បួនថ្ងៃបានកន្លងផុត ដោយថេហ្យុងនិងជីមីនបានរៀបចំកម្មវិធីនេះជាមួយសិស្សនិស្សិតដទៃទៀតបានសម្រេចហេីយ ពួកគេកំពុងឈរសម្លឹងមេីលការច្នៃប្រឌិតនៃស្នាដៃរបស់ពួកគេទាំងស្នាមញញឹម ។
" គ្រប់គ្នាហត់នឿយហេីយ អរគុណសម្រាប់ការខិតខំមួយនេះ "ថេហ្យុងចេញមុខមកឱនគំនាបអរគុណសម្រាប់ការខិតខំប្រឹងប្រែងនៃកម្មវិធីមួយនេះ គេពិតជាសប្បាយចិត្ដដែរឃេីញសិស្សនិស្សិតគ្រប់គ្នារួមដៃគ្នាក្នុងការជួយជាកម្លាំងគ្នាក្នុងការងារមួយនេះ ។
" ថេយ៍ហត់ទេ " ជីមីនហុចទឹកត្រជាក់មួយដបដែរយកចេញពីទូរមកថ្មីៗហេីយបេីកគម្របជាស្រាច់សម្រាប់ទុកឲ្យថេហ្យុងផឹក ។
" មិនសូវប៉ុន្មានទេចុះឯង ជីមីន " ថេហ្យុងទទួលដបទឹកនោះទាំងស្នាមញញឹម ទោះមុខរបស់គេមានញេីសហូរមកតក់ៗក៏ដោយតែវាមិនថ្វីនោះទេ ប៉ុណ្នឹងមិនងាយឲ្យគេស្រែកត្អូញត្អែរថាហត់ឡេីយ ។
" ហត់គួរសមដែរ តែមិនអីទេដេីម្បីសាលាពួកយេីង " ជីមីនវាចាទាំងញឹមៗ ព្រោះគេរៀងប្រេីកម្លាំងជ្រុលដែរក្នុងកម្មវិធីមួយនេះថ្នាក់វិលមុខទៀតផងតែគេមិនអាចប្រាប់មិត្ដបានទេ ខ្លាចថេយ៍ព្រួយបារម្ភគេហេីយលួចបន្ទោសខ្លួនឯង ទេីបគេជ្រេីសរេីសយកពាក្យនិងមកនិយាយនោះ ។
" យ៉ាងណាបានសម្រាកហេីយ តោះទម្រាំតែដល់ម៉ោងពួកយេីងបាត់ហត់នឿយល្មម តោះយេីងជីមីន " ថេហ្យុងអូសដៃជីមីនទៅទាំងសប្បាយចិត្ដ គេអូសសម្ដៅទៅឡានផ្ទាល់ខ្លួនរបស់គេដែរលោកប៉ាបានផ្ដល់ឲ្យជាកាដូរ គេមិនចង់ជិះវាប៉ុន្មានទេតែដោយសារប៉ាម៉ាក់បង្ខំពេកក៏ធ្វេីតាមសំណេីររបស់គាត់ទៅ ។
" យេីងថាឯងមិនទាន់គូរដណ្ដឹងយកទេ ថេហ្យុង " ជីមីនដៀងភ្នែកឃេីញគូរដណ្ដឹងកំពុងផ្អែកខ្នងទៅនិងឡាន រង់ចាំគេ មេីលចុះប្រហែលមកយូរហេីយ
បានមុខក្រហមអ៊ីចឹង។
" ហេតុតែគេណ៎ ទៅគេដឹងហេីយ បាយបាយជីមីនល្ងាចជួបគ្នា "ថេហ្យុងគ្រវីដៃបាយបាយដាក់មិត្ដហេីយឡេីងឡានបេីកចេញទៅដោយជីមីនសម្លឹងផុតទេីបគេបោះជំហានទៅរកសូហ្គា។
" បងយ៉ុន " ជីមីនឧទានហៅឈ្មោះគូរដណ្ដឹងយ៉ាងស្រទន់ដោយមិនភ្លេចផ្ដល់ស្នាមញញឹមឲ្យទៅនាយឡេីយ ។
" យ៉ាងម៉េច អូនហត់ខ្លាំងទេ មេីលចុះហូរញេីសខ្លាំងណាស់ " សូហ្គាទាញកន្សែងចេញពីហាវប៉ាវយកមកជូតផ្ដិតញេីសលេីផ្ទៃមុខគូរដណ្ដឹង ទាំងថ្នមដៃខ្លាចកកិតស្បែកនាយតូចឡេីងក្រហម ។
" អូនមិនហត់ទេ ប៉ុន្ដែបងមកចាំអូនយូរឬនៅ ហុឹម " ជីមីនចោទសួរគេភ្លាមៗផងដែរ ព្រោះតាមសង្កេតឃេីញមុខក្រហមចឹងដឹងតាសឈរចាំគេយូរហេីយ មិនមែនទេីបមកដល់ថ្មីៗនោះទេ ។
" យូរគួរសម ប៉ុន្ដែមិនថ្វីទេ សម្រាប់អូន យូរប៉ុណ្ណាក៏បងចាំដែរ "
សូហ្គាអង្អែលថ្ពាស់គូរដណ្ដឹងទាំងខ្នាញ់ ចង់តែខាំឲ្យហូរឈាមមកទេតេី ក្រពុំពណ៍សុីជម្ជូស្អាតណាស់ហ៊ាតិចៗគេគ្រឺតចង់គ្រញិចឲ្យខ្ទេចថ្ពាស់នោះទេ ។
" សម្ដីផ្អែមម្ល៉េះ ហារមាត់ទៅមេីលអូនចង់ដឹងថាក្នុងមាត់បងនេះណាញុំាស្ករប៉ុន្មានស្លាបព្រាទៅ " ជីមីនអៀនក្រហមមុខហេីយតែមិនចង់ចាញ់ដោយសារសម្ដីក៏ប្រឹងធ្វេីជាធម្មតាដោយសួរទៅគេតបវិញថាក្នុងមាត់និងទៅលួចញុំាស្ករនៅឯណាម៉េចក៏ផ្អែមល្ហែមអីក៏សម្បេីមម្ល៉េះ ។
" មិនបានញុំាតែ បងលួចញុំាក្នុងមាត់អូន " សូហ្គាបោះស្រដីច្រឡេីមដាក់នាយតូចដោយមិនភ្លេចវៃចិញ្ចេីមម្ខាងដាក់ធ្វេីឲ្យជីមីនអៀនចង់រមួតខ្លួនទៅហេីយ ប្រុសស្អីមិនដឹងទេសម្ដីផ្អែមនោះផ្អែមអាសូរទេីបស្គាល់គ្នាថ្មីៗទៅមិនថាទេ តាំងពីតូចញិបមកអាយុប៉ុណ្នឹងសម្ដីនាយក៏គ្មានអន់ថយទៅណាដែរ គឺដដែរ ។
" អូនប្រហែលឃ្លានហេីយ តោះបងនាំអូនទៅញុំានៅហាងថ្មីដែរទេីបនិងបាន ធានាថាអូននិងពេញចិត្ដ " សូហ្គាអូសដៃជីមីនចូលក្នុងឡានហេីយដេីរមកអង្គុយកន្លែងខ្លួនដោយមិនភ្លេចពាក់ខ្សែក្រវ៉ាត់ឡេីយ គេពិពណ៌នាទីតាំងនោះមិនច្បាស់លាស់ក៏ពិតមែនតែគេហ៊ានចេញមុខធានាហេីយដឹងតែឆ្ងាញ់មាត់ម៉ង់ពេលនេះ ។
" អូខេ មិនឆ្ញាញ់បងត្រូវឲ្យអូន ៣០០០ដុល្លារ " រាល់លេីកឲ្យតែហាងណាដែរនាយក្រាស់ណែនាំខុសគឺគេត្រូវបង់លុយថ្លៃការខកចិត្ដនៃទំនុកចិត្ដរបស់គេដែរខំជឿទៅលេីខ្លួន គូរស្នេហ៍គេនេះណាចម្លែកណាស់ដូចមិត្ដភក្ដិជិតស្និទ្ធជាងគូរដណ្ដឹងទៅទៀតពេលខ្លះឈ្លោះគ្នារឿងញុំាក៏មានដែរ គិតសព្វៗស្នេហ៍ពួកគេមិនចេះងាយបាក់បែកដូចអ្នកដទៃសោះ ។
" អូខេបងយល់ព្រមហេីយ "
ងៀកមេីលមកឡានស្ព័រដែរទេីបបេីកចេញពីសាលាថ្មីៗនេះកំពុងបោះពួយយ៉ាងលឿនសម្ដៅទៅផ្លូវថ្នល់ជាតិដែរជាកម្មសិទ្ធិនៃអ្នកនៅរស់ក្នុងតំបន់មួយនិង អាចថាកន្លែងមហាសេដ្ឋីរស់នៅគ្មានសំឡេងឡានម៉ូតូរំខានឡេីយ គឺភាគតិចបំផុតនោះជាឡានម៉ូតូនៃសមាជិកក្នុងគ្រួសារពួកគេប៉ុណ្ណោះ ចំណែកអ្នកផ្សេងគ្មានសិទ្ធិជិះផ្លូវនិងឡេីយ ហេីយណាមួយផ្លូវនិងជាផ្លូវទល់ទៀតអ៊ីចឹងកម្រមានអ្នកច្រឡំចូលទៅតាមផ្លូវនិងណាស់ ។
ងឺត សំឡេងឡានចាប់ហ្វាំងក៏បានឈប់ ដោយថេហ្យុងចេញពីក្នុងឡានហេីយហុចសោរទៅឲ្យកូនចៅរបស់លោកប៉ាយកឡានទៅបញ្ជូលនៅចំណតឡាន ប្រវែងពីចំណតឡានមកវិមានរបស់គេគឺជិតមួយគីឡូដីឯណោះ នាយតូចខ្ជិលដេីរណាស់ អ៊ីចឹងចតមុខផ្ទះស្រាប់ហេីយរត់ចូលក្នុងយ៉ាងលឿន ដេីម្បីកុំឲ្យប៉ាស្ដីបន្ទោសរឿងបន្ដិចបន្ទួចសោះចាំបាច់ពឹងអ្នកដទៃដែរ ។
" លោកប៉ាអ្នកម៉ាក់ ថេយ៍មកវិញហេីយ " នាយតូចស្រែកបន្លឺឡេីងចង់ឲ្យអ្នកខាងក្នុងផ្ទះបានដឹងថាគេត្រឡប់មកវិញហេីយជួយមកទទួលកូនមាសកូនពេជ្រផង ។
" មកហេីយមែនទេកូនម្ដាយ ហត់ទេកូន " ម៉ាក់របស់ថេហ្យុងរហ័សមកជូតញេីសចេញពីមុខកូនប្រុសទាំងស្នាមញញឹមបិទមាត់មិនជិតថេហ្យុងជាកូនសំណប់ក្នុងគ្រួសារហេីយក៏ជាកូនទោលផងដែរអ៊ីចឹងហេីយប៉ាម៉ាក់គេតាមចិត្ដគេណាស់ សំណាងហេីយគេមិនមែនជាមនុស្សងប់ងុលនិងសម្ភារៈទំនើបនិងចាយវាយលុយខ្ជេះខ្ជាយ ព្រោះគេដឹងថាការរកលុយទម្រាំបានមកគឺពិបាកណាស់ ។
" មិនហត់ទេ ឃេីញមុខម៉ាក់មានកម្លាំងម៉ង់ ហិហិ " ថេហ្យុងញញឹមយ៉ាងស្រស់ដាក់អ្នកជាម្ដាយហេីយគេក្រសោបចង្កេះម៉ាក់ដោយផ្អឹបក្បាលនិងទ្រូងរបស់គេ ជាទម្លាប់របស់គេទៅហេីយដែរធ្វេីរប្រៀបនិងថ្នាក់លោកប៉ាគេលែងប្រច័ណ្ឌប្រពន្ធដោយសារគេទៀតហេីយ ។
" អ៊ីចឹងឬ កូនកំហូចឆាប់ទៅសម្អាតខ្លួនទៅថ្ងៃនេះប៉ាហេីយនិងម៉ាក់បានរៀបចំម្ហូបបណ្ដូលចិត្ដរបស់កូនហេីយៗណា " ថ្វីត្បិតតែពួកគាត់ជាសេដ្ឋីក្ដីម្ហូបអាហារប្រពន្ធហេីយនិងគាត់តែងតែធ្វេីជារឿយៗសម្រាប់ទុកឲ្យកូនប្រុសតែម្នាក់ញុំា កម្រមានណាស់ដែលថេហ្យុងញុំាស្នាដៃអ្នកដទៃក្នុងផ្ទះនេះ
" ហិហិ ឆ្ញាញ់មាត់ទៀតហេីយ សឺត កូនទៅសិនហេីយ " ថេហ្យុងថេីបថ្ពាស់
ម្ដាយមួយខ្សឺតហេីយឆក់ទៅថេីបថ្ពាស់ប៉ាមួយខ្សឺតដែរហេីយរត់ទៅជាន់ខាងលេីបាត់ទុកឲ្យពួកគាត់ទាំងពីញញឹមទាំងគ្រវីក្បាលនិងអត្ដចរិតរបស់នាយតូច មេីលចុះ១៩ឆ្នាំហេីយនៅតែឡិកឡក់ដដែរ ។
" បង គិតយ៉ាងម៉េចចំពោះកូនយេីង "
" បណ្ដោយតាមចិត្ដកូនទៅអូនសម្លាញ់ ពួកយេីងមានតែកូនមួយគ្រាប់ប៉ុណ្ណោះ អ៊ីចឹងហេីយគេចង់បានអ្វីបំពេញតម្រូវការគេទៅណាអូនសម្លាញ់ " ពួកគាត់ស្រឡាញ់ថេហ្យុងណាស់ស្រឡាញ់ថ្នាក់ហ៊ានទំនេីងបេីកដៃឲ្យកូនធ្វេីអ្វីតាមចិត្ដចង់ ប៉ុន្ដែកូនប្រុសម្នាក់នេះដេីរតាមគន្លងធម៌អ៊ីចឹងហេីយនាយតូចមិនចេះខូចខិលរឿងស្រីញី ល្បែងថ្នាំញៀនអ្វីឡេីយ ព្រោះគេរអេីងនិងរបស់អស់នេះណាស់ហេីយជាពិសេសមនុស្សថេហ្យុងនេះណាមិនងាយរាប់អានអ្នកណា ផ្ដេសផ្ដាសទេខ្លាចជួបមនុស្សចរិតពស់វែកតាមចក់គេពីក្រោយខ្នង ។
" ចាលោកប្ដី "
ថេហ្យុងដេីរចូលក្នុងបន្ទប់ហេីយទម្លាក់ខ្លួនអង្គុយនៅពូកសម្រាកបន្ដិចព្រោះគេនឿយហេីយក៏ល្វេីយដែរ ប៉ុន្ដែភ្លាមៗស្រាប់តែនឹកទៅដល់សៀវភៅដែលគេខានអានអស់រយះពេល៤ថ្ងៃទៅវិញ ។
" ហុឹម នឹកសៀវភៅនិងទៀតហេីយ មិនយល់សោះ " សៀវភៅនិងគេអានមិនតិចដងនោះទេ ហេតុអ្វីអានហេីយនូវចង់អានទៀតចេះតែនឹកសៀវភៅមួយក្បាលនិងអីចឹង សង្ស័យត្រូវសុំលោកនាយកយកមកទុកអានក្នុងផ្ទះហេីយទេីបបាន បន្ទាប់ពីសញ្ជឹងគិតហេីយថេហ្យុងក៏ប្រញាប់ទៅសម្អាតខ្លួនចុះទៅញុំាបាយជាមួយប៉ាម៉ាក់ ។
១៥នាទីក្រោយនាយតូចតុបតែកាយហេីយក៏ចុះទៅខាងក្រោមសម្ដៅទៅតុអាហារដោយមានប៉ាម៉ាក់ចាំរួចជាស្រាច់ ។
" លោកប៉ាអ្នកម៉ាក់ចាំកូនយូរដែរទេ " ថេហ្យុងវាចាទាំងស្នាមញញឹមមិនចេះរីងស្ងួតហេីយចូលទៅអង្គុយកៅអី ។
" មិនយូរទេ ឆាប់ញុំាទៅណា កូនម៉ាក់ " អ្នកជាម្ដាយគ្រវីក្បាលហេីយដួសម្ហូបដាក់ចានកូនថែមអង្អែលក្បាលតិចៗដោយពោរពេញទៅដោយក្ដីស្រឡាញ់ ពួកគាត់ថ្នមថេហ្យុងណាស់ព្រោះគេជាបណ្ដូលចិត្ដតែមួយគត់ក្នុងគ្រួសារ ។
" បាទអ្នកម៉ាក់ដូចគ្នា នេះរបស់លោកប៉ា " នាយតូចដួសម្ហូបដាក់ចានប៉ាម៉ាក់របស់គេហេីយញញឹមដាក់ពួកគាត់ គ្រួសារគេកក់ក្ដៅណាស់ ត្បិតប៉ាម៉ាក់រវល់ការងារប៉ុណ្ណាក៏មិនទុកគេចោលញុំាបាយម្នាក់ឯងដែរ គេពិតជាអរគុណអ្នកទាំងពីពិតមែន បន្ទាប់ពីញុំាអាហាររួចរាល់ហេីយ ថេហ្យុងអង្គុយលេង
នៅបន្ទប់ទទួលភ្ញៀវជាមួយប៉ាម៉ាក់ គេចិតផ្លែប៉ោមដាក់ចានឲ្យអ្នកមានគុណពិសារ ជាទម្លាប់ហេីយតែគេធ្វេីបែបនេះ ។
" និយាយអ៊ីចឹង ល្ងាចនេះកូនត្រូវចូលរួមកម្មវិធីសាលាមែនទេ "
" បាទមែនហេីយលោកប៉ា ព្រោះត្រូវទៅទទួលអ្នកឧបត្ថម្ភសាលាកូនផង តែលោកប៉ាកុំភ័យកូនទៅមានគ្នាតេី ពីនាក់ជីមីននោះអី " នាយតូចដឹងច្បាស់នៃការសួរមួយនេះដោយបង្កប់ទៅដោយការព្រួយបារម្ភពីសុវត្ថិភាពរបស់កូនប្រុស ព្រោះយប់ចឹងប្រាកដជាពិបាកធ្វេីដំណេីរទៅវិញទៅមកហេីយបង្កគ្រោះថ្នាក់ខ្ពស់ទៀត ។
" ល្អហេីយអ៊ីចឹងប៉ាអស់បារម្ភហេីយ "
ពេលល្ងាច
នាយតូចរៀបចំខ្លួនរួចរាល់ហេីយក៏បោះជំហានទៅខាងក្រោមដោយមានមិត្ដគេអង្គុយចាំជាស្រាច់ មុននិងគេឲ្យគូរដណ្ដឹងជូនទៅក៏បានដែរប៉ុន្ដែអាណិតមិត្ដក៏ទៅជាមួយក្រែងបានជាគ្នាពេលយប់ត្រឡប់មក ។
វិញ ជីមីនងេីយមុខសម្លឹងថេហ្យុងដែរកំពុងដេីរចុះមកក្រោម
" កូនមកហេីយ ដឹងទេជីមីនចាំកូនយូរប៉ុណ្ណាកូនម្ដាយ "
" សូមទោសឯងដែរឲ្យចាំយេីង ម៉េចក៏មិនប្រាប់យេីងទុកមុនទៅហុឹម មកអង្គុយចាំអ៊ីចឹងអត់សមសោះ ជីមីន "
" មិនអីទេថេយ៍ លោកពូអ្នកមីងខ្ញុំជំរាបលាសិនហេីយ តោះទៅ "
" ប៉ាម៉ាក់កូនទៅសិនហេីយ "
" សុវត្ថិភាពតាមផ្លូវណាកូនម្ដាយ "
" បាទ " ថេហ្យុងចេញមកក្រៅដោយមានឡានរបស់គេចតចាំជាស្រាច់នាយតូចដេីរទៅបេីកទ្វាចូលទៅកន្លែងបេីកដោយមិត្ដគេដូចគ្នាថេហ្យុងបញ្ជេះម៉ាស៊ីនឡានបេីកចេញទៅដោយក្នុងល្បឿនល្មមព្រោះគេមិនទាន់ស្ទាត់ជំនាញបេីកលឿនប៉ុន្មានទេ ។
" ថេយ៍ ថ្ងៃនិងឯងស្អាតប្លែក " ជីមីនសរសេីរមិត្ដព្រោះប្លែកភ្នែកធ្លាប់តែឃេីញសម្លៀកបំពាក់សមញ្ញតែ ឥឡូវមេីលចុះមិនចាញ់តារាប៉ុន្មានទេ ។
" ឯងក៏មិនចាញ់យេីងប៉ុន្មានដែរ "
" ហិហិ យេីងចង់ដឹងថាអ្នកឧបត្ថម្ភសាលាយេីងមុខមាត់យ៉ាងម៉េចណាស់ ដឹងត្រឹមតែឈ្មោះគេប៉ុណ្ណោះថេយ៍ " ជីមីនបានដឹងឈ្មោះដោយសារគេដៀងភ្នែកឃេីញក្រដាសឈ្មោះរបស់បុរសម្នាក់និងនៅលេីឯកសាររបស់លោកនាយកកាលពី៤ថ្ងៃមុន តែគេមិនទាន់ប្រាប់រឿងនេះឲ្យមិត្ដដឹងឡេីយ ។
" ចុះគេឈ្មោះអ្វីដែរ ជីមីន " ចោទសួរដោយចង់ដឹងពីឈ្មោះបុរសដែរមានចិត្ដសប្បុរសធម៌ម្នាក់នោះ
" ជុងហ្គុក ហ្វ្រាស្ដូរ៉ាណា "
to be continued
សូមទោសសម្រាប់ការសរសេរខុសអក្ខរាវិរុទ្ធមួយចំនួន
សរសេរដោយៈហាណែល
BẠN ĐANG ĐỌC
ꕥជម្រកស្នេហ៍♒︎ វគ្គ១+វគ្គ២ ( ចប់ )
Lãng mạnស្នេហារវាង អធិរាជនឹងព្រះរាជទាយាទ ដោយគិតថាគេមិនមែនជាម្ចាស់កម្មសិទ្ធិទោះប្រឹងយ៉ាងណាក៏មិនបានគេក្នុងដៃដដែល ប៉ុន្ដែនាយកំលោះមិនចុះចាញ់ខំប្រឹងស៊ូទាល់ក្លាយជាម្ចាស់នៃរាងកាយនិងបេះដូងគេទាល់ តែបានសម្រេច ។ ប្រភេទ bl love ចាប់ផ្ដេីម : 20/07/23 អេតមីន...