ភាគបញ្ចប់៖បងជុងល្អជាងគេ!!

634 62 2
                                    

ពួកគេបន្ដការការស្និតស្នាលយ៉ាងស្និតរមួត ទោះបីពួកគេរៀងឈ្លោះប្រកែកគ្នាប៉ុណ្ណាក៏ដោយ ពួកគេនៅតែស្រឡាញ់គ្នាដដែល នាយក្រាស់បន្ដការងារនិងមានពេលវេលាជាមួយនាយតូចបានយ៉ាងច្រើន ដើម្បីកុំឲ្យគេមានអារម្មណ៍ថា ឯកា ។
" អូនគិតយ៉ាងណាចំពោះរបស់ញុំានេះ!! " នាយចោទសួរថេយ៍តើវាយ៉ាងម៉េចដែរ ឆ្ញាញ់ទេ?
" ឆ្ញាញ់!!ជុងសាកញុំាវាទេ " ថេយ៍ងក់ក្បាល វាពិតជាឆ្ញាញ់ណាស់ គេចូលចិត្ដវា ។
" បញ្ចុកបងមកអ៊ីចឹងនោះ!! " នាយស្នើរឲ្យគេបញ្ចុកខ្លួន ។
" ហារមាត់!!មក ចាំអូនបញ្ចុក " រាងតូចងក់ក្បាលយល់ព្រមធ្វើតាម
សម្ដីរបស់រាងក្រាស់ ពួកគេបន្ដបរិភោគអាហារអស់ទើបនាំគ្នាមក
អង្គុយលេងនៅលើសាឡុងដោយរំលឹករឿងខ្លះៗក្នុងជីវិត ។
" ពីមុនបងមិនគិតថាអាចចួបអូនទេ!! " រាងក្រាស់អង្អែលក្បាលរាងតូចយ៉ាងស្រទន់ ក្នុងគំនិតគេគិតរាប់រយពាន់គិតថាចួបនាយតូចទេ
ព្រោះមនុស្សរាប់ម៉ឺនលាននាក់ឯណោះ តើគេអាចចួបគេដោយរបៀបណាទៅ ប៉ុន្ដែវាពិតជានិស្ស័យណាស់ដែលគេបានចួបមនុស្សជាទីស្រឡាញ់សារជាថ្មី ។
" ហេតុអ្វី!! "
" ព្រោះមនុស្សរាប់លានណាមួយបងឯណាមានសមត្ថភាពរកឃើញនោះ "
" ពិតមែនហើយ!!អូនសំណាងដែលបានបងនៅក្បែរអូនអរគុណបងណាស់ជុង "
" បងក៏អរគុណអូនដូចគ្នា!! "
" ហ៊ឹម!!អូនចង់ក្បែរបងឲ្យយូរៗ "
" បងមិនត្រឹមចង់ក្បែរអូនឲ្យយូរនោះទេ បងចង់មាននិស្ស័យជាមួយអូនគ្រប់ៗជាតិណា " នាយក្រាស់ឆ្លើយចេញពីចិត្ដគេប្រាថ្នាចង់ក្លាយជាមនុស្សកាន់ដៃនិងចំណងស្នេហ៍និស្ស័យជាមួយគេបាន
គ្រប់ៗជាតិ ។
" អូនដូចគ្នា!! "
" ល្ងាចនេះពួកយើងទៅញុំាអីនៅខាងក្រៅម្ដងទៅ!!ទុកឲ្យបងជាអ្នករៀបចំណា " នាយក្រាស់បបួលកាយស្ដើងចេញក្រៅម្យ៉ាងគេ
មានគម្រោងម្យ៉ាងសម្រាប់ទុកស៊ុបប្រាយ៍កាយតូច រឿងនោះគេ
មានគម្រោងធ្វើវាយូរហើយតាំងពីចួបថេយ៍លើកដំបូងម្ល៉េះ ។
" បានណាអូននិងតែងខ្លួនឲ្យស្រស់ស្អាតគេឯងចាប់អារម្មណ៍គ្រប់
គ្នា ខិខិ!! "
" មិនបាច់ឲ្យគេឯងចាប់អារម្មណ៍ទេបងប្រច័ណ្ឌ " នាយលឺអ៊ីចឹងរៀងក្ដៅស្លឹកត្រចៀកដែរ ។
" អួយៗ!!ក្រែងអូនជារបស់បងស្រាប់ហើយមិនចឹងគ្មាននរណាគេ
មកដណ្ដើមអូនចេញពីបងទេប្រុសឆ្គួត " ថេយ៍អស់សំណើចរឿង
ចឹងៗសោះគេរករឿងប្រច័ណ្ឌទៅកើត ក្រែងសព្វថ្ងៃគេជាកម្មសិទ្ធរបស់នាយ ។
" យ៉ាងណាក៏បងប្រច័ណ្ឌដែរ អូនជារបស់បង បងហួងហែង!! "
" អូខេចឹងអូនតែងនៅក្នុងបន្ទប់ឲ្យបងឃើញតែម្នាក់គត់ យ៉ាងម៉េច
ដែរ!! " ថេយ៍យល់ព្រម គេនិងរៀបចំខ្លួនឲ្យល្អស្អាតប្រណិតនូវ
ពេលក្បែរគេ ជាពិសេសក្នុងបន្ទប់គេនិងតុបតែងកាយឲ្យលះៗ ។
" បាទ!!អ៊ីចឹងមកបងចូលចិត្ដខ្លាំងៗ "
ក្រោយពីជជែកគ្នាអស់យ៉ាងយូរហើយនាំគ្នាសម្អាតកាយព្រោះ
ជិតដល់ពេលវេលាហើយ កាយក្រាស់ដឹកដៃថេយ៍ចូលទៅខាង
ក្នុងដោយទីនោះ ងងឹតឈឹង ។
" ជុង!!តើបងកំពុងលេងអ្វីហ្នឹង "
" ដើរបន្ដមកទៀតមក!!ថេយ៍ " នាយមិនឆ្លើយតបនិងសំនួរថេយ៍
ឡើយដោយប្រាប់ឲ្យគេដើរមកបន្ដទៀត ។
" បានៗ " ថេយ៍គ្រាន់មកដល់ចំនុចនៃគោលដៅភ្លាម កាយក្រាស់
មកលុតជង្គង់នៅខាងមុខដោយកាន់ចិញ្ជៀនមួយវង្ស ឯភ្លើងចាប់
ផ្ដើមបើកឡើងបង្ហាញឲ្យឃើញនៃការរៀបចំល្អប្រណិត បំពាក់
ដោយផ្កាស្រស់ជាច្រើនរយដើម ឯចិញ្ជៀនដាំពេជ្រឡើងចែងចាំង
ធ្វើឲ្យទាក់ទាញមួយកម្រិតទៀត ។
" តើបងកំពុងធ្វើអ្វីនិងជុង!!ឆាប់ក្រោកមក "
" ទេ!!ថេយ៍!! វាដល់ពេលហើយបងមិនចង់បានត្រឹមជានាមជាសង្សារនោះទេ បងចង់ក្លាយជាគូរជីវិតរបស់អូន ចង់ក្លាយជាស្វាមី
មួយរូបសម្រាប់អូនណា តើអូនយល់ព្រមរៀបការជាមួយបងដែរឬ
ទេ?? " នាយក្រាស់រៀបរាប់ទៅកាន់ថេយ៍ ព្រោះគេចង់បានតំណែងមួយនោះងាយនិងថ្នាក់ថ្នម ម្យ៉ាងផ្ដល់កិត្ដិយសឲ្យថេយ៍ជាមនុស្សជាទីស្រឡាញ់ ។
" ហ៊ឹកៗ បងធ្វើឲ្យអូនយំហើយជុង!!អូនយល់ព្រម ហ៊ឹកៗ " ថេយ៍
យំភ្លាមៗដោយក្ដីរំភើបមិននឹកស្មានថាគេអាចនិងមានថ្ងៃហ្នឹងទេ
គេពិតជាអរគុណដែលផ្ដល់ភាពច្បាស់លាស់ជាមួយខ្លួន ។
ជុងស៊កចិញ្ជៀនចូលម្រាមដៃនាងរបស់កាយតូចហើយក្រោកឡើងនិងអោនទៅថើបលើបបូរមាត់ទន់រលោងនោះបន្ដិច ក្រោយមកនាយជូតទឹកភ្នែកឲ្យថេយ៍យ៉ាងស្អាត ។
" បងអរគុណអូនណាស់!! "
" អរគុណបងដូចគ្នា!! "
រយះពេល២អាទិត្យក្រោយក៏មកដល់ វាជាពេលវេលាដល់មានន័យសម្រាប់ពួកគេ ថ្ងៃនេះជាថ្ងៃមង្គលសេរីរបស់ថេយ៍ហ្គុក
ពេលវេលាដែលទន្ទឹងរង់ចាំយ៉ាងអន្ទះសារបានមកដល់ទីបញ្ចប់
ថេយ៍ស្ថិតក្នុងសម្លៀកបំពាល់ពណ៍សឯជុងពណ៍ខ្មៅ គេត្រៀមខ្សែកមួយឈុតទុកសម្រាប់កាយស្ដើងពាក់វា ។
ថេយ៍ត្រូវបានឪពុកនាំមកដើរលើព្រំក្រហមដោយមានមនុស្សម្នា
បាច់ផ្កាពីលើ ឯជុងឈររង់ចាំនៅលើឆាក ថេយ៍បោះជំហានឡើង
ឆាកដោយស្នាមញញឹម ថេយ៍បានដើរមកសន្សឹមៗបានមកដល់ជិតគេ ។
" ប៉ាផ្ញើគេផងណា!! "
" បាទលោកប៉ាទុកចិត្ដចុះណា "
" ចាប់ផ្ដើមកម្មវិធី!!តើលោក ជុងគុក​ ហ្រ្វាស្ដូរ៉ាណា ព្រមទទួលយកថេយ៉ុង​ អែនឌី​ម៉ា ជាភរិយាដែរទេ "
" បាទខ្ញុំព្រម!! "
" ចំណែក ថេហ្យុង អែនឌី​ម៉ា តើព្រមទទួលជុងគុក ហ្រ្វាស្ដូរ៉ាណា
ជាស្វាមីដែរទេ!! "
" បាទខ្ញុំព្រម!! "
" ដូច្នេះ សូមប្រកាសចាប់ពីពេលនេះតទៅខាងមុខ អ្នកទាំងពីរនិង
ក្លាយជាស្វាមីភរិយាស្របទៅតាមផ្លូវច្បាប់ហើយ "
" អូនអរគុណបងគ្រប់យ៉ាងដែលប្រគល់ក្ដីសុខនិងសុភមង្គលឲ្យអូនច្រើន អូនស្ទើរតែមិនអាចអរគុណបងមួយម៉ាត់នោះទេជុងគុក "
" ជុប!! វាជាតួនាទីរបស់បងដែលតាមស្រឡាញ់និងផ្ដល់សុភមង្គល
ឲ្យអូនណាថេយ៍ " ជុងគុកឱនទៅថើបបបូរមាត់របស់ថេហ្យុងបន្ដិច
ហើយហ្នឹងប្រាប់កាយតូច អរគុណធ្វើអ្វីវាជាតួនាទីរបស់គេស្រាប់
ហើយ ដូច្នេះការផ្ដល់ក្ដីស្រឡាញ់និងអារម្មណ៍កក់ក្ដៅនោះទុកជាគេអ្នកធ្វើវា ។
" អូនពិតជាអរគុណបង អរគុណដែលលើកទឹកចិត្ដអូនកន្លងមក ប្រាប់អូនឲ្យក្លាហានហ៊ានជំនះអ្វីៗគ្រប់យ៉ាង បង្រៀនអូនឲ្យស្គាល់
បទពិសោធន៍ថ្មីៗ ណែនាំផ្លូវនិងជាអ្នកតាមការពារអូនគ្រប់ពេល
បងល្អនិងអូនណាស់ជុង អូនស្រឡាញ់បងខ្លាំងៗ " ថេហ្យុងឱបស្វាមីជាប់ដោយរៀបរាប់ពាក្យពេចន៍នូវក្នុងចិត្ដប្រាប់ទៅកាន់ជុងគុក
ព្រោះនាយជាមនុស្សល្អ គេស្ទើរតែមិនអាចស្វែងរកអ្នកផ្សេងណា
មកជំនួសទង្វើនិងពាក្យសម្ដីល្អៗរបស់នាយបានឡើយ ។
" មិនបាច់អរគុណបងទេ!!បងក៏ស្រឡាញ់អូនដូចគ្នា ហើយអ្វីដែល
បងចង់បានពីអូនត្រឹមរស់នៅក្បែរបងរៀងរហូតទៅបានហើយ "
" អូននិងនៅក្បែរបងរហូតដល់អស់ជីវិត "
ពាក្យសម្ដីរបស់ថេហ្យុងធ្វើឲ្យគេញញឹមបិទមាត់មិនជិតហើយទៅ
ថើបលើបបូរមាត់ថេហ្យុងយ៉ាងយូរ ក្រោយពីគេដកមាត់ចេញរួច
ភ្ញៀវកិត្ដិយសស្រែកហូរឡើងផ្អើល បន្ទាប់មកជីវិតរបស់ពួកគេ
ប្រាកដដោយសេចក្ដីសុខផ្លូវកាយនិងផ្លូវចិត្ដ ថ្វីថេហ្យុងជាក្មេងកំហូចប៉ុណ្ណាក៏ជុងគុកនូវតាមស្រឡាញ់ ថ្នាក់ថ្នម ហួងហែងដដែល
គេកំដរថេហ្យុងរហូតគេអស់ជីវិតនៅលើផែនដីមួយនេះ ៕

ចប់ដោយបរិបូរណ៍

សូមអរគុណសម្រាប់ការតាមដានរឿងមួយនេះកន្លងមក ហើយក៏
សូមទោសដែលអេតមីនកាត់សាច់រឿងពេកដោយសារអេតមីនភ្លេចនម្យ៉ាងរឿងមួយនេះអេតមីនប្រើពេលសរសេរ វាយូរបំផុតហើយជារឿងលើកដំបូងដែលបញ្ចប់ដោយរលូនសូម អរគុណសម្រាប់ការគាំទ្រ ជូនពរឲ្យសំណាងល្អគ្រប់ៗគ្នា ។

និពន្ធដោយ៖ហាណែល

រឿងថ្មី ចំណងជើង៖ ចំពោះអូនតែម្នាក់!! កុំភ្លេចជួយគាំទ្ររឿងថ្មីផងណា🖤
ដើមឡើយគេមិនដែលយកភ្នែកទៅសម្លឹងអ្នកណាឡើយ ប៉ុន្ដែសម្រាប់ក្មេងម្នាក់នេះពិតជាស្អាតណាស់ ស្អាតលើសពីការរំពឹងទុកទៅទៀត ទាំងចិត្ដទាំងកាយ គេល្អឥតខ្ចោះ អ្វីតែប្លែកនោះគេជាក្មេងម្នាក់ដែលបានផ្ដល់កាដូរមុននិងចាកចេញទៅប្រទេសក្រៅ!! តើពួកយើងអាចនិងចួបគ្នារាក់ទាក់ដូចកាលនៅវ័យកុមារដែរទេ ។
ប៉ុន្ដែការគិតវាខុសទាំងស្រុង មិននឹកស្មានថាក្មេងម្នាក់នេះឆ្នាស់ សម្ដីប្រហើនគ្មានខ្លាចរអានរណាម្នាក់ ទោះគេទើបតែមកថ្មីថ្មោងក៏ដោយ គេពិតជាអស្ចារ្យ តែថាហេតុអ្វីសុខៗជេរគេទៅវិញ?
" អាប្រុសចង្រៃយ៍!!លោកឯងមែនទេដែលដើរប្រកាសថាខ្ញុំជាអូមេហ្គាហ្អា "
" ហ្អា!!ស្អីគេ អួយ!! " ជុងហ្គុកថ្ងូរឡើងនៃក្ដីឈឺចាប់សុខៗមកស្ដីឲ្យគេទាំងមីងមាំងគ្មានដឹងរឿងសោះ ចោទប្រកាន់គេស្រស់ៗ ។
" អាប្រុសសម្អុយ!! ចាំមើលណាចួបខ្ញុំម្ដងទៀតលោកហ្នឹងស្លាប់ " នាយតូចលើដៃអាកគម្រាមគេ ចួបម្ដងទៀតដឹងធម៍ក្ដៅហើយប្រុសសម្អុយ មនុស្សអាក្រក់ធ្វើបាបគេដោយផ្ទាល់មិនបាន ហ៊ានប្រើចំនុចខ្សោយរបស់គេមកធ្វើបាបផងចាំមើលណាគេនិងសងសឹក ។

រឿងថ្មី ចំណងជើង៖ ចំពោះអូនតែម្នាក់!! កុំភ្លេចជួយគាំទ្ររឿងថ្មីផងណា🖤ដើមឡើយគេមិនដែលយកភ្នែកទៅសម្លឹងអ្នកណាឡើយ ប៉ុន្ដែសម្រាប់ក្មេងម្នាក់នេះពិតជាស្អាតណាស់ ស្អាតលើសពីការរំពឹងទុកទៅទៀត ទាំងចិត្ដទាំងកាយ គេល្អឥតខ្ចោះ អ្វីតែប្លែកនោះគេជាក្មេងម្នាក់ដែលបានផ្ដល់កា...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ꕥជម្រកស្នេហ៍♒︎ វគ្គ១+វគ្គ២ ( ចប់ )Where stories live. Discover now