ទំនាក់ទំនងរបស់ពួកគេកាន់តែរីកចម្រើនជាងមុនដោយមានការគាំទ្ររបស់ម្ដាយថេហ្យុងពីក្រោយខ្នងពេញទំហឹង ព្រោះគាត់ពិតជាពេញចិត្ដហ្នឹងអត្ដចរិតរបស់ជុងហ្គុកណាស់ គាត់សង្ឈឹមថានាយក្រាស់អាចមេីលថែកូនប្រុសបណ្ដូលចិត្ដបានល្អ និងគ្មានបញ្ហាអ្វីនូវនាអនាគត ជុងហ្គុកមេីលថែថេហ្យុងដូចក្មេងយ៉ាងអ៊ីចឹងអ្វីក៏ដោយគេមិនដែលប្រេីឬឲ្យធ្វេីក្រៅពីអង្គុយស្ងៀមមួយកន្លែងប៉ុណ្ណោះ ។
" ពេលណាបងឲ្យអូនធ្វេីអ្វីតាមចិត្ដខ្លះ ដឹងទេថាអូនអង្គុយស្ងៀមក្នុង office ចឹងអូនក៏ចេះតប់ប្រមល់ដែលណា " នាយតូចចាប់ផ្ដេីមត្អូញត្អែរពីភាពធុញទ្រាន់របស់ខ្លួនដែលកន្លងប៉ុន្មានថ្ងៃមកហ្នឹងម៉េចក៏បញ្ជាឲ្យអង្គុយថ្មឹងៗដូចរូបចម្លាក់អ៊ីចឹង ។
" អូនរអ៊ូរទាំចំនួន៣២ដងហេីយណាថេយ៍ " ជុងហ្គុកទម្លាក់ឯកសារចុះហេីយឆ្លេីយតបទៅកាន់នាយតូចយ៉ាងស្រទន់ដោយមិនបានបញ្ចេញពីការប្រកាន់ឬខឹងច្រឡោតនិងសម្ដីរបស់ថេយ៍និយាយមុនហ្នឹងឡេីយ ។
ពិតណាស់កាលភ្នាល់នោះនាយបានបញ្ចប់ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ
ហេីយប្រាក់ចូលក្រុមហ៊ុនគេរកបានគឺលេីសកម្រិតនិងទៅទៀតធ្វេីឲ្យប៉ារបស់ថេយ៍រីកមុខរីកមាត់សាហាវណាស់ដោយដេីរអួតអំពីទេពកោសល្យនិងភាពវៃឆ្លាតរបស់ជុងហ្គុកទៀតផង ។
" នេះបងរាប់មែនទេ " ថេហ្យុងមុខក្រហមភ្លាមៗដោយសេចក្ដីខឹងគ្រាន់ប៉ុណ្នឹងសោះចាំបាច់រាប់ហេីយមកបញ្ឈឺធ្វេីស្អីហ្អា ។
" ហ៊ឹម " ជុងហ្គុកងក់ក្បាលដោយទទួលថានាយបានរាប់មែនគេមិនទៅប្រកែកតវ៉ាស្អីទេព្រោះដឹងចរិតរបស់ថេយ៍ច្បាស់ប្រសិនគេធ្វើជាភ្លេីងប៉ះហ្នឹងភ្លេីងនោះទំនាក់ទំនងរបស់ពួកគេហ្នឹងប្រេះឆាមិនខានទេ ដូច្នេះនាយហ្នឹងធ្វេីជាទឹកបង្រ្កាបភ្លេីងរបស់ថេយ៍ជានិច្ច ។
" គេធុញយេីងហេីយ សួរក៏មិនចង់ឆ្លេីយដែលយ៉ាងម៉េចចង់បែកគ្នាមែនទេ ជុងហ្គុក ហ្រ្វាស្ដូរ៉ាណា " ថេយ៍ក្រោកឈរពេញកម្ពស់ដោយចង្អុលមុខរបស់ជុងហ្គុកហេីយស្រែកខ្លាំងៗនិងឧទានឈ្មោះរបស់នាយពេញៗមាត់ទៀតផង សម្រាប់អ្នកផ្សេងអាចហ្នឹងស្លាប់មួយកន្លែងបន្ទាប់ពីហៅឈ្មោះរបស់គេ តែថេយ៍ជាករណីលេីកលែងហេីយ គេមិនប្រកាន់ទោសពៃស្អីទេមានតែអស់សំណេីចទៅវិញទេ ហៅដូច្នេះខ្លាចភ្លេចនាមត្រកូលគេឬ ។
" បងគួរតបទៅអូនយ៉ាងម៉េចទៅ " ជុងហ្គុកអង្អែលចង្ការខ្លួនឯងហេីយសញ្ជឹងគិតនូវសម្ដីរបស់ថេយ៍តេីគេគួរឆ្លេីយតបចម្លេីយណាដែលសាកសមនិងថេយ៍ដោយមិនខឹងក្រោធហ្នឹងខ្លួនបោះ ។
" យ៉ាងម៉េច ចាំបាច់គិតស្អី " ថេហ្យុងខឹងច្រឡោតភ្លាមៗដោយឃេីញកាយវិការរបស់ជុងហ្គុកដូច្នេះ រឿងប៉ុណ្នឹងចាំបាច់ពិចារណាឈឺខួរធ្វេីស្អី ឆ្លេីយមកផាំងៗទៅវារួចរាល់ហេីយ ពុទ្ធោ អន្ទង់វែងឆ្នាំងវែងមែន ។
" ថេយ៍ " ជុងហ្គុកហៅយ៉ាងស្រទន់ដោយភ្ជាប់ស្នាមញញឹមលេីផែនថ្ពាស់ស្រស់សង្ហារបស់ខ្លួនជានិច្ច ។
" ហៅធ្វេីអី " មនុស្សកំពុងខឹងមិនមកលួងបែបជាហៅអ៊ីចឹងចង់មានន័យយ៉ាងម៉េច ចង់ឈ្លោះគ្នាឬ ។
" អូនកេីតអី បានម៉ួម៉ៅដាក់បងម្ល៉េះ " ជុងហ្គុករំកិលជំហានជេីងសម្ដៅទៅរកថេយ៍ដោយសន្សឹមៗកែវភ្នែកសម្លឹងទៅកាន់ថេយ៍ជាប់លាប់ វាប្លែកដែលឃេីញអាការះម៉ួម៉ៅឆាប់ខឹងរបស់នាយតូចទេីបគេមិនចោទសួរមួយសំនួរហ្នឹងមិនបានមែន ។
" គ្មានទេ " ថេហ្យុងងាកមុខចេញដោយមិនចង់ឲ្យជុងហ្គុកទាយចិត្ដដឹងឡេីយ ។
" អូនចង់ទៅខាងក្រៅមែនទេ " ដោយដៅគំនិតរបស់ថេហ្យុងបានហេីយជុងហ្គុកញញឹមបន្ដិចដោយវាចាផ្អែមល្ហែមដដែលទៅកាន់នាយតូច តេីពិតជាចង់ទៅខាងក្រៅហេីយទេីបបង្ករឿងឈ្លោះគ្នាដេីម្បីឲ្យនាយលួងហ្នឹងបានចេញទៅក្រៅដោយសេរីគ្មានការតាមមេីលនិងគ្មាននរណាដេីរតាម គឺទៅម្នាក់ឯងដោយសេរីភាព ។
" មិនមែនទេ " ថេហ្យុងធ្វេីជាពាត់ដៃទៅខាងក្រោយហេីយគ្រវីក្បាលទទ្រើតបធិសេធនិងគោលគំនិតរបស់ជុងហ្គុក តែតាមពិតគេវាអ៊ីចឹងឯង ខ្លួនខានដេីរលេងយូរគួរសមហេីយតាំងពីចូលទៅរស់នៅជាមួយជុងហ្គុកមក មិនដែលទៅណាបានឆ្ងាយក្រៅពីផ្ទះបាយនិងសួនច្បារនៃវិមានរបស់នាយនោះទេ ពិតជាគួរឲ្យខឹងណាស់ ។
" អ៊ីចឹងអូននិយាយទៅមេីលតេីជាអ្វី " ជុងហ្គុកញញឹមចុងមាត់គេដេញជេីងទាន់ហេីយប្រែធ្វេីជាមិនដឹងមិនលឺអ៊ីចឹងឬ ពិតជាក្មេងខូចមែន ប្រដៅចេញម្ដងទេីបបានត្រូវដែរទេ ។
" អូនមិនដឹងទេ " ក្រោយឃេីញឬកពាររបស់ជុងហ្គុកអ៊ីចឹងថេយ៍អាចទាយដឹងហេីយថានាយតាមទាន់ល្បិចរបស់ខ្លួនដូច្នេះការធ្វេីពេីមិនដឹងគឺជារឿងល្អបំផុត ។
" មិនពិតឬ " ជុងហ្គុកមកដល់កន្លែងដែលថេយ៍ឈរហេីយក៏ជ្រលរមុខទៅជិតមុខរបស់ថេយ៍ហេីយខ្សឹបតិចៗដាក់ថេហ្យុងទាំងញញឹមកំហូច ហេីយងេីបខ្លួនចេញដោយដេីរជុំវិញថេយ៍ជំនួសវិញ ។
" ពិតឬអត់ អូនចាំបាច់ឆ្លេីយដែរ " ថេហ្យុងស្រែកដោយបញ្ជាក់ថាគេខឹងឡេីងដល់កម្រិតគួរឲ្យខ្លាចហេីយ ។
" អូ! ! បងមិនដឹងសោះថាអូនហ្នឹងប្រេីវាចេញមក " ជុងហ្គុកនូវតែដេញជេីងថេយ៍ដដែលដោយលេីកដៃខ្ទប់មាត់ហាក់ភ្ញាក់ផ្អេីលនិងការស្រែករបស់ថេ
ហ្យុងចឹងទាំងតាមពិតគេមិនខ្លាចឡេីយត្រឹមការស្រែកគម្រាមប៉ុណ្នឹងនោះ ។
" អូនទៅហេីយ " ដោយគ្មានពាក្យអ្វីនិងតបតហ្នឹងជុងហ្គុកនាយតូចរកលេសដេីម្បីគេចវេសតែមិនអាចគេចចេញពីកណ្ដាប់ដៃរបស់ជុងហ្គុកបានឡេីយ នាយក្រាស់ចាប់ដៃរបស់ថេយ៍ជាប់ ។
" ទៅណា បងមិនទាន់សួរអស់ចិត្ដទេ " ជុងហ្គុកចាប់ដៃថេយ៍ហេីយបន្លំអង្អែលតិចៗធ្វេីឲ្យថេយ៍ព្រឺរោមអស់ហេីយ ។
" លែង និយាយធម្មតាទៅថី " ថេហ្យុងព្យាយាមរេីបម្រាស់ចេញពីដៃរបស់ជុងហ្គុក ព្រោះមេីលស្ថានការណ៏ហាក់មិនស្រួលសោះ ។
" ធម្មតាតេីអូនស្ដាប់ទេ " សំនួរចាក់ដោតដល់ក្រអៅបេះដូងរបស់ថេហ្យុង ពិតមែនត្រឹមសម្ដីធម្មតាគេមិនស្ដាប់ផង ចុះទម្រាំអ៊ីចឹង ។
" បង " ថេហ្យុងក្ដាប់ដៃហេីយបម្រុងហ្នឹងលេីជេីងវាយប្រហារចង្កេះរបស់ជុងហ្គុកហេីយតែជុងហ្គុកក្រឡេកឃេីញទាន់ហេីយក៏បង្អាក់រាល់សកម្មភាពដែលបម្រុងហ្នឹងកេីតឡេីង ។
" អូ! ! ចង់វាយបងផងឬ អូនឃោឃៅណាស់ថេយ៍ " ជុងហ្គុកបានលើដៃអង្អែលថ្ពាស់របស់ថេយ៍តិចៗហើយថយក្រោយបួនជំហានរួចស្រដីឡើងដោយក្ដីសុខ នាយហ្នឹងញ៉ោះឲ្យថេយ៍ខឹងជាងហ្នឹងទៀត ជាពិសេសថ្ពាស់ក្រហមគូរឲ្យស្រឡាញ់របស់ថេយ៍ហ្នឹងលេចមកដឹងទេក្មេងប្រុសតូចស្ដើងហ្នឹងខ្យូតប៉ុណ្ណា ។
" ជុងហ្គុក បងប្រហែលចង់ស៊ីជើងរន្ទះរបស់អូនហើយ " ថេហ្យុងសម្លក់មុខរបស់រាងក្រាស់ដោយសេចក្ដីមិនពេញជាពន់ពេក មនុស្សស្អីស្រដីត្រង់ខុសកាលះទេសះចឹងនោះ គួរឲ្យស្អប់បំផុត មួយថ្ងៃៗមិនចេះស្ងៀមស្ងាត់យ៉ាងម៉េចមករករឿងគេឈឺក្បាលម៉ួម៉ៅស្រែកច្រឡោតដូចមនុស្សឆ្គួតចឹង ។
" ទេ ប៉ុន្ដែយ៉ាងណាអូនមិនអាចវៃបងបានដដែរ ហ៊ឹម គួរឈរអ៊ីចឹង២ម៉ោងទៅយ៉ាងម៉េចដែរ ?? " ជុងហ្គុកញញឹមឌឺដាក់នាយតូចដោយគេត្រឡប់ទៅតុធ្វើការហើយទម្លាក់បង្គុយលើកៅអីដោយភ្នែករបស់គេសម្លឹងមើលកាយតូចជាប់គាំងមួយកន្លែងថ្មឹងមិនអាចសូប្បីកម្រើកខ្លួនបានវាជាវេទមន្ដរបស់ជុងហ្គុក វាហាក់ដូចមានកម្លាំងមហាសាលកំពុងសង្កត់លើខ្លួនប្រាណចឹងមិនអាចកម្រើកបាន ថ្វីដៃដែលស្រាលជាងគេក៏មិនអាចធ្វើចលនាបានផង ។
" យ៉ា! ជុង ឆាប់លែងអូនភ្លាម " នាយតូចស្រែកទាំងមិនសុខចិត្ដ ម៉េចបណ្ដោយឲ្យខ្លួនមកឈររួយជើងប្រៀបហ្នឹងធ្វើស្អី ណាពាក្យថាថ្នមអូននោះវាបាត់ទៅណាអស់ហើយសល់មនុស្សអាក្រក់ធ្វើបាបកូនទន្សាយស្លូតបូតប៉ុណ្ណោះ អ៊ីចឹងមែនបានល្អតែដំបូង នរណាក៏ដូចនរណាដែរ ។
" អូនគួររៀនបើកចិត្ដ ព្រមទទួលការពិតសិនទៅមិនយូរទេ ២ម៉ោងប៉ុណ្ណោះ ពៅមាសរបស់បង អូនត្រូវស៊ូទ្រាំណា ទើបជីវិតមានន័យ " នាយក្រាស់សើចញឹមៗដោយបោះស្រដីយ៉ាងប្រងើយមិនគិតឡើយថានាយតូចហ្នឹងខឹងខ្លួនលើសដើមនោះ ហើយសម្ដីគេសុទ្ធដកស្រង់ចេញពីទ្រឹស្ដីបុគ្គលជោគជ័យប៉ុណ្នឹងជីវិតវាមានស្រួលនិងពិបាកលាយឡំគ្នា ដូចម្ហូបមួយមុខគេទាមទារគ្រឿងផ្សំនិងបន្លៃសាច់ច្រើនណាស់ដូច្នេះ ជុងហ្គុកក៏មិនខុសទាំងស្រុងដែរ នាយមានគោលបំណងចង់ពុតចរិតឆ្នើមឆ្នៃចេញសិនមិនអ៊ីចឹងទេ ហើយណមួយបង្រៀនការអត់ធ្មត់មិនចឹងទេវាអាចប្រេះឆាគ្នាដោយសារការមិនចេះស៊ូទ្រាំសង្កត់ចិត្ដនៃកំហុសតូចៗដែលគេឬខ្លួនឯងបង្កដោយយថាហេតុណាមួយ មនុស្សដែលរស់នៅក្រោមដំបូលនិងគ្នាតែងតែប៉ះទង្គិចគ្នាម្ដងកាលហើយ ទើបហ្នឹងគេហៅថា វិថីជីវិតពិតប្រាកដ ។
" បងចាំមើលណា បងហ្នឹងស្លាប់មិនខាន " ថេហ្យុងសម្លក់មុខរបស់រាងក្រាស់ទាំងខឹងលាយឡំនិងអារម្មណ៍ស្អប់ដែលធ្វើបាបខ្លួនដោយវិធីមួយហ្នឹង ចាំមើលតាសរួចខ្លួនហើយចាប់នាយបោកដូចកង្កែបអាំងលើភ្លើងអ៊ីចឹង ។
" អូនប្រឹងសម្លក់បងបន្ដិចទៀត តិចជ្រុះគ្រាប់ភ្នែកទៅ " នាយក្រាស់មិនបានទៅខ្លាចត្រឹមសម្ដីកូនក្មេងដូចជាថេយ៍ទេ នាយស្រដីញ៉ោះថែម តែក៏អាចមានកាដូរលួងចចិត្ដផងដែរ នាយម៉េចហ្នឹងអាចទុកចោលសំណប់ចិត្ដឲ្យខឹងយូរបានម៉េចទៅ បណ្ដូលចិត្ដមានតាសមួយគ្រាប់ហ្នឹងផង ។
" អូនរឿងទេ "
នាយស្ដើងឆ្លើយតបទាំងមិនសម្លឹងមុខរបស់ជុងហ្គុកចំ គេខឹងខ្លួនឯងហើយប្រញាប់មកលួងគេឲ្យលឿនប្រយ័ត្នយប់ហ្នឹងគេងក្រៅបន្ទប់ទៅ ។
" ហាសហា ក្មេង "
នាយក្រាស់គ្រវីក្បាលហើយដោះវេនមន្ដហ្នឹងចេញដោយគ្រាន់គ្រវីដៃបន្ដិចសោះក៏ស្រាយចេញបានហើយ វាពិតជាវេនមន្ដដែលបង្ហាញខ្លួនក្នុងអំឡុងសម័យជឿនលឿនមែនគ្មានអ្នកណាជឿទេ ប្រសិនថេហ្យុងយករឿងហ្នឹងប្រាប់អ្នកផ្សេងនោះពួកគេប្រាកដជាគិតថាថេយ៍ឆ្គួតជ្រូកហើយ ។
" មនុស្សអាក្រក់ "
ក្រោយពីជុងហ្គុកដោះលែងហើយក៏ត្របាញ់ជើងរត់សម្ដៅមកជុងហ្គុកកំពុងអង្គុយលើកៅអីនោះដោយគាប់ទ្រូងរបស់នាយក្រាស់តិចៗតាមលក្ខណះខឹងខ្យូតៗរបស់នាយស្ដើង ម៉េចមិនសួរមិនដាក់តាមកម្លាំងមួយអស់ទៅ គឺខ្លាចជុងហ្គុកឈឺទើបវៃថើរៗនោះ ។
" ដៃតូចៗហ្នឹងវៃបងឈឺទេ " ជុងហ្គុកសួរបញ្ឈឺប៉ុណ្ណោះ គេដឹងថាមួយកម្លាំងរបស់ថេហ្យុងមិនស្រាលនោះទេអាចម៉ាក្អួតឈាមហើយ អ៊ីចឹងដូចចាស់ពោលថា មុខរបួសមិនឈឺ យកឈើមករុក ខណះហ្នឹងវាប្រៀបដូចពាក្យចាស់ពោលចឹងជុងហ្គុកកំពុងបញ្ឆេះឲ្យថេហយ៍វាយខ្លួនហើយ ។
" បង " ថេយ៍ខាំបបូរមាត់ខាងក្រោមបន្ដិចដោយសេចក្ដីឃ្នើសចិត្ដតើក្នុងខ្លួនរបស់ជុងហ្គុកចេះតែរប្រៀបម៉េច នៅសុខមិនចង់ទេ ចង់ឈឺខ្លួនហើយ បានមកឌឺដង ញ៉ោះខ្លួនមិនចេះឈប់អ៊ីចឹងនោះ ។
" ជុប បងសូមទោសដែលលេងសើចច្រើន កុំខឹងអីណា នេះអូនអាចយកវាទិញរបស់តាមតម្រូវការរបស់អូនចុះណា " ជុងហ្គុកបោះត្រាលើថ្ងាស់របស់ថេហ្យុងមួយខ្សឺតពោរពេញដោយមនោសញ្ចោតនាយ៉ាងជ្រៅមិនអាចដកចិត្ដរួចចេញពីនាយតូច ទោះរយះពេលមិនលើស៤០០ឆ្នាំក៏ដោយសេចក្ដីស្នេហារបស់នាយមិនសាបរលាបទៅតាមពេលវេលានោះទេ គេកាន់តែដាក់ចិត្ដដាក់កាយចំពោះថេហ្យុងលើសដើម នាយក្រាស់ដកកាតខ្មៅពីថតតុដោយហុចឲ្យនាយតូចសម្រាប់ការដើរផ្សារទំនើបជ្រើសរើសមុខទំនិញមួយណាតម្រូវការតាមចិត្ដរបស់គេ ។
ហើយម្យ៉ាងទៀតវាជាលុយដែលនាយបានមកពីការងារផ្សេងនោះគឺស្រាក្រហមវាជាក្រុមហ៊ុមមួយចំណោមកំពូលពាណិជ្ជកម្មដែលនាយកំពុងគ្រប់គ្រង ការងាររបស់នាយគឺច្រើនស្ទើររាប់មិនអស់នោះទេ បើរាប់ភ្លេចថ្នាក់ម្ចាស់សាមីខ្លួនមិនចំណាំផង ហើយនិយាយពីចំណូលរបស់គេណា គឺវារាប់ម៉ឺនលានដុល្លារក្នុងមួយថ្ងៃ អ៊ីចឹងមិនបាច់ភ័យថា ជុងហ្គុក ចិញ្ចឹមកូនប្រុសរបស់លោកអែមឌីម៉ាមិនរស់នោះ គ្មានទេគឺសុខកាយហើយសប្បាយចិត្ដរាល់ថ្ងៃ ព្រោះនាយចាប់ទុកថេយ៍ដូចគ្រាប់ពេជ្រសែនមានតម្លៃបំផុតមិនអាចគណនាបានសម្រាប់ជីវិតរបស់គេ ។
" បងចង់ធ្វើប៉ាៗស្ករអូនឬ " ថេហ្យុងទទួលកាតហើយងើយមុខដើម្បីសម្លឹងមុខរបស់នាយក្រាស់ឲ្យចំៗដោយវាចាយ៉ាងច្រឡើមនិងបំពាក់ស្នាមញញឹមកំហូច ដឹងចិត្ដរបស់គេហើយ កំពុងបម្រុងហ្នឹងចេញទៅដើរផ្សារទិញសម្ភារះទុកប្រើហើយបែបមានអ្នកឲ្យលុយមកចំអំឡុងពេលហ្នឹងដឹងថាសប្បាយចិត្ដប៉ុណ្ណាទេ ។
" ជុប ប្រសិនអាចបងចង់ក្លាយជាស្វាមីអូនជាង " ជុងហ្គុកឧទានដោយពេចមាត់តិចៗលក្ខណះខ្យូតៗ ម្ញ៉ិកម្ញ៉ក់ដាក់នាយតូច អ្នកណាបានឃើញសកម្មភាពហ្នឹងប្រហែលគិតថានាយមិនមែនជាជុងហ្គុក អតីតអធិរាជឡើយអាចសន្និដ្ឋានថាជាមនុស្សពីរនាក់ផ្សេងគ្នាហើយដោយទឹកមុខរបស់ជុងហ្គុកចំពោះអ្នកដទៃគឺម៉ឺតច៉ត់មិនលេងសើចថែមមិនញញឺមទៀត តែផ្ទុយប្លែកពីគេនៅក្បែរថេយ៍អាចញញឺម អាចសើចដូចមនុស្សមានប្រលឹងមួយរូបហ្នឹងគេឯងដែរ កាលអំឡុងគ្មានវត្ដមានរបស់ថេហ្យុងជីវិតនាយប្រៀបដូចហ្នឹងថ្មមួយដុំគ្មានជីវិតរស់រវើកចឹង ទឹកមុខគេមាំប្រៀបដូចខ្លាកំពុងត្រៀមហ្នឹងលេបត្របាក់ចំណីចូលក្នុងមាត់ចឹង ។
ក្រោយពីលឺអ៊ីចឹងហើយថេហ្យុងមុខក្រហមហើយរួញខ្លួនចេញពីរង្វង់ដៃរបស់នាយក្រាស់ដោយប្រញាប់រត់ចេញទៅខាងក្រៅយ៉ាងលឿនទាំងខ្មាស់អៀន ម៉េចក៏យកប្រយោគហ្នឹងមកស្រដីដូច្នេះ ដឹងអត់ថាគេអៀនណា ជុងហ្គុកឃើញចឹងអស់សំណើចក្មេងស្អីរឿងចឹងអៀនដែរ ។
នាយតូចទៅផ្សារទំនើបដោយមានអីវ៉ាន់មួយចំនួនមកពេញដៃហើយក៏ត្រឡប់មករកនាយក្រាស់វិញយ៉ាងប្រញាប់ប្រញាល់ ដោយសារនាយតូចគ្មានអារម្មណ៍ក្នុងខ្លួនឡើយវាមិនដឹងថាយ៉ាងម៉េចចេះរសាប់រសល់ក្នុងចិត្ដហាក់មានរឿងអ្វីអាក្រក់កើតឡើងចំពោះខ្លួនឯងចឹង អ្វីដែលថេយ៍ចង់ស្ទុះដង្ហើមនោះមកប្រទះភ្នែកឃើញមនុស្សស្រីចេញពីបន្ទប់របស់នាយក្រាស់ហ្នឹងហើយបេះដូងលោតញាប់ខុសធម្មតាឯផ្ទៃមុខប្រែជាស្លេកស្លាំងបបូរមាត់ញ័រភ្នែកចាប់ផ្ដើមក្រហម ទៅជារលើងរលោងអស់។
" ម៉េចហ្នឹងអាចទៅ នាងជាអ្នកណា " ថេហ្យុងចោទសួរទាំងញ័រមាត់ទទ្រើតព្រោះអីខ្លួនបានឃើញនាងដើរចេញពីបន្ទប់ធ្វើការរបស់ជុងហ្គុក តើនាងមានទំនាក់ទំនងអ្វីជាមួយហ្នឹងជុងហ្គុក វាពិតជាជម្រៅខ្លាំងណាស់មែនបានសក់ក្បាលនាងសំពីងសំពោងចឹង មានខ្លួនមិនគ្រប់គ្រាន់មែនទេទើបនាំស្រីក្រៅមកកំដរដូច្នេះ ។
" យើងជាអ្នកណា ឯងមិនបាច់ចង់ដឹងនោះទេ ហាសហា " នាងខ្ទប់មាត់សើចកក្អឹកបែបលក្ខណះសើចចំអកទៅលើនាយតូចឃើញសភាពអ៊ីចឹងហើយមកធ្វើពើសួរទៀត ចំជាល្ងង់មែន គេក្បត់ខ្លួនប៉ុណ្នឹងហើយ ខំប្រឹងត្រដរតាមតោងគេទៀតពុទ្ធោអើយ ។
" ឆ្លើយមក " បបូរមាត់របស់នាយតូចញ័រខាំរលាក់ចេញឈាមហើយព្រោះប្រឹងទប់អារម្មណ៍ពុះកញ្ជ្រោលមិនចង់ធ្វើបាបមនុស្សស្រីនោះទេ តែនាងម្នាក់នេះសម្ដីថ្លោះណាស់ ។
" ស្រីកំណាន ហាសហា " នាងស្រដីប៉ុណ្នឹងហើយសើចបញ្ឈឺនាយតូច នាងមិនបានដឹងឡើយថាជុងហ្គុកមានបណ្ដូលចិត្ដនោះទេដោយសារនាងមកទីនេះ ដើម្បីវិយោគទន់រឿងការងារជាមួយហ្នឹងនាយក្រាស់ ព្រោះវាជាភារកិច្ចហើយណាមួយសក់ក្បាលបែបនិងក៏ដោយសារប្រតែប្រតប់ហ្នឹងលេខានាយក្រាស់ពេលចូលពីការិយាល័យមកម្ល៉េះ ។
to be continued វគ្គ២
សូមទោសសម្រាប់កំហុសឆ្គួតអក្ខរាវិរុទ្ធមួយចំនួន
និពន្ធដោយ:ហាណែល
YOU ARE READING
ꕥជម្រកស្នេហ៍♒︎ វគ្គ១+វគ្គ២ ( ចប់ )
Romanceស្នេហារវាង អធិរាជនឹងព្រះរាជទាយាទ ដោយគិតថាគេមិនមែនជាម្ចាស់កម្មសិទ្ធិទោះប្រឹងយ៉ាងណាក៏មិនបានគេក្នុងដៃដដែល ប៉ុន្ដែនាយកំលោះមិនចុះចាញ់ខំប្រឹងស៊ូទាល់ក្លាយជាម្ចាស់នៃរាងកាយនិងបេះដូងគេទាល់ តែបានសម្រេច ។ ប្រភេទ bl love ចាប់ផ្ដេីម : 20/07/23 អេតមីន...