ភាគ១៖ចាប់ពីពេលនេះទៅឯងក្លាយជាមនុស្សរបស់យេីង​

4.4K 235 0
                                    


អំឡុង​សតវត្ស​ទី10​ មាននគរមួយកំពុងត្រូវបាន​សត្រូវលួចឈានពានព្រំដែនទឹកដី​ វៃលុបប្រយុទ្ធធ្វេីសឹកសង្រ្គាម​បង្ហូរ​ឈាម​ស្រោច​ពេញផ្ទៃដី ព្រះរាជទាយាទ​នគរកំពុងបញ្ជារកងទ័ពទៅទប់ទល់​ វាដល់ពេលដែលទ្រង់ចង់លះបង់ជីវិតដេីម្បីទឹកដី​ស្រល់ស្អាតមួយនេះហេីយ​ រាងតូចកំពុងគ្រោងឈុតធ្វេី​សង្រ្គាមដែលអ្នកបម្រេីកំពុងបំពាក់ពីលេីវាមានពណ៍ទឹកមាន​រូបតំណង​ជាសត្វនាគបង្ហាញថា​អំណាចនឹងភាព​អង់អាចរបស់ខ្លួន ។
"​ តេីទ្រង់ប្រាកដចិត្ដហេីយឬថាយាងទៅធ្វេីសង្រ្គាមស្លាប់រស់រួមជាមួយកងទ័ពពួកយេីង​ "​ មេទ័ព​ធំនិយាយសួរទ្រង់បញ្ជាក់ព្រោះតាំងពីរាងតូចក្លាយជាព្រះ​ទាយាទមកតែងតែមាន​អភត្ដុហេតុចម្លែកៗកេីតឡេីង​ ?
"​ ហុឹម​យេីងនឹងយក​ជ័យជំនះ​ជូន​នគរឲ្យបាន​ "​ ព្រះសព្វនាមរបស់ទ្រង់​ គឺ​ ថេយ៉ុង​ អែនឌី​ម៉ាទ្រង់មានអត្ដចរិត​ទន់ភ្លន់​ដូចមនុស្សស្រីទាំងកាយវិការនឹងពាក្យសម្ដី​ សម្រល់របស់ទ្រង់ធ្វេីឲ្យ​ព្រះអង្គម្ចាស់​នូវនគរផ្សេងៗតែងតែ​ជ្រុលជ្រួស​លេីកទ័ពមកវៃដណ្ដេីមធ្វេីម្ចាស់​ ប៉ុន្ដែពួកគេត្រូវបាត់ស្រមោលភ្លាមបន្ទាប់ពីឈានចូលនគរមួយនេះ ។
"​ ទ្រង់ចង់ប្រេី​ វេទមន្ត​នោះសម្រាប់ធ្វេីជា​អាវុធ​ធ្វេីសឹកមែនទេព្រះពរ​ "​ ត្រូវហេីយរាងស្ដេីងមានវេទមន្ដម្យ៉ាងវាអស្ចារ្យខ្លាំងណាស់សម្រាប់ទ្រង់​ ប៉ុន្ដែវាក៏អាចធ្វេីឲ្យទ្រង់គ្រោះថ្នាក់ផងដែល​ ?
"​ យេីងគ្មាន​ជម្រេីសរេីសទេ​ លោកមេទ័ព​ "​ ថេយ៉ុង​ដកដង្ហើម​ធំ​ វាជាបញ្ហានូវពេលគេប្រេីប្រាស់វា​ នោះគឺស្នាមកញ្ចឹកកវាបង្កឡេីងមកពី​វេទមន្ត​ចម្លែកមួយនោះ ។
"​ ទ្រង់មិនបាច់យាងទៅក៏បាត់ដែរ​ ខ្ញុំម្ចាស់មិនចង់ឲ្យស្នាមនោះវា​រាលដាល​ទៀតឡេីយ​ព្រះពរ​ "​ មេទ័ព​ធំមានឈ្មោះថា​យ៉ុនហ្គី​ ស្វៀរ៉ាណា​ មានអាយុ23ឆ្នាំគត់ដែលជាមេទ័ពវ័យក្មេងជាងគេនៅក្នុង​ជំរុំទ័ព​ រឿង​វេទមន្ត​មួយនោះមានតែយ៉ុនហ្គី​ប៉ុណ្ណោះ​ដែលដឹង ។
"​ លោកមិនបាច់ខាតទឹកមាត់​បញ្ចុះបញ្ចូល​យេីងទេ​ យ៉ុនហ្គី​ "
"​ បានប៉ុន្ដែនេះជាថ្នាំដែលប្រពន្ធទូលបង្គំផ្សំវាឡេីងសម្រាប់ទប់ទល់ស្នាមក្រហមមួយនោះ​ "​ យ៉ុនហ្គី​
"​ពេលចប់សង្រ្គាមយេីងនឹង​អញ្ជេីញជីមីនមក​កំសាន្ដដំណាក់ខាង
ក្រោយ​កំដរយេីង​ស្ទួច​ត្រី​ "​ ថេយ៉ុង​និយាយទាំងញញឹមស្រាលៗបិទបាំងទឹកមុខ​ក្រៀមក្រំ​ ស្រពន់​ស្រពោន​ក្នុងចិត្ដ​ ។
"​ ក្រាលទូល​ "​ យ៉ុនហ្គី​
​ពេលវេលាចេះរំកិលទៅមុនជារឿយៗសម្លេងដាវ​លំពែងប្រយុទ្ធ​គ្នា​ កាប់សម្លាប់គ្នាស្លាប់គជេីងគ្នា​ ឈាមស្រកហូរប្រែក្លាយជាទន្លេពណ៍ក្រហម​ ក្លិនឆ្អាប់ឆួល​ រាងតូចចាប់ផ្ដេីមស្លេកស្លាំង​ ពិបាក​គ្រប់គ្រង​លេីរាងកាយខ្លួនឯងវាហាក់បីដូចជាមិនស្ដាប់បញ្ជាសោះអញ្ចឹង ។
"​ វាកេីតឆ្គួតអី​ ម៉េចក៏យេីងក្លាយជាបែបនេះ​ អាយ​ "​ កងទ័ពសត្រូវវៃប្រហារពីក្រោយធ្វេីឲ្យរាងតូចរបួសស្មា​ ងងឹតមុខដួលសន្លប់ធ្លាក់ពីលេីសេះ ។
"​ នរណាឲ្យឯងធ្វេីឲ្យគេមានរបួស​ "​ សម្លេង​ក្រលរធំបន្លឺឡេីងទាំង​ខឹងសម្បារ​ កែវភ្នែក​សម្លឹងមេីលរាងកាយសន្លប់លេីសាកសពទាហាន ។
"​ សុំព្រះរាជទានទោស​អធិរាជ​ ខ្ញុំម្ចាស់គ្មាន​ចេតនា​នោះទេ​ " ទាហាន​លុតជង្គង់​សុំទោស​រាងក្រាស់ឈ្ងោកមុខចុះ​ដែលខ្លួនប្រហេីនហ៊ាន​ល្មេីសបទបញ្ជា ។
"​ ឆេីស​ ស្លាប់ទៅ​ "​ រាងក្រាស់ដកដាវកាត់ក្បាលទាហានធ្លាក់លេីដី​ រួចស្ទុះលោតចេញពីសេះបោះជំហានសំដៅទៅបីត្រកងរាងតូចមកជាប់នឹងទ្រូង​ ។
"​ ដកថយ​ "​ ជុងហ្គុក​ ហ្វ្រាស្ដូរ៉ាណា​ ជា​អធិរាជ​ល្បីឈ្មោះថាឃោឃៅ​ព្រៃផ្សៃ​ កំណាចជាងគេក្នុងចំណោមឯអ្នកទៀតទាហានចាប់ផ្ដេីមដកថយតាមសម្ដីនាយ​   ជុងហ្គុក​បីរាងតូចដាក់លេីសេះត្រឡប់ទៅជំរុំវិញដេីម្បីព្យាបាលរបួសគេសិនទេីបត្រឡប់ទៅនគរខ្លួនវិញ ។
"​ រាជពេទ្យតេីរបួសគេជ្រៅដែលទេ​ "​ ជុងហ្គុក​
"​ គឺជ្រៅណាស់ព្រះពរណាមួយទ្រង់ហូរឈាមអស់ច្រេីនប្រហែលអាចសន្លប់បីបួនថ្ងៃទេីបដឹងខ្លួនព្រះពរ​ "​ រាជពេទ្យ
"​ ប្រសេីរណាស់​ ទាហានជូនដំណេីរ​រាជពេទ្យ​ "​ ជុងហ្គុក​
"​ ទូលបង្គំសុំលា​ព្រះពរ​ "​ រាជពេទ្យ​អោនគំនាប​មុននឹងចាកចេញ​ រាងក្រាស់មកអង្គុយក្បែរវែងសក់បាំងមុខទោះបីទឹកមុខទ្រង់​ស្លេកស្លាំង​ក៏ដោយវាមិនអាចបិទបាំង​សម្រល់ពីធម្មជាតិរបស់គេទេ​ ដូចពាក្យ​ចាមរ៉ាមគេនិយាយពិត
មែនគេស្អាតរកអ្វីពុំប្រៀបបាន​ដៃជេីង. ស្រឡូនស្បែកភ្លឺថ្លាសសុីជម្ជូផ្ទៃមុខដូចមុខទារក​ ច្រមុះ​ ចិញ្ចេីម​បបូរមាត់​ ទម្រង់មុខគឺពិតជាសាកសមខ្លាំងណាស់ ។
"​ ទ្រង់ស្រល់ស្អាតណាស់​ ថេយ៉ុង​ អែនឌី​ម៉ា​ ទ្រង់ធ្វេីឲ្យយេីងចាប់ចិត្ដតាំងពីលេីដំបូង​ ទ្រង់ពិតជាមាន​ឥទ្ធិពល​លេីយេីងខ្លាំងណាស់​ ជុប​ "​ រាងក្រាស់ឱនថេីបថ្ពាស់មួយខ្សឺតអង្អែលថ្ពាស់ថ្នមៗ ។
"​ ចាប់ពីពេលនេះទៅឯងក្លាយជាមនុស្សរបស់យេីង​ យេីងសន្យាថាការពារទ្រង់ពីគ្រោះថ្នាក់ទាំងឡាយ​ "​ ជុងហ្គុក​លេីដៃអង្អែលក្បាលថ្នមៗអង្គុយក្បែររាងតូចកំពុង​សន្លប់​ស្ដូកស្ដឹង​ ។
"​ ឯងដឹងទេយេីងចង់ជួបឯងផ្ទាល់ខ្លាំងណាស់​ ជុប​ យេីងមិនរំខានឯងទេ​សម្រាកឲ្យស្រួលចុះ​ យេីងទៅពិនិត្យមេីលទាហានសិនហេីយ​"​រាងក្រាស់ក្រោកឈររួចទៅមេីលទាហាននូវជំរុំគេបញ្ជាឲ្យកងទ័ពការពារតឹងរឹងបំផុត​ នឹង​បន្លាស់​វេនគ្នាយាមនៅក្នុងនគរចាប់ផ្ដេីម​ច្របូកច្របល់​ ឆ្លេឆ្លា​ស្វែងរកដំណឹងព្រះ​រាជទាយាទព្រោះលិចលឺដំណឹងថាទ្រង់បាត់ព្រះកាយនូវស្រមោលភូមិចំណែកឯងទាហានផ្សេងទៀតត្រឡប់មកនគរដេីម្បីដោះស្រាយរឿងមួយនេះ ។
"​ ពួកឯងម៉េចក៏​ឆ្វេងប្រហែសយ៉ាងនេះបេីទ្រង់កេីតអ្វីទៅតេីនរណាជាអ្នកគ្រប់គ្រងនគរមួយនេះ​ "​ យ៉ុនហ្គី​និយាយគំហកសម្លុត​កងទ័ព​មួយទំហឹង​គេស្ទេីរតែសម្លាប់ពួកគេស្លាប់ឲ្យអស់ទេ​ គ្រាន់មនុស្សតូចមួយក៏ការពារមិនបានផងចុះសំអាងអីការពារទឹកដីមួយនេះ?
"​ សុំទោសមេទ័ព​ "​ ទាហាននាំគ្នាឈ្ងោកមុខចុះដឹងកំហុសវាសមហេីយដែលមេទ័ព​ខឹងសម្បារ​ខ្លាំងយ៉ាងនេះមកពីពួកគេប៉ុណ្ណោះដែលអះអាងថាការពារទ្រង់បានទេីបទុកឲ្យមេទ័ពធំការពារនគរដូច្នេះ ។
"​ នាមជាទាហានធ្វេីខុសហារមាត់និយាយសុំទោសតេីសមជា​កងទ័ព​ការពារជាតិ​ដែលទេ​ "​ យ៉ុនហ្គី​
"​ បានហេីយបង​ វាមិនមែនកំហុសពួកគេទេបងស្ដីឲ្យពួកគេវាជ្រុលពេកហេីយនរណាទៅចង់ឲ្យកេីតហេតុបែបនេះកេីតឡេីងទៅ​ "​ ជីមីន​និយាយសម្លេង​ស្រទន់​លួងលោម​ចិត្ដគេកុំឲ្យជះកំហឹងលេីមនុស្សដែលខុស ៊
"​ អូនអង្គុយតែស្ងាត់ទៅរឿងប្រទេសជាតិអូនឯងទៅដឹងអី​ "
យ៉ុនហ្គី​និយាយខ្លាំងៗស្ដីបំបាក់មុខរាងតូចចំពោះមុខទាហាន
"​ ហេតុអ្វី​ថាអូនមិនដឹងក្រែងអូនជា​....​ "​ ជីមីន​រហ័សបិទមាត់បិះឆ្លាយរឿង​សម្ងាត់ដែលខ្លួនសន្យានឹងរាងក្រាស់​ យ៉ុនហ្គី​សម្លក់មុខក្រែង​ព្រមព្រៀង​គ្នាហេីយតើ ។
"​ តាមចិត្ដអូនមិនលូកដៃរឿងរបស់បងទេ​ "​ ជីមីននិយាយបន្ដទម្លាក់ខ្លួនអង្គុយបក់​ផ្លិតធ្វេីមិនដឹង ។
"​ បំបែកគ្នាតាមរក​ព្រះរាជទាយាទ​ឲ្យឃេីញ​បេីនរណាហ៊ានខ្ជិលឬ​ល្មេីសនឹងបទបញ្ជាសម្លាប់វាចោលមិនស្ដាយ​ "​យ៉ុនហ្គី
"​ បាទ​មេទ័ពធំ​ ម៉ោះពួកយេីង​ "​ ទាហាននាំគ្នាបំបែកជួរដេីររកអនាគតស្ដេចរបស់ខ្លួន ។
"​ មាត់អូនពិតជា​ឥតគម្រកមែន​ បេីនិយាយបន្ដទៀតធ្វេីឲ្យអ្នកផ្សេងផ្អេីលមិនខាន​ "​ យ៉ុនហ្គី​និយាយ​បែបស្ដីបន្ទោសបេីគេដឹងលឺរឿងផ្ទាល់ខ្លួនរាងតូចតេីគេធ្វេីបែបណា ។
"​ អូនសុំទោស​ ថ្ងៃក្រោយអូនមិនប្រហែសចឹងទេ​ "​ ជីមីន
ថេយ៉ុង​កំរេីខ្លួនបន្ដិច​បេីកភ្នែកយឺតៗពី​ស្រពិចស្រពិល​ទៅជាច្បាស់ខួរក្បាលលោតសញ្ញា​សួរភ្លាម ។
"​ តេីយេីងនៅណា​ទីនេះជាអ្វី​ អួយ​ "​ ថេយ៉ុង​ប្រឹងកម្លាំងខ្លាំងពេកធ្វេីឲ្យរបួសជ្រាបចេញតាមបង់រុំ​ គេសម្លឹងមេីលឆ្វេងមេីលស្ដាំក្រឡេកឃេីញ​អាវុធ​សម្រាប់ធ្វេីសឹកសង្រ្គាមនឹងសម្ភារៈ​ប្លែកៗ​ រាងតូចទាញភួយចេញទម្លាក់ជេីងជាន់លេីដីបោះជំហានមួយៗចេញទៅខាងក្រៅ​តែត្រូវ​ទាហាទដាក់លំពែងខ្វែងគ្នាហាមឃាត់មិនឲ្យចាកចេញ ។
"​ សុំទោសក្រាបទូលបេីគ្មានបញ្ជាពី​អធិរាជ​ពួកទូលបង្គំមិនអាចបេីកផ្លូវឲ្យទ្រង់បានទេ​ក្រាលទូល​ "​
"​ ហុឹម​ "​ថេយ៉ុង​ក្រហឹមដេីមកបែកក្រោយវិញខ្លួនគ្មានកម្លាំងឯណាទៅឈ្លោះជាមួយទេ​ រាងតូចអង្គុយលេីគ្រែដងដង្ហេីមធ្ងន់ៗធុញថប់ក្នុងចិត្ដ ។
"​ តេីពេលនេះពួកគេតាមរកយេីងឬទេ​ "​ ខួរក្បាលទ្រង់កំពុងគិតកងទ័ពតេីពួកគេស្វែងរកទ្រង់ទេ​ ឬមួយកំពុង​ភ័យស្លន់ស្លោ​ការបាត់ខ្លួនរបស់គេ ។
"​ តេីទ្រង់មានឈឺព្រះកាយទ្រង់ណាដែលទេ​ "​ សម្លេងរាងក្រាស់ហោះកាត់ស្មារតីដែលភ្លឹកគិតស្រុកកំណេីត ។
"​ លោកជានរណា​ "​
"​ យេីង​ ជុងហ្គុក​ ​ហ្វ្រាស្ដូរ៉ាណា​ជា​អធិរាជ​ប្រទេសក្បែរនេះទ្រង់ប្រាកដជាស្គាល់​ កេរ្តិ៍ឈ្មោះ​របស់យេីងហេីយ​ "
"​ តេីហេតុអ្វីបានជានាំឲ្យទ្រង់នាំយេីងមកទីនេះ​ ជួយជូនយេីងទៅវិញ​ "​
"  យេីងសុំទោសវាមិនអាចឡេីយ​ព្រោះយេីងពេញចិត្ដលេីទ្រង់ទាន់យេីងទេីបឃេីញទ្រង់លេីកដំបូងក៏ដោយ​ ថេយ៉ុង​តេីទ្រង់ព្រមធ្វេីជាមនុស្សរបស់យេីងទេ​ "
"​ សុំទោសខ្ញុំមិនអាចឡេីយ​ អធិរាជ​គួរតែរកអ្នកផ្សេងដែលសាកសមនឹងទ្រង់​ "
ហាណែល

ꕥជម្រកស្នេហ៍♒︎ វគ្គ១+វគ្គ២ ( ចប់ )Where stories live. Discover now