ភាគ១៥៖បងនិយាយតែបងប៉ុណ្ណោះ​ ថេយ៍កុំយកចិត្ដទុកដាក់លេីវាអី​

649 69 2
                                    

"​ ហ៊ានប្រឆាំងផង​ "​ ជុងហ្គុក​ឧទានទាំងកំហឹងពេលលឺជំនិតវាចារឿងមួយនិងឡេីង​ យ៉ាងម៉េចផ្ដល់កន្លែងឲ្យសុខស្រួលហេីយមិនចង់ទេឬចង់ឲ្យនាយទៅបំបែកប្រលឹងទេីបពេញចិត្ដតេីមែនទេ​ ។
"​ ពួកឯងសមតែរលាយទេីបត្រូវ​ "​ នាយក្រាស់​ក្ដាប់ដៃទាំងញ័រ​ព្រោះគេប្រឹងទប់កំហឹងដែរកំពុង​ឆេះយ៉ាង​សន្ធោសន្ធៅ​ក្នុងចិត្ដវាងំពេញណែលទ្រូង​ គេនិងបំពេញបំណងពួកគេ​ រលាយឲ្យអស់ក៏ថ្វីដែរព្រោះ ពួកគេគ្មាន​ប្រយោជន៍​ស្រាប់ហេីយ​ អ៊ីចឹងទុកនាំ​ទេីសទាស់ស្អីទៀត​ ជុងហ្គុក​ញោចញញឹមចុងមាត់​ផុសនូវលេី​ផ្ទៃមុខច្បាស់ៗថ្នាក់​ជំនិតអត់​ព្រឺសម្បុរ​មិនបានមែន​ កម្រឃេីញ​ម្ចាស់ខឹងច្រឡោតហេីយប្ដូរស្នាមញញឹមត្រជាក់អ៊ីចឹងណាស់ ។
រថយន្ដចេះតែរំកិលទៅមុខជារឿយៗ​រហូតបានឈប់ចតនៅនគរបាក់បែកដោយពោរពេញទៅដោយ​រុក្ខជាតិ​វល្លិ៍​ពណ៍បៃតង​ខ្ចី​ដុះឡេីង​ពន្ធ័នគរបោះបង់ចោលមួយនេះ​ ជុងហ្គុក​សម្លឹង​នគរដែរខ្លួនធ្លាប់រស់នៅយ៉ាង​ជូរចត់​ ។
"​ មិនថាយូរឆ្នាំប៉ុណ្ណា​ ទីនេះនូវតែជាកន្លែង​ឃោឃៅ​សម្រាប់យេីងដដែល​ "​ ជុងហ្គុក​ឧទានបន្លឺទាំងទឹកមុខស្ងួត​ ។
"​ លោកម្ចាស់​ ចង់ចូលទៅ​ឥឡូវឬចាំ​ម្ចាស់តូចភ្ញាក់ទាន​ "​ ដោយឃេីញ​ម្ចាស់​ស្ងៀមស្ងាត់​មិនកម្រេីកខ្លួនទៅណាដូច្នេះគេរហ័សសួរក្រែងមានអ្វីធ្វេីឲ្យឃ្នេីសចិត្ដ ។
"​ ចាំថេយ៍សិន​ យេីងនិងនាំគេចូល​នគរនេះសារថ្មី​ "​ ជុងហ្គុក​មេីលកាយតូច
ដែរផ្ដួលក្បាលផ្អឹបនិងទ្រូង​ លង់លក់​យ៉ាង​ស្កប់ស្កល់​នាយអង្អែលក្បាលតិចៗដោយ​និយាយ​ខ្សោយៗ​ ។
"​ បាទទាន​ "​
១៥នាទីកន្លងផុត​ ថេហ្យុង​ក៏ភ្ញាក់ដោយកម្រេីកស្របក់ភ្នែកឡេីងទាំងចិត្ដមិនចង់​ គេហាក់មានអារម្មណ៍ថាកក់ក្ដៅចង់គេងបែបនិងរហូតណាស់​ ។
"​ ហុឹម​ "​ ថេហ្យុង​គ្រហឹមដេីមកបន្ដិច​ ។
"​ ភ្ញាក់ហេីយ​ ចង់គេងបន្ដទៀតទេថេយ៍​ "​ សំឡេងស្រទន់ពិរោះក៏បន្លឺឡេីងយ៉ាង​ក្រលួច​ នាយប្រេីសំឡេងនេះសម្រាប់នាយតូចលេីខ្លួនគេប៉ុណ្ណោះ ។
"​ អត់ទេ​ អឹម​ លោកឯង​ "​ ថេហ្យុង​ឆ្លេីយតបទាំងមិនចាប់អារម្មណ៍អ្វីច្រេីនតែគេ​ក្រញែង​ខ្លួនហេីយស្ទុះចេញពីភ្លៅរបស់គេ​ ខិតទៅទ្វាឡានខាងស្ដាំដៃរបស់​ជុងហ្គុក​ ទាំង​តក់ស្លុត​នឹករឿងកាលពីមុននេះ​ ។
"​ យ៉ាងម៉េចឬ​ ថេយ៍​ "​ នាយអស់សំណេីចនិងប្រតិកម្មរបស់នាយតូច
ណាស់មេីលចុះហាក់​ខ្លាចគេចាប់ស៊ី​សម្បេីមណាស់​ចឹង ។
"​ ម៉េចក៏ខ្ញុំនៅទីនេះ​ ចុះឯណា​ ជីមីន​ ទៅ​ ជីមីនលឺយេីងហៅទេ​ "ថេយ៍​ឆ្លេឆ្លា​ក្រឡេកមេីលឆ្វេងស្ដាំហេីយស្រែកហៅមិត្ដម៉េចក៏គេត្រូវមកជាប់ក្នុងឡានជាមួយបុរសមិនស្គាល់គ្នាអ៊ីចឹង ។
"​ មិនបាច់ស្រែកនាំតែហត់ទេថេយ៍​ ទីនេះគ្មាន​ជីមីនឡេីយមានតែ
បងហេីយនិងអូន​ប៉ុណ្ណោះ​ "​
"​ លោក​!!ម៉េចក៏នាំខ្ញុំមកទីនេះ​ !!ហេីយវាជាកន្លែងណា​ "​ ថេហ្យុង​ឈប់ស្រដីតែបែបទៅសម្លឹងមេីល​ទេសភាព​ខាងក្រៅ​ មេីលចុះនគរ​បុរាណដែរគេ​បោះបង់ចោល​ ម៉េចក៏នាយស្គាល់អ៊ីចឹង​ គេតាមរក​នគរបុរាណយូរហេីយតែគ្មានដំណឹង​ស្រាប់ភ្លាមៗត្រូវមកជាន់នូវទីនេះជាមួយបុរសចម្លែកនិងទៅវិញ​ ហ៊េីយ​ ។
"​ នគររបស់បង​ អូមិនមែនទេ​ អតីត​ប៉ុណ្ណោះ​ "​ ជុងហ្គុក​ប្រញាប់កែពាក្យចេញវិញ​ ព្រោះវាលែងជាកម្មសិទ្ធគេទៀតហេីយតាំងពីថ្ងៃដែរថេយ៍ចាកឆ្ងាយទៅ​ នគរមួយនេះក៏ខ្ទេចអស់ដោយសារស្នាដៃរបស់គេ​ ។
"​ អតីតយ៉ាងម៉េច​ លោកឯងឆ្គួតទេស្អី​ និយាយមិនយល់សេចក្ដី
សោះ​ "​
"​ មិនបាច់យល់នោះទេ​ ចង់ចុះទៅដែរទេ​ "​
"​ ចង់ៗ​ ហុឹម​ ឯណាទូរស័ព្ទខ្ញុំទៅ​ "​ ថេហ្យុង​ប្រញាប់បេីកទ្វាចេញទៅហេីយតែត្រូវបង្អាក់រក​ទូរស័ព្ទ​ក្នុង​ហោប៉ៅ​តែអត់ឃេីញចឹង ។
"​ វានៅជាមួយបង​ "​ ជុងហ្គុក​លេីក​ទូរស័ព្ទ​មកបង្ហាញទាំងញញឹមចុងមាត់តិចៗ​ ពេលដែរថេយ៍សន្លប់ហេីយបីដាក់ឡានភ្លាមគេទាញទូរស័ព្ទ​ថេយ៍មកចុចដោយ​មិនភ្លាម saveលេខរបស់ខ្លួនទៀតផង ។
"​ លោកឯងមាន​សិទ្ធីអី​ប៉ះពាល់​របស់ខ្ញុំ​ "​
"​ សិទ្ធិ​ជា​អនាគតប្ដី​ "​
"​ អ្អាយ​ នរណាយកលោកឯងធ្វេីប្ដី​ ខ្ញុំយកប្រពន្ធលឺទេ​ "​ ថេយ៍​ស្រែកទាំង​ក្ដៅចិត្ដ​ អនាគត​ស្វាមីយ៉ាងម៉េចទាំង​អនាគតទៅគេនិងយកនារីម្នាក់ធ្វេីជា​ភរិយា​ បង្កេីតកូនចៅទុកបន្ដជំនាន់​ស្នងតំណែង​នាពេល​អនាគត​ ។
"​ យកឬមិនយក​ វាមិន​អាស្រ័យ​លេីអូនឡេីយ​ ថេយ៍​ សំខាន់បងនិងធ្វេីវាឲ្យអូនឃេីញ​ "​ ជុងហ្គុក​ញឹមៗហេីយស៊ក​ទូរស័ព្ទ​ដាក់ចូលហាវប៉ាវអាវបាត់​ ដោយរុញទ្វាចុះទៅបាត់ទុកឲ្យ​ថេយ៍ស្រែកឡូឡាទាំងមិនពេញចិត្ដ​ ។
"​ ឈប់ភ្លាម​ "​ ថេហ្យុង​ប្រញាប់ចុះទៅតាមក្រោយដោយសម្ដៅទៅរក​ជុងហ្គុក​តាំងៗ​ទាំង​ខឹងច្រឡោត​ ម៉េចក៏គេធ្វេីអ្វីមិនឈ្នះបុរសម្នាក់និងអ៊ីចឹង​ មិនបាន​ យ៉ាងហោច​ត្រូវតែឈ្នះម្ដងដែរ ។
"​ ហៅបងធ្វេីអ្វី​ "​ ជុងហ្គុក​បង្អាក់ជំហានឈរហេីយបែរខ្នងមកញញឹមរាយមន្ដ
ស្នេហ៍ដាក់នាយតូច​ ប៉ុន្ដែ​ស្នាមញញឹម​នេះមិនបានឆក់យកបេះដូងគេឡេីយ​ ។
"​ ឆាប់ឲ្យ​ទូរស័ព្ទ​ខ្ញុំភ្លាម​ ប្រយ័ត្នខ្ញុំវៃលោក​ "​
"​ វៃបង​ មាឌអូនតូចមួយនិង​ "​ ជុងហ្គុក​អស់សំណើច​និងក្មេងតូចកម្ពស់ក៏ទាបជាងខ្លួន​ តែសម្ដីថ្លោះមិន​ធម្មតាទេ​ ចង់វៃគេមិនមេីលរូបរាងខ្លួនឯងផង ។
"​ លោកឯង​កុំមេីលងាយ​ ប្រយ័ត្នបែកមាត់ដោយសារមនុស្សមាឌតូចនិងទៅ​ "​ ហ៊ាន​មាក់ងាយ​រូបរាងគេផង​ ទាបយ៉ាងម៉េចវៃមិនបានមែន​ ក្ដៅចិត្ដម្ល៉េះទេលោកអេីយ​ ចង់ស្រែកឲ្យបែកអាកាសថាគេខឹងៗៗ ។
"​ បែកមាត់​ អ៊ីចឹងអូនប្រញាប់មកវៃមក​ នេះបងឈរចាំឲ្យអូនវៃ​ " ជុងហ្គុក​និយាយផ្គេីនទៅវិញដោយឈរថ្មឹងមួយកន្លែងរង់ចាំឲ្យថេយ៍មកវៃ​ ទាំងក្នុងចិត្ដ​អស់សំណើច​និងជាតិថ្មីរបស់ថេយ៍ជាខ្លាំងលោកអេីយកាលពីមុន​ស្លូតបូត​មិនសូវចេះ​ខឹងគេ​ផ្ដេសផ្ដាស​ឡេីយគេនិយាយអ្វីស្ដាប់តាមទាំងអស់​ ប៉ុន្ដែ​ឥឡូវសម្ដី1ម៉ាត់មកវិញ10ម៉ាត់​ កាចឆ្នាស់មិនណយទេនេះ​ ថេហ្យុង​ប្រែប្រួល​ជាកូនខ្លាហេីយ ។
"​ ឈរឲ្យស្ងៀម​ ខ្ញុំនិងវៃលោកឯង​ "​ ថេយ៍​ប្រញាប់ដេីរទៅរកគេពេកភ្នាត់ជេីងបុកនិងដុំថ្ម​ បម្រុងនិងដួលផ្គាប់មុខទៅហេីយតែមានកាយក្រាស់មកជួយទ្រទាន់ដោយគេរអិលជេីងទាញទាំងថេយ៍ដួលទៅពីលេីគេដោយបបូរមាត់ពួកគេទាំងពី​ប៉ះគ្នា​ ក្រសែភ្នែក​ទាំងពីប្រសព្វគ្នាយ៉ាង​ស៊ីជម្រៅ​ ។
កែវភ្នែកទាំងពីប្រសព្វគ្នាយ៉ាងស្រទន់ដោយ​ ជុងហ្គុក​បម្រុងនិងអោនទៅរកបបូរមាត់ក្រមិចរបស់នាយតូចហេីយតែត្រូវ​ថេយ៍គេចមុខចេញទាន់កុំអី​ ស្នាមថេីបដំបូង​ត្រូវបុរសចម្លែកមុខឆក់យកទៅបាត់ ។
"​ ហេតុអ្វី​ ចាំបាច់ត្រូវគេចមុខដែរ​ "​ ជុងហ្គុក​ជ្រួញចិញ្ចេីមមិនពេញចិត្ដម៉េចក៏គេចមុខគេ​ ស្អប់ខ្ពើម​បបូរមាត់គេឬ​ ពិតជាអន់ចិត្ដណាស់មនុស្សដែរប្រថ្នាចង់ជួបជាយូរបែប​គេចវេស​ដូច្នេះ​ ។
"​ គេចមុខដោយសារអ្នកណា​ "​ថេហ្យុង​បន្លឺឡេីង​ទាំងមុខក្រម៉ូវម៉េចសិទ្ធរបស់គេទេតេី​ គេចឬអត់ស្រាច់តាមចិត្ដរបស់គេ ។
"​ យ៉ាងណាក៏អូនមិនគួរគេចដែរ​ បងនឹក​ ទេីបបងចង់ថេីប​ "​ ជុងហ្គុក​សារភាព​តាមត្រង់​ គេពិតជានឹកថេយ៍មែន​ នឹកសឹងស្លាប់ទៅហេីយគេ​ទន្ទឹង​រង់ចាំ​រាប់ឆ្នាំតាំងពីថេយ៍ចាកចេញ​ថ្មីៗមកម្ល៉េះ​ តេីថេយ៍មានយល់ពីអារម្មណ៍របស់គេឬអត់​ ។
"​ នឹកស្អី​ ខ្ញុំដែលជួបលោកពីកាល​ "​ ថេហ្យុង​អត់​ម៉ួម៉ៅ​មិនបាននាយតម្លេីងសរសៃកដាក់វិញដោយឃ្នេីសចិត្ដ​ ម៉េចនឹករប្រៀបណាទាំងសាមីខ្លួនមិនដែរជួប​ជុងហ្គុក​សូប្បីម្ដង​ នេះជាលោកទី១ហេីយដែរគេនិងនាយក្រាស់ជួបគ្នា ។
"​ វាមិន​អាស្រ័យ​លេីនិងទេ​ អឹម​ "​ ជុងហ្គុក​និយាយទាំងអួលដេីមកវាពិតមែន​ មិន​អាស្រ័យ​ថាថេហ្យុងដែរជួបខ្លួនឬអត់នោះទេសំខាន់ថេយ៍និងគេពីមុនយ៉ាងម៉េច​ ក្រែងជា​បណ្ដូលចិត្ដ​របស់គេមិនអ៊ីចឹង ។
គេតាម​ថ្នាក់ថ្នមស្ទេីរគ្រប់ជំហាន​ ជាមនុស្សគេងកេីយលេីភ្លៅនិងទ្រូងរបស់គេ​ ហេីយក៏ជាក្មេងដែរបន្សល់ពាក្យ​ទុក្ខសោកឲ្យនាយផងដែរ​ នេះហេីយជាអ្វីដែរ​ជុងហ្គុក​ចង់បរិយាយចេញមកតែវាអួលស្ទះ​ ក្រឡាស់អណ្ដាតនិយាយមិនចេញ ។
"​ យ៉ាងម៉េច​ មិនបន្ដមក​ "​ ថេហ្យុង​ស្រដីផ្គេីនទៅគេវិញទាំងមិនដឹងពីការឈឺចាប់កន្លងមករបស់​ជុងហ្គុក​ឡេីយ​ ដឹងត្រឹមថា​បុរសម្នាក់នេះជាជនទេីបជួបមុខគ្នា​ប៉ុណ្ណោះ ។
"​ គ្មានទេ​ ថេយ៍ក្រោកទៅ​ "​ ជុងហ្គុក​លេបសម្ដីទាំងប៉ុន្មានចូលក្នុងពោះវិញ​ ដោយឲ្យថេយ៍ក្រោកចេញពីខ្លួនរបស់គេ ។
"​ ដឹងហេីយ​ ស្មានចង់នៅលេីណាស់​ ឆេីស​ "​ ថេហ្យុង​ក្រោកចេញពីគេហេីយងេីបឈរពេញកម្ពស់​ ដោយមិនគិតថាជួយអ្នកនៅក្រោមនោះទេ​ ។
"​ ហុឹម​ "​ ជុងហ្គុក​ដកដង្ហេីមធំហេីយងេីបមកតាមក្រោយ ។
"​ ថេយ៍ចង់ដេីរមេីលទីនេះទេ​ បងជូន​ "​ ជុងហ្គុក​ព្យាយាមបញ្ចេញស្នាមញញឹមមិនចេះ​រីងស្ងួត​ឲ្យថេយ៍ឃេីញ ។
"​ ចង់ប៉ុន្ដែលោកកុំប្រេីភាសាបងអូនជាមួយខ្ញុំអី​ ខ្ញុំមិនទម្លាប់​ "​
"​ បងនិយាយតែបងប៉ុណ្ណោះ​ ថេយ៍កុំយកចិត្ដទុកដាក់លេីវាអី​ "​ នាយញញឹមស្ងួតហេីយលួចអន់ចិត្ដចំពោះ​កាយវិការ​គំរោះគំរើយ​របស់ថេហ្យុង​ ម៉េចក៏ថេយ៍មិនអាច​ទន់ភ្លន់​ដូចមុនអ៊ីចឹង ។
"​ ហុឹម​ "​ ថេហ្យុង​គ្រហឹមបន្ដិចហេីយបោះជំហានសន្សឹមៗដោយភ្នែកសម្លឹងមិនព្រិចចំពោះ​សំណងនគរមួយនេះ​ ទោះចាស់អាយុបន្ដិចមែន​ ប៉ុន្ដែហាក់គ្មានបែកបាក់ត្រង់ណាបន្ដិចសោះ​ ហាក់មានជីវិត​រស់រវើក​យ៉ាងអ៊ីចឹង​ ។
"​ ស្រស់ស្អាត​ ហេតុអ្វីលោកស្គាល់ទីនេះ​ "​ ថេហ្យុង​មានចម្ងល់ដែរបង្កប់ក្នុងចិត្ដយូរហេីយម៉េចក៏គេស្គាល់ទីនេះដោយវិធីយ៉ាងតាមមេីលទីនេះព្រៃជ្រៅណាស់មិនងាយនរណាអាចមកដល់ឡេីយតែសម្រាប់​បុរស​អាថ៌កំបាំង​នេះអាចចូលបានងាយយ៉ាងអ្វីពិសេសគេអាចបញ្ជាឲ្យអ្វីគ្រប់យ៉ាង​ថ្មឹងមួយកន្លែងទៀតផង ។
"​ ដូចបងនិយាយមុនអ៊ីចឹង​ វាធ្លាប់ជាអតីតកន្លែងបង​ អូនប្រហែលបានអាន​ពីស្នេហារបស់​អធិរាជ​ចំពោះ​ព្រះរាជទាយាទ​ហេីយមែនទេ​ "​ ជុងហ្គុក​ងេីយសម្លឹងទៅមេីលមេឃ​ខៀវស្រងាត់​ ទឹកមុខគេបង្ហាញពីភាព​សោកសៅ​យ៉ាងច្បាស់​ បេះដូងគេ​ល្ហល្ហេវ​យូរហេីយឥឡូវគេអាចនូវក្បែរមនុស្សដែរចាំរាប់ឆ្នាំ​ ប៉ុន្ដែគេមិនអាច​ស្និតស្នាល​និងថេយ៍បានដូចមុនឡេីយ ។
"​ វាជាសៀវភៅដែរខ្ញុំចូលចិត្ដ​ "​ ថេហ្យុង​ឆ្លេីយតបទាំងស្នាមញញឹមដែរធ្វេីឲ្យចិត្ដរបស់នាយក្រាស់​រង្គោះរង្គើ​ ក្ដុកក្ដួល​ក្នុងចិត្ដ​ គេព្យាយាមចងចាំនៃស្នាមញញឹមមួយនេះណាស់ប៉ុន្ដែវាមិនដូចអ្វីថេហ្យុង​កំពុងញញឹមដោយភ្លេចខ្លួននេះឡេីយ​ ថេហ្យុង​ញញឹមស្រស់ស្អាត​ណាស់​ វាធ្វេីឲ្យចិត្ដនិង​អារម្មណ៍​របស់គេក៏ប្រែទៅជាល្អផងដែរ ។
"​ អូនដឹងថានរណាជាអ្នកនិពន្ធសៀវភៅនិងទេ​ "​ ជុងហ្គុក​បណ្ដេីរនាយតូចសម្ដៅទៅបឹងនោះដោយបបួល​និយាយពីម្ចាស់សៀវភៅមួយក្បាលនិង​ វាជាសៀវភៅកម្របំផុតដែរមានក្នុងលោកហេីយមានអ្នក​មាន​និស្ស័យ​ជាមួយវា​ប៉ុណ្ណោះ​ទេីបអាចមេីលឃេីញ​ ។
"​ ចង់​ ខ្ញុំពិតជាចង់ឃេីញ​អ្នកនិពន្ធ​មួយនោះណាស់​ ថាហេតុអ្វីក៏សរសេរចុងបញ្ចប់នៃជីវិតរបស់​ពួកគេកម្សត់បែបនេះ​ "​ ថេហ្យុង​វាចាទាំង​រន្ធត់​ចិត្ដ​ និងបូករួមការ​ខ្លោចចិត្ត​នៃស្នេហាពួកគេម៉េចក៏សរសេរឲ្យបែកបាក់គ្នាអ៊ីចឹង ។
"​ គឺបងនិងហេីយ​ "​
"​ លោកកុំកំប្លែងបានទេ​ លោក​ហ្រ្វាស្ដូរ៉ាណា​ "​ ថេហ្យុង​និយាយទាំងអស់សំណេីចម៉េចនិងអាចទៅរួចបានទៅ​ ទាំងអ្នក​និពន្ធនោះអាយុចំណាស់តាទួតរបស់គេហេីយ​ អ៊ីចឹងហេីយទៅជឿសម្ដីអ្នកដែលមានមុខមាត់កំលោះសង្ហាបានយ៉ាងម៉េចបានទៅ ។
"​ បងមិនបានកំប្លែង​ មកដល់ហេីយ​ "​ ជុងហ្គុក​ឈរថ្មឹងមួយកន្លែងមិនរំកិលទៅមុនទៀតឡេីយ​ ធ្វេីឲ្យ​ថេហ្យុង​បង្អាក់ដំណេីរទៅតាមគេផងដែរ​ ។
"​ ទីនេះជាអ្វី​ "​ ថេហ្យុង​សម្លឹងមេីលបឹងមួយនេះទាំង​រំជួលចិត្ត​ម៉េចក៏មានអារម្មណ៍ថា​ធ្លាប់មកលេងទីនេះអ៊ីចឹង​ ម៉េចក៏ខួរក្បាលរបស់គេនឹកមិនឃេីញ ។
"​ បឹងដែរ​ពោរពេញ​ទៅដោយ​ប្រលឹងខ្មោច​ "​ ជុងហ្គុក​ញញឹមចុងមាត់ដាក់​បងមួយនោះ​ ដោយ​ថេហ្យុង​សម្លឹងកែវភ្នែកទទេគឺមិនបានឃេីញអ្វីឡេីយ​ មិនដូច​ជុងហ្គុក​នោះទេដែរអាចឃេីញនិងភាពភ័យខ្លាចរបស់​ពួកគេ ។
"​ លេងសេីចណាស់​ "​
"​ មិនបានលេងសេីចឡេីយ​ ឃេីញផ្កាឈូកពណ៍ស្វាយនោះទេ​ " ជុងហ្គុក​ចង្អុលទៅ​ផ្កាឈូកដែរដុះនូវចំកណ្ដាលនៃបឹងមួយនេះហេីយក៏ជាកន្លែង​សាងសងគ្នារបស់គេនិងនាយតូចផងដែរ​ ។
"​ ឃេីញ​ វាពិតជាស្អាតណាស់​ "​
"​ ដូចសម្ដីអូននិយាយពីមុនអ៊ីចឹង​ "​
"​ លោកចាប់ផ្ដេីមនិយាយអ្វីប្លែកទៀតហេីយ​ "​ ថេហ្យុង​ជ្រួញចិញ្ចេីមឆ្ងល់​ទៀតហេីយម៉េចក៏បុរសនេះចូលចិត្ដលេីសកម្មភាពក្នុងសៀវភៅមកនិយាយម្ល៉េះ ។
"​ បន្ដិចទៀតអូននិងដឹងដោយខ្លួនឯងហេីយ​ "​ ជុងហ្គុក​បោះជំហានទៅមុនជា​រឿយៗ​រហូតទៅដល់មាត់បឹងនាយបម្រុងឈានជេីងជាន់ទៅលេីទឹកហេីយ​ ថេហ្យុង​ស្រែកមួយទំហឹងទាំង​ប្រហោងពោះ​ ។
"​ នែ!! ធ្វេីស្អីនិង​ ចង់ស្លាប់តេីមែនទេ​ "​ ថេហ្យុង​សឹងខ្យល់គដោយសារបុរសចម្លែកនិងហេីយ​ នៅមិននៅទៅដេីរចូលទឹក​ ពិតជាឆ្គួតមែន​ ពុទ្ធោ​អេីយ ។
"​ បេីកភ្នែកអូនឲ្យធំៗ​ ទៅ​ "​ ជុងហ្គុក​ញញឹមចុងមាត់ពេលឃេីញអ្នក
ម្ខាងទៀតបារម្ភខ្លួនដូច្នេះ​ នាយជាន់លេីទឹក​ ដូចដេីរលេីដីធម្មតា
"​ ម៉េចនិងអាចទៅរួច​ "​ ថេហ្យុង​លេីដីខ្ចប់មាត់ទាំង​ភ្ញាក់ផ្អើល​ស្អីគេម៉េចក៏គេ​អស្ចារ្យ​យ៉ាងនេះ​ គេអាចដេីរលេីទឹកបាន​ ពិតជារឿងមិនគួរឲ្យជឿនិងភ្នែកមែន ។
"​ ទៅដែរទេ​ "​ ជុងហ្គុក​បែរខ្លួនមកចោទសួរអ្នកនៅលេីគោកថាតេីចង់ទៅមេីលផ្កានោះដោយផ្ទាល់ឬអត់ ។
"​ អាចដែរឬ​ "​ ថេហ្យុង​សម្លឹងមុខគេ​ភ្លឹះៗ​ តេីអាចដូចគេមែនទេតែចិត្ដរបស់គេខ្លាចក្រែងដេីរចូលទៅ​លិចចូលក្នុងទឹកទេ ។
"​ ហេតុអ្វីថាមិនបាន​ កាន់ដៃបងមក​ "​ ជុងហ្គុក​បោះដៃរបស់ខ្លួនឲ្យថេហ្យុង​កាន់ហេីយបណ្ដេីរគ្នាសម្ដៅទៅរក​ផ្កាឈូកនោះ ។
"​ វាជារឿងដែរខ្ញុំមិនធ្លាប់ជួប​ប្រទះ​ទាល់តែសោះ​ "​
"​ រឿងខ្លះដែរ​ ធ្លាប់លឺតាម​ព្រេងនិទានក៏ក្លាយជាការពិតដែរ​ " ជុងហ្គុក​នាំ​ថេហ្យុង​មកដល់កន្លែងផ្កានោះ​ គេនាំនាងទៅអង្គុយពីលេីដោយ​ទំហំផ្កាឈូកធំជាងអ្វីដែរគេសម្លឹងមេីលពីចម្ងាយ​ ។
"​ វាធំណាស់មិនដូចខ្ញុំសម្លឹងមេីលពីចម្ងាយទេ​ "
"​ ហុឹម​ "​ ជុងហ្គុក​មិននិយាយច្រេីនត្រឹមងក់ក្បាលយល់ស្រប ។
"​ តែម៉េចក៏​ស្ងប់ស្ងាត់​ម្ល៉េះ​ តេីទីនេះពិតជាគ្មានអ្នកថែរក្សាមែនឬ​ " ថេហ្យុង​សម្លឹង​ជុំវិញទីនេះ​ស្ងៀមស្ងាត់​ប្លែក​ ហាក់គ្មានមនុស្សចាំយាមការនៅទីនេះទល់តែសោះ ។
"​ គ្មាននោះទេ​ "​ ជុងហ្គុក​គ្រវីក្បាល​ហេីយញញឹមស្រាលៗ
"​ លោកអាចនិយាយពីរឿងពីមុនបានទេ​ "​ ដោយ​ចិត្ដ​អន្ទះអន្ទែង​ចង់ដឹងក៏សាកសួរទៅនាយក្រាស់​ តេីអ្វីដែរនិយាយមុននិងវាសុទ្ធជាការពិតមែនទេ​ គេរៀងចាប់ផ្ដេីមជឿជាក់លេី​ជុងហ្គុក​បណ្ដេីរៗហេីយ​  ។
"​ បងមិនកុហកឡេីយ​ សូប្បីបងជួបអូនដំបូង​ "​ ជុងហ្គុក​ញញឹមដាក់គេយ៉ាងស្រស់សង្ហា​ នឹកឃេីញការជួបគ្នាដំបូងនាយស្រាប់ចាប់ចិត្ដលេីគេ​ភ្លាមៗ​ដោយហាមប្រាមមិនឲ្យ​ថេយ៍ទៅនគរដេីមកំណេីតទៀតផង ។
"​ ជួបគ្នាដំបូង​ ? ? "​ ថេហ្យុង​រៀងភាំង​ តេីជួបគេនូវពេលណាដែរ ។
"​ មិនមែនជីវិតនេះ​ ប៉ុន្ដែវា៤០០ឆ្នាំហេីយដែរអូនឃ្លាតពីបង​ "
"​ ៤០០ឆ្នាំ​ ? ? ម៉េចក៏លោកមិនចេះចាស់សោះអ៊ីចឹង​ "​ ៤០០ឆ្នាំងាប់ហេីយអាយុគេវែងល្អម្ល៉េះ​ សំខាន់ទម្រង់មុខគេគ្មានប្រែប្រួលទៅណាឡេីយនូវសង្ហាដដែរ ។
"​ ហុឹម​ តាមពិតបងទទួលការបង្រៀនពីបក្សបិសាចនិង​ជាតិដេីមកំណេីតដែរផ្ដល់ឲ្យបងដូច្នេះ​ រឿងអាយុនេះវាជាធម្មតាទៅហេីយ​ "
"​ លោកគិតយ៉ាងម៉េចពេលរស់នៅយូរដូច្នេះ​ "
"​ ឯកា​ "​ ចម្លេីយមួយម៉ាត់របស់ជុងហ្គុក​ ចាក់ដោតក្នុងទ្រូងរបស់គេត្រូវហេីយវាឯកាណាស់ដែររស់នៅបានយូរឆ្នាំតែគ្មានវត្ដមានមនុស្សពិសេស
របស់ខ្លួននៅក្បែរ​ តេីវាមានប្រយោជន៍អ្វីទៅ ។
"​ លោក​ "​ ថេហ្យុង​លឺចម្លេីយនិងហេីយ​ ក្ដុកក្ដួល​មែនទែន​ គេមិនដឹងនោះទេថាហេតុអ្វីបែបជាអាណិតអាសូរនាយក្រាស់យ៉ាងនេះ ។
"​ មិនអីទេ​ បងសាំនិងវាហេីយ​ ពេលនេះបងមានអូនហេីយតេី​ " ជុងហ្គុក​ប្ដូរពីទឹកមុខ​ស្រពោនក្លាយជាស្នាមញញឹមម្ដងទៀត​ វាមិនអីទេប៉ុណ្នឹងគេអាចទ្រាំទ្របាន​ ប៉ុន្ដែសូមត្រឹមនាខាងមុខកុំបំបែកគេនិងនាយតូចទៀតអី​ គឺវាបានហេីយ​ ។
"​ ហុឹម​ "​ ថេហ្យុង​ងក់ក្បាលតិចៗ​ហេីយងេីយសម្លឹងមេឃព្រោះឃេីញវា​រៀងយប់ណាស់ហេីយក៏រហ័សស្នេីរសុំគេប្រញាប់ទៅផ្ទះវិញ​ ខ្លាចអ្នកផ្ទះ​ព្រួយបារម្ភ​សុវត្ថិភាព​របស់គេ ។
"​ ខ្ញុំថាពួកយេីងគួរត្រឡប់ទៅវិញហេីយ​ លោក​ "​
"​ ហេតុអ្វីក៏ប្រញាប់យ៉ាងនេះ​ "​
"​ ខ្ញុំខ្លាច​ប៉ាម៉ាក់ខ្ញុំបារម្ភ​ "​
"​ អូខេ​ អ៊ីចឹងតោះ​ "​ ជុងហ្គុក​ក៏នាំថេយ៍ទៅគោកវិញដោយគេបណ្ដេីរចូលទៅក្នុងឡានហេីយបញ្ជាជំនិតបេីកឡានសម្ដៅទៅផ្ទះថេយ៍ម៉ង់រយះពេលមួយស្របក់ធំក្រោយទេីប​ឡានមកឈប់ចតនៅរបងផ្ទះព្រោះថេយ៍មិនចង់ឲ្យប៉ាម៉ាក់ស្ដីឲ្យរឿងនាំមនុស្សប្លែកមុខចូលផ្ទះទេ ។
"​ អរគុណដែរជូនមក​ "​ ថេហ្យុង​អោនគំនាប​បន្ដិចហេីយរហ័សបម្រុងដេីរចូលទៅហេីយតែ​ជុងហ្គុក​ចាប់កដៃគេជាប់ធ្វេីឲ្យនាយតូចងាកមកមេីលអ្នកដែរចាប់ដៃគេនោះ ។
"​ លោកចង់យ៉ាងម៉េច​ "​ ថេហ្យុង​ប្រញាប់ប្រឡះដៃគេចេញហេីយអង្អែលតិចព្រោះស្នាមក្រហមទៅហេីយ ។
"​ តេីអូនជឿទេដែរនិយាយមុននិង​ អូនជាមនុស្សរបស់បងនោះ​ " ជុងហ្គុក​សម្លឹងផ្ទៃមុខរបស់គេដោយក្ដីសង្ឈឹមថានាយតូចនិងអាចចាំវាតែលឺសម្ដីនិងហេីយគេធ្លាក់ធ្លេីមលឺសូរ​ ក្ដុក ។
"​ តេីអ្វីដែរលោក​ហ៊ាន​អះអាង​ដូច្នេះ​ "​ ថេហ្យុង​សម្លឹងមេីលកែវភ្នែករបស់​ជុងហ្គុក​ចំៗ​ដោយសង្កត់ន័យនៃ​ពាក្យពេចន៍​ដែរគេបានបន្លឺមកមុននេះ​ មានអ្វីជាសំអាងដែរទេ​ ។
"​ គ្មានទេ​ ប៉ុន្ដែបងប្រាកដថាអូនជា​អូនពីមុន​ "​ ជុងហ្គុក​រៀង​រលេីងរលោង​ដែរពេលលឺស្រដីមនុស្សជាទីស្រឡាញ់ហារស្ដីមកដូច្នេះ ។
"​ អ៊ីចឹងផងឬ​ លោកយកស្រដីមក​អះអាង​ដោយទាំងខ្ញុំមិនធ្លាប់ជួបលោក​ទល់តែសោះ​ មិនអីទេ​ ចាំទុកថាថ្ងៃនិងខ្ញុំមិនលឺវាទៅចុះ​ "​ ថេហ្យុង​ញញឹមស្ងួតដាក់គេហេីយ​ បែរខ្នងបម្រុងនិងដេីរចាកចេញទៅតែត្រូវ​ជុងហ្គុក​អោបពីខាងក្រោយជាប់​ ទាំងទឹកនេត្រារមៀលធ្លាក់មក​ម៉ាត់ៗ​ វាខានហូរមកយូរហេីយ
ទោះគេនឹកនាយតូចយ៉ាងណាក៏ដោយ​ ប៉ុន្ដែ​ ឥឡូវនេះ​ វាខុសគ្នាឆ្ងាយ​ ថេយ៍កំពុងចាកចេញពីគេ​ ទាំងគេមានជីវិតនូវលេីលោកនេះ ។
"​ លែងខ្ញុំ​ លោក​ ជុងហ្គុក​ ហ្រ្វាស្ដូរ៉ាណា​ "​ ថេហ្យុង​ព្យាយាមទាញដៃគេចេញឲ្យប្រលែងកាយខ្លួនតែហាក់កម្លាំងគេមិនស្មេីអ្នកកំពុងអោបខ្លួនពីក្រោយសោះ ។
"​ បងមិនលែងទេ​ សូមអង្វរកុំមានះចង់ចាកចេញពីបងអីថេយ៍​ " ជុងហ្គុក​ផ្អឹបមុខនិងកញ្ចឹងកគេហេីយបន្លឺទាំងអួលណែលក្រអៅបេះដូងគេមិនចង់ឲ្យថេយ៍ចាកចេញឡេីយ​ ។
"​ លែង​ "​ ថេហ្យុង​មិនមាត់អ្វីទាំងអស់ក្រោយពីនិយាយឲ្យគេលែង
ខ្លួនប៉ុណ្ណោះ​ ។
"​ ហ៊ឹកហ៊ឹក​ សូមអង្វរ​ ថេយ៍​ "
"​ លោកក៏...​ "
to be continued
សូមទោសសម្រាប់ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន​
សរសេរដោយៈ​ហាណែល

ꕥជម្រកស្នេហ៍♒︎ វគ្គ១+វគ្គ២ ( ចប់ )Where stories live. Discover now