នាយតូចយំយ៉ាងសស្រាក់សស្រាំ ហេតុអ្វីថ្ងៃដែលគេសប្បាយចិត្ដបំផុតជាថ្ងៃដែលគេរន្ធត់ចិត្ដទៅវិញ ទេវតាអេីយសុំមេត្ដាគេផងគេមិនចង់ទទួលទារុណកម្មពីសង្សារចាស់នោះទេ គេខ្លាចហេីយគេរៀងហេីយ ព្រោះមនុស្សដូចនាយកំលោះនេះណាប្រៀបដូចនិងមនុស្សវិកលចរិតចរិតអ៊ីចឹង ។
" ឈប់យំភ្លាម " នាយកំលោះចាប់ផ្ដេីមម៉ួម៉ៅ ស្អីគ្រាន់ប៉ះពាល់បន្ដិចយំអាណាចាក់កទៅ នាយច្រត់ចង្កេះសម្លក់នាយតូចដែលដួលនៅលេីស៊ីម៉ងត៍ ដោយគ្មានចិត្ដថាជួយលេីកនាយតូចឡេីយ ។
" អាចង្រៃ ឯងចង់ធ្វេីស្អីម្ចាស់តូច " នាយជំនិតជុងហ្គុកស្រែកទាំងច្រឡោត អាម្សៀលនេះប្រហេីនម្ល៉េះហ៊ានសម្លុតម្ចាស់តូចផងគេបម្រុងនិងលូកទៅចាប់កាន់កដៃនាយកំលោះនោះហេីយតែប្រញាប់ដកដៃវិញដោយមានរបស់
ម្ចាស់ហាមឃាត់គេ ។
" ម៉េចក៏ក្លាយជាដូច្នេះ តេីវាមានស្អីការពារ " នាយចងចិញ្ចេីមឆ្ងល់ទាំងឃ្នេីសចិត្ដ ម៉េចក៏ប៉ះពាល់អាចង្រៃនិងមិនបាន តេីគេជួយម្ចាស់តូចដោយរប្រៀបណា ។
" លោកម្ចាស់ " នាយជំនិតនឹកឃេីញជុងហ្គុកមុនគេ នាយរហ័សបំបាំងខ្លួនទៅរកវត្ដមានរបស់នាយក្រាស់ដេីម្បីផ្ដល់ដំណឹងមួយនេះ ។
" ហ៊ឹកហ៊ឹក " នាយតូចស្រែកយំថែម ហេតុអីចាំបាច់តម្លេីងសំឡេងដាក់គេ តាំងពីកេីតមកគ្មានអ្នកណាដែលប្រេីសំឡេងធំតូចដាក់គេឡេីយ ចុះនាយនេះជាស្អី គ្រាន់ជាអតីតសង្សារសោះ ។
" ថេហ្យុង អូនក្បាលរឹងម្ល៉េះ ឈប់យំហេីយឆាប់ក្បាលប្រយ័ត្នបងវាយអូនមួយខ្សែក្រវ៉ាត់ " នាយកំលោះឈ្លីស្នៀតផ្កាតិចៗទាំងតប់ប្រមល់លាយឡំនិងម៉ួម៉ៅ ម៉េចក៏ប្រឹងបង្ហូរទឹកភ្នែកម្ល៉េះ គេបានធ្វេីស្អីមួយដៃនៅ គ្រាន់ដួលប៉ុណ្នឹងសោះ ស្អីក៏រំអួយសម្បេីមម្ល៉េះ តាំងពីធំដឹងក្ដីមកមិនដែលជួបមនុស្សណា ដូចថេហ្យុងទេប៉ុន្ដែនាយមិនបានដឹងឡេីយថាការប្រេីប្រាស់សំឡេងសម្លុតនាយតូចនេះ វាហាក់វាយប្រហារលេីផ្លូវចិត្ដរបស់ថេយ៍អ៊ីចឹង តាំងពីធំដឹង
ក្ដីមក នាយតូចមិនដែលជួបប្រទះអ៊ីចឹងឡេីយ ។
" ហ៊ឹកហ៊ឹក អឹម " ថេហ្យុងប្រឹងក្រោកឈរទាំងត្រដាបត្រដួសទាំងអណ្ដឺតអណ្ដក់ មិនទាន់បាត់យំ ព្រោះគេក្រហាយរបួសនិងគ្រិចកដៃផងដែរ កាលដែលនាយទាញគេដួលអម្បាញ់មិញដៃខាងស្ដាំរបស់គេច្រត់ទៅទប់លំនឹងប៉ុន្ដែបែបជាគ្រិចថ្លោះទៅវិញដោយសារខ្លាចគេវាយលេីរាងកាយខ្លួនទេីបថេហ្យុងសម្រេចចិត្ដធ្វេីតាមសម្ដីរបស់នាយសង្សារចាស់ ។
" ឆាប់ដេីរទៅ " នាយដេញឲ្យថេហ្យុងដេីរទៅខាងមុខព្រោះឡានរបស់គេចតមិនឆ្ងាយពីទីប៉ុន្មានឡេីយ ហេីយសកម្មភាពអម្បាញ់មិញក៏គ្មានអ្នកណាចាប់អារម្មណ៍ដែរ ដូច្នេះគ្មានអ្នកជួយនាយតូចចេញពីកណ្ដាប់ដៃរបស់គេដូចពីមុនឡេីយ ។
" ហ៊ឹកហ៊ឹក " ថេហ្យុងបោះជំហានទាំងញ័រជេីងទទ្រេីត ព្រោះខ្លាចគេពិតជាចង់ស្រែកឲ្យអ្នកផ្សេងជួយណាស់ប៉ុន្ដែគេខ្លាច គេពិតជាខ្លាចអ្នកឯណោះមិនជឿសម្ដីរបស់គេ នាយតូចសម្រក់ទឹកភ្នែកមកស្ងាត់ៗដោយខ្សឹបខ្សៀវលឺម្នាក់ឯងប៉ុណ្ណោះ ។
ទម្រាំដេីរមកដល់ឡានរបស់នាយកំលោះ ប្រេីរយះពេលអស់៥នាទី វាយូរគួរសមព្រោះដោយសារថេហ្យុងដេីរយឺតយ៉ាវពេលដោយជេីងទាំងគូររបស់គេញ័រស្ទេីរដួលអុកទៅនិងស៊ីម៉ងត៍ហេីយ ។
" ឆាប់ឡេីងទៅ " ម្ដងនេះគេលែងសាំញុំាជាមួយនាយតូចហេីយនាយសម្លុតមួយទំហឹងភ្នាត់សំឡេង ព្រោះខឹងច្រឡោតនិងការដេីរយឺតដូចអណ្ដេីររបស់នាយតូច ។
" បាទ ហ៊ឹកហ៊ឹក " លេីកទី២ហេីយដែលនាយកំលោះសម្លុតគេនិយាយស្ដីធម្មតាៗមក តេីនាយមិនចេះទេឬ ។
" យឺតយ៉ាវ ចង់ស៊ីខ្សែក្រវ៉ាត់មែនទេ ថេហ្យុង " ដោយឃ្នេីសចិត្ដនិងដំណេីររបស់នាយតូចពេក គេគម្រាមនាយតូចដោយប្រយោលព្រោះដឹងថាថេហ្យុងរៀងនិងតក់ស្លុតនិងភ័យខ្លាចលឿននេះហេីយជាចំនុចខ្សោយរបស់ថេហ្យុង ។
" ហ៊ឹកហ៊ឹក " ថេហ្យុងយំសស្រាក់សស្រាំហេីយប្រញាប់បេីកទ្វាឡេីងឡានដោយបិទទ្វាទាំងដៃញ័រតតាត់ នាយតូចអង្អែលរបួសដែលចេញឈាមមករឹមៗនោះទាំងយំខ្ទប់មុខមួយទំហឹង គេឈឺចិត្ដឈឺរបួសពេលណាទេីប ជុងហ្គុកជួយសង្រ្គោះគេពីមនុស្សអាក្រក់ ។
" ជុងហ្គុក បងឆាប់មកជួយអូនផង " នាយតូចស្រែកត្អូញត្អែរក្នុងចិត្ដមិនហ៊ានបន្លឺចេញមកខាងក្រៅឡេីយ ព្រោះអ្វី? ? ដោយសារខ្លាចអតីតសង្សារខ្លួន ខឹងច្រឡោតជាងហ្នឹង ។
ឡានពណ៍សបានបេីកចេញទៅដោយសម្ដៅទៅជាយក្រុងព្រោះទីនោះហេីយជាទីសុវត្ថិភាពរបស់គេ នាយតូចប្រឹងពង្រឹងស្មារតីដេីម្បីចងចាំនូវផ្លូវមួយនេះ គេនិងរកវិធីរត់ចេញពេលឡានឈប់ ឯជុងហ្គុកកំពុងមមាញឹកទិញចំណីទុកឲ្យនាយតូចដោយមិនដឹងឡេីយកាលដែលគេចាកចេញទៅផុត ថេហ្យុងជួបគ្រោះថ្នាក់នោះ ។
នាយបម្រុងនិងលូកដៃទៅប៉ះទឹកដោះគោទៅហេីយតែស្រាប់មានអារម្មណ៍ថាមានចំហាយកូនចៅខ្លួននៅទីនេះ ជុងហ្គុកដកដៃដោយសម្លឹងមេីលជុំវិញប្រែជាជាប់គាំងអស់ ជុងហ្គុកឃេីញនាយជំនិតឈរជ្រុងម្ខាង ។
" ឆាប់មក " គ្រាន់លឺជុងហ្គុកអនុញ្ញាតភ្លាម ជំនិតនោះឈរចំពោះមុខរបស់គេហេីយ ។
" មានរឿងអី " ដោយចម្លែកចិត្ដក៏ប្រញាប់ចោទសួរជំនិតថាតេីមានរឿងអ្វីមែនទេទេីបគេបង្ហាញមកទាន់ហន់ដូច្នេះ ។
" ម្ចាស់តូចមានមនុស្សចង់ធ្វេីបាបហេីយទាន " នាយជំនិតមិនហ៊ានចូលទៅជិតអាម្សៀលនិងឡេីយ ដោយហេតុវាមានរបស់ម្យ៉ាងដែរធ្វើឲ្យគេមិនអាចចូលទៅជិត កាលដំបូងនាយព្យាយាមទាញដៃហាមឃាត់នាយកំលោះនោះតែគ្មានប្រយោជន៍បែបជាត្រូវរលាកទៅវិញ ដូច្នេះមានតែលោកម្ចាស់ប៉ុណ្ណោះដែលអាចបញ្ឈប់រឿងនេះបាន ។
" អ្នកណា " ជុងហ្គុកក្ដាប់ដៃក្រោធខឹង កែវភ្នែកប្រែជាក្រហមឆ្អៅកំហឹងដុតយ៉ាងសន្ធឹកសន្ធាប់ក្នុងចិត្ដ នរណាប្រហេីនប៉ះសំណប់ចិត្ដរបស់គេ ។
" មិនដឹងទេទាន " នាយជំនិតគ្រវីក្បាល ព្រោះគេមិនបានលឺឈ្មោះអាម្នាក់និងឡេីយឃេីញតែការទេីសទាស់ពាក្យស្រដីប៉ុណ្ណោះ ។
" ចាប់ចែងទីនេះឲ្យស្អាត យេីងនិងទៅចាប់ការវាដោយខ្លួនឯង "ហេតុអីចាំបាច់ចាប់ចែងទីនេះ ព្រោះវត្ដមានមនុស្សនៅទីនេះសុទ្ធបានឃេីញនាយក្រាស់ទាំងអស់ អ៊ីចឹងហេីយគេមិនចង់ថ្លោះធ្លោយរឿងសម្ងាត់ដែលនាយមិនមែនមនុស្សនោះឡេីយ ។
" បាទទាន " លឺប៉ុណ្នឹងហេីយគេឱនគំនាបនាយក្រាស់មុននិងចេញប្រតិបត្តិការលុបការចងចាំរបស់មនុស្សនូវទីនេះនាយក្រាស់រលាយខ្លួនបាត់មួយរំពេច ទាំងកំហឹងចងអាឃាតផ្ទុះពេញប្រអប់ទ្រូង មនុស្សនាយមិនងាយខឹងក្រោធនរណាផ្ដេសផ្ដាសឡេីយ លុះត្រាតែបុគ្គលនោះប៉ះពាល់នាយតូចប៉ុណ្ណោះចាំកាលមន្រ្ដីម្នាក់មាក់ងាយថេយ៍ទេ មួយគ្រួសារត្រូវបាននាយក្រាស់
ផ្ដាច់ពូជទាំងអស់ ប៉ុណ្នឹងចាំទុកថាវាស្ដេីងពេកផង ។
" ហ៊ឹកហ៊ឹក លែងទៅ " ថេហ្យុងរេីបម្រាស់គេមិនចូលផ្ទះឡេីយគេចង់ត្រឡប់ទៅរកជុងហ្គុកវិញ នាយតូចព្យាយាមប្រតែប្រតប់និងនាយកំលោះនោះ ថ្វីត្បិតដឹងហេីយថាខ្លួនមិនអាចឈ្នះគេបានតែយ៉ាងណាក៏ប្រឹងបញ្ចេញកម្លាំងឲ្យអស់ពីសមត្ថភាពដែរ ។
" រឹងទទឹងមែនទេ នេះនែ! ! " នាយកំលោះគ្រឺតជេីងធ្មេញទាំងកម្រាសចូលដោយទះថេយ៍មួយកំផ្លៀងមួយទំហឹងដៃ ធ្វេីឲ្យមុខរបស់ថេយ៍ងាកទៅតាមកម្លាំងដៃរបស់គេ បបូរមាត់ក្រមិចស្អាតប្រែបែកចេញឈាមមករឹមៗតាមក្រែបបបូរមាត់ នាយតូចបង្ហូរទឹកភ្នែកមកដោយក្ដីឈឺចាប់ ឈឺផ្សារ ។
" ហ៊ឹកហ៊ឹក " ប្រអប់ដៃស្រឡូនស្ទាបអង្អែលថ្ពាស់ខ្លួនទាំងឈឺចិត្ដមួយកំផ្លៀតនេះ ជាកំផ្លៀតដំបូងលេីថ្ពាស់ម៉ត់រលោងរបស់គេ ។
" ឈប់យំភ្លាម " នាយកំលោះកញ្ឆក់ដៃថេយ៍ទាញមួយទំហឹងឲ្យខ្ទប់ទៅនិងដីមួយទំហឹង ដោយប្រអប់ដៃដែលគ្រិចនោះទៅច្រត់ទៅនិងអំបែងកែវដែលគេធ្វេីជាជួរទុកចោលនោះលេចកប់ជ្រៅចូលទៅក្នុងប្រអប់ដៃរបស់ថេយ៍ ។
" ហ៊ឹកហ៊ឹក " ថេហ្យុងញ័រខ្លួនយ៉ាងសស្រាក់សស្រាំគេឈឺមុខរបួសណាស់ ម៉េចធ្វេីវាយគេដូច្នេះ ជុងលឺគេដង្ហោយហៅទេ គេវាយអូនឆាប់មកជួយគេមក កុំបាត់ស្រមោលដូច្នេះ ក្រែងបងជាអាចបំបាត់ខ្លួនតាមចិត្ដចង់មិនអ៊ីចឹង ប្រេីថាមពលនោះមកជួយគេមក ។
" យំៗ ដឹងទេថាសំឡេងអូនវាគួរឲ្យរំខានប៉ុណ្ណា " នាយកំលោះនោះខឹងក្រហមមុខដោយសារសំឡេងយំរំខានសតិអារម្មណ៍របស់គេ ដោយគម្រាមមិនបានផល នាយក៏ទាញក្រវ៉ាត់កយកមកចងមាត់ដោយដៃទាំងគូរពោរពេញទៅដោយឈាមប្រឡាក់រហាមនោះជាប់ខ្នោះដៃ គេចាប់ទាញថេហ្យុងក្រោកឈរអស់កម្ពស់ហេីយអូសចូលទៅខាងក្នុង ប៉ុន្ដែស្រាប់មានផ្សែងខ្មៅងងឹតលេចចេញមកចំពោះរបស់ខ្លួន គេបង្អាក់ដំណេីរដោយចងចិញ្ចេីមមិន
ពេញចិត្ដ ។
" វាជាស្អីនិង " នាយកំលោះសួរចោទដោយគ្មានចម្លេីយត្រឡប់មកវិញក្ដី គេប្រលែងដៃរបស់ថេហ្យុងហេីយបោះជំហានចូលទៅក្នុងផ្សែងនោះទាំងអាការះចង់ដឹងលឺ ។
មួយរំពេចមានផ្សែងខ្មៅក្រសោបកាយរបស់ថេហ្យុងជិតឈឹងដោយប្រអប់ដៃរឹងមាំក្រសោបចង្កេះរបស់ថេហ្យុងជាប់ ខ្សែក៏ត្រូវរបូត ខ្នោះក៏រលាយទៅជាប់និងដៃនាយកំលោះនោះជំនួសវិញ ។
" ហ៊ឹកហ៊ឹក អ្នកណា " សំឡេងស្អកៗដោយយំស្រែកយ៉ាងយូរនោះក៏បន្លឺចោទសួរអ្នកដែលឱបចង្កេះរបស់ខ្លួន ។
" គឺបង ជុងហ្គុក ហ្រ្វាស្ដូរ៉ាណា " នាយក្រាស់ខ្សឹបក្បែរត្រចៀករបស់ថេហ្យុងតិចៗ ។
" ជុងហ្គុក " នាយតូចសប្បាយចិត្ដពេកក្រៃដែលលឺសំឡេងមនុស្ស
ជាទីស្រឡាញ់មកជួយសង្រ្គោះខ្លួនពេលគ្រោះថ្នាក់ដូច្នេះ ។
" មែនហេីយគឺបង " នាយក្រាស់ងក់ក្បាលតិចៗដោយស្នាមញញឹម ។
" ហ៊ឹកហ៊ឹក ជុងហ្គុក " នាយតូចប្រលែងភាពភ័យខ្លាចនោះចោលដែលបែរខ្លួនមកឱបចង្កេះនាយក្រាស់ទាំងដៃប្រឡាក់ឈាមប៉ះនិងអាវរបស់គេ មុខផ្អឹបនិងដេីមទ្រូងហាប់ណែលដែលទីកន្លែងកក់ក្ដៅសម្រាប់ខ្លួន ជុងហ្គុកអង្អែលសក់ថ្នមៗដោយការលួងលោម ។
" សូមទោស ដែលបងមកយឺត " នាយក្រាស់បន្លឺពាក្យសូមទោសទោះខ្លួនមិនបានខុស ប៉ុន្ដែក៏ជាចំណែកដែលបណ្ដាលឲ្យថេហ្យុងត្រូវគេចាប់ខ្លួនមកទីនេះដែរ ។
" ហ៊ឹកហ៊ឹក បងមិនខុសទេជុង " នាយតូចលឺអ៊ីចឹងហេីយគ្រវីក្បាលបធិសេធ
វាមិនមែនជាកំហុសរបស់ជុងហ្គុកឡេីយ ។
" ឈប់យំទៅ អូនយំដូច្នេះ បងអារម្មណ៍មិនល្អទេ សឺត " ជុងហ្គុកក្រសោបមុខរបស់ថេហ្យុងដោយម្រាមដៃជូតទឹកនេត្រាដែលធ្លាក់ចេញពីវង្វង់ភ្នែករបស់ថេហ្យុងថ្នមៗ ប៉ុន្ដែភ្នែកគេរហ័សឃេីញស្នាមក្រហមនិងម្រាមដៃជាប់លេីផែនថ្ពាស់របស់នាយតូច ។
" អូនទៅត្រូវនិងអីមក " ជុងហ្គុកអង្អែលថ្ពាស់ថ្នមៗដោយទ្រូងខាងឆ្វេងអុកអួលណែល ម៉េចក៏ស្នាមម្រាមដៃមកច្បាស់ៗម្ល៉េះតេីនាយតូចទៅត្រូវនិងអ្វីមក កុំប្រាប់ថាថេយ៍ត្រូវគេទះណា ។
" គេទះអូន ហ៊ឹកហ៊ឹក " ថេហ្យុងសារភាពតាមត្រង់ដោយមិនលាក់
លៀមអ្វីឡេីយ
" អាចង្រៃ ឈឺខ្លាំងទេ " នាយម៉ួម៉ៅនិងខឹងលេីសដេីមកំហឹងគេផ្ទុះចេញមក
ហេីយ តែគេមិនភ្លេចសួរចោទទាំងព្រួយបារម្ភទៅកាន់នាយតូចឡេីយ ។
" ឈឺ " ថេហ្យុងឆ្លេីយតបមួយម៉ាត់ដោយងក់ក្បាលបញ្ជាក់ ។
" បងសូមទោស " ជុងហ្គុកបង្ហាញទឹកមុខមិនសូវស្រស់ឲ្យថេយ៍ឃេីញដោយដៅចិត្ដរបស់គេដឹងច្បាស់ថានាយកំពុងស្ដីបន្ទោសខ្លួនឯងដែលប្រហែសដូច្នេះ ។
" កុំអ៊ីចឹងអីជុង " ថេហ្យុងលេចស្នាមញញឹមមក ទោះឈឺប៉ុណ្ណាក៏គេមិនចង់ឃេីញនាយក្រាស់ស្ដីបន្ទោសទៅកាន់ខ្លួនឯងដែរយ៉ាងណាគេត្រូវលួងចិត្ដឲ្យជុងហ្គុកលែងមានអារម្មណ៍ទាំងអស់នេះ ។
" ដៃអូនកេីតអី " នាយក្រាស់ចាប់អារម្មណ៍ថាខ្នងរបស់ខ្លួនមានទឹកសំណេីមអ្វីម្យ៉ាងដែលប្រឡាក់និងខ្នងខ្លួន ដូច្នេះអាចកាត់សេចក្ដីបានថាដៃទាំងគូរ
នោះប្រាកដជាមានបញ្ហាហេីយ ។
" កេីតអ្វី " ថេហ្យុងប្រលែងដៃចេញពីចង្កេះជុងហ្គុកហេីយលេីកមកបង្ហាញឲ្យជុងហ្គុកឃេីញដោយភ្នែកភ្លឹះៗ ។
" ឈាម ថេហ្យុង " គ្រាន់ឃេីញឈាមហូរមកសស្រាក់សស្រាំដូច្នេះនាយធំ រំលាយខ្លួនដោយក្រសោបកាយតូចមួយរំពេចបាត់ពីទីតាំងមួយនេះ ទៅដល់បន្ទប់នៃវិមានរបស់ខ្លួនបាត់ គេនាំថេយ៍ទៅអង្គុយនិងសាឡុងហេីយក្រោក
ទៅរកប្រអប់ថ្នាំដេីម្បីលាងរបួសដៃនិងខ្លួនប្រាណដែលត្រូវបានដួលនោះ ។
ជុងហ្គុកដាក់ប្រអប់ថ្នាំលេីភ្លៅហេីយចាប់ដៃស្រឡូននោះមកលាងរបួសឲ្យថេយ៍បណ្ដេីរឯមាត់ចោទសួរថេយ៍បណ្ដេីរ ។
" បងស្រាលដៃហេីយ ប្រសិនអូនឈឺប្រាប់បងណា បងនិងថ្នម " នាយព្យាយាមស្រាលដៃ មិនហ៊ានសង្កត់ខ្លាំងៗឡេីយខ្លាចថេហ្យុងឈឺផ្សារមុខរបួស។
" អូនរៀងផ្សារប៉ុណ្ណោះ អត់អីទេ " នាយតូចញញឹមតិចហេីយគ្រវីក្បាលបញ្ជាក់ថាប៉ុណ្នឹងខ្លួនអាចទ្រាំបាន ។
" មិនអីយ៉ាងម៉េច មេីលចុះអំបែងកែវកប់ជ្រៅនិងបាតដៃអូនហេីយណាថេយ៍ " នាយក្រាស់ចាប់អំបែងកែវនោះចេញពីដៃថ្នមបំផុតមេីលចុះប៉ុណ្នឹងហេីយឆ្លេីយមិនអីទេ ទៅរួច គេផ្ទាល់ក៏រៀងនិងញញេីតវាដែរ ។
" អូនមិនអីទេ សំខាន់បងមកជួយអូនហេីយតេី " ថេហ្យុងញញឹមផ្កាត្រកួនដោយបង្ហាញថាឈឺនិងវាមិនឈឺឡេីយ ។
" កុំញញឹម ប្រយ័ត្នប៊ឺតមាត់ស្លេកទាំងឈឺទៅ " នាយម៉ួម៉ៅនិងនាយតូច របួសចឹងហេីយនូវថាមិនអីហេីយញញឹមចេញទៅរួចដែរ ។
" បងចង់ថេីបអូនទល់ស្លេកមាត់មែនទេ ខិខិ " នាយតូចសេីចកក្អឹកហាក់មិនអេីពេីនិងជាតិអាល់កុលដែលជ្រាបចូលសាច់ឡេីយ ។
" កុំសេីច " ហាមសូប្បីតែសេីចលោកអេីយ ព្រះអង្គម្ចាស់ហេីយនិយាយស្ដីក៏ខុសញញឹមក៏ខុសសេីចក៏ខុស ធ្វេីម៉េចទេីបត្រូវចិត្ដទៅ ។
" ហេតុអ្វី" នាយតូចងឿងឆ្ងល់ភ្លាមៗពេលឃេីញជុងហ្គុកហាមដូច្នេះ ។
" អូនមានរបួស បងមិនសប្បាយអរឡេីយ ត្រូវចាំ " ជុងហ្គុករុំបង់ដៃរួចរាល់ហេីយក៏ទៅសម្អាតរបួសផ្សេងៗទៀត ។
" អូនសេីចញញឹមដោយសារមិនចង់ឲ្យបងបារម្ភពីអូនខ្លាំង " ថេយ៍ដឹងថាគេព្រួយបារម្ភចំពោះខ្លួនប៉ុណ្ណាទេីបព្យាយាមសេីចបន្លំនាយនឹងការឈឺចាប់នៃមុខរបួសប៉ុណ្ណោះ ។
" ទោះអូននាំក៏បងគ្មានអារម្មណ៍ដែរ " បរិយាកាសប្រែជាស្ងាប់ស្ងាត់ពេលលឺសម្ដីរបស់នាយក្រាស់នាយក្រាស់ចេះតែសម្អាតមេរោគនៃមុខរបួសជារឿយៗឯនាយតូចសម្លឹងមេីលកាយវិការរបស់ជុងហ្គុកមិនព្រិចភ្នែកសោះឡេីយទម្រាំរួចរាល់ស៊ីពេលអស់កន្លះម៉ោងទៅហេីយ ។
" រួចហេីយ អង្គុយទីនេះសិនចុះ បងទៅយកកន្សែងនិងទឹកមកជូតខ្លួនប្រាណអូន ហាមកម្រេីកទៅណាលឺទេ សឺត " ជុងហ្គុកឱនទៅថេីបថ្ពាស់ក្រហម
នោះមួយខ្សឺតហេីយបម្រាមទៀតកុំឲ្យទៅណាផ្ដោផ្ដាសកំពុងមានរបួសអង្គុយស្ងៀមៗទៅចាំគេបម្រេី ។
" បាទ " នាយតូចស្ដាប់បង្កាប់ហេីយងក់ក្បាល ។
" ល្អ " ជុងហ្គុកដេីរទៅយកកន្សែងនិងចានដែកមកជ្រលក់វាឲ្យសេីមហេីយមកជូតដៃស្រឡូនរបស់ថេយ៍ថ្នមៗ ។
" ដោះអាវដែរទេ "
" ចាំបន្ដិចបងជូតត្រង់នេះសិន " ជុងហ្គុកជូតកដៃថេយ៍ជាមុនតែប្រទះភ្នែកឃេីញស្នាមជាំក្រម៉ៅជាប់លេីកដៃហេីយមានសភាពហេីមទៀត ជុងហ្គុកឈប់ជូតធ្វេីឲ្យថេហ្យុងឆ្ងល់ទៀតហេីយ ។
" ហេតុអ្វីឈប់ដូច្នេះ "
" កដៃរបស់អូន!! " លឺជុងហ្គុកវាចាមកហេីយ ថេហ្យុងឱនទៅមេីលកដៃរបស់គេ ងាប់ហេីយម៉េចក៏ជាំហេីមអាក្រក់ម្ល៉េះចឹងតេីមានគេមានអារម្មណ៍ថាស្ពឹកៗ ។
" ប្រហែលគ្រិចពេលអូនដួលហេីយ " កាលដួលដំបូងគេរៀងឈឺដែលដល់លេីកទី២ស្ពឹកប៉ាដោយ ។
" វាធ្វេីបាបអូនណាស់ វានិងសងអូនទ្វេដងថេយ៍ " ដៃអង្អែលថ្នមៗដោយមាត់
របស់គេកំពុងបៀមកំហឹងគំនុំគំកួន ។
" មិនអីទេ បណ្ដោយតាមគេទៅ សំខាន់អូនក្បែរបងហេីយតេី "
" ពុទ្ធោថេយ៍ " ឃេីញទេក្មេងនេះអត្ដចរិតនៅដដែលគ្មាប្រែប្រួលទៅណាសោះ នាយតូចចិត្ដមេត្ដាណាស់ទោះគេធ្វេីបាបខ្លួនប៉ុណ្ណាក្ដីក៏មិនដែលយកទោសពៃឡេីយ ។
" កុំធ្វេីវាអីជុង វាមិនល្អទេ សំខាន់អូនអភ័យទោសឲ្យគេហេីយ "
" បាទ ( តែបងសូមទោសថេយ៍បងមិនចិត្ដព្រះចំពោះវាឡេីយ ) "
នាយក្រាស់ឆ្លេីយបាទយ៉ាងពិរោះវាគ្រាន់ជាផ្នែកមួយនៃការលួមលោមចិត្ដឲ្យថេយ៍គិតថាខ្លួនស្របតាមប៉ុណ្ណោះ តែក្នុងចិត្ដរបស់គេវាគ្មានថ្ងៃឡេីយដែលលេីកលែងទោសសម្រាប់នរណាដែលធ្វេីបាបថេយ៍បានឡេីយ ។
To be continued
សូមទោសសម្រាប់ការសរសេរខុសអក្ខរាវិរុទ្ធមួយចំនួន
និពន្ធដោយ:ហាណែល
KAMU SEDANG MEMBACA
ꕥជម្រកស្នេហ៍♒︎ វគ្គ១+វគ្គ២ ( ចប់ )
Romansaស្នេហារវាង អធិរាជនឹងព្រះរាជទាយាទ ដោយគិតថាគេមិនមែនជាម្ចាស់កម្មសិទ្ធិទោះប្រឹងយ៉ាងណាក៏មិនបានគេក្នុងដៃដដែល ប៉ុន្ដែនាយកំលោះមិនចុះចាញ់ខំប្រឹងស៊ូទាល់ក្លាយជាម្ចាស់នៃរាងកាយនិងបេះដូងគេទាល់ តែបានសម្រេច ។ ប្រភេទ bl love ចាប់ផ្ដេីម : 20/07/23 អេតមីន...