ភាគ៣៤៖ទៅតាមគេ!!

387 44 0
                                    

" គិតថាហាមខ្ញុំបានឬ ខិខិ " ថេហ្យុងខ្ទប់មាត់អស់សំណើច គិតឬថាដេញគេ
ចូលផ្ទះនោះគ្មានផ្លូវទេ ថេហ្យុងរត់ទៅរកអ្នកបើកឡានឲ្យបើកដេញតាម
ឡានជុងគុកពីក្រោយ គ្រាន់ចម្ងាយឆ្ងាយតិចខ្លះ ជុងគុកចាប់បានថាខ្លួនលួច
ចេញមកខាងក្រៅ
" អ្នកប្រុសថេហ្យុង ប្រាកដចិត្ដហើយឬ ថាលោកជុងមិនស្ដីបន្ទោស "
ពូអ្នកបើកឡានមានការព្រួយបារម្ភទៅលើនាយតូចមែនទែន គាត់ដឹងពីនាយ
ក្រាស់ខ្លះៗ ណាមួយគាត់ឧស្សាហ៍ឃើញជុងគុកមកមើលថែអ្នកប្រុសខ្លួន
ណាស់ ប្រសិនដឹងថាថេហ្យុងចេញក្រៅនោះ??
" មិនអីទេលោកពូ ឆាប់តាមគេទៅបាទ " ថេហ្យុងញញឹមដាក់គាត់ វាមិនអី
ទេជុងគុកឯណាហ៊ានស្ដីបន្ទោសខ្លួននោះ
" ប៉ុន្ដែ " គាត់ងាករ៉េចិត្ដមិនចង់ជូនថេហ្យុងទៅឡើយ តែនាយតូចលេង
ខូចហុចលុយមួយដុំឲ្យទៅគាត់
" ខ្ញុំមិនទទួលទេអ្នកប្រុស " ទោះអត់ប៉ុណ្ណា ក៏មិនលោភលន់ដែល ត្រឹម
ប៉ាម៉ាក់នាយតូចឲ្យជ្រកនៅវាធំពិនភ្នំបាត់ហើយ
" ខ្ញុំដឹងថាពូបន្ទាន់លុយ ពូអាចយកលុយហ្នឹងទៅប្រើបានណា " ថេហ្យុង
ឃើញមានតែគាត់ប៉ុណ្ណោះដែលស្មើត្រង់និងប៉ាម៉ាក់ខ្លួនអ៊ីចឹងនាយសុខចិត្ដ
បិទភ្នែកធ្វើមិនឃើញពីទុក្ខលំបាករបស់គាត់បានយ៉ាងម៉េច??
" ខ្ញុំមិនហ៊ានយកទេ អ្នកប្រុស " លោកពូបធិសេធនាយតូចដដែល យ៉ាង
ណាគុណបុណ្យត្រកូនគ្រួសារថេហ្យុងធ្វើមកវាច្រើនលើសលុបរកអ្វីកាត់
ថ្លៃពុំបាន ៕
" ហេតុអ្វីលោកពូ?? " ថេហ្យុងឆ្ងល់គាត់ស៊ូទ្រាំលំបាកពេលណាទៀត
យកវាទៅគាត់អាចនិងធូរស្បើយមួយកម្រិតដែរ ប៉ុន្ដែគាត់បែបជាមិនទទួល
ប្រាក់មួយដុំនិងទៅវិញ
" គុណបុណ្យខាងគ្រួសារអ្នកប្រុសផ្ដល់ឲ្យខ្ញុំវាច្រើនណាស់ អ៊ីចឹងខ្ញុំសុំមិន
ទទួលវាទេ " គាត់នៅប្រកាន់គោលជំហរដដែល
" បានប្រសិនបើលោកពូមានបញ្ហា អាចមករកខ្ញុំបានគ្រប់ពេលណា ខ្ញុំនិងរីករាយជួយដោះស្រាយជូនលោកពូ." ថេហ្យុងយកលុយនោះទុកហើយ
សម្រួលខ្លួនប្រាណបន្ដិច
" បាទអ្នកប្រុស " គាត់រំភើបពេលឃើញថេហ្យុងផ្ដល់ឲ្យតែគាត់មិនអាច
ទទួលវាបានឡើយ ឲ្យគាត់សូមទោសផង ។
ឡានរបស់ថេហ្យុងចេះតែដេញតាមឡាននាយក្រាស់ជារឿយៗរហូតទៅ
ដល់កាស៊ីណូមួយកន្លែង ៖
" ជុងគុកមកកាស៊ីណូធ្វើអី ?? " សំនួររាប់រយកំពុងរត់តម្រង់មកកាន់ប្រព័ន្ធ
ខួរក្បាលរបស់ថេហ្យុង នាយសញ្ជឹងគិតថាមូលហេតុអ្វីឲ្យប្រាកដទៅ??
" ម៉េចនិងមកលេងល្បែងបានទៅ?? " ថេហ្យុងគិតមួយសន្ទុះក៏ប្រកែក
ប្រឆាំងនិងមតិគំនិតមួយទៀត ម៉េចគេត្រូវមកអង្គុយគិតពីភាពអវិជ្ជាមានរបស់
នាយក្រាស់មែនទេ??
" ហ៊ឹម " ថេហ្យុងដកដង្ហើមធំបន្ដិច
" លោកពូចាំនៅក្នុងឡាននិងហើយខ្ញុំទៅមើលជុងបន្ដិច " ថេហ្យុងមុននិង
ចុះពីលើឡានក៏ផ្ដែផ្ដាំប្រាប់មុន
" បាទអ្នកប្រុស "
នាយតូចក៏ប្រញាប់សម្ដៅទៅក្នុងកាស៊ីណូ ប៉ុន្ដែត្រូវសន្ដិសុខហាមឃាត់
" ឈប់សិន ឯងមិនអាចចូលបានទេ " សន្ដិសុខហាមតាមការមើល
ថេហ្យុងក្មេងពេក ដោយសារថេហ្យុងតុបតែងដូចក្មេងអាយុស្រករ១៦ឆ្នាំចឹង សម្រាប់នៅទីនេះគេហាមមនុស្សអាយុតិចនិងគ្មានប្រាក់រាប់លាន ។
" ហេតុអ្វី " ថេហ្យុងចោទសួរភ្លាមៗ នាយត្រូវការទៅតាមជុងគុកមកបាំង
ផ្លូវមនុស្សទៅកើត
" បង្ហាញពីអត្ដសញ្ញាប័ណ្ណនិងកាតខ្មៅទើបខាងយើងព្រមឲ្យចូល "
" សាំញុំាណាស់ នេះគ្រាប់គ្រាន់ឬនៅ " ថេហ្យុងលូកចូលហាវប៉ាវដក
យកកាតនិងអត្ដសញ្ញាប័ណ្ណមកបង្ហាញ គេមិនត្រឹមមាន១ទេ គឺ៣ឯណោះ
" សូមទោសដែលមិនស្គាល់អ្នកប្រុស សូមអញ្ជើញទាន "
" ហ៊ឹម " ថេហ្យុងមិនប្រកាន់ទេ នាយតូចបោះជំហានដើរចូលខាងក្នុងភ្លាម
កូនចៅជុងគុកក្រឡេកឃើញក៏រហ័សតេទៅរាយការណ៍ មនុស្សដែលស្គាល់
ថេហ្យុងគឺច្រើន ព្រោះនាយជំនិតបានឲ្យរូបថេហ្យុងម្នាក់មួយសន្លឹកហើយ
ចងចាំថាបុរសក្នុងរូបជាចៅហ្វាយតូច ។
" អាឡូ លោកប្រុស ខ្ញុំឃើញចៅហ្វាយតូចមកកាស៊ីណូរបស់យើងទាន "
នាយនិយាយទូរស័ព្ទនៅជ្រុងម្ខាងឯកូនចៅផ្សេងតាមពីក្រោយថេហ្យុងមិន
ដាច់ក្រសែភ្នែកឡើយ
" ឯងថាយ៉ាងម៉េច??ថេហ្យុងនិងឬ " ជុងគុកសម្ងំធ្វើការងារនោះស្រែក
ទាំងភ្ញាក់ផ្អើល នេះសំណប់ចិត្ដនាយពិតជាប្រហើនមិនធម្មតាទេ នាយខំ
ហាមហើយហាមទៀតថាកុំតាមដានគេឲ្យសោះ ឥឡូវ ហ៊ឹម ...
" បាទទាន គាត់មកទីនេះមែន "
" តាមដានឲ្យជាប់ ហើយប្រាប់ទីតាំងមកយើង បន្ដិចទៀតយើងទៅដល់
ប៉ុណ្នឹងចុះ " ជុងគុកខ្នាញ់និងនាយតូចមែនទែន ធម្មតាស្ដាប់បង្គាប់គេណាស់
តើមូលហេតុអ្វីឲ្យនាយតូចក្លាហានធ្វើរឿងនិងឡើងមក??
" ហ៊ឹម មិនអន់ទេ ប្លែកភ្នែក " ថេហ្យុងដើរចូលមកភ្នែកគេសម្លឹងមើលការ
រៀបចំនៃកាស៊ីណូហើយសរសើរពីរការរៀបចំ ថេហ្យុងបោះជំហានជា
រឿយៗរហូតបុកមនុស្សម្នាក់
" អួយ ឈឺ " ថេហ្យុងអង្អែលថ្ងាស់គេទៅបុកស្អីមកនិងរឹងដូចដុំដែកចឹង??
" ក្មេងក្បាលរឹង " នាយក្រាស់បន្លឺទាំងខឹង ហាមមិនចេះស្ដាប់ចចេសមក
តាមគេឲ្យទល់បានមែន
" ជុង ខិខិ " ថេហ្យុងសើចមិនសូវសមឃើញជុងគុកចាប់បានចឹងនោះ
" កុំមកសើចបន្លំ ហេតុអ្វីមកទីនេះ?? " ជុងគុកមិនទៅតាមក្មេងខូចឲ្យបង្វែន
រឿងបានទេ មូលហេតុអី??
" ដោយសារចង់ដឹងថាជុងទៅណាប៉ុណ្ណោះ ថេយ៍ខុសឬ " នាយតូចឱនមុខ
ចុះទាំងដឹងកំហុស ខ្លួនដឹងថាការធ្វើថូច្នេះវាបង្កគ្រោះថ្នាក់ ប៉ុន្ដែគេគ្រាន់ចង់
មកតាមនាយក្រាស់តើ ។
" ចុះយើងមុននិងចេញមកថាយ៉ាងម៉េចខ្លះ?? "
" គឺគ្រោះថ្នាក់ "
" ហ៊ឹម មកនេះ " ជុងគុកមិននិយាយរឿងនេះនៅកន្លែងហ្នឹងទេ នាយក្រាស់
អូសដៃរាងស្ដើងទៅជាន់ខាងលើនៃកន្លែងធ្វើការងាររបស់ខ្លួន ។
ជុងគុកអូសដៃរបស់នាយតូចឡើងទៅជាន់ខាងលើជាការិយាល័យផ្ទាល់
ខ្លួន នាយរុញកាយតូចឲ្យអង្គុយលើសាឡុង ហើយនាយទាញកៅអីមកដាក់
ឲ្យចំពីមុខថេហ្យុង ។
" តើឲ្យយើងស្ដីថាយ៉ាងម៉េចសម្រាប់ក្មេងក្បាលរឹងដែលមិនស្ដាប់បង្គាក់ "
ជុងគុកអង្គុយលើកៅអីដោយគងអន្ទាក់ខ្លាបញ្ចេញឬកពារកំណាច នាយប្រើ
សម្លេងមាំមិនស្រទន់ដូចកាលពីមុនឡើយ សវាបញ្ជាក់ថាជុងគុកកំពុងខឹងនិង
ខ្លួនយ៉ាងច្បាស់ក្រឡែត ។
" ឲ្យថេយ៍សូមទោស " ថេហ្យុងឃើញឬកពាររបស់ជុងគុកហើយភ័យខ្លួន
នាយតូចហារមាត់សូមទោសញឹកមាត់ ដឹងទេគេខ្លាច!!
" សូមទោស ចុះថេយ៍មកទីនេះមានគ្រោះថ្នាក់តើឲ្យយើងបកស្រាយប្រាប់
ប៉ាម៉ាក់ថេយ៍រប្រៀបណា " ជុងគុកបម្រុងនិងថាខ្លួនបារម្ភតែលេបឃ្លាមួយ
និងចូលពោះវិញ ដោយយកប៉ាម៉ាក់នាយតូចមកធ្វើជាលេសបាំងពីមុខ ។
" ចុះឥឡូវថេយ៍មានបានកើតអីឯណា " ថេហ្យុងភ្នែកក្រហម រលើងរលោង
កលរកយំ ប្រាប់គេតាមធម្មតាទៅមិនបានទេ ហេតុអ្វីផ្លាស់ប្ដូរកាយវិការចឹង។
" ក្មេងល្ងង់ !! កុំគិតអីឆោតៗពេក ដឹងអត់ថាទីនេះវាជាកន្លែងអាក្រក់ហើយ
ឥឡូវមិនកើតអី ចុះមកម្ដងទៀតស្រាប់មានបញ្ហាតើនរណាចេញមុខមកជួយ
ហ្អាក្មេងល្ងង់!! " ជុងគុកសម្រួលអារម្មណ៍ នាយមិនអាចតម្លើងសរសៃកដាក់
ថេហ្យុងបានទេ ត្រឹមលេបកំហឹងចូលពោះវិញដោយសម្ដីសម្រួល ។
" ចុះថេយ៍សូមទោសហើយ ជុងឈប់ស្ដីឲ្យថេយ៍ទៅ ហ៊ឹក ហ៊ឹក " ថេហ្យុង
ទប់លែងជាប់បង្ហូរទឹកនេត្រាមកម៉ាត់ៗ កាយតូចតូចចិត្ដតូចថ្លើមពេលនាយ
ក្រាស់តម្លើងសម្លេងដាក់និងស្ដីឲ្យគេ ។
" ឈប់យំទៅថេយ៍ " ចុងក្រោយនាយក្រាស់មកក្រសោបកាយតូចលួង
ដដែល នាយម៉េចនិងអាចឈ្នះទឹកភ្នែករបស់ថេហ្យុងបានទៅលោកព្រះ។
" ហ៊ឹក ហ៊ឹក មនុស្សអាក្រក់ " ថេហ្យុងយំសស្រាក់ដៃតូចៗវៃដើមទ្រូងរបស់
នាយទាំងខឹង ម៉េចក៏ពូកែស្ដីឲ្យគេដូចមនុស្សចាស់ចឹង នាយតូចខំប្រឹងជំនះ
ចេញមកទាំងយប់ដោយសារខ្លាចជុងគុកមានបញ្ហា ប៉ុន្ដែមើលម្ចាស់ស្វាមីខ្លួន
ចុះបែបមកស្ដីឲ្យខ្លួនផាំងៗ គេអន់ចិត្ដ!!
" ឈប់យំទៅ យើងមិនចេះលួងទេថេយ៍ " ជុងគុកស្រដីចឹងតែដៃក្រសោប
ឱបកាយតូចណែលជាងមុន តំណក់ទឹកភ្នែករបស់ថេហ្យុងធ្វើប្រៀបដូចនិង
ម្ជុលរាប់ម៉ឺនដើមកំពុងត្រៀមបាញ់ទម្លុះបេះដូងនាយចឹង ហាក់នាយបិរយាយ
ពីភាពឈឺចាប់នោះពុំកើត ។
" ហ៊ឹក ហ៊ឹក អត់ " ថេហ្យុងលឺថានាយមិនចេះលួងដូច្នេះស្រែកយំលើសដើម
" ថេយ៍ ឈប់យំបានហើយ យើងឈប់បន្ទោសហើយ " នាយអស់ជម្រើស
ក៏យល់ព្រមដោយលើកលែងទោសរាល់ទង្វើខុសឆ្គងរបស់ថេហ្យុង ។
" ពិតមែនឬ " ថេហ្យុងលឺគេលើកលែងទោសឲ្យខ្លួនឯងភ្លាមស្រាប់តែឈប់
យំភ្លែតដោយងើយមុខសម្លឹងគេភ្លឹសៗសួរចម្លើយ តើប្រាកដទេឈប់ខឹងខ្លួន។
" ប្រាកដណាស់ " ជុងគុកអស់សំណើចនិងក្មេងកំហូច អម្បាញ់មិញយំបោក
ខ្លួនសោះ ប្រែជាស្ងាត់ពេលគេលែងខឹង ពុទ្ធោក្មេងនេះវៃចេញម្ដងទើបបាន។
" ល្អហើយដែលជុងឈប់ " ថេហ្យុងលើកដៃជូតទឹកភ្នែកនោះចេញឲ្យស្អាត
ហើយញញឹមស្ញេញធ្មេញដាក់នាយ ហាក់រាយមន្ដស្នេហ៍ឲ្យជុងគុកងប់ងុល
និងគេលើសដើមចឹង ។
ជុងគុកដឹងថាថេយ៍សម្ដែង ប៉ុន្ដែយ៉ាងណាក្រឡានាយត្រូវទន់ចិត្ដដោយសារថេយ៍ដដែលនិង ជុងគុកក្រសោបកាយតូចជាប់ផ្អឹបនិងទ្រូង តើពេលវេលា
បែបហ្នឹងមានប៉ុន្មានដងទៀត ។
" ថេយ៍ " សុខៗជុងគុកឧនហៅនាយតូច
" បាទ "
" តើថេយ៍ជឿទេថាមានឋានះក្រោមសម្រាប់កាត់ក្ដីប្រលឹងដែលបានស្លាប់
ទៅ " ជុងគុកសួរបញ្ឈិតបញ្ជៀង ព្រោះមិនចង់ឲ្យនាយតូចេឹងទេថាខ្លួនជា
កាន់កាប់នៅទីនោះ ។
" យមរាជ?? តើត្រូវទេជុង " កែវភ្នែកមូលក្រឡង់សម្លឹងមកកាន់នាយភ្លឹសៗ
" គឺប្រហែលជាបែបនិងហើយថេហ្យុង " ជុងគុកងក់ក្បាលព្រោះថេហ្យុង
ទាយត្រូវហើយ ។
" ជឿខ្លះៗដែរ " ថេហ្យុងជឿលើជំនឿខ្លះសម័យខ្លះ នាយមិនអាចបំបាត់វា
ទាំងស្រុងទេ ហើយណាមួយរឿងវេនមន្ដអ្វីហ្នឹងដឹងស្រាប់ហើយឃើញ
ផ្ទាល់ភ្នែកទាំងគូរទើបគេព្រមជឿ ហើយជាពិសេសគឺជុងគុកក្បែរខ្លួននាយ
តូចស្រាប់ ។
" ហ៊ឹម " ជុងគុកក្រហឹមដើមកគួរប្រាប់ថេហ្យុងដោយរប្រៀបណាទើបសម
" ជុងហ្អា!! " នៅសុខៗថេហ្យុងនឹកឃើញរឿងម្យ៉ាងដែលគេចង់ប្រាប់នាយ
" មានអ្វីមែនទេថេហ្យុង " ជុងហ្គុកសម្លឹងមុខនាយតូចយ៉ាងស្រទន់
" ថេយ៍មានរឿងចង់ប្រាប់ " ថេហ្យុងខាំមាត់តិចៗដោយភិតភ័យព្រោះពេល
គេមកតាមនិងជួបប្រទះរឿងចម្លែកម្យ៉ាងដែលវាហាក់ដូចមនុស្សមួយក្រុម
រៀបចំគម្រោងការអ្វីមួយចឹង ។
" ថេយ៍និយាយមកថាវាជារឿងអ្វី "
" គឺថេយ៍មកតាមជុងពីក្រោយ ថេយ៍ឃើញក្រុមមនុស្សមួយក្រុមកំពុងរៀប
គម្រោងការបំផ្ទុះអ្វីម្យ៉ាងហើយជាពិសេស ថេយ៍លឺច្បាស់ជាងគេ ផែៗ ចុង
ប្រយោគ " ថេហ្យុងរៀបរាប់ក្រោយពីខ្លួនស្ដាប់លឺហើយវាឆ្ងាយពេកទើប
មិនលឺដើមប្រយោគ បែបចុងប្រយោគក្រុមនោះនិយាយលឺៗពេកទើបគេ
បានដឹងដូច្នេះ ។
" ផែៗ " ជុងគុកពិចារណាហើយស្រាប់នឹកឃើញផែៗនោះគឺសម្ដៅលើ
កំពង់ផែរបស់នាយដែលត្រៀមចេញទំនិញតាមផ្លូវទឹក ពុទ្ធោ មិនបានទេ
នាយម៉េចអាចបណ្ដោយកម្លាំងញើសឈាមខ្លួនប្រែជាអាសារបង់បានទេ ។
" ជុងដឹងថាវាជាអ្វីទេ " ថេហ្យុងទាមទារចង់ដឹងចម្លើយថាវាជាអ្វីឲ្យប្រាកដ
" ដឹងហើយច្បាស់ទៀតផង "
" អាចប្រាប់ថេយ៍បានទេ "
" វាមិនមែនជារឿងដែលថេយ៍ត្រូវដឹងទេ ឆាប់សម្រាកសិនទៅ យើងមាន
ការបន្ដិចណា " ជុងគុកគ្រវីក្បាលបធិសេធមិនផ្ដល់ចម្លើយឲ្យនាយតូចបាន
ដឹងពីគោលបំណងពួកក្រុមនោះឡើយ ហើយនាយដេញឲ្យថេយ៍សម្រាក
នៅការិយាល័យសិនទៅនាយមានការចេញក្រៅត្រូវដោះស្រាយហើយ ។
" ជុង!! ទៅណា " ថេហ្យុងឃើញនាយក្រាស់ទាញអាវធំមកពាក់ពីលើដូច្នេះ
គេស្រាប់តែព្រួយបារម្ភពីរបួសនិងការឈឺចាប់របស់នាយហើយ ។
" យើងទៅដោះស្រាយបញ្ហាបន្ដិច " ជុងគុកដៅគំនិតពួកអស់នោះបានហើយមានរឿងអ្វីដែលនាយបណ្ដោយពួកនោះធ្វើតាមអំពីចិត្ដបានទៅ វាគ្មានថ្ងៃទេ ។
" ចុះថេយ៍ ឲ្យថេយ៍ទៅណា?? " ថេហ្យុងឃើញនាយក្រាស់ចេញក្រៅចឹង
គេចោទសួរនាយ ដោយចង្អុលខ្លួនឯងពេលជុងគុកចេញទៅបាត់ចុះឲ្យគេ
ទៅកន្លែងណា?
" ថេយ៍នៅទីនេះសិនហើយ ចាំយើងត្រឡប់មកវិញ " ជុងគុកអស់សំណើច
និងសំនួរថេហ្យុង គិតឬថានាយចេញទៅហើយដេញថេហ្យុងឲ្យចេញក្រៅ
ដូចគ្នា ពុទ្ធោក្មេងខូចចេះភ័យទៅកើតដែរ ។
" ជុងទៅយូរទេ " កែវភ្នែកសម្លឹងមកគេទាមទារចម្លើយ តើយូរអត់ព្រោះខ្លួន
មិនចេះនៅទីនេះទេខ្លាច មានតែក្បែរនាយប៉ុណ្ណោះទើបអារម្មណ៍ដែលខ្លាច
នោះវារសាបអស់ ។
" មិនយូរទេ ថេយ៍!! យើងហ៊ានធានាណា គេងទៅ " ជុងគុកឆ្លើយតបមកយ៉ាងមុតមាំគេគ្មានថ្ងៃឲ្យថេហ្យុងរង់ចាំយូរឡើយហើយមួយទៀតពួកនោះ
ក៏មិនត្រូវការពេលវេលាយូរសម្រាប់បោសសម្អាតដែរ ។
សរសេរដោយ៖ហាណែល

ꕥជម្រកស្នេហ៍♒︎ វគ្គ១+វគ្គ២ ( ចប់ )Onde histórias criam vida. Descubra agora