ភាគ១៧៖បងស្រឡាញ់អូនថេយ៍!!

569 54 0
                                    

"​ ថេហ្យុង​អូនថាយ៉ាងម៉េច​ នឹកបងឬ​ "​ ជុងហ្គុក​រហ័សក្រសោបមុខថេហ្យុង​ជាប់ដោយសម្លឹងមុខនាយតូចទាំង​ហៀរទឹកភ្នែកចេញមកក្រៅដោយក្ដីរំភេីប​ តេីវាពិតដូចអ្វីដែរ​ថេហ្យុង​និយាយមែនទេគេមិនបានស្ដាប់ច្រឡំទេត្រូវអត់ ។
"​ ខ្ញុំមិនដឹងឆ្លេីយយ៉ាងម៉េចទេ​ ដឹងត្រឹមថាត្រង់នេះវាបញ្ជាមក​ "​ ថេហ្យុង​ចង្អុលទៅទ្រូងខាងឆ្វេងរបស់នាយទុកជាចម្លេីយមួយនេះ ។
"​ ហ៊ឹក​ហ៊ឹក​ ថេហ្យុង​ "​ នាយក្រាស់ក្រសោបកាយអោបជាប់ទ្រហំយំគេមិននឹកស្មានថាត្រឹមរយះពេល២ថ្ងៃ​ប៉ុណ្ណោះ​ដែរអាចបានកាយតូចមកអោបដូចមុន​ គេពិតជានឹកថេយ៍​ នាយជម្រុជនិងកញ្ចឹងករបស់​ថេហ្យុង​ស្រូបយកក្លិនខ្លួន​ ដោយខាំញំាញីតិចៗធ្វេីឲ្យម្ចាស់សាមីខ្លួន​ ស្រៀវស្រេីបទៅតាមការនាំរបស់គេ​ ជុងហ្គុក​ដកមុខចេញបន្ដិចហេីយលេីកបីថេហ្យុងទៅជាន់ខាងលេី​ គេមិនបានប្រេីថាមពលអ្វីទេ​ ព្រោះទីនេះសំបូរមនុស្ស​ណាស់​ បន្ទប់​
គ្រាន់មកដល់មុខបន្ទប់ភ្លាម​ជុងហ្គុករំសាយខ្លួនរលាយបាត់ចូលទៅខាងក្នុងដោយមានកាយតូចនៅក្នុងរង្វង់ដៃគេទម្លាក់លេីពូកថ្នមៗហេីយក៏រហ័សទ្រោបពីលេីទាន់​ថេហ្យុង​មិនប្រែចិត្ដ ។
"​ បងនឹកអូនណាស់ថេយ៍​ "​ ជុងហ្គុក​បន្លឺមួយប្រយោគនិងហេីយក៏អោនសម្ដៅទៅកញ្ចឹងក​ម៉ដ្ឋ​ខៃរបស់នាយតូចហេីយខាំក្រញិចបង្កឲ្យមានស្នាមជាំដុំៗនៅពីលេីករបស់​ថេហ្យុង​ ។
"​ អូនពិតជាប្រគល់វាឲ្យបងមែនទេថេយ៍​ "
"​ អឹម​ "​ ពួកគេក៏ថេីបគ្នាយ៉ាង​រោលរាល​យ៉ាង​ស្អិតរមួតបេះមិនចេញហេីយបន្ទាប់មកសម្រូតសម្លៀកបំពាក់ចេញមកអស់ចាប់ផ្ដេីមចេញប្រតិបត្តិការ​សម្រុកមួយយប់​ដល់​ភ្លឺទេីបនាយឈប់​ ក៏ដោយសារថេយ៍​ទន់កល្អូកហេីយបន្ដទៀតខ្លាចថេយ៍ឈឺពេលក្រោកឡេីង ។

នាព្រឹកឡេីង​ ព្រះអាទិត្យ​រះយ៉ាងចែងចាំងចូលតាមបង្អួចបង្ហាញឲ្យឃេីញ​ពួកគេកំពុងអោបគ្នាយ៉ាងស្អិតរមួត​ ដោយមានភួយដណ្ដប់ពីលេីកាយទាំងពី​ ជុងហ្គុក​គ្រហឹមបន្ដិចហេីយបេីកស្របក់ភ្នែកមកសន្សឹមៗ​ ឲ្យសាំនិងពន្លឺថ្ងៃសិនទេីបគេបេីកមួយអស់​ គ្រាន់បេីកភ្នែកមកឃេីញមនុស្សជាទីស្រឡាញ់គេងក្បែរនាយសប្បាយចិត្ដណាស់​ ទីបំផុតថ្ងៃដែរខ្លួនប្រាថ្នាបានសម្រេចហេីយ ។
"​ បងស្រឡាញ់អូន​ ថេយ៍​ "​ ជុងហ្គុក​អោនទៅថេីបថ្ពាស់ថេយ៍មួយខ្សឺតធំហេីយទាញកាយតូចមកអោបហេីយសំងំគេងបន្ដដោយសារអស់កម្លាំងពីរឿងយប់មិញ ។
នាថ្ងៃត្រង់ក៏ឈានមកដល់​ ពួកគេទាំងពីរនាក់ក្រោកឡេីងដោយជុងហ្គុក​ជាអ្នកជួយ​រ៉ាប់រង​ការងូតទឹក​ស្លៀកពាក់​ឲ្យថេហ្យុង​មួយសព្វ​ ថេហ្យុង​ទាញទូរស័ព្ទឃេីញ​ខកខានទទួលលេខមួយខ្សែនោះមានប៉ាម៉ាក់និងជីមីនផងដែរ​ គេសម្រេចចិត្ដតេទៅប៉ាម៉ាក់មុនចាំតេទៅ​ជីមីនតាមក្រោយ ។
(​ អាឡូ​ លោកប៉ា​ )​ ថេហ្យុង​ក្រោមបបូរមាត់​ស្លេកស្លាំង​បន្លឺឡេីង ។
(​ ថេយ៍​ ឥឡូវកូននៅឯណា​ ឆាប់ប្រាប់ប៉ាមកណា​ ចាំប៉ាទៅទទួលកូន​ )​ ប៉ាថេយ៍សួរប្រញាប់ប្រញាល់ដឹងទីតាំងហេីយនាំកូនប្រុសមកផ្ទះវិញដោយ​សុវត្ថិភាព​ដឹងទេថាបាត់ថេយ៍មួយយប់គាត់ដេកមិនលក់បកមិនល្ហេីយឡេីយ​ ព្រួយបារម្ភ​ខ្លាចកូនប្រុសមានគ្រោះថ្នាក់ ។
(​ កូនអត់អីទេ​ សូមទោសដោយសារមានរឿងមួយចំនួនទេីបកូនមិនបានតេទៅជំរាបលោកប៉ាណា​ )​ ថេហ្យុងនិយាយទាំងញឹមៗគេដឹងខ្លួនថាបង្ករឿង​ចលាចល​ពេញមួយផ្ទះដូច្នេះ​ គេមិនសូវសប្បាយចិត្ដប៉ុន្មានទេ​ ។
(​ អាលូវឆាប់មកផ្ទះមកកូន​ ប៉ាបារម្ភ​ )​
(​ បាទលោកប៉ាបន្ដិចទៀតកូននិងទៅផ្ទះហេីយ​ ជំរាបលាលោកប៉ា​ )
ដោយឃេីញ​ជុងហ្គុក​ដេីរមកគេក៏លាលោកប៉ាហេីយចុចបិទទូរសព្ទ ។
"​ អូនកំពុងនិយាយមួយលោកប៉ាឬ​ "​ ជុងហ្គុក​ដាក់ថាសទៅលេីតុហេីយដេីរមកជិតគ្រែទម្លាក់ខ្លួនអង្គុយទាញកាយតូចមកអោប ។
"​ មែនហេីយគាត់បារម្ភពីអូនណាស់​ ជុង​ "​
"​ បងដឹង​ ចាំអូនញុំារួចរាល់បងនិងជូនអូនទៅរកពួកគេ​ អូខេទេ​ "
"​ អូនអូខេហេីយ​ "
ទំនាក់ទំនង​យប់មិញ​ឈានដល់ឲ្យពួកគេហៅគ្នាយ៉ាង​ស្និទ្ធស្នាល​ជាពិសេស​ថេយ៍ចាំការហៅឈ្មោះរបស់នាយក្រាស់ហេីយគេតែងតែហៅនាយ​ ជុងជាហៅបងទៅទៀត​ ជុងហ្គុក​បញ្ចុក​ថេយ៍អស់ពីចានរួចហេីយក៏លេីកបីសម្ដៅទៅឡានបេីកចេញទៅដោយដៃពួកគេកាន់គ្នាជាប់​ ។
នាយក្រាស់បានធ្វេីដំណេីរមកដល់​ផ្ទះរបស់ថេយ៍គេបេីកឡានចូលទៅខាងក្នុងទាំងស្នាមញញឹម​ពព្រាយ​ គេមិនខ្លាចឡេីយទោះខាងគ្រួសារថេយ៍
ពេញចិត្ដឬអត់​ នោះវាមិនមែនជាបញ្ហាអ្វីសម្រាប់គេនោះទេសំខាន់សូមត្រឹមតែថេយ៍យល់ចិត្ដរបស់គេទៅបានហេីយ ។
"​ ជុង​ "​ នាយតូចក៏ងាកមកសម្លឹងមុខនាយក្រាស់យ៉ាងស្រទន់គេអង្អែលប្រអប់ដៃជុងហ្គុកតិចៗ​ តាំងពីគេព្រមប្រគល់ខ្លួនប្រាណនិងបេះដូងឲ្យបុរសម្នាក់និងហេីយ​ គេចាប់ផ្ដេីមមានអារម្មណ៍ថាខ្លួនស្រឡាញ់គេខ្លាំង​ ហៅថា​ងប់ងុល​ក៏បានដែរ​ ថ្វីជួបនាយថ្មីៗក៏ដោយប៉ុន្ដែក្ដីស្រឡាញ់ខ្លួនចំពោះជុងហ្គុកគឺធំធេងណាស់​ ។
"​ បាទ​ "​ ជុងហ្គុក​ងាកមុខមកមេីលម្ចាស់ស្នេហ៍ដោយឆ្លេីយតបយ៉ាងពិរោះថែមទៀតផង​ ដឹងទេតាំងពីយប់មកដល់​ឥឡូវនាយសប្បាយចិត្ដប៉ុណ្ណាដែលបានក្រសោបកាយថេយ៍ទុកផ្អឹបជាប់និងទ្រូងដូច្នេះតេីឲ្យគេរៀបរាប់អារម្មណ៍​រំជួលចិត្ត​លាយឡំនឹងការសប្បាយចិត្ដនេះដោយរប្រៀបណាទៅ​ តេីមានអ្នកណាយល់អារម្មណ៍គេទេ ។
"​ ជុងពិតជាទៅជួបពួកគេមែនទែនឬ​ "​ នាយតូចចោទសួរគេតេីប្រាកដចិត្ដដែរទេ​ ក្នុងការប្រឈមមុខចំពោះមុខពួកគាត់នោះសូមប្រាប់ថាប៉ាម៉ាក់ខ្លួន​ស្លូតបូត​សម្រាប់ខ្លួន​ប៉ុណ្ណោះ​ ចំណែកអ្នកក្រៅគឺដូច​ខ្លារខិនអ៊ីចឹង​ ។
"​ ត្រូវហេីយបងមិនខ្លាចនោះទេ​ បងទៅជួបគាត់ដេីម្បីសុំសិទ្ធឲ្យអូនមករស់នៅជាមួយបង​ "​ ជុងហ្គុក​បញ្ចេញស្នាមញញឹមជាប់លេីផែនថ្ពាស់មិនងាយនិង​សាបរលាយទៅណាឡេីយ​ នាយហ៊ានទៅជួបប៉ាម៉ាក់ថេយ៍ដោយសារនាយចង់ឲ្យថេយ៍មករស់នៅក្រោមដំបូលផ្ទះតែមួយ​ គេនិងអាចជួបមុខថេយ៍បានជារៀងរាល់ថ្ងៃអាចអោបថេយ៍រាល់យប់​ ក្រោកឡេីងឃេីញមុខថេយ៍មុនគេបង្អស់គេពិតជាត្រូវការពេលវេលាអស់នោះមែន ។
"​ បងពិតជា​ក្លាហានណាស់ដឹងទេ​ "​ ថេហ្យុង​សេីចញឹមៗសរសេីរពីភាពក្លាហានរបស់គេ​ ពិតជាមិនញញេីតនិងប៉ាម៉ាក់គេមែនហេីយក្ដិចចុងច្រមុះរបស់​ជុងហ្គុកតិចៗដោយភាពគ្រឺតខ្នាញ់របស់ខ្លួនទៅកាន់គេ ។
"​ បងក្លាហានដោយសារអូនប៉ុណ្ណោះ​ ថេយ៍​ "​ ត្រូវហេីយភាពក្លាហានរបស់គេដោយសារការជម្រុញពីថេហ្យុងប៉ុណ្ណោះគេអាចក្រសោបថេយ៍ទុកបានហេតុអ្វីរឿងប៉ុណ្នឹងគេមិនហ៊ាននោះគេមិនកំសាកញីឡេីយ​ ចង់បានកូនខ្លាត្រូវហ៊ានប្រឈមមុខមេខ្លាដូច្នេះរឿងមួយនេះវានិងកេីតឡេីងនាឆាប់ៗ​អ៊ីចឹងហេីយនាយជាអ្នកបង្កេីតវាដោយខ្លួនឯងទៅវាមិនលឿនជាង​ ត្រូវទេ​ យេីងរង់ចាំពេលវេលាអ្នកកំណត់ធ្វេីអ្វី​ ខ្លួនយេីងប៉ុណ្ណោះដែលអាចកំណត់និងយល់ដឹងពីវា ។
"​ ដោយសារអូន​ "​ ថេហ្យុង​ចងចិញ្ចេីមឆ្ងល់​ម៉េចដោយសារខ្លួនទៅវិញ​ គេមិនបាននិយាយ​បញ្ចុះបញ្ចូល​ឬលួងលោមអ្វីឡេីយខ្លួនគេប៉ុណ្ណោះដែរធ្វេីវាឡេីង ។
"​ អូនជាកម្លាំងចិត្ដនោះអី​ "​ ត្រូវហេីយថេយ៍ជាកម្លាំងចិត្ដជម្រុញឲ្យគេក្លាហានហ៊ានធ្វេីអ្វីគ្រប់យ៉ាង​ ចាំកាលពីមុន​មន្រ្ដីម្នាក់ហ៊ានស្រដីមាក់ងាយ​ទៅកាន់ថេយ៍ទេ​ ដូច្នេះម្នាក់នោះក៏ហ៊ានទទួលទោសការស្លាប់ពីគេផងដែរ​ គេមិន
មែនសម្លាប់ម្នាក់នោះតែមួយនោះទេគឺគេសម្លាប់ទាំងមួយគ្រួសារ​ អ្វីក៏ដោយដែរមេីលងាយថេយ៍គេនិងជំរះចេញឲ្យស្អាត​ ហេីយអ្វីក៏ដោយឲ្យតែថេយ៍ពេញចិត្ដនាយនិងធ្វេីដូចសកម្មភាព​ឥឡូវអ៊ីចឹង​គេទៅជួបប៉ាម៉ាក់ថេយ៍ដេីម្បីបំពេញទំនុកចិត្ដរបស់ថេយ៍ឲ្យគេជឿជាក់លេីខ្លួនជាមុនទៅទៀត​ ។
"​ បងឯងនេះ​ "​ ថេហ្យុង​លឺប្រយោគហ្នឹងហេីយចាប់ផ្ដេីមអៀនមុខក្រហមអស់​ មនុស្សស្អីមិនដឹងទេចូលចិត្ដផ្អែមល្ហែមនិងខ្លួនណាស់ដឹងគេអៀនឬអត់ ។
"​ អូនចង់ដឹងបន្ថែមទេ​ ហេតុអ្វីបង​បញ្ឈប់​ខ្លឹមសារ​នៃសៀវភៅត្រឹមការបាត់បង់ជីវិតអូននោះ​ "​ ជុងហ្គុក​ចាប់ផ្ដេីមនិយាយរំលឹកពីអតីតកាលរបស់ខ្លួនឲ្យថេយ៍បានដឹង​ មូលហេតុអ្វីបានជាគេសរសេរការបាត់ខ្លួនទៅវិញ​ ហេតុអ្វីមិនសរសេរថាថេយ៍​គ្មានជីវិតលេីលោកទៅ ។
"​ មែនហេីយអូនក៏ឆ្ងល់អំពីវាដែរ​ "​ ត្រូវហេីយកាលនិងគឺមានចម្ងល់ជាងខ្លាំង​ ម៉េចក៏នាយធំមិនសរសេរវាឲ្យ​ក្បោះក្បាយ​ជាងនឹងអ៊ីចឹង ។
"​ ដោយសារ​រូបអូន​ បងមិនដែលគិតថាអូនចាកចេញឡេីយបងតែងតែគិតថាអូនក្បែរបងជានិច្ច​ ថេយ៍​ "​ ជុងហ្គុក​រលេីងរលោង​រកយំគេប្រឹងទប់ទឹកភ្នែកដែលរមៀលមកណាស់​ គេមិនដែលគិតឡេីយថាថេយ៍ផុតដង្ហេីមគ្មានជីវិតរស់នៅលេីលោកនោះ​ គេតែងតែស្រដៃថាថេយ៍នៅជិត​ខ្លួនរហូតមក ។
"​ ជុង​ "​ លឺអ៊ីចឹងហេីយគេ​ក្ដុកក្ដួល​ក្នុងចិត្ដណាស់​ តេីគេឈឺចាប់ប៉ុណ្ណាទៅដែរខ្លួនធ្វេីដូច្នេះនោះ​ ដោយសារចង់ទៅជួយមនុស្សជាទីស្រឡាញ់ទេីបហ៊ានលះបង់ដូច្នេះ​ ប៉ុន្ដែគេមិនបានគិតឡេីយថាធ្វេីវាហេីយ​ បន្សល់​វិប្បដិសារី​ឲ្យមនុស្សម្នាក់សោះ ។
"​ បងមិនអីទេ​ "​ ជុងហ្គុក​ក៏បេីកឡានទៅអែបគៀនផ្លូវហេីយឈ្ងោកមុខចុះទ្រហ៊ូយំ​ខ្សឹបខ្សៀវ​ឈឺចុកចាប់អួលណែលក្នុងទ្រូង​ គេមិនចង់រលឹកនៅរឿងរ៉ាវ
ពីមុនឡេីយ​ ដឹងទេថាទ្រូងខាងឆ្វេងនេះវាឈឺ ។
"​ ជុងហ្គុក​ "​ ថេហ្យុង​ទាញកាយក្រាស់មកអោបដោយមុខរបស់គេផ្អឹបនិងស្មារបស់ខ្លួ​ នាយតូចអង្អែលខ្នងគេតិចៗ​ គេដឹងហេីយគេក៏យល់ដែរ​ គេមិនបោះបង់បុរសល្អឯកនេះចោលឡេីយគេនិងចាប់ដៃនាយឲ្យជាប់នូវក្នុងដៃរបស់ខ្លួន ។
"​ ហ៊ឹកហ៊ឹក​ បងឈឺ​ "​ ជុងហ្គុក​បន្ថែមកម្លាំងការឱបរបស់ខ្លួន​ គេពិតជាឈឺខ្លាំងដែរសាររេីដំបៅកំពុ​ងជាស្បេីយបណ្ដេីរៗហេីយនោះ ។
"​ យំឲ្យអស់មក​ ថ្ងៃក្រោយអូនមិនឲ្យទឹកភ្នែកបងធ្លាក់មកទៀតទេ​ " នាយ
តូចសន្យានិងខ្លួនឯងហេីយគេមិនឲ្យបុរសម្នាក់នេះយំយែកដោយសារខ្លួនឬរឿងផ្សេងឡេីយ​ គេនិងក្បែរជុងហ្គុករហូតតទៅ ។
"​ ហ៊ឹកហ៊ឹក​ អូនដឹងទេ​ បងឈឺប៉ុណ្ណាពេលលឺអូននិយាយថាមិនស្គាល់រូបបង​ បេះដូងមួយនេះវា​ប្រេះស្រាំ​អស់ហេីយ​ "
​ ជុងហ្គុក​ចុចទៅទ្រូងខាងឆ្វេងរបស់​ថេហ្យុងហេីយស្រែកថាវាបាក់បែកក្លាយជាបំណែកអស់ទៅហេីយ​ វាគ្មានសល់ស្អីទៀតទេសូប្បីតែក្ដីសង្ឈឹមរបស់ខ្លួន​ ដឹងទេកាលលឺដូច្នេះ​ នាយចង់តែបញ្ចប់ជីវិតខ្លួនឯងឲ្យរលាយសាបសូន្យគ្មានវត្ដមានលេីលោក​ ប៉ុន្ដែយ៉ាងណាក៏មិនអាចបញ្ចប់ជីវិតបានដែរ​ ព្រោះនាយមិនងាយចាស់ស្លាប់ឡេីយថ្វីប្រេីគ្រប់វិធីក៏ដោយ​ ស្មានឬថានាយរង់ចាំប៉ុន្មានឆ្នាំនេះនាយមិនរកវិធីសម្លាប់ខ្លួននោះ​ វាស្ទេីរតែអស់ទៅហេីយគ្មានវិធីណាអាចប្រើការលេីខ្លួនទេ​ ។
"​ អូនសូមទោស​ "​ សូមទោសដែលខ្លួននិយាយដូច្នេះហេីយក៏សូមទោសដែលខ្លួនទេីបជួបនាយក្រោយៗមកនេះ​ ប្រសិនខ្លួនដឹងរឿងនេះលឿនជាងនិងខ្លួននិងទៅរកគេហេីយ​ គេមិនទុកឲ្យបុរសម្នាក់និងឈឺចាប់យូរយ៉ាងនិងទេ ។
"​ មិនមែនកំហុសអូនទេ​ វាជាកំហុសបង​ "​ វាជាកំហុសគេដែលប្រហែសឲ្យថេយ៍មកតាមពីក្រោយ​ ប្រសិនគេប្រេី​វេទមន្ដ​បិទផ្លូវហាមថេយ៍ចេញមកនោះ​ ម្ល៉េះជីវិតគេនិងថេយ៍រស់នៅយ៉ាងមានក្ដីសុខទៅហេីយ​ មិនមែនម្នាក់ស្លាប់ម្នាក់ទៀតរង់ចាំទេ​ ។
"​ កុំបន្ទោសខ្លួនឯងអី​ ជុង​ វាជា​ព្រហ្មលិខិត​ប៉ុណ្ណោះ​ "​ ថេហ្យុង​បន្លឺឡេីងទាំង​អួលដេីមក​ វាជាព្រេងវាសនាដែលចាកំណត់រួចរាល់ហេីយ​ គេកំណត់ជីវិតខ្លួនស្លាប់ក្នុងអាយុប៉ុណ្នឹងទោះប្រឹងប្រែងការពារក៏សេចក្ដីស្លាប់រត់មករកខ្លួនដែរ​ ដូច្នេះគ្រប់យ៉ាងមិនមែនជាកំហុសរបស់​ជុងហ្គុកទេ​ ។
"​ ហ៊ឹម​ សូមទោសបងមិនគួរយំឲ្យអូនឃេីញទេ​ ថេយ៍​ "​ ជុងហ្គុក​ក៏ងេីយមុខ
ចេញពីស្មារបស់ថេយ៍ហេីយជូតទឹកភ្នែកខ្លួនឯងចេញបន្សល់ត្រឹមភ្នែកហេីមក្រហមនិងច្រមុះក្រហមតិចៗ ជុងហ្គុក​សម្រួលអារម្មណ៍​បន្ដិចហេីយញញឹមដាក់ថេយ៍រួចសម្រេចចិត្ដបេីកឡានទៅខាងមុនបន្ដទៀតដោយថេយ៍ជាអ្នក
បបួលជជែកគ្នាលេងដេីម្បីកុំឲ្យស្ងៀមស្ងាត់ក្នុងឡាន ។
"​ មុននិងចូលអូនថាបងគួរទិញអ្វីយកចិត្ដពួកគាត់ហេីយជុង​ "​
ថេយ៍ស្រាប់តែនឹកឃេីញរឿងមួយ​ ប៉ាម៉ាក់គេងាយនិងចិត្ដទប់ប្រសិនបេីនរណាម្នាក់យករបស់​បណ្ដូលចិត្ដ​ជូនខ្លួន​ ដូូច្នេះ​ជុងហ្គុក​អាចមានសង្ឈឹមខ្ពស់ជាងមុនទៅទៀត ។
"​ តេីប៉ាម៉ាក់អូនចូលចិត្ដអ្វី​ ពួកយេីងគួរឈប់ទិញរបស់និងនៅពេលបន្ដិចទៀតនេះ​ "​ ជុងហ្គុក​ងក់ក្បាលយល់ស្របតាមស្រដីរបស់ថេយ៍​ វាត្រូវហេីយចង់បានកូនខ្លាត្រូវអែបអបចិត្ដមេខ្លាដេីម្បីឲ្យមេខ្លាទន់ចិត្ដ​ ហេីយរឿងប៉ាម៉ាក់ថេយ៍ក៏មិនខុសគ្នាប៉ុន្មានដែរ​ ។
"​ ចាំអូនជាអ្នកប្រាប់ណា​ "​
"​ ត្រូវហេីយមានតែអូនទេដែរដៅចិត្ដពួកគាត់ត្រូវ​ "​ ឡានរបស់ពួកគេក៏ឈប់នៅចំណតនៃផ្លូវក្រោមដីរបស់​ផ្សារទំនេីបមួយកន្លែងដោយ​ជុងហ្គុក​ដឹកដៃថេយ៍ចូលទៅខាងក្នុងឆ្លងកាត់ភ្នែកមនុស្សម្នា​ច្រេីននាក់​ ប៉ុន្ដែពួកគេមិនឆ្ងល់ឡេីយ ។
"​ អូនថាបងចូលទៅហាង​នាឡិកា​ទៅ​ "​ ប៉ារបស់ថេយ៍ជាមនុស្សដែលនិយមនិងប្រភេទ​នាឡិកា​ ព្រោះតាំងពីក្មេងវ័យមកប៉ារបស់គេចូលចិត្ដ​ផ្លាស់ប្ដូរ​ម៉ូត​នាឡិកា​ជា​ញឹកញាប់​រហូតអាចទាយដឹងពីប្រេនរបស់វាដោយគ្រាន់អង្អែលបន្ដិចប៉ុណ្ណោះ​ ។
"​ អូខេ​ "​ ជុងហ្គុកក៏អូសដៃថេយ៍ចូលទៅហាង​នាឡិកា​ដៃដាំពេជ្រមួយកន្លែង​ គេសម្លឹងរកមេីល​ម៉ូតមួយណាដែលសាកសមនិងមានតម្លៃថ្លៃកប់ពពកនោះ​ គេហ៊ានចំណាយលុយប៉ុណ្នឹងគេមិនស្ដាយឡេីយ​ ព្រោះ​លុយដែលគេមានវា​ច្រេីន​លេីសលុបរហូតចាយ១០ជាតិក៏មិនទៅណាដែរ​ ។
"​ អូនថាមួយនេះស្អាតទេ​ "​ ជុងហ្គុក​ចង្អុលទៅ​នាឡិកា​ដែលចេញសេរីចុងក្រោយគេបង្អស់ដែលមានតាំងលក់ត្រឹម​២គ្រឿងប៉ុណ្ណោះ ។
"​ ស្អាតបងយកមួយនិងទៅជុង​ "​ ភ្នែករបស់គេមុតមែនគ្រាន់តែក្រឡេកបន្ដិចអាចដឹងថាវាយ៉ាងម៉េចហេីយ​ ។
"​ ជួយគិតផង​ "​ ជុងហ្គុក​ហុចកាតខ្មៅរបស់ខ្លួនឲ្យ​បុគ្គលិក​ឆូតលុយរួចក៏កាន់ថង់ដែលមានប្រអប់នាឡិកាក្នុងនិងហេីយដៀរបន្ដិចទៀតក៏ផ្អាកដំណេីរត្រឹមមុខហាង​គ្រឿងពេជ្រ​ ។
"​ ខ្សែកព្រេជអ៊ីចឹង​ "​
"​ ហ្នឹងហេីយម៉ាក់អូនចូលចិត្ដ​ខ្សែក​ "​
ជុងហ្គុក​លឺហេីយរកឲ្យអ្នកម៉ាកលក្មេកហេីយឲ្យកាតទៅបុគ្គលិករួចក៏ដឹកដៃថេយ៍សម្ដៅទៅឡានបេីកឡានចេញទៅសម្ដៅទៅលំនៅដ្ឋាន​របស់​ថេហ្យុង​ ឡានរបស់ជុងហ្គុកក៏បេីកឡានដោយបេីកចូល​បរិវេណ​របស់​ផ្ទះថេយ៍ហេីយ​ នាយក៏ឈប់ចតនៅចំពោះមុខខ្លោងទ្វាគេចូលដោយមានថេហ្យុងឱបដេីមដៃជាប់ ។
"​ ប៉ាម៉ាក់ថេយ៍មកហេីយ​ "​ ថេហ្យុង​ស្រែកហៅលោកប៉ាអ្នកម៉ាក់ខ្លួនដោយសម្រែកការហៅរបស់ខ្លួន​ ទេីបធ្វេីឲ្យប៉ាម៉ាក់​ថេយ៍ទម្លាក់ការងារចេញពីដៃរត់មកមេីលថេយ៍​ ។
"​ ថេយ៍កូនប៉ា​ "​ លោកប៉ារបស់ថេយ៍ក៏អោបក្រសោបថេយ៍ដោយក្ដីរលឹកគាត់ស្មានថាថេយ៍មានបញ្ហាអ្វីហេីយតេី ។
​"​ បុរសម្នាក់នេះជាអ្នកណា​ "​ ក្រោយពីប្រលែងការឱបហេីយគាត់ចាប់អារម្មណ៍​ទៅលេី​ជុងហ្គុក​ដែលឈរថ្មឹង​មេីលសកម្មភាពប៉ាកូន ។
"​ គាត់ជាសង្សាររបស់កូន​ "​ ថេហ្យុង​ញញឹមហេីយទាញដៃមកឱប ។
"​ កូនប្រុសប៉ា​ "​ លឺថា​ថេហ្យុង​ស្រឡាញ់ភេទដូច្នេះគាត់ធ្លាក់ថ្លេីមក្ដួលទៅ
ហេីយ​ ម៉េចនិងអាចទៅរួចបានទៅ​ ។
"​ ថេយ៍​ "​ អ្នកម៉ាក់ឯណោះក៏ចង់ស្ទះខ្យល់ផងដែរ​ ពុទ្ធោកូនគាត់មានតែមួយគ្រាប់ធ្វេីយ៉ាងម៉េចទៅ​ ។
"​ ទៅអង្គុយកន្លែងសមរម្យសិន​ "​ ប៉ាថេ៍ចាប់ប្រអប់ខ្លួនសម្ដៅទៅបន្ទប់ទទួលភ្ងៀវ​ ។
"​ ខ្ញុំមិនយល់ព្រមនិងឡេីយ​ កូនខ្ញុំមានអនាគតជាងនេះ​ "​ ពាក្យសម្ដី
ដែលលឺពីប៉ាក្មេងដំបូងគេបែបនិងផងឬ​ ។
"​ លោក​និយាយដូច្នេះហេីយគិតថាខ្ញុំនិងចេញឬ​ "​ ជុងហ្គុក​ញញឹមយ៉ាងកំណាចដាក់​លោកប៉ារបស់ថេហ្យុង​ គិតឬសម្ដីប៉ុណ្នឹងនាយដកថយនោះ​ វាមិនអាចទៅរួចបានឡេីយ​ ដរាបណាគេមិនទាន់បានរួមរស់ជាមួយថេយ៍​ គេគ្មានថ្ងៃ​បោះបង់ចោលឡេីយ ។
"​ លោកជាប្រុស​ កូនខ្ញុំក៏ប្រុស​ យ៉ាងណាលោកសូមយល់ខ្ញុំមានកូនតែមួយគ្រាប់ ខ្ញុំចង់ឲ្យគេរៀបការជាមួយមនុស្សស្រីមានកូនមានចៅសម្រាប់បន្ដតំណែងនាអនាគត​ "​ លោកលេីកស្រដីដដែលមកអះអាងថានាយមិនសាកសមនិងកូនប្រុសគាត់ឡេីយ​ គាត់ធ្វេីវាដេីម្បីអនាគត​វង្សត្រកូល​ប៉ុណ្ណោះ​ ស្នេហាដែល​មជ្ឈដ្ឋាន​ខាងក្រៅមិនទទួលស្គាល់ផងនោះ​ តេីលោកបណ្ដោយឲ្យរឿងកេីតឡេីងបានយ៉ាងម៉េចទៅ​ ។
"​ មនុស្សស្រីឬប្រុសវាមិនសំខាន់ឡេីយ​ សំខាន់លោកគិតពីក្ដីសុខរបស់
កូនលោកថាតេីគេពិតជាមាន​សុភមង្គល​ដែរឬអត់​ ប៉ុណ្ណោះ​ " នាយយល់ពីសម្ដីរបស់គាត់​ នាយដឹងថាគាត់កំពុង​ខ្វាយខ្វល់​រឿងកិត្តិយស​វង្សត្រកូល​ដូច្នេះហេីយនាយលេីកចំនុចតូចមួយដែលគាត់មិនបានយល់​ តេី​ក្ដីសុខរបស់កូនៗ​ស្ថិតលេីមាត់អ្នកដទៃតេីមែនទេហេីយវាសំខាន់ជាង​សុភមង្គល​កូនប្រុសខ្លួនឬ ។
to be continued
សូមទោសសម្រាប់ការ​អខានផុស​និង​ខុស​អក្ខរាវិរុទ្ធ​មួយចំនួន​
សរសេរដោយៈ​ហាណែល

ꕥជម្រកស្នេហ៍♒︎ វគ្គ១+វគ្គ២ ( ចប់ )Dove le storie prendono vita. Scoprilo ora