកឈាម ដោយរាងកាយហាក់ត្រូវនិងកាំបិតចឹង ។
" អ្អាយ " សម្លេងស្រែកទាំងគ្រវីក្បាល ម៉េចក៏ការសម្លាប់មនុស្សរបស់គេ
ព្រៃផ្សៃយ៉ាងហ្នឹង គេភ័យឆ្លេឆ្លារករត់ប៉ុន្ដែរាងកាយកម្រើកមិនបានទេ ។
" លែងខ្ញុំទៅ " នាយគ្មានផ្លូវរត់បានទេដូច្នេះស្រែកសុំអង្វរនាយក្រាស់ដើម្បី
ឲ្យគេទុកជីវិតខ្លួន ។
" វាគ្មានថ្ងៃទេ! " សម្លេងជុងគុកតវ៉ានិងក្ដីអង្វររបស់គេយ៉ាងផ្ដាច់ការវាគ្មានថ្ងៃ
ដែលគេព្រមប្រលែងសត្រូវចេញឡើយ ហើយកំណត់ត្រារបស់នាយកាល
ជួបហើយគឺគ្មានជីវិតត្រឡប់ទៅវិញជាដាច់ខាត ។
អ្អាយ សម្លេងស្រែកសេចក្ដីវេទនាបន្លឺឡើងមួយភាំងប៉ុណ្ណោះស្ងាត់បាត់អាប់
ក៏អប់ថយ កាយក្រាស់ត្រឡប់មកវិញដោយដាវរបស់នាយប្រឡាក់ដោយ
ឈាម ឯផ្ទៃមុខរបស់គេមានតំណក់ឈាមយ៉ាងច្រើន ។
" នេះចៅហ្វាយ " នាយជំនិតដឹងចិត្ដក៏ហុចកន្សែងឲ្យជុងគុកជូតដាវ វាជាដាវ
តាំងពីជាតិទី១របស់ថេហ្យុង នាយទទួលហើយជូតឈាមគគ្រិចនោះដោយ
ក្ដីរអើង ត្រឹម១១នាក់នាយសម្លាប់ត្រឹម១០នាទីវាលឿនមែនទែន ។
" ក្លិនឈាមពួកវាអាក្រក់ណាស់ " ជុងគុកជូតបណ្ដើររអ៊ូបណ្ដើរដឹងចឹងនាយ
មិនធ្វើដោយផ្ទាល់ទេ ស៊ូអង្គុយមើលជំនិតចាត់ចែងបាត់ ស្ដាយណាស់ដែរ
នាយជ្រុលខ្លួនធ្វើវា ។
" ចៅហ្វាយខ្ញុំលឺចឹងរាប់លែងអស់ហើយ " នាយជំនិតញ៉ោះជុងគុកដឹងទេ
ពាក្យនេះនាយមិនមែនស្ដាប់លើកទី១ឡើយ វាញឹកញាប់ថ្នាក់រាប់ជាតួលេខ
លែងត្រូវហើយ តាំងពីរាប់រយឆ្នាំមកជុងគុកសម្លាប់មនុស្សមិនក្រោមម៉ឺននាក់
ទេហើយសំខាន់គឺអំឡុងសង្រ្គាមហ្នឹងម៉ង់ ។
" ឯងបិទមាត់ទៅ " ជុងគុកសម្លក់មុខនាយជំនិត ចេះដឹងស្អីដែររឿងរបស់គេ
" បាទ ចៅហ្វាយចង់ទៅណាបន្ដ " នាយជំនិតសួរចឹងព្រោះដឹងថាជុងគុក
ប្រាកដជាមិនទៅរកថេហ្យុងក្នុងសភាពពេញដោយតំណក់ឈាមមនុស្ស ។
" វិមាន " នាយក្រាស់គ្មានថ្ងៃឲ្យថេហ្យុងឃើញសភាពកំណាចរបស់គេទេ
" បាទ ចុះសពទាំងនេះ " នាយជំនិតមិនប្រកែកបំណងនាយទេប៉ុន្ដែសពអស់
និងគេបម្រុងទុកចោលឬ??
" ហៅកូនចៅមកសម្អាតទៅ " ជុងគុកតបយ៉ាងប្រងើយគេមិនខ្វល់ទេចង់
យកទៅបោះចោលនៅសមុទ្រឬឲ្យសត្វខាំហែកស៊ីតាមការសម្រេចចិត្ដ
របស់នាយទេ គេមិនរវល់ជាមួយឡើយ ។
" បាទទាន "
ជុងគុកស្ងាត់មាត់ជូតដាវប្រឡាក់នោះឲ្យស្អាត ជំនិតរបស់គេប្រើពេលតែ
៣០នាទីដល់វិមាន នាយប្រគល់ដាវឲ្យជំនិតយកទៅដាក់កន្លែងដើមដោយ
ខ្លួនដើរទៅសម្អាតកាយនៅក្នុងដំណាក់ ទឹកពេញដោយផ្កាកុលាបចម្រុះ
ពណ៍ក្លិនក្រអូបប្រហើរ នាយទម្លាក់សម្លៀកបំពាក់ធ្លាក់និងដីទាំងអស់ហើយ
ដើរចូលអាងទឹកនោះ កាយក្រាស់ត្រាំនិងទឹកក្ដៅឧណ្ហៗ នាយសម្ងំសម្រាក
មួយភាំង លឺសម្លេងរំខានទើបគេបង្ខំបើកភ្នែកឡើងមក កែវភ្នែករឹងកំព្រឹស
សម្លឹងមកទ្វាបន្ទប់មុននិងបន្លឺសម្លេងអនុញ្ញាតឲ្យអ្នកខាងក្រៅចូល ៖
" ចូលមក "
ក្រាក សម្លេងបើកទ្វាបន្លឺមកដោយជំនិតដើរមកជាមួយសម្លៀកបំពាក់ថ្មីដាក់
លើតុហើយនាយរាយការណ៍រឿងនៅកំពង់ផែ ។
" ចៅហ្វាយសម្រាប់សពនោះកូនចៅសម្អាតហើយៗ ចំណែកទំនិញក៏ដឹក
ជញ្ជូលចេញទៅដូចគ្នា "
" អឹម!! ចេញសិនទៅ " ជុងគុកក្រហឹមដើមក នាយដេញឲ្យជំនិតចេញហើយ នាយចេញតាមសម្ដីរបស់ជុងហ្គុក ។
កាយក្រាស់ក្រោកចេញពីទឹកទាំងអាក្រាតកាយ នាយជូតខ្លួនឲ្យស្ងួតហើយ
ផ្លាស់សម្លៀកបំពាក់ ក្លិនក្រអូបមិនឆ្អាបឈាមដូចមុន នាយដើរចេញពីដំណាក់ហើយសម្ដៅឡាន គេមិនអាចទុកថេហ្យុងចោលយូរទេ ។
" ចៅហ្វាយ "
" ចេញដំណើរទៅ "
ឡានចេញដំណើរដោយប្រើរយះពេលអស់៣ម៉ោង វាជិតភ្លឺទៅហើយនាយ
ក្រោកបោះជំហានវែងៗទៅរកបន្ទប់របស់ថេហ្យុង ជុងហ្គុករុញទ្វាចូលហើយ
ចូលទៅបន្ទប់ ក្រសោបកាយតូចមកផ្អឹបនិងទ្រូង ។
ថេហ្យុងរំញោចលឿនគ្រាន់មានដៃមកក្រសោបកាយខ្លួនពីក្រោយក៏បើកភ្នែកយ៉ាងលឿនអ្វីដែលថេហ្យុងឃើញគឺដើមទ្រូងមាំៗរបស់នាយ ។
" ជុង "
នាយតូចឧទានឈ្មោះរបស់នាយ ម៉េចក៏ក្រមកម្ល៉េះ កាយតូចសម្លឹងផ្ទៃមុខ
របស់នាយក្រាស់ភ្លឹសៗ ។
" ម៉េចមិនគេងចឹង " ជុងគុកលឺសម្លេងតូចឆ្មាបន្លឺមកហើយនាយភ្ញាក់ព្រើត
តើនាយរំខានដំណេករបស់ថេហ្យុងមែនទេ??
" គេងហើយតែភ្ញាក់ពេលជុងឱបថេយ៍ " នាយតូចសម្ដីយ៉ាងស្រទន់ភ្នែក
បើកតិចៗទំនងងងុយណាស់ហើយ ។
" ចឹងគេងទៅវិញទៅណា យើងកំដរ " ជុងគុកអង្អែលសក់របស់នាយតូចថ្នមៗក្ដីស្រឡាញ់ បច្ចុប្បន្ននាយមានថេហ្យុងក្រសោបក្នុងដៃចុះនាអនាគតតើ
គេព្រមឲ្យថេហ្យុងចាកចេញម្ដងហើយម្ដងទៀតដែរទេ??
" បាទ ជុងដូចគ្នាណា " ថេហ្យុងសម្ងំគេងក្នុងទ្រូងកក់ក្ដៅរបស់នាយក្រាស់
" ថេហ្យុង! បងសន្យាកាន់ដៃអូនដល់អូនចាស់កោងខ្នង " ជុងគុកវាចាក្នុងចិត្ដ នាយត្រៀមចិត្ដត្រៀមកាយសម្រាប់ការការចាកចេញរបស់ថេហ្យុងវាជាច្បាប់ធម្មជាតិកើតចាស់ឈឺស្លាប់ជារឿងធម្មតា ហើយនាយវិញមានតែទន្ទឹងចាំ
ផ្លូវកាយតូចម្ដងហើយម្ដងទៀតជារឿយៗ គ្រប់ជាតិ នាយប្រាថ្នាជាគូររបស់
ថេហ្យុងរហូតទៅ ។
ព្រឹកថ្មី
រាងកាយទាំងពីរកំពុងឱបគ្នាយ៉ាងហាប់ណែលហាក់មិនចង់ប្រលែងដៃពីគ្នា
ពន្លឺចែងចាំងប៉ះផ្ទៃមុខសង្ហា នាយក្រាស់សម្រេចចិត្ដក្រោកពីដំណេកនាយ
មានរឿងច្រើនត្រូវចាប់ចែង ហើយសំខាន់បំផុតនាយមានការថតម៉ូដែលនៅ
ក្រុមហ៊ុនទៀត ។
" ថេយ៍ក្រោកឡើង ព្រឹកហើយណា " រាងក្រាស់ដាស់នាយតូចដៃរបស់គេ
អង្រួនស្មាថេហ្យុងតិចៗបំណងឲ្យគេភ្ញាក់ពីដំណេក ។
" អឹម " ថេហ្យុងក្រហឹមដើមកដោយភ្នែករវស់នាយបង្ខំបើកឡើងមកទាំង
មិនទាន់អស់ងងុយ ក្នែករបស់ថេហ្យុងបិទបើកហាក់មិនដាច់ចិត្ដដើរចុះពី
គ្រែសោះ ជុងហ្គុកឃើញកាយវិការខ្ជិលៗរបស់ថេហ្យុងហើយអស់សំណើច
មិនស្ទើរទេ ។
" ក្រោកណា ថេហ្យុង "
" ងងុយណាស់ " ថេហ្យុងក៏មកក្រសោបកាយក្រាស់ជាប់នៅនិងដៃឯផ្ទៃមុខ
ផ្ដួលលើទ្រូងហាប់ណែលរបស់នាយ ។
" កុំគេងយូរពេក វាទម្លាប់មិនល្អទេណា " ជុងគុកញីចុងច្រមុះរបស់នាយតូច
តិចៗដោយខ្នាញ់មើលថ្ពាស់ប៉ោងៗរបស់គេចុះ ។
" ប៉ុន្ដែ ... " ថេហ្យុងងើយមុខឡើងដោយសម្លឹងទៅកាន់នាយ
" គ្មានប៉ុន្ដែទេណា ក្មេងតូច "
" ក៏បានថេយ៍ក្រោកហើយ " នាយតូចព្រមក្រោកពីដំណេកយ៉ាងលឿនដោយឆ្លៀតធាក់ជុងគុកធ្លាក់ពីគ្រែហើយប្រញាប់រត់ទៅបន្ទប់ទឹកយ៉ាងរហ័ស
ខ្លាចនាយក្រាស់ចាំគេជាប់ វៃហើមគូទ ។
" ក្មេងចង្គួត!!ក្រោកចាំបាច់ធាក់យើងដែរឬ " ជុងគុកមុខស្អុយប៉ែ វាឈឺប៉ុណ្ណាសឹងគ្រិចចង្កេះទៅហើយ ។
" ថេយ៍មិនដឹងទេ " ថេហ្យុងវាចាតបសម្ដីនិងនាយទាំងខ្លួនកំពុងងូតទឹក វាធ្វើ
ឲ្យជុងគុកគ្រឺតជើងធ្មេញ នាយតាមចិត្ដពេកថេហ្យុងបានចិត្ដណាស់ចាំមើល
ណានាយលែងបណ្ដោយហើយ ។
អស់រយះពេល២០នាទីកាយតូចចេញពីបន្ទប់ទឹកដោយភ្ជាប់និងសម្លៀកបំពាក់
រួចស្រាប់ គេម៉េចនិងហ៊ានដើរចេញទាំងកាយអាក្រាតបាននោះ ។
" ... " ជុងគុកសម្លក់ក្មេងខូចដោយកំហឹង ប្រេងកូឡារិតចង្កេះតិចៗមួយជើង
មុននេះនាយនិងទូរទាត់ត្រឡប់ទៅវិញ ។
" យ៉ាងម៉េចហ្នឹង!! " ថេហ្យុងចោទសួរនាយទាំងចងចិញ្ចើមកើតអីទើបសម្លក់ខ្លួនតាំងចេញពីបន្ទប់ទឹកម្ល៉េះ ។
" គ្មានទេ!! " នាយក្រាស់ស្រដីគំរោះគំរើយងាកមុខចេញបូររួមនិងសម្ដីយ៉ាង
ត្រជាក់របស់នាយធ្វើឲ្យថេហ្យុងកត់សំគល់ភ្លាមៗបានថា នាយខឹងកំពុងខឹង
គេហើយ ។
" ជុង!!ខឹងថេយ៍ដោយសារធាក់ទម្លាក់គ្រែមុនហ្នឹងឬ " កាយតូចដឹងកំហុស
ដែលលេងសើចជ្រុលគេមិននឹកស្មានថាការលេងសើចមួយនេះធ្វើឲ្យនាយ
ខឹងច្រឡោតខ្លួនចឹងទេ ។
" មិនបានខឹង!! " នាយក្រាស់ឆ្លើយតបទៅវិញម៉ាត់ៗទាំងក្នុងចិត្ដដូចកម្ដៅ
រាប់ម៉ឺនអង្សាកំពុងរៀបនិងផ្ទុះចឹង ។
" ជុងមិនខឹង!! ប៉ុន្ដែក្នុងចិត្ដរបស់ជុងខឹងថេយ៍ហើយ "
" ទៅដឹងមកពីណា ឯងនៅក្នុងចិត្ដយើងឬ " ជុងគុកប្រញាប់ឆ្លើយតបយ៉ាង
លឿនហាក់បញ្ជាក់ច្បាស់ៗពីអារម្មណ៍របស់នាយ ។
" ទេតែថេយ៍មើលតាមក្រសែភ្នែករបស់ជុង "
" ពិតមែនឬ "
" បាទពិតប្រាកដណាស់ "
" ចុះយើងខឹងហើយហេតុអ្វីមិនលួងយើង " ជុងគុកមិនប្រកែកទេថាខ្លួនមិនបានខុសនោះ នាយព្រមទទួលយកដោយលើកចិញ្ចើមចោទសួរនាយតូច ។
" លួង!!តើថេយ៍គួរលួងជុងដោយរប្រៀបណា?? " នាយតូចលឺចឹងហើយគេ
គាំងគ្មានអ្វីត្រូវវាចា ឲ្យលួងរប្រៀបម៉េចទៅទាំងខ្លួនមិនដែលលួងអ្នកណាផង។
" ថើបយើងមកចឹង "
ជុប ថេហ្យុងដើរថើបថ្ងាស់នាយក្រាស់មួយខ្សឺត ហើយមកអង្គុយលើភ្លៅគេ
" នរណា!!បង្រៀនហ្អា " ជុងគុកញញឹមញញែមយ៉ាងសប្បាយចិត្ដកាលឃើញថេហ្យុងមកអង្គុយលើខ្លួនដៃក្រសោបចង្កេះថេហ្យុងជាប់ដោយបោះ
សម្ដីកំបុតៗសួរថេហ្យុង ។
" គ្មាននរណាបង្រៀនថេយ៍ទេ ថេយ៍ចេះដោយខ្លួនឯង "
" ក្លាហានណាស់យើងហ្នឹង " ជុងគុកចុចចុងច្រមុះនាយតូចតិចៗទាំងខ្នាញ់ ។
" សម្រេចថាជុងគុកលែងខឹងថេយ៍ហើយណា "
" គិតថាថើបប៉ុណ្នឹង!!យើងឈប់ខឹងឬ "
ថេហ្យុងលឺចឹងហើយក្រសោបមុខរបស់នាយថើបយកៗលើកលែងបបូរមាត់
ដែលគេមិនបានថើបនោះ ។
" ចុះមាត់ម៉េចមិនថើបវា " ជុងគុកបង្ហាញការមិនពេញចិត្ដម៉េចថើបពេញមុខ
នាយលើកលែងតាសមាត់ចឹង ។
" អត់ទេ " ថេហ្យុងគ្រវីក្បាលគេមិនហ៊ានថើបបានទៅ ។
" ថើបមក!! មិនចឹងទេយើងខឹងហើយ " ជុងគុកស្រដីម៉ាត់ៗមិនថើបមាត់នាយទេនាយខឹងមែនទែនហើយណា ។
" ក៏បាន " សឺត ថេហ្យុងថើបបបូរមាត់ជុងគុកបន្ដិចរកដកមុខមកវិញជុងគុក
ចាប់ថើបមួយសន្ទុះ ថេហ្យុងទះទ្រូងនាយច្រើនដងទើបគេព្រមប្រលែង ។
ថេហ្យុងដង្ហក់ខ្យល់ នាយថើបគេចង់ឲ្យស្លាប់មែនបានជាថើបគ្មានឲ្យគេដក
ដង្ហើមស្រួលសោះ ។
" ប៉ុណ្នឹងត្រជាក់ចិត្ដស្ដូក "
" មនុស្សរោគចិត្ដ "
" គ្រាន់ថើបរោគចិត្ដដែរឬ "
" ត្រូវហើយ " ថេហ្យុងងក់ក្បាលបញ្ជាក់ វាពិតដូចសម្ដីគេចឹង ។
" ថើបម្ដងទៀតទេ " នាយញញឹមកំហូចហើយមកជិតផ្ទៃមុខរបស់ថេហ្យុង ។
" អត់ " ថេហ្យុងរុញមុខនាយចេញ មនុស្សឆ្គួតខ្វះស្អីមកបបួលមែនទេបានមកបបួលគេថើបគ្នាចឹង ។
" ម្ដងទៀតទៅ "
" ទេ " ថេហ្យុងងាកមុខចេញ ពេលនោះទូរសព្ទ៍របស់នាយក្រាស់បានរោទិ៍
ជុងគុកទាញវាមកមើលហើយចុចទទួលគ្មាននរណាក្រៅពីនាយជំនិតគេទេ។
" ហាយឡូ "
" ចៅហ្វាយមានរឿងធំហើយទាន "
" មានរឿង!! តើវាជារឿងស្អីគេហ្អា!! " នាយក្រាស់ជជក់មាត់ទាំងខឹងនេះ
លេងមកទាំងព្រឹកមិនឲ្យនាយទទួលទានអាហារត្រជាក់ចិត្ដសោះ ។
" គឺរូបចៅហ្វាយនិងម្ចាស់តូចបែកធ្លោយហើយទាន!!មានមនុស្សជាច្រើន
ចាំវាយប្រហារលើម្ចាស់តូច ទាំងមតិមិនល្អជាងច្រើន ហើយថ្ងៃនិងចៅហ្វាយមិនបាច់មកថតទេទាន " នាយជំនិតបឃើញមតិយោបល់មហាជន ម្នាក់ៗសុទ្ធមាក់ងាយនិងប្រើពាក្យមិនសមរម្យមួយចំនួនលើថេហ្យុង ហើយ
ការងារត្រូវផ្អាកសិនចាំស្ថានការមកល្អចាំបន្ដវាគ្មានខាតស្អីណាស់ណាទេ ។
" កុំភ្លេចផ្ញើឲ្យយើងមើលផង " ជុងគុកសម្លឹងថេហ្យុងដែលកំពុងមើលមកកាន់ខ្លួនដោយក្រសែភ្នែកម៉ក់ៗយ៉ាងគួរឲ្យស្រឡាញ់ នាយក្រាស់ប្រញាប់ចុចបិទទូរស័ព្ទហើយថើបថ្ពាស់ថេហ្យុងស្រូបយកក្លិនក្រអូបរបស់គេ ។
" មានរឿងអ្វីមែនទេជុង!! "
" អត់ទេ!! ថ្ងៃនេះប្រហែលមិនបានកំដរថេយ៍ដើរលេងទេណា!!ពួកយើង
នៅទីនេះមួយយប់ទៀតសិនចាំស្អែកអូខេទេថេយ៍ " នាយក្រាស់មិនអាចឲ្យ
ថេហ្យុងដឹងបានឡើយថាព័ត៍មានរបស់ពួកគេកំពុងផ្ទុះកក្រើករីកសាយពេញ
ប្រទេស ហើយសំខាន់នាយនិងវែកមុខនរណាដែលហ៊ានប្រើប្រាស់រូបភាព
របស់គេនិងថេហ្យុងដោយគ្មានការអនុញ្ញាតពីម្ចាស់សាមីខ្លួន ។
" ហេតុអ្វីទៅ!! " ថេហ្យុងទម្លាក់ទឹកមុខភ្លាមៗដែលមិនបានដើរទៅណាចឹង
នាយអផ្សុកស្លាប់ហើយនៅតែមួយកន្លែងចឹង ។
" ព្រោះយើងចង់បបួលថេយ៍ធ្វើម្ហូបញុំាជាមួយគ្នាទើបសម្រេចចិត្ដមិនចេញ
ក្រៅហ្នឹងណា " ជុងគុកបរិយាយឲ្យនាយតូចស្ដាប់ដោយប្រើហេតុផលគេ
មិនអាចបណ្ដោយឲ្យថេហ្យុងចេញក្រៅប្រឈមមុខនិងមហាជនកំពុងស្វែង
រកមុខ វាអាចមានរឿងនឹកស្មានមិនដល់កើតមានឡើង ។
" ចឹងក៏បានដែលថេយ៍តាមជុងគ្រប់យ៉ាងណា " ថេហ្យុងមិនបធិសេធដោយ
ស្របតាមនាយ យ៉ាងណាគេក្បែរខ្លួនស្រាប់ហើយមិនប្រាថ្នាចង់បានអ្វីផ្សេងនោះទេ ។
" ល្អៗ ចឹងតោះពួកយើងឆាប់យកបន្លែសាច់ធ្វើម្ហូប " ជុងគុកញញឹមកាលឃើញនាយតូចស្ដាប់បង្កាប់ខ្លួនចឹង នាយអូសដៃថេហ្យុងទៅផ្ទះបាយភ្លាមៗ
ពួកគេធ្វើបណ្ដើរចាក់ចង្កេះនិងកន្លែងរសើប ធ្វើឲ្យពួកគេសើចសប្បាយក្នុង
ពេលវេលានោះទៅ ។
" ចៅហ្វាយអើយចៅហ្វាយ " អ្នកដែលក្រពុលមុខនិងព័ត៍មានជាងគេគឺនាយ
ជំនិតនិងហើយ រត់ទៅណាមិនរួចទេបានត្រឹមសរសេរសារលិខិតផុសក្នុង
វេបសាយផ្លូវការរបស់ខ្លួនជាសាធារណះដោយបញ្ជាក់ច្បាស់ៗថាខាងក្រុម
ហ៊ុនពួកគេនិងប្ដឹងជនមួយនោះហើយធ្វើទៅតាមផ្លូវច្បាប់ ។
ក្រោយពីឃើញសារលិខិតរបស់ក្រុមហ៊ុនហើយ អ្នកគាំទ្រមួយៗអន់ថយនៃ
កំហឹង ប៉ុន្ដែពួកគេនៅមិនអស់ចិត្ដដដែលតើអ្នកណាកាត់តហាក់ដូចទិន្នភាព
ពិតៗនោះ វាជារឿងមួយដែលមិនអាចរំលាយមន្ទិលសង្ស័យរបស់ពួកគេ ។
សរសេរដោយ៖ហាណែល

ꕥជម្រកស្នេហ៍♒︎ វគ្គ១+វគ្គ២ ( ចប់ )Where stories live. Discover now